555.jpg

Advertisements

Abnormal Psychology

Abnormal Psychology

by email icon published 2008

Abnormal psychology is a division of psychology that studies people who are “abnormal” or “atypical” compared to the members of a given society.

There is evidence that some psychological disorders are more common than was previously thought.

Depending on how data are gathered and how diagnoses are made, as many as 27% of some population groups may be suffering from depression at any one time (NIMH, 2001; data for older adults).

There are many ways that abnormality can be defined. For example:

Statistical Infrequency

Under this definition of abnormality, a person’s trait, thinking or behavior is classified as abnormal if it is rare or statistically unusual.  With this definition it is necessary to be clear about how rare a trait or behavior needs to be before we class it as abnormal

IQ graph

For instance one may say that an individual who has an IQ below or above the average level of IQ in society is abnormal.

However this definition obviously has limitations, it fails to recognize the desirability of the particular behavior.

Going back to the example, someone who has an IQ level above the normal average wouldn’t necessarily be seen as abnormal, rather on the contrary they would be highly regarded for their intelligence.

This definition also implies that the presence of abnormal behavior in people should be rare or statistically unusual, which is not the case.  Instead, any specific abnormal behavior may be unusual, but it is not unusual for people to exhibit some form of prolonged abnormal behavior at some point in their lives.

Limitation: However, this definition fails to distinguish between desirable and undesirable behavior. Statistically speaking, many very gifted individuals could be classified as ‘abnormal’ using this definition. The use of the term ‘abnormal’ in this context would not be appropriate.

Many rare behaviors or characteristics (e.g. left handedness) have no bearing on normality or abnormality.  Some characteristics are regarded as abnormal even though they are quite frequent.  Depression may affect 27% of elderly people (NIMH, 2001).  This would make it common but that does not mean it isn’t a problem

Violation of Social Norms

Under this definition, a person’s thinking or behavior is classified as abnormal if it violates the (unwritten) rules about what is expected or acceptable behavior in a particular social group. Their behavior may be incomprehensible to others or make others feel threatened or uncomfortable. Social behavior varies markedly when different cultures are compared.

For example, it is common in Southern Europe to stand much closer to strangers than in the UK.  Voice pitch and volume, touching, direction of gaze and acceptable subjects for discussion have all been found to vary between cultures.

With this definition, it is necessary to consider: (i) The degree to which a norm is violated, the importance of that norm and the value attached by the social group to different sorts of violation. (ii) E.g. is the violation rude, eccentric, abnormal or criminal?

Limitation: Social norms change over time.  behavior that was once seen as abnormal may, given time, become acceptable and vice versa.  For example drink driving was once considered acceptable but is now seen as socially unacceptable whereas homosexuality has gone the other way.  Until 1980 homosexuality was considered a psychological disorder by the World Health Organization (WHO) but today is considered acceptable.

Failure to Function Adequately

Under this definition, a person is considered abnormal if they are unable to cope with the demands of everyday life.  They may be unable to perform the behaviors necessary for day-to-day living e.g. self-care, hold down a job, interact meaningfully with others, make themselves understood etc.

Rosenhan & Seligman (1989) suggest the following characteristics that define failure to function adequately:

o Suffering

o Maladaptiveness (danger to self)

o Vividness & unconventionality (stands out)

o Unpredictably & loss of control

o Irrationality/incomprehensibility

o Causes observer discomfort

o Violates moral/social standards

One limitation of this definition is that apparently abnormal behavior may actually be helpful, function and adaptive for the individual.  For example, a person who has the obsessive-compulsive disorder of hand-washing may find that the behavior makes him cheerful, happy and better able to cope with his day.

Many people engage in behavior that is maladaptive/harmful or threatening to self, but we don’t class them as abnormal

 Adrenaline sports

 Smoking, drinking alcohol

 Skipping classes

Deviation from ideal mental health

Under this definition, rather than defining what is abnormal, we define what is normal/ideal and anything that deviates from this is regarded as abnormal.  This requires us to decide on the characteristics we consider necessary to mental health.

Psychologists vary, but usual characteristics include:

o Positive view of the self

o Capability for growth and development

o Autonomy and independence

o Accurate perception of reality

o Positive friendships and relationships

o Environmental mastery – able to meet the varying demands of day-to-day situations

Limitation: It is practically impossible for any individual to achieve all of the ideal characteristics all of the time.  For example, a person might not be the ‘master of his environment’ but be happy with his situation.  The absence of this criterion of ideal mental health hardly indicates he is suffering from a mental disorder.

Ethnocentric: Most definitions of psychological abnormality are devised by white, middle class men. It has been suggested that this may lead to disproportionate numbers of people from certain groups being diagnosed as “abnormal.”

For example, in the UK, depression is more commonly identified in women, and black people are more likely than their white counterparts to be diagnosed with schizophrenia. Similarly, working class people are more likely to be diagnosed with a mental illness than those from non manual backgrounds.

 

References

National Institute of Mental Health. (2001). Depression research at the National Institute of Mental Health. Retrieved from http://www.nimh.nih.gov/health/publications/depression/complete-index.shtml.

Rosenhan, D.L. and Seligman, M.E.P. (1989). Abnormal Psychology Second Edition. New York: W.W. Norton.

ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

ច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបាន៖

ច្បាប់នេះមានទាំងអស់ ១២ជំពូក ចែកចេញជា ៩៥មាត្រា។

មាតិកា

ក្រុមការងារតាក់តែងសេចក្ដីព្រាងច្បាប់

ក្រុមត្រួតពិនិត្យសេចក្ដីព្រាងច្បាប់

ក្រុមតាក់តែងសេចក្ដីព្រាងច្បាប់

ជំពូកទី ១ បទប្បញ្ញត្តិទូទៅ

មាត្រា ១ វិសាលភាព

ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ មានវិសាលភាពគ្របដណ្តប់រាល់ ការធ្វើចរាចរណ៍លើផ្លូវថ្នល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា

មាត្រា ២ គោលបំណង

ច្បាប់នេះ មានគោលបំណង :

  • រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ដែលបើកឲ្យធ្វើចរាចរណ៍ជាសាធារណៈទូទាំងព្រះរាជាណាចក្រកម្ពុជា
  • ការពារអាយុជីវិតមនុស្ស សត្វ និងការពារបរិស្ថាន
  • ទប់ស្កាត់ការប៉ះពាល់សុខភាពមនុស្ស និងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន
  • ទប់ស្កាត់ការប្រព្រឹត្តបទល្មើស ដែលបណ្តាលមកពីការប្រើប្រាស់ផ្លូវថ្នល់។

មាត្រា ៣ ការគោរពបទប្បញ្ញត្តិច្បាប់ចរាចរណ៍

អ្នកប្រើប្រាស់ផ្លូវថ្នល់ ត្រូវគោរពឲ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិដែលមានចែងក្នុងច្បាប់នេះ។

មាត្រា ៤ ការប្រកាន់ស្តាំ

ការបើកបរយានជំនិះគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវប្រកាន់ស្តាំជានិច្ច។
គ្រប់យានជំនិះដែលមានចលនានៅលើផ្លូវថ្នល់ ត្រូវតែមានអ្នកបើកបរ។

មាត្រា ៥ ការកំណត់និយមន័យនៃពាក្យដែលប្រើក្នុងច្បាប់ចរាចរណ៍

ដើម្បីអនុវត្តច្បាប់ចរាចរណ៍នេះ ពាក្យខាងក្រោមត្រូវកំណត់និយមន័យ ដូចតទៅ :

  • ពាក្យថា ផ្លូវថ្នល់ ហៅកាត់ថា ផ្លូវគឺជាទំហំទាំងមូលនៃទ្រូងផ្លូវ រួមជាមួយជាយផ្លូវ ឬចិព្ចើាមផ្លូវ
  • ពាក្យថា ទ្រូងផ្លូវ គឺជាផែ្នកមួយនៃផ្លូវ ទុកសម្រាប់យានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍
  • ពាក្យថា ជាយផ្លូវ គឺជាផែ្នកសងខាងនៃទ្រូងផ្លូវដែលនៅក្រៅទីប្រជុំជនហើយអាចចតយានជំនិះនៅទីនោះបានក្នុងករណីចាំបាច់
  • ពាក្យថា ចិញ្ចើមផ្លូវ គឺជាជាយផ្លូវនៅក្នុងទីប្រជុំជនដែលរៀបចំទុកសម្រាប់ថ្មើរជើងធ្វើដំណើរ ប៉ុនែ្តមិនអាចចតយានជំនិះនៅទីនោះបានទេ
  • ពាក្យថា គន្លងផ្លូវ គឺជាចំណែកមួយនៃទ្រូងផ្លូវខ័ណ្ឌដោយគំនូសដាច់ៗ ឬគំនូសបង្អូតតាមបណ្តោយទ្រូងផ្លូវដែលមានទទឹងគ្រប់​គ្រាន់​អាច​ឲ្យ​យាន​ជំនិះ​ គ្រប់​ប្រភេទ​ធ្វើចរាចរណ៍បានមួយជួរ
  • ពាក្យថា ទីប្រជុំជន គឺជាទីកនែ្លងដែលមានអគារ ឬគេហដ្ឋានសង់ជិតៗគ្នាហើយផ្លូវចេញ ឬចូលនៅទីនោះមានដាក់ផ្លាកសញ្ញាឈ្មោះ​ទី​ប្រជុំ​ជន​សម្គាល់​ការ​ចូល​ ឬឈ្មោះទីប្រជុំជន ដែលមានគំនូសបន្ទាត់ទ្រូងពណ៌‌ក្រហមសម្គាល់ការចេញពីទីប្រជុំជនតាមដងផ្លូវនិងមានមនុស្សធ្វើចរាចរណ៍ឆ្លងកាត់ទៅមកច្រើន
  • ពាក្យថា ផ្លូវប្រសព្វ គឺជាទីកនែ្លងប្រសព្វនៃផ្លូវពីរឬច្រើនដែលមានផៃ្ទរាបតែមួយ និងមិនកំណត់មុំនៃអ័ក្សរបស់ទ្រូងផ្លូវឡើយ។ ផ្លូវប្រសព្វអាចមានរាងជា +, X, T, Y ឬរង្វង់មូលជាដើម
  • ពាក្យថា ផ្លូវរង្វង់មូល គឺជាទីកនែ្លងប្រសព្វនៃផ្លូវពីរ ឬច្រើនហើយដែលនៅចំកណ្តាលមានខឿន រូបសំណាក ឬវិមានផេ្សងៗនិង​មាន​ទ្រូង​ផ្លូវ​ឯក​ទិស​ព័ទ្ធ​ជុំវិញ​ ដោយមានសញ្ញាព្រួញប្រាប់ទិសចរាចរណ៍
  • ពាក្យថា ផ្លូវសាធារណៈ គឺជាផ្លូវសម្រាប់បើកឲ្យធ្វើចរាចរណ៍ទូទៅជាសាធារណៈ
  • ពាក្យថា ផ្លូវឯកជន គឺជាផ្លូវកសាងដោយឯកជន ដែលចែកចេញជាពីរប្រភេទដូចខាងក្រោម :
  1. ផ្លូវឯកជនបើកឲ្យធ្វើចរាចរណ៍ជាសាធារណៈ គឺជាផ្លូវបើកឲ្យធ្វើចរាចរណ៍ទូទៅ ដែលបានសាងសង់ ឬជួសជុលដោយឯកជនតាមកិច្ចសន្យាជាមួយរដ្ឋ
  2. ផ្លូវឯកជនមិនបើកឲ្យធ្វើចរាចរណ៍ជាសាធារណៈគឺជាច្រកផ្លូវសម្រាប់បម្រុងទុកបម្រើការងារក្នុងទីបរិវេណណាមួយ ដូចជាច្រកគេហដ្ឋាន រោងចក្រ

សហគ្រាស​ អគារ ឬទីលានបរិវេណផេ្សងៗ

  • ពាក្យថា ផ្លូវលំ គឺជាផ្លូវដីដែលតភ្ជាប់ពីផ្លូវជាតិ ឬ ផ្លូវខេត្ត ឆ្ពោះទៅភូមិ ឬឃុំនៅជនបទ
  • ពាក្យថា ឈប់ គឺជាការនៅស្ងៀមនៃយានជំនិះលើទ្រូងផ្លូវមួយរយៈ ពេលចាំបាច់ដែលមានអ្នកបើកបរស្ថិតនៅជាប់នឹងចង្កូត ឬកែ្បរយានជំនិះខ្លួន​ដើម្បី​ឲ្យ​អ្នក​ដំណើរ ឬយានជំនិះដទៃទៀតឆ្លងកាត់ ឬដើម្បីអែបខាងដាក់ទំនិញ ឬអ្នកដំណើរឡើងចុះ
  • ពាក្យថា ចត គឺការទុកឲ្យយានជំនិះនៅស្ងៀមក្នុងរយៈពេលយូរ ឬឆាប់ដែលអ្នកបើកបរអាចដើរចោលយានជំនិះរបស់ខ្លួនបាន
  • ពាក្យថា អ្នកបើកបរ គឺជាអ្នកបញ្ជាយានជំនិះគិតទាំងអ្នកជិះសត្វ អ្នកដឹកសត្វ និងអ្នកបរសត្វនៅលើផ្លូវ
  • ពាក្យថា យានជំនិះ គឺជាយានសម្រាប់ដឹកមនុស្ស ឬទំនិញនៅលើផ្លូវ ឬសម្រាប់សណ្តោង ឬត្រូវគេសណ្តោង
  • ពាក្យថា យានយន្ត គឺជាយានដែលធ្វើចរាចរណ៍ ដោយម៉ាស៊ីននៅលើផ្លូវ ដូចជាទោចក្រយានយន្ត ត្រីចក្រយានយន្ត រថយន្ត ត្រាក់ទ័រ និង​យាន​យន្តុប្បករណ៍
  • ពាក្យថា យានយន្តុប្បករណ៍ គឺជាយានយន្តពិសេសដែលមានឧបករណ៍ គ្រឿងចក្របំពាក់បនែ្ថមដោយគ្មានផ្ទុកមនុស្ស ឬគ្មានផ្ទុកទំនិញនៅក្រៅកាប៊ីន ដូចជារថយន្តលាយស៊ីម៉ង់ត៍ ឬរថយន្តសម្រាប់បម្រើការងារសាងសង់ ផ្លូវ ស្ពាន ជាដើម
  • ពាក្យថា អ្នកប្រើប្រាស់ផ្លូវ គឺជាអ្នកបើកបរយាន និងអ្នកថ្មើរជើង ដែលធ្វើដំណើរនៅលើផ្លូវ
  • ពាក្យថា ទម្ងន់ទទេរបស់យាន គឺជាទម្ងន់របស់យានដែលគ្មានមនុស្ស ឬគ្មានទំនិញ ប៉ុនែ្តមានប្រេងឥន្ធនៈសម្រាប់ផ្តល់ឲ្យយានមានឧបករណ៍ជួសជុល និង​កង់​បម្រុង
  • ពាក្យថា ទម្ងន់ផ្ទុកអតិបរមារបស់យាន គឺជាផលបូកទម្ងន់ផ្ទុកមនុស្ស និងទម្ងន់ផ្ទុកទំនិញ ដែលកំណត់ដោយរោងចក្រផលិតយាន
  • ពាក្យថា ទម្ងន់សរុបអតិបរមារបស់យាន គឺជាផលបូកសរុបទម្ងន់ទទេរបស់យានជាមួយនឹងទម្ងន់ផ្ទុកអតិបរមារបស់យាន។ បើសិនជាយានមានសណ្តោង ទម្ងន់សរុបអតិបរមារបស់យាន គឺជាផលបូកនៃទម្ងន់សរុបអតិបរមារបស់យាននីមួយៗ
  • ពាក្យថា ទម្ងន់សរុបអនុញ្ញាតអតិបរមារបស់យាន គឺជាផលបូកទម្ងន់ទទេរបស់យានជាមួយនឹងទម្ងន់ផ្ទុកមនុស្ស និងទម្ងន់ផ្ទុកទំនិញ បើ​សិន​ជា​យាន​មាន​សណ្តោង​ទម្ងន់សរុបអនុញ្ញាតអតិបរមារបស់យាន គឺជាផលបូកនៃទម្ងន់សរុបអតិបរមារបស់យាននីមួយៗ
  • ពាក្យថា ទម្ងន់សរុបជាក់សែ្តងរបស់យាន គឺជាផលបូកទម្ងន់ទទេរបស់យានជាមួយនឹងទម្ងន់ផ្ទុកមនុស្ស និងទម្ងន់ផ្ទុកទំនិញជាក់សែ្តង
  • ពាក្យថា រ៉ឺម៉ក គឺជាយានសម្រាប់ថ្ពក់ជាមួយរថយន្ត
  • ពាក្យថា សឺមីរ៉ឺម៉ក គឺជាយានសម្រាប់ថ្ពក់ជាប់នឹងក្បាលរថយន្តសណ្តោង។

ជំពូកទី ២ សញ្ញាចរាចរណ៍

មាត្រា ៦ សញ្ញាចរាចរណ៍

សញ្ញាចរាចរណ៍រួមមានផ្លាកសញ្ញាចរាចរណ៍នៅតាមផ្លូវ ភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍នៅលើផ្លូវ សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍ និងសញ្ញាផេ្សងៗទៀត។
ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍ នៅលើផ្លូវត្រូវរៀបចំជាប្រព័ន្ធទាក់ទងស៊ីចង្វាក់គ្នាជា​ហូរ​ហែ​នៅ​តាម​កនែ្លង ​មាន​សារៈ​ប្រយោជន៍​ដែលធ្វើឲ្យអ្នកប្រើប្រាស់ផ្លូវងាយស្រួលមើលឃើញ។
សញ្ញាគ្រោះថ្នាក់នៅតាមដងផ្លូវដែលមានលក្ខណៈមិនអចិន្រៃ្តយ៍ ត្រូវដាក់ក្នុងចម្ងាយសមស្របល្មមគ្រប់គ្រាន់តាមប្រភេទផ្លូវចំណាត់ថ្នាក់ផ្លូវ និង​ស្ថានភាព​ផ្លូវ​ដែល​ អាចធ្វើឲ្យអ្នកបើកបរមានស្មារតីប្រុងប្រយ័ត្នជាមុនបាន។
ហាមបិទក្រដាស ឬរបស់ផេ្សងៗទៀត ឬគូសវាសនៅលើផ្លាកសញ្ញា ឬប្រើប្រាស់ទម្រផ្លាកសញ្ញា ឬនៅលើសម្ភារៈអ្វីផេ្សងៗទៀត​ដែល​ប្រើ​ប្រាស់​សម្រាប់​សញ្ញា​ចរាចរណ៍​ ដែលជាហេតុធ្វើឲ្យអ្នកបើកបរមិនអាចមើលឃើញសញ្ញាចរាចរណ៍ច្បាស់បានល្អ ឬយល់ខ្លឹមសារសញ្ញាចរាចរណ៍មិនបានត្រឹមត្រូវ ឬ ធ្វើ​ឲ្យ​អ្នក​បើកបរចាំងភែ្នក។
រូបភាព និងខ្លឹមសារស្តីពីសញ្ញាចរាចរណ៍ផ្លូវគោក ត្រូវកំណត់នៅក្នុងប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

មាត្រា ៧ សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍

សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍ មានអត្ថន័យដូចខាងក្រោម :

  • ដៃស្តាំលើកឡើងលើបាតដៃលាទៅមុខបែរទៅរកយានជំនិះដែលធ្វើចលនាមករកភ្នាក់ងារចរាចរណ៍ ជាសញ្ញា​ឲ្យប្រុងបៀ្របឈប់លើកលែង​តែ​អ្នក​បើក​បរ​ណា​​ ដែលមិនអាចឈប់ដោយសុវត្ថិភាពគ្រប់គ្រាន់ អាចបន្តដំណើរទៅទៀតបាន
  • ដៃទាំងពីរ ឬដៃមួយសន្ធឹងតាមបណ្តោយស្មា មានន័យថាបញ្ឈប់ចរាចរណ៍នៃយានដែលមានចលនាមកពីមុខភ្នាក់ងារ ឬមកពីក្រោយខ្នងភ្នាក់ងារ
  • ក្នុងកាយវិការដដែលនេះ យានជំនិះទាំងឡាយដែលមកពីខាងឆេ្វង ឬពីខាងស្តាំភ្នាក់ងារ ត្រូវអនុញ្ញាតឲ្យឆ្លងកាត់
  • ភ្នាក់ងារចរាចរណ៍កាន់ចង្កៀងភ្លើងក្រហម ឬដំបងភ្លើងក្រហម ចង្អុលដាក់យានជំនិះណាមួយមានន័យថា បញ្ឈប់ចរាចរណ៍យានដែលត្រូវចង្អុលចំនោះ
  • ភ្នាក់ងារនគរបាលចរាចរណ៍ អាចប្រើកញ្ចែជំនួយក្នុងការធ្វើសញ្ញាចរាចរណ៍ខាងលើ។

មាត្រា ៨ លំដាប់អាទិភាព នៃសញ្ញាចរាចរណ៍

លំដាប់សិទ្ធិអាទិភាពត្រូវបានកំណត់ដូចតទៅ :

  1. ផ្លាកសញ្ញាចរាចរណ៍ មានសិទ្ធិអាទិភាពលើបទប្បញ្ញត្តិចរាចរណ៍។
  2. ភ្លើងសញ្ញាចរាចរណ៍ មានសិទ្ធិអាទិភាពលើផ្លាកសញ្ញាចរាចរណ៍។
  3. សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍ មានសិទ្ធិអាទិភាពលើភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍នៅលើទ្រូងផ្លូវ ផ្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវ និងបទប្បញ្ញត្តិចរាចរណ៍ទាំងឡាយ។

ជំពូកទី ៣ អ្នកបើកបរយានជំនិះ

មាត្រា ៩ ល័ក្ខខ័ណ្ឌនៃអ្នកបើកបរយានយន្ត

គ្រប់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវអនុវត្តនូវវិធានការដូចខាងក្រោម :

  1. អ្នកបើកបរយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី ៤៩សង់ទីម៉ែត្រគូប ឡើងទៅ ត្រូវមានប័ណ្ណបើកបរតាមប្រភេទយានយន្ត។
  2. នៅពេលបើកបរយានជំនិះ អ្នកបើកបរត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ហើយស្ថិតក្នុងស្ថានភាពដែលអាចធ្វើសកម្មភាពបើកបរបានយ៉ាងស្រួល និង​ឆាប់​រហ័សជាពិសេសលទ្ធភាពនៃការធ្វើចលនាមិនត្រូវឲ្យមានការរំខានឡើយ។ ហាមផ្ទុកអ្នកដំណើរ ទំនិញ ឬវត្ថុផេ្សងៗ ដែលនាំឲ្យបាំងភែ្នកអ្នកបើកបរ។
  3. អ្នកបើកបរ និងអ្នកដំណើរដែលជិះនៅកៅអីខាងមុខនៃរថយន្ត ត្រូវពាក់ខែ្សក្រវាត់សុវត្ថិភាពជាដាច់ខាត។
  4. អ្នកបើកបរទោចក្រយានយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រូវពាក់មួកការពារសុវត្ថិភាព។
  5. ហាមផ្ទុកមនុស្ស ឬទំនិញពីមុខអ្នកបើកបរ ។
  6. ហាមក្មេងអាយុក្រោម ១០ឆ្នាំ អង្គុយនៅកៅអីខាងមុខនៃរថយន្ត ដោយគ្មានមនុស្សចាស់អង្គុយជាមួយ ឬនិងគ្មានពាក់ខែ្សក្រវាត់សុវត្ថិភាព។
  7. ទារកអាយុតិចជាង ១០ខែ ត្រូវដាក់ក្នុងកៅអីសម្រាប់ទារកដេក និងមានខែ្សក្រវ៉ាត់សុវត្ថិភាពចងផែ្អកកៅអីនេះឲ្យជាប់ទៅនឹងកៅអីក្រោយនៃរថយន្ត។
  8. កុមារមានអាយុចាប់ពី ១០ខែ ទៅ៤ឆ្នាំ ត្រូវអង្គុយក្នុងកៅអីសម្រាប់កុមារដែលមានខែ្សក្រវ៉ាត់សុវត្ថិភាពចងផែ្អកកៅអីនេះឲ្យជាប់ទៅនឹង ​កៅ​អី​ក្រោយ​​នៃ​រថយន្ត​។
  9. ហាមធ្វើឲ្យរំខានដល់អ្នករស់នៅជាប់តាមដងផ្លូវនិងអ្នកប្រើប្រាស់ផ្លូវ។
  10. ហាមពិសាជាតិស្រវឹងដែលមានអត្រាជាតិអាកុលចាប់ពី ០,២៥ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៥ ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។
  11. ហាមបើកបរយានដែលមានកង់ច្រវ៉ាក់ដែកផ្ទាល់លើទ្រូងផ្លូវ យានជំនិះប្រភេទនេះ ត្រូវដឹកតាមយានដែលមានប្រភេទកង់កៅស៊ូ។
  12. ហាមប្រើទូរស័ព្ទនៅពេលកំពុងបើកបរយានយន្ត។ ទូរស័ព្ទអាចប្រើប្រាស់បាន បើមានឧបករណ៍ភ្ជាប់ទំនាក់ទំនង ឬត្រូវឈប់យានយន្តដើម្បីប្រើទូរស័ព្ទ ។

មាត្រា ១០ ការប្រើប្រាស់ទ្រូងផ្លូវ

នៅលើទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរ ហើយដែលគ្មានគំនូសសញ្ញាបែងចែកទិសចរាចរណ៍ អ្នកបើកបរត្រូវប្រើប្រាស់ពាក់កណ្តាលទ្រូងផ្លូវផែ្នកខាងស្តាំ ដោយបើកបរកៀកទៅខាងស្តាំ។
នៅលើទ្រូងផ្លូវឯកទិស ដែលគ្មានគំនូសសញ្ញាបែងចែកគន្លងផ្លូវ អ្នកបើកបរត្រូវបើកបរកៀកទៅខាងស្តាំលើកលែងតែត្រូវការបត់ឆេ្វង។ អ្នក​បើក​បរ​អាច​ប្រើ​ប្រាស់​ទ្រូង​ផ្លូវខាងឆេ្វងបាននៅពេលជែង ឬឈប់ ដោយឡែក។ នៅក្នុងទីប្រជុំជនការប្រើប្រាស់ទ្រូងផ្លូវត្រូវកំណត់ដោយប្រកាសក្រសួងសាធារណការ និង​ដឹកជញ្ជូន។

មាត្រា ១១ ការប្រើប្រាស់គន្លងផ្លូវ

នៅលើគន្លងផ្លូវតម្រូវសម្រាប់យានជំនិះប្រភេទណាមួយ អ្នកបើកបរយានជំនិះប្រភេទដទៃ មិនត្រូវបើកបរចូលក្នុងគន្លងនេះទេ លើកលែងតែត្រូវចាកចេញ ឬ ចូលទៅក្នុងគន្លងផ្លូវរបស់ខ្លួន។
នៅលើទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរហើយមានគំនូសបែងចែកទ្រូងផ្លូវ អ្នកបើកបរត្រូវប្រកាន់យកចំណែកផ្លូវខាងស្តាំ។
នៅលើទ្រូងផ្លូវឯកទិសដែលមានគន្លងផ្លូវពីរ ឬច្រើនអ្នកបើកបរត្រូវប្រកាន់យកគន្លងផ្លូវខាងស្តាំបំផុត។ ក្នុងករណីមានចរាចរណ៍ចង្អៀតខ្លាំង អ្នក​បើក​បរ​អាច​បើក​បរបានលើគ្រប់គន្លងផ្លូវ។
នៅលើទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរផ្ទុយគ្នា ហើយនៅលើចំណែកផ្លូវនៃទិសនីមួយៗដែលមានគន្លងផ្លូវពីរ ឬ ច្រើន​អ្នក​បើក​បរ​ត្រូវ​ប្រកាន់​យក​គន្លង​ផ្លូវ​ខាង​ស្តាំបំផុត។ ក្នុងករណីមានចរាចរណ៍ចង្អៀតខ្លាំង អ្នកបើកបរអាចបើកបរបានលើគ្រប់គន្លងផ្លូវតាមទិសចរាចរណ៍។
ក្នុងករណីមានចរាចរណ៍ចង្អៀតខ្លាំង ដូចមានចែងនៅវាក្យខ័ណ្ឌ៣ និងវាក្យខ័ណ្ឌ៤ ខាងលើ យានជំនិះនៅក្នុងគន្លងណាមួយ​លឿន​ជាង​យាន​ជំនិះ​នៅ​ក្នុង​គន្លង​ ណាមួយទៀតមិនចាត់ទុកជាការជែងឡើយ។ ចំពោះអ្នកបើកបរយានដែលមានទម្ងន់សរុបលើសពី៣,៥តោន ត្រូវប្រកាន់យកគន្លងផ្លូវខាងស្តាំជានិច្ច។ លើកលែង​មាន​ការបត់ឆេ្វង ឬនៅពេលជែងអាចប្រើប្រាស់គន្លងផ្លូវផេ្សងទៀតបាន។
ដោយឡែកនៅក្នុងទីប្រជុំជន ការប្រើប្រាស់ទ្រូងផ្លូវត្រូវកំណត់ដោយប្រកាសក្រសួងសាធារណការ និងដឹកជញ្ជូន។

មាត្រា ១២ ការឈប់នៅពេលភ្លើងក្រហម

នៅពេលភ្លើងសញ្ញាចរាចរណ៍បពោ្ចញពន្លឺពណ៌‌លឿងជាសញ្ញាឲ្យប្រុងប្រយ័ត្នតៀ្រមឈប់ ឬ ចេញដំណើរទៅមុខ ពណ៌‌បៃតងជា សញ្ញាអនុញ្ញាតឲ្យយានជំនិះចេញដំណើរ ពណ៌‌ក្រហមគឺជាសញ្ញាឃាត់ឲ្យឈប់។
នៅពេលភ្លើងសញ្ញាចរាចរណ៍បពោ្ចញពន្លឺក្រហមគឺជាសញ្ញាឃាត់ឲ្យឈប់ អ្នកបើកបរត្រូវឈប់នៅមុខខែ្សបន្ទាត់គំនូសជាប់ពណ៌‌សកាត់ទទឹងទ្រូងផ្លូវ ឬ​មុខ​គំនូស​សម្រាប់ថ្មើរជើងឆ្លងកាត់។ បើគ្មានឧបសគ្គនៅខាងមុខ យានជំនិះខាងស្តាំបំផុតអាចបត់ស្តាំបាននៅត្រង់ចំណុចភ្លើងក្រហមណា ដែល​មាន​សញ្ញា​អនុញ្ញាត​បត់ស្តាំ។

មាត្រា ១៣ ការបើកបរត្រង់ផ្លូវរង្វង់មូល ផ្លូវមានខឿន ឬមានរូបសំណាកនៅលើទ្រូងផ្លូវ

អ្នកបើកបរត្រូវវាងតាមស្តាំដៃ នៅគ្រប់រង្វង់មូល ឬ ខឿនបែងចែកទ្រូងផ្លូវដែលជាឧបសគ្គនៃចលនាត្រង់ទៅមុខរបស់យានជំនិះ លើកលែងតែមាន​កំណត់​ផ្ទុយ​។​

មាត្រា ១៤ ការបើកបរទន្ទឹមគ្នា និងបើកបរកាត់ក្បួនដងែ្អផេ្សងៗ

អ្នកបើកបរមិនត្រូវបើកបរទន្ទឹមគ្នានៅលើទ្រូងផ្លូវ ឬគន្លងផ្លូវតែមួយបានទេ អ្នកបើកបរមិនត្រូវបើកបរកាត់ក្បួនយោធា ឬក្បួននគរបាល ឬ​ក្បួន​ដងែ្អ​ជា​ជួរ​ផេ្សង​ៗ​។​

មាត្រា ១៥ ការសណ្តោងយានជំនិះ

បែបបទនៃការសណ្តោងត្រូវអនុវត្តតាមបញ្ញត្តិដូចខាងក្រោម :

  • ចំពោះការថ្ពក់សណ្តោងយានជំនិះ អ្នកបើកបរត្រូវប្រើខែ្សកាប ឬដងដែក ឬឧបករណ៍សម្រាប់ថ្ពក់ដែលធានាជាប់មាំល្អ និងងាយស្រួលក្នុងការបត់បែន
  • ហាមអ្នកបើកបរប្រើខែ្សសណ្តោងចំពោះយានដែលមានទម្ងន់សរុបលើសពី៥តោនឡើងទៅ
  • ហាមអ្នកបើកបរ សណ្តោងយានលើសពីមួយគ្រឿង ឬសណ្តោងយាន ដែលមានសណ្តោងរ៉ឺម៉ក ឬសឺមីរ៉ឺម៉ក
  • ហាមសណ្តោងទោចក្រយាន ឬទោចក្រយានយន្ត
  • ហាមអ្នកបើកបរសណ្តោងរថយន្តគ្រប់ប្រភេទដែលមានអ្នកដំណើរនៅក្នុងនោះ ក្រៅពីអ្នកកាន់ចង្កូត
  • រថយន្តដែលមានសណ្តោងរ៉ឺម៉ក ឬសឺមីរ៉ឺម៉កត្រូវមានសញ្ញាត្រីកោណសមបាតដែលមានកព្ចាក់ចាំងពន្លឺពណ៌‌លឿងពីរ ដាក់នៅ​កាង​រថយន្ត​ខាង​មុខ​អម​សង​ខាង​ផ្លាកលេខ។

បចេ្ចកទេសនៃការថ្ពក់សណ្តោងរ៉ឺម៉ក ឬសឺមីរ៉ឺម៉ក និងការដោះរ៊ឺម៉ក ឬសឺមីរ៉ឺម៉កចេញពីរថយន្ត ឬក្បាលរថយន្ត ត្រូវកំណត់​ដោយ​ប្រកាស​របស់​ក្រសួង​សាធារណការ និងដឹកជញ្ជូន។

មាត្រា ១៦ កនែ្លងរថយន្តក្រុងឈប់

នៅកនែ្លងរថយន្តក្រុងឈប់នៅក្នុងទីប្រជុំជន អ្នកបើកបរយានជំនិះប្រភេទផេ្សងពីរថយន្តក្រុង ត្រូវបន្ថយល្បឿន ហើយបើចាំបាច់ត្រូវឈប់​ដើម្បី​ទុក​ឲ្យ​រថយន្ត​ក្រុង​ចេញចូល ឬឈប់បានដោយងាយស្រួល។

មាត្រា ១៧ ល្បឿនបើកបរសម្រាប់យានជំនិះ

ល្បឿនបើកបរយានជំនិះត្រូវកំណត់តាមល័ក្ខខ័ណ្ឌ ដូចមានចែងខាងក្រោមនេះ :

  1. ល្បឿនបើកបរសម្រាប់យានជំនិះទូទៅ :
    • នៅក្នុងទីប្រជុំជន :
      • អ្នកបើកបរត្រូវប្រើល្បឿនអតិបរមា ៣០គីឡូម៉ែត្រក្នុងមួយម៉ោង ចំពោះទោចក្រយានយន្ត និងត្រីចក្រយានយន្ត។
      • អ្នកបើកបរត្រូវប្រើល្បឿនអតិបរមា ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ចំពោះរថយន្តគ្រប់ប្រភេទ។
    • នៅក្រៅទីប្រជុំជន :
      • អ្នកបើកបរត្រូវប្រើល្បឿនអតិបរមា ៩០គីឡូម៉ែត្រក្នុងមួយម៉ោងចំពោះយានយន្តគ្រប់ប្រភេទ លើកលែងតែយានដឹកជញ្ជូនទំនិញ ដែល​មាន​ទម្ងន់​សរុប អតិបរមា​លើសពី ៣,៥តោន ត្រូវកំណត់ល្បឿនអតិបរមាត្រឹម ៧០គីឡូម៉ែត្រក្នុងមួយម៉ោង និងយានដែលមានសណ្តោងរ៉ឺម៉កត្រូវកំណត់ល្បឿនអតិបរមាត្រឹម៦០​ គីឡូម៉ែត្រក្នុងមួយម៉ោង។
  2. ល្បឿនបើកបរសម្រាប់យានជំនិះដឹកវត្ថុធាតុមានគ្រោះថ្នាក់ៈ
    • នៅក្នុងទីប្រជុំជន :
      • អ្នកបើកបរទោចក្រយានយន្ត និងត្រីចក្រយានយន្តត្រូវប្រើល្បឿនអតិបរមា ៣០គីឡូម៉ែត្រក្នុងមួយម៉ោង។
      • អ្នកបើកបររថយន្ត ត្រូវប្រើល្បឿនអតិបរមា ៤០គីឡូម៉ែត្រក្នុងមួយម៉ោង។
    • នៅក្រៅទីប្រជុំជន :
      • អ្នកបើកបរត្រូវប្រើល្បឿនអតិបរមា ៧០គីឡូម៉ែត្រក្នុងមួយម៉ោង ចំពោះយានយន្តដែលមានទម្ងន់សរុបអតិបរមាមិនលើសពី៣,៥តោន និងលើសពី៣,៥តោន ចំពោះរថយន្តប្រើប្រាស់ប្រព័ន្ធហ្រ្វាំងទប់នឹងភាពគាំងកង់។ ល្បឿនអតិបរមាត្រូវកំណត់ត្រឹម ៦០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ចំពោះ​យាន​ដែល​មាន​ ទម្ងន់សរុបអតិបរមាលើស៣,៥តោន ដែល​គ្មាន​ប្រព័ន្ធ​ហ្រ្វាំង​ទប់​នឹង​ភាព​គាំង​កង់។
  3. ល្បឿនសម្រាប់យានយន្តបើកបរលើផ្លូវយន្តបថ :
    • នៅក្នុងតំបន់ប្រជុំជន :
      • អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវប្រើល្បឿនអតិបរមា ៦០គីឡូម៉ែត្រក្នុងមួយម៉ោង។
    • នៅក្រៅតំបន់ប្រជុំជន :
      • អ្នកបើកបរត្រូវប្រើល្បឿនអតិបរមា ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ចំពោះយានយន្តគ្រប់ប្រភេទ លើកលែងតែយានដឹកជញ្ជូនទំនិញ​ដែល​មាន​ទម្ងន់​សរុប​អតិបរមា​លើសពី ៣,៥តោន ត្រូវកំណត់ល្បឿនអតិបរមាត្រឹម ៨០គីឡូម៉ែត្រក្នុងមួយម៉ោង និងយានដែលមានសណ្តោងរ៉ឺម៉ក ត្រូវកំណត់ល្បឿនអតិបរមាត្រឹម ៧០គីឡូម៉ែត្រក្នុងមួយម៉ោង។
  4. ល្បឿនបើកបរសម្រាប់យានជំនិះ មានសិទ្ធិអាទិភាព :
    • បទប្បញ្ញត្តិដែលមានចែងក្នុងចំណុចទី១ ចំណុចទី២ និង ចំណុចទី៣នៃមាត្រានេះ មិនអនុវត្តចំពោះអ្នកបើកបរយានយន្តក្បួននគរបាល ក្បួនយោធា កង​អាវុធ​ហត្ថ​ យានយន្តពន្លត់អគ្គិភ័យ យានយន្តសង្គ្រោះរបស់មន្ទីរពេទ្យ និងយានយន្តខ្លះទៀតដែលបន្លឺសូរស័ព្ទ ភ្លើងសញ្ញា ពិសេស​នៅ​ពេល​កំពុង​បំពេញ​ភារកិច្ច​ឡើយ។
    • អ្នកបើកបរមិនត្រូវប្រើល្បឿនយឺតខុសប្រក្រតី ដោយគ្មានមូលហេតុត្រឹមត្រូវ ដែលធ្វើឲ្យរំខានដល់យានជំនិះដទៃទៀតទេ។ អ្នកបើកបរដែលប្រើល្បឿនយឺត ត្រូវ​បើក​បរអែបទៅខាងស្តាំ ដើម្បីទុកឲ្យអ្នកបើកបរដែលប្រើល្បឿនលឿនជែងពីខាងឆេ្វងដៃបានដោយងាយស្រួល។​
    • អ្នកបើកបរណាដែលត្រូវបង្ខំចិត្តបន្ថយល្បឿនឲ្យយឺតខុសប្រក្រតី ត្រូវឲ្យដំណឹងដល់អ្នកបើកបរផេ្សងទៀតដោយប្រើភ្លើងសញ្ញាអាសន្ន ​ហើយ​ត្រូវ​បើក​បរ​អែប​ទៅ​ខាងស្តាំបំផុតនៃទ្រូងផ្លូវ។

មាត្រា ១៨ ការបន្ថយល្បឿនយានជំនិះ

ក្នុងគ្រប់ករណីអ្នកបើកបរត្រូវម្ចាស់ការលើល្បឿនបើកបររបស់ខ្លួនជានិច្ច ហើយត្រូវបើកបរក្នុងល្បឿនសមស្របទៅតាមសណ្ឋានភូមិសាស្រ្ត សភាពផ្លូវ ស្ថាន​ភាព​​​អាកាស​ធាតុ សភាពចរាចរណ៍ ស្ថានភាពយាន និងការផ្ទុករបស់យាន ដើម្បីអាចបញ្ឈប់យាន បានទាន់ពេលវេលា និងដោយគ្មានគ្រោះថ្នាក់។

អ្នកបើកបរត្រូវបន្ថយល្បឿន ក្នុងករណីដូចខាងក្រោម :

  1. នៅពេលជៀសគ្នា នៅលើផ្លូវចង្អៀត។
  2. នៅពេលជៀស ឬជែងរថយន្តដឹកជញ្ជូនអ្នកដំណើរ ឬរថយន្តដឹកជញ្ជូនកុមារដែលកំពុងឈប់ដាក់អ្នកដំណើរ ឬកុមារឡើងចុះ។
  3. ពេលទៅជិតដល់ស្ពាន ឬជិតដល់ផ្លូវរថភ្លើងឆ្លងកាត់។
  4. នៅពេលអាកាសធាតុមិនល្អ ដែលមិនអាចមើលឃើញបានឆ្ងាយ និងច្បាស់។
  5. នៅពេលប្តូរទិសចរាចរណ៍។
  6. នៅត្រង់ផ្លូវបត់ ផ្លូវកោង ផ្លូវរអិល ផ្លូវប្រសព្វ ឬរង្វង់មូល។
  7. នៅពេលជិតដល់ទួលខ្ពស់ ឬពេលចុះចំណោត។
  8. នៅពេលជៀស ឬជែងក្បួនយានកំពុងឈប់ ឬ នៅពេលជៀស ឬជែងក្បួនដងែ្អផេ្សងៗ។
  9. នៅពេលមានវត្ថុច្រងេងច្រងាង ឬមានផ្ទះសង់ច្រើនកៀកជាប់ទ្រូងផ្លូវ។
  10. ក្នុងគ្រប់ករណី ដែលមានផ្លាកសញ្ញាឲ្យបន្ថយល្បឿន ឬសញ្ញាគ្រោះថ្នាក់។
  11. កាលណាមានយានជំនិះរបស់នគរបាល យោធា ឬអាវុធហត្ថ យានពន្លត់អគ្គិភ័យ យានសង្គ្រោះរបស់មន្ទីរពេទ្យ និងយានយន្ត ដែលមានបន្លឺសូរស័ព្ទ ឬ​ភ្លើង​សញ្ញា អ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវបន្ថយល្បឿន ហើយបើកអែបមកខាងស្តាំ បើចាំបាច់ត្រូវឈប់នៅកៀនបំផុតដែលអាចធ្វើទៅបាន​ដើម្បី​សម្រួល​ផ្លូវ​ឲ្យ​យាន​ ទាំង​នេះ ធ្វើដំណើរទៅមុខដោយសុវត្ថិភាព។
  12. នៅកនែ្លងមានសាលារៀនដែលមានទីតាំងស្ថិតនៅកែ្បរផ្លូវមិនលើសពី៥០ម៉ែត្រ។

មាត្រា ១៩ ការរក្សាទុកចន្លោះសុវត្ថិភាព

យានជំនិះមួយដែលធ្វើចរាចរណ៍នៅពីក្រោយយានជំនិះមួយផេ្សងទៀត ត្រូវរក្សាទុកចន្លោះសុវត្ថិភាពគ្រប់គ្រាន់ ដើម្បីជៀសវាងការប៉ះទង្គិច នៅ​ពេល​ដែល​យាន​ជំនិះខាងមុខបន្ថយល្បឿន ឬឈប់ដោយចៃដន្យ ត្រូវរក្សាឲ្យកាន់តែវែងចន្លោះសុវត្ថិភាពនេះ នៅពេលដែលល្បឿនយានកាន់តែលឿន។ នៅ​ក្រៅ​ទី​ប្រជុំ​ជន យានជំនិះទាំងឡាយដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥តោន ឬមានបណ្តោយយានវែងលើសពី ៧ម៉ែត្របើកបរបន្តគ្នាក្នុងល្បឿនដូចគ្នា ចម្ងាយ​​ចន្លោះពីយានមួយទៅយានមួយ ត្រូវឃ្លាតគ្នាយ៉ាងតិច ៥០ម៉ែត្រ។

មាត្រា ២០ ការជែង

ក្នុងការជែង អ្នកបើកបរត្រូវអនុវត្តដូចខាងក្រោម :

  1. អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ត្រូវជែងគ្នានៅខាងឆេ្វង។ ប៉ុនែ្តអ្នកបើកបរអាចជែងខាងស្តាំបាន បើសិនជាអ្នកបើកបរយានដែលត្រូវគេជែងនោះ បាន​នឹង​កំពុង​ធ្វើសញ្ញាប្តូរទិសខាងឆេ្វង ហើយឈប់ ឬតៀ្រមដើម្បីបត់ឆេ្វង។
  2. មុននឹងជែង អ្នកបើកបរត្រូវដឹងច្បាស់ថា ការជែងនេះឥតបណ្តាលឲ្យមានគ្រោះថ្នាក់អ្វីឡើយ ដោយត្រូវអនុវត្តដូចខាងក្រោម :
    • ឃើញច្បាស់ថា នៅខាងមុខគ្មានឧបសគ្គហើយអាចបរចូលទៅក្នុងចរន្តចរាចរណ៍ប្រក្រតីវិញបាននៅពេលជែងរួច ដោយមិនរំខាន​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​អ្នក​ដទៃឡើយ។
    • គ្មានអ្នកបើកបរយានជំនិះណាមួយ ដែលនៅពីក្រោយខ្លួនចាប់ផ្តើមសុំជែងខ្លួន។
    • គ្មានឲ្យសញ្ញាសុំជែងយានផេ្សងទៀត ពីអ្នកបើកបរយានជំនិះខាងមុខខ្លួន។
    • ត្រូវដឹងច្បាស់ថា ល្បឿនសមាមាត្រ រវាងយានទាំងពីរអាចឲ្យជែងក្នុងរយៈពេលខ្លីបំផុតបាន។
    • ត្រូវធ្វើសញ្ញាសុំជែង ដោយប្រើសញ្ញាប្តូរទិសខាងឆេ្វងហើយក្នុងករណីចាំបាច់ ត្រូវប្រើបនែ្ថមភ្លើងកូតហ្វាឆ្លាស់គ្នានៅពេលយប់ ឬស៊ីផេ្លនៅពេលថៃ្ង លើក​លែង​តែ​ក្នុងទីប្រជុំជន ដែលការប្រើប្រាស់ស៊ីផេ្លសុំជែងត្រូវហាមឃាត់។
    • ត្រូវដឹងច្បាស់ថា អ្នកបើកបរយានជំនិះខាងក្រោយ និងខាងមុខ បានដឹងអំពីការសុំជែងរបស់ខ្លួនហើយ។
  3. អ្នកបើកបរយានខាងមុខនៅពេលដឹងថាយានខាងក្រោយសុំជែង ត្រូវពិនិត្យចំណែកផ្លូវខាងមុខខ្លួន បើគ្មានឧបសគ្គអ្វីទេ ត្រូវឲ្យសញ្ញាប្តូរទិសខាងស្តាំ ឬលើកដៃឆេ្វងឡើងលើបត់ទៅស្តាំ និងបន្ថយល្បឿនអែបទៅខាងស្តាំ ជាសញ្ញាឲ្យអ្នកបើកបរយានខាងក្រោយដែលសុំជែងដឹងថា អាចជែងបាន។ ក្នុង​​ករណី​អ្នក​បើក​បរខាងមុខពិនិត្យឃើញថា នៅចំណែកផ្លូវខាងមុខខ្លួនមិនទំនេរ ឬមានឧបសគ្គ ត្រូវធ្វើសញ្ញា ប្តូរទិសខាងឆេ្វង ឬ​លាត​ដៃ​ឆេ្វង​សន្ធឹង​ត្រង់​ទៅ​ខាង​ក្រៅជាសញ្ញាឲ្យដឹងថា ការជែងពុំទាន់អាចធ្វើទៅបានទេ។
  4. នៅពេលជែង ត្រូវបង្កើនល្បឿន និងទុកចន្លោះឃ្លាតពីគ្នាយ៉ាងតិច ១ម៉ែត្រ។
  5. នៅលើទ្រូងផ្លូវគ្មានគំនូសបង្អូត អ្នកបើកបរយានអាចជែង ដោយប្រើប្រាស់ទ្រូងផ្លូវមួយចំហៀងទៀតបាន លុះត្រាតែទង្វើនេះមិនធ្វើឲ្យមានគ្រោះថ្នាក់ ឬ​រំខាន​ដល់​យានដែលបើកបរផ្ទុយនឹងទិសរបស់ខ្លួន។
  6. នៅពេលជែងផុត អ្នកបើកបរត្រូវធ្វើសញ្ញាប្តូរទិសខាងស្តាំវិញ ដើម្បីឲ្យដំណឹងថាខ្លួនត្រូវចូលក្នុងចរន្តចរាចរណ៍របស់ខ្លួនវិញ។
  7. ក្នុងករណីទ្រូងផ្លូវ មានគន្លងផ្លូវច្រើនតាមទិសចរាចរណ៍តែមួយសម្រាប់ទិសដៅផេ្សងគ្នា យានស្ថិតនៅគន្លងណាមួយបើកបរ​លឿន​ជាង​យាន​នៅ​គន្លង​ណា​មួយ​ទៀត មិនចាត់ទុកជាការជែងឡើយ។

ហាមជែងគ្នា នៅក្នុងករណីខាងក្រោម :

  • ជែងគ្នាជាបីជួរ (ជែងលើរថយន្តដែលកំពុងជែងគ្នា)
  • នៅកនែ្លងមានសញ្ញាហាមជែង
  • នៅត្រង់ផ្លូវកោង ឬផ្លូវឡើងទួល លើកលែងតែការជែងនេះអាចទុកឲ្យផែ្នកទ្រូងផ្លូវខាងឆេ្វង គំនូសបង្អូតកណ្តាលនៅទំនេរបាន
  • នៅជិត ឬត្រង់ផ្លូវបត់ ផ្លូវខែ្វង ផ្លូវរអិល
  • នៅត្រង់កំពូលផ្លូវចោត ផ្លូវតូចចង្អៀត ឬផ្លូវដាក់សញ្ញាបន្ថយល្បឿន
  • នៅលើស្ពាន ឬពេលចុះចំណោត
  • នៅកនែ្លងការដ្ឋាន
  • នៅជិត ឬ ត្រង់កំណាត់ផ្លូវ ដែលទុកសម្រាប់ថ្មើរជើងឆ្លងកាត់
  • នៅផ្លូវក្រោមស្ពាន ឬផ្លូវក្នុងរូង
  • នៅពេលមើលឃើញមិនច្បាស់ ដូចជាពេលភ្លៀងខ្លាំង ឬចុះអ័ព្ទខ្លាំង ឬដីហុយខ្លាំង
  • នៅជិត ឬត្រង់ផ្លូវថ្នល់កាត់ផ្លូវរថភ្លើងដែលគ្មានរបាំង
  • នៅលើផ្លូវដែលមានទឹកលិច

មាត្រា ២១ ការជៀស

ក្នុងការជៀស :

  1. អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ត្រូវជៀសគ្នាដោយប្រកាន់ស្តាំដៃរៀងៗខ្លួន។
  2. នៅមុនពេលជៀសគ្នា អ្នកបើកបរទាំងសងខាង ត្រូវជឿជាក់ថា ការជៀសគ្នានេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់អ្វីឡើយ។
  3. ដើម្បីជៀសគ្នា អ្នកបើកបរត្រូវអែបខាងស្តាំដៃរៀងៗខ្លួនដោយទុកផ្លូវទំនេរនៅឆេ្វងដៃរបស់ខ្លួនឲ្យបានធំបំផុតដែលអាចធ្វើទៅបាន។
  4. ពេលជៀសគ្នានៅលើផ្លូវចង្អៀត ឬ នៅលើផ្លូវដែលអាចមានគ្រោះថ្នាក់ អ្នកបើកបរត្រូវបន្ថយល្បឿនរៀងៗខ្លួន ក្នុងករណីចាំបាច់យានជំនិះទាំងពីរត្រូវឈប់ ហើយបើជាយានជំនិះប្រភេទដូចគ្នា យានជំនិះណាចង់ទៅមុន ត្រូវធ្វើសញ្ញាសុំផ្លូវដោយលើកដៃ ឬដោយស៊ីផេ្លនៅពេលថៃ្ង ឬ​ប្រើ​ភ្លើង​ហ្វា​កូត​ជា​សញ្ញា​នៅ​ពេល​យប់ ហើយរង់ចាំយានជំនិះដែលមកពីមុខបពោ្ចញសញ្ញាយល់ព្រមឲ្យទៅមុនទើបធ្វើដំណើរទៅបាន។ ប៉ុនែ្តបើសិនជាយានប្រភេទខុសគ្នា អ្នក​បើក​បរ​យាន​ ធុនធំត្រូវទុកផ្លូវឲ្យយានដែលមានទំហំតូចជាងយានរបស់ខ្លួនធ្វើដំណើរទៅមុន។
  5. ពេលជៀសគ្នានៅលើផ្លូវតូចដែលបរបានយានជំនិះតែមួយ ហើយមានកនែ្លងមួយដែលអាចជៀសគ្នាបានយានជំនិះណាដែលមកដល់កនែ្លងនេះមុន​ត្រូវ​ឈប់​ រង់ចាំនៅកនែ្លងនេះដើម្បី​ទុកឲ្យយានជំនិះមួយទៀតជៀសបានស្រួល។
  6. ក្នុងករណីទ្រូងផ្លូវចង្អៀត មិនអាចជៀសគ្នាបាន ហើយចាំបាច់មានយានណាមួយត្រូវថយក្រោយ ត្រូវអនុវត្តដូចខាងក្រោម :
    • ចំពោះយានជំនិះប្រភេទដូចគ្នា យានជំនិះណាចង់ទៅមុន ត្រូវធ្វើសញ្ញាសុំផ្លូវហើយត្រូវមានការយល់ព្រមថយក្រោយពីយានមួយទៀត។
    • ចំពោះយានគ្មានសណ្តោង និងយានមានសណ្តោង យានគ្មានសណ្តោងត្រូវថយក្រោយ។
    • ចំពោះយានធុនស្រាល និងធុនធ្ងន់ យានធុនស្រាលត្រូវថយក្រោយ។
    • ចំពោះរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ រថយន្តដឹកទំនិញត្រូវថយក្រោយ។
  7. ពេលជៀសគ្នានៅលើផ្លូវចោតហើយចង្អៀត យានជំនិះចុះចំណោតត្រូវឈប់ ដើម្បីទុកឲ្យយានជំនិះឡើងចំណោតទៅមុន។
  8. ក្នុងការជៀសគ្នា យានជំនិះណាមើលឃើញ នៅលើចំណែកផ្លូវរបស់ខ្លួនមានឧបសគ្គ ដូចជាផ្លូវខូច ឬ​មាន​យាន​ជំនិះ​ឈប់​ស្ងៀម​យាន​ជំនិះ​នោះ​ត្រូវ​ឈប់​ដើម្បី​ ទុកឲ្យយានជំនិះមួយទៀតទៅមុន។
  9. នៅលើស្ពានចង្អៀត ដែលបើកបរបានតែរថយន្តមួយគឿ្រង រថយន្តធុនធំត្រូវទុកសិទ្ធិឲ្យរថយន្តធុនស្រាលទៅមុន។
  10. មុនពេលជៀសគ្នា នៅពេលយប់ក្រៅទីប្រជុំជន ហើយគ្មានចង្កៀងអគ្គិសនីយានជំនិះទាំងពីរ ត្រូវបិទភ្លើងហ្វាហើយបើកភ្លើងកូតវិញ។

មាត្រា ២២ ការកំណត់សិទ្ធិអាទិភាពនៅផ្លូវប្រសព្វ

ការកំណត់សិទ្ធិអាទិភាពនៅផ្លូវប្រសព្វដូចខាងក្រោមនេះ :

  1. គ្រប់អ្នកបើកបរនៅពេលទៅជិតដល់ផ្លូវប្រសព្វ ត្រូវបន្ថយល្បឿន និងពិនិត្យមើលចលនាចរាចរណ៍នៅលើទ្រូង ផ្លូវ ដែលខ្លួនត្រូវឆ្លងកាត់​នោះ​ហើយ​ត្រូវ​ធ្វើ​ដំណើ​ រឆ្លងកាត់ដោយប្រុងប្រយ័ត្នបំផុតបើផ្លូវខាងមុខមិនស្រឡះល្អ។ ក្នុងករណីចាំបាច់ ត្រូវធ្វើសញ្ញាឲ្យដំណឹងដល់អ្នកបើកបរ ដែលមកពីផ្លូវផេ្សងទៀត ដោយ​ប្រើសញ្ញាសូរស័ព្ទពេលថៃ្ង និងប្រើភ្លើងសញ្ញាកូតហ្វាឆ្លាស់គ្នានៅពេលយប់។ នៅលើផ្លូវបាត់សិទ្ធិ អ្នក​​បើក​បរ​ត្រូវ​បើក​បរ​ក្នុង​ល្បឿន​មួយ​ដែល​អាច​បញ្ឈប់យាន​ខ្លួនបាន ដើម្បីផ្តល់សិទ្ធិដល់យានដែលនៅលើផ្លូវមានសិទ្ធិទៅមុន។
  2. ទោះជានៅត្រង់ផ្លូវប្រសព្វ មានភ្លើងសញ្ញាចរាចរណ៍ពណ៌‌បៃតង ដែលអនុញ្ញាតឲ្យធ្វើចរាចរណ៍ទៅមុខបានក៏ដោយក៏អ្នក​បើក​បរ​មិន​ត្រូវ​បើក​ចូល​ទៅ ​ក្នុង​ផ្លូវ​ប្រសព្វ​ឡើយ បើសិនជាអំពើនេះអាចតម្រូវឲ្យខ្លួនបញ្ឈប់យានជំនិះនៅក្នុងផ្លូវប្រសព្វដោយសារតែមានចរាចរណ៍ចង្អៀតខ្លាំង។ ក្នុងករណីបែបនេះ អ្នក​បើក​បរ​ត្រូវ​ឈប់នៅមុខផ្លូវប្រសព្វ ដើម្បីកុំឲ្យស្ទះចរាចរណ៍យានដែលមកពីទិសផេ្សងទៀត។
  3. នៅផ្លូវប្រសព្វដែលគ្មានសញ្ញាសិទ្ធិអាទិភាព អ្នកបើកបរត្រូវទុកសិទ្ធិឲ្យអ្នកបើកបរយានដែលមកពីស្តាំរបស់ខ្លួនទៅមុន។ ប៉ុនែ្ត​​​ក្នុង​ករណី​ផ្លូវ​ប្រសព្វ​បែក​ជា​បី​ដែល​គ្មានសញ្ញាសិទ្ធិអាទិភាព អ្នកបើកបរយាននៅផ្លូវដែលចប់ត្រូវទុកសិទ្ធិឲ្យអ្នកបើកបរយាននៅលើផ្លូវបន្តទៅមុន។
  4. អ្នកបើកបរដែលទៅដល់រង្វង់មូល ទោះជាខ្លួនស្ថិតនៅលើផ្លូវប្រភេទណាក៏ដោយត្រូវផ្តល់សិទ្ធិអាទិភាពឲ្យអ្នកបើកបរដែល ​ស្ថិត​នៅ​ក្នុង​ទ្រូង​ផ្លូវ​ឯក​ទិស​ក្រវាត់​រង្វង់​ មូលដែលមានសញ្ញាបង្អាញទិសទៅមុន។
  5. នៅពេលទៅដល់ផ្លូវប្រសព្វដែលមានដាក់សញ្ញាសម្គាល់សិទ្ធិអាទិភាព អ្នកបើកបរត្រូវទុកផ្លូវឲ្យយានជំនិះដែលស្ថិតនៅលើ​ផ្លូវ​មាន​សិទ្ធិ​អាទិភាព​ ធ្វើ​ដំណើរ​ទៅ​មុន ហើយអាចឆ្លងកាត់ផ្លូវប្រសព្វនោះបាន តែនៅពេលណាដែលខ្លួនជឿជាក់ថាពុំមានគ្រោះថ្នាក់អ្វីឡើយ។
  6. នៅពេលទៅដល់ផ្លូវប្រសព្វ ដែលមានដាក់សញ្ញា “ឈប់”អ្នកបើកបរត្រូវឈប់ស្ងៀម នៅមុខគំនូសកាត់ទទឹងទ្រូងផ្លូវ ដើម្បីទុកឲ្យយានជំនិះ និង​ថ្មើរ​ជើង​ដែល​នៅលើផ្លូវមានសិទ្ធិធ្វើដំណើរទៅមុន ហើយអាចឆ្លងកាត់ផ្លូវប្រសព្វនេះ តែនៅពេលណាដែលខ្លួនជឿជាក់ថាពុំមានគ្រោះថ្នាក់អ្វីឡើយ។
  7. ដោយែឡកអ្នកបើកបរត្រូវតែទុកឲ្យយានជំនិះបម្រើការរបស់នគរបាល យោធា អាវុធហត្ថ យានពន្លត់អគ្គិភ័យ ឬ​យានសង្គ្រោះ​របស់​មន្ទីរ​ពេទ្យ​ដែល​កំពុង​បំពេញ​ ភារកិច្ចដោយឲ្យសញ្ញាសូរស័ព្ទ និងសញ្ញាភ្លើងពិសេសឲ្យដឹងពីការមកដល់របស់ខ្លួនទៅមុន។
  8. យានជំនិះដែលកំពុងបំពេញភារកិច្ចដូចខាងក្រោម មានសិទ្ធិអាទិភាពតាមលំដាប់ដូចតទៅ :
    • យានពន្លត់អគ្គិភ័យ
    • យានសង្គ្រោះរបស់មន្ទីរពេទ្យ
    • យាននគរបាល យោធា អាវុធហត្ថ ឬក្បួនយានដែលមាននគរបាលចរាចរណ៍នាំមុខ
  9. មុននឹងបើកបរចេញពីផ្លូវឯកជន ដែលមិនបើកឲ្យធ្វើចរាចរណ៍ជាសាធារណៈ ដូចជា ពីច្រកគេហដ្ឋាន រោងចក្រ អគារ ឬទីលានផេ្សងៗ អ្នក​បើក​បរ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្នខ្ពស់បំផុត និងត្រូវទុកសិទ្ធិអាទិភាពឲ្យយានជំនិះ ឬអ្នកថ្មើរជើង ដែលកំពុងធ្វើចរាចរណ៍លើផ្លូវបើកឲ្យធ្វើចរាចរណ៍ជាសាធារណៈទៅមុន។
  10. អ្នកបើកបរចេញមកពីផ្លូវលំ ឬផ្លូវដី ត្រូវទុកសិទ្ធិឲ្យអ្នកបើកបរលើផ្លូវផេ្សងទៀត ដែលមិនមែនជា ផ្លូវលំ ឬផ្លូវដីទៅមុន។
  11. នៅត្រង់ផ្លូវប្រសព្វ បើទ្រូងផ្លូវមួយ មានចែកជាច្រើនគន្លងផ្លូវ ហើយមានគន្លងផ្លូវមួយ ឬច្រើនត្រូវបម្រុងសម្រាប់យានជំនិះ

ប្រភេទខ្លះធ្វើចរាចរណ៍ បទប្បញ្ញត្តិស្តីពីអាទិភាពចរាចរណ៍ដែលមានចែងក្នុងមាត្រានេះ ត្រូវអនុវត្តចំពោះអ្នកបើកបរដែលធ្វើ​ចរាចរណ៍​នៅ​លើ​គន្លង​ផ្លូវ​ប្រភេទ​នេះ លើកលែងតែយានជំនិះដែលមានចែងក្នុងចំណុចទី៧ និងចំណុចទី៨។

មាត្រា ២៣ ការឆ្លងកាត់ផ្លូវរថភ្លើង

ក្នុងការឆ្លងកាត់ផ្លូវរថភ្លើង :

  1. អ្នកបើកបរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវបន្ថយល្បឿននៅពេលជិតដល់ផ្លូវរថភ្លើង។
  2. អ្នកបើកបរ មិនត្រូវបរយានជំនិះរបស់ខ្លួនកាត់ផ្លូវរថភ្លើងឡើយ បើដឹងថាយានជំនិះរបស់ខ្លួនមានបញ្អាបចេ្ចកទេស ឬស្ថានភាពចរាចរណ៍មិនអនុគ្រោះ អាច​ជ្រុល​ទៅ​នាំ​ឲ្យ​ស្ទះ​នៅ​កនែ្លង​នោះ។
  3. នៅកនែ្លងផ្លូវថ្នល់កាត់ផ្លូវរថភ្លើង មានដាក់របារ ប$របាំងអ្នកបើកបរមិនត្រូវបរចូលទៅទីនោះ នៅពេលដែលរបាំងនោះបិទប$កំពុងបិទ ប$កំពុងបើកឡើយ
  4. នៅកនែ្លងផ្លូវថ្នល់កាត់ផ្លូវរថភ្លើងពុំមានរបារ ឬ​របាំង ឬផ្លាកសញ្ញា ឬភ្លើងសញ្ញាអ្វីទាំងអស់ អ្នកបើកបរអាចបើកបរកាត់ទីនោះ​បាន​លុះ​ត្រា​ជឿ​ជាក់​ថា​ពុំ​មាន​រថភ្លើង​​ ណាមួយមកដល់ឡើយ។
  5. នៅកនែ្លងមានឆ្មាំ នៅត្រង់ផ្លូវរថភ្លើងឆ្លងកាត់ អ្នកបើកបរត្រូវស្តាប់បញ្ជាឆ្មាំហើយ មិនត្រូវបង្កឲ្យមានឧបសគ្គដល់ការបិទបើករបារ ឬរបាំងឡើយ។
  6. កាលណាមានរថភ្លើងមកជិតដល់អ្នកប្រើប្រាស់ផ្លូវ គ្រប់រូបត្រូវឈប់ជាបន្ទាន់ ដើម្បីទុកផ្លូវឲ្យរថភ្លើងធ្វើចរាចរណ៍ទៅមុន គង្វាលសត្វទាំងអស់​ត្រូវ​រក​វិធី​ទប់​ស្កាត់​ហ្វូងសត្វពាហនៈ កុំឲ្យឆ្លងកាត់ផ្លូវរថភ្លើងជាដាច់ខាត។​
  7. កាលណារថភ្លើងបន្លឺសញ្ញាជិតមកដល់អ្នកបើកបរគ្រប់រូបត្រូវឈប់យ៉ាងតិច ២ម៉ែត្រ ពីរបាំង ហើយបើគ្មានរបាំង មិនត្រូវឈប់តិចជាង ៥ម៉ែត្រ​ពី​ផ្លូវ​រថភ្លើង​ឡើយ​។
  8. ក្នុងករណី ដែលយានជំនិះគាំងដំណើរ ឬហ្វូងសត្វធ្វើដំណើរចូលមកជ្រុលទៅលើផ្លូវរថភ្លើង អ្នកបើកបរ ឬគង្វាលសត្វ​ត្រូវ​រិះ​រក​មធ្យោបាយ​យ៉ាង​ណា​កុំ​ឲ្យ​មាន​កើត​ជាឧបសគ្គ ដល់រថភ្លើង ឬត្រូវឲ្យដំណឹងដល់ភ្នាក់ងារទទួលខុសត្រូវផ្លូវរថភ្លើងដែលនៅជិតបំផុតនូវគ្រោះថ្នាក់ ដែលនឹងអាចកើតឡើងបាននោះ បើ​សិន​ជា​ខ្លួន​មិនអាចបញ្ចៀសសឧបសគ្គលើផ្លូវរថភ្លើងដោយខ្លួនឯងបាន។

មាត្រា ២៤ ការឈប់ និងការចតនៅលើផ្លូវថ្នល់

ក្នុងការឈប់ និងការចត នៅលើផ្លូវថ្នល់ :

  1. គ្រប់យានជំនិះ ដែលឈប់ ឬចត មិនត្រូវបង្កឲ្យរំខានដល់យានជំនិះផេ្សងៗទៀត ដែលកំពុងធ្វើចរាចរណ៍។
  2. នៅក្នុងទីប្រជុំជន គ្រប់យានជំនិះ ត្រូវឈប់ ឬចតនៅតាមទិសដែលខ្លួនកំពុងធ្វើចរាចរណ៍ ដោយអនុវត្តតាមបទប្បញ្ញត្តិដូចខាងក្រោម :
    • ចំពោះទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរត្រូវចត ឬឈប់ខាងស្តាំតាមទិសចរាចរណ៍របស់ខ្លួន
    • ចំពោះទ្រូងផ្លូវឯកទិស ត្រូវចតឬឈប់ខាងស្តាំ ឬខាងឆេ្វងតាមទិសចរាចរណ៍លើកលែងតែមានផ្លាកសញ្ញាផ្ទុយ។
  3. នៅក្រៅទីប្រជុំជន យានជំនិះត្រូវចត ឬឈប់សត្វពាហនៈត្រូវឈប់ក្រៅទ្រូងផ្លូវបើអាចធ្វើទៅបានបើគ្មានទីណាផេ្សងទៀត​ដែល ​អាច​ចត​បាន​ក្រៅ​ពី​ទ្រូង​ផ្លូវ​ទេ​នោះ​ត្រូវអនុវត្តតាមបទប្បញ្ញត្តិ ដែលមានចែងក្នុងចំណុចទី២ នៃមាត្រានេះ។
  4. នៅពេលយប់ ឬនៅកនែ្លងហាមឈប់ ឬចត គ្រប់រថយន្ត និងរ៉ឺម៉កដែលខូចគាំង ឬត្រូវបង្ខំឲ្យឈប់ ឬចតនៅលើទ្រូងផ្លូវ ត្រូវ​ដាក់​សញ្ញា​ជា​ដំណឹង​ក្នុង​ចម្ងាយ​គ្រប់​ គ្រាន់ដល់អ្នកប្រើប្រាស់ផ្លូវផេ្សងទៀត។
  5. នៅក្នុងទីប្រជុំជន គ្រប់យានជំនិះ ត្រូវឈប់ ឬចតដាក់ទំនិញ ឬមនុស្សឡើងចុះនៅចម្ងាយមិនលើស ២៥សង់ទីម៉ែត្រពីគែមចិញ្ចើមផ្លូវ និងយ៉ាងតិច ៥ម៉ែត្រ​ពី​ផ្លូវ​ប្រសព្វ ឬផ្លូវបត់ ឬផ្លូវកោង និងចន្លោះយ៉ាងតិច១០ម៉ែត្រ ពីផ្លូវប្រសព្វ ឬផ្លូវបត់ ឬផ្លូវកោងនៃមហាវិថី។ នៅក្រៅទីប្រជុំជន យានទាំងអស់ត្រូវឈប់ ឬ​ចត​យ៉ាង​តិចបំផុត​ ១០ម៉ែត្រពីផ្លូវប្រសព្វ ឬផ្លូវបត់ ឬផ្លូវកោង។
  6. ក្នុងការចត មុនពេលដើរឆ្ងាយពីយានជំនិះរបស់ខ្លួន អ្នកបើកបរត្រូវចាប់ហ្រ្វាំងដៃ ឬមានវិធានការផេ្សងៗ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ នៅ​ពេល​ដែល​ខ្លួន​អវត្តមាន។
  7. ការចត ឬឈប់យានជំនិះ ត្រូវហាមឃាត់ ក្នុងករណីដូចខាងក្រោម :
    • នៅលើទ្រូងផ្លូវ ចិព្ចើាមផ្លូវ ដែលទុកបម្រុងឲ្យថ្មើរជើង និងក្នុងចន្លោះយ៉ាងតិច ៥ម៉ែត្រពីមុខគំនូសឆ្នូតកាត់ទទឹងទ្រូងផ្លូវសម្រាប់ អ្នកថ្មើរជើង ឬ​​នៅ​លើ​គំនូស​នេះ​
    • លើកនែ្លងបម្រុងទុកសម្រាប់ការឈប់ ឬចត នៃយានប្រភេទខ្លះ
    • នៅចន្លោះគែមទ្រូងផ្លូវ និងខែ្សបន្ទាត់បង្អូត បើសិនជានៅចន្លោះខែ្សគំនូសបង្ហូត និងយានចតនេះតិចជាង៣ម៉ែត្រ ដែល​មិន​អាច​ឲ្យ​យាន​មួយ​ផេ្សង​ទៀត​បរ​បាន​ដោយឥតឆ្លងកាត់ ឬជាន់លើខែ្សគំនូសបង្ហូត
    • នៅជិតបង្គោលភ្លើងសញ្ញាចរាចរណ៍ ឬ ផ្លាកសញ្ញាចរាចរណ៍ ដែលធ្វើឲ្យបាំងភែ្នកអ្នកប្រើប្រាស់ផ្លូវ មិនអាចមើលឃើញសញ្ញាចរាចរណ៍ទាំងនេះបានទេ
    • នៅគ្រប់ទីកនែ្លងដែលយាននេះ ធ្វើឲ្យរាំងស្ទះដល់ច្រកចូលចត ឬការឈប់នៃយានដទៃទៀត
    • នៅលើស្ពាន លើផ្លូវក្រោមស្ពាន លើផ្លូវក្នុងរូង លើផ្លូវចោតខ្លាំង លើផ្លូវប្រសព្វលើផ្លូវកាត់រថភ្លើង លើផ្លូវក្នុងរង្វង់មូល ឬផ្លូវកោងខ្លាំង ដែលមិនអាចមើលយាន​ផេ្សង​ទៀត​ពីចម្ងាយបាន
    • នៅចន្លោះតិចជាង ២០ម៉ែត្រពីមុខផ្លូវរថភ្លើងឆ្លងកាត់
    • នៅចន្លោះតិចជាង ១០ម៉ែត្រពីមុខ និងពីក្រោយទីតំាងបូមទឹករបស់យានពន្លត់អគ្គិភ័យ និងនៅមុខស្ថានីយ៍របស់យានពន្លត់អគ្គិភ័យ
    • លើច្រកចេញចូល នៃអគារសាធារណៈ
    • នៅមុខច្រកចេញ ចូលផ្ទះឯកជន លើកលែងតែយានរបស់ម្ចាស់ផ្ទះ
    • ជាពីរជួរទន្ទឹមគ្នា
    • នៅលើគែមទ្រូងផ្លូវម្ខាង បើនៅគែមម្ខាងទៀត ដែលឈមមុខគ្នាជាកនែ្លងទុកសម្រាប់ឲ្យយានជំនិះចត លើកលែងតែក្នុងករណី ដែល​អាច​ចត​បាន​ទាំង​សង​ខាង​
    • នៅកនែ្លងដែលមានសញ្ញាហាមឈប់ ឬហាមចត
    • នៅលើទ្រូងផ្លូវថ្នល់លើសពី ៧២ម៉ោង
    • នៅចន្លោះតិចជាង ១០ម៉ែត្រពីមុខ និងពីក្រោយផ្លាកសញ្ញាកនែ្លងរបស់រថយន្តក្រុងឈប់
    • នៅចន្លោះតិចជាង ១ម៉ែត្រពីមុខ ឬពីក្រោយរថយន្តដែលឈប់ ឬចតបន្តកន្ទុយគ្នា
    • នៅជិតផ្លូវប្រសព្វ ឬផ្លូវបត់។

មាត្រា ២៥ ការបើកទ្វារយានជំនិះ

ការបើកទ្វារយានជំនិះដើម្បីចុះ ឬឡើង ធ្វើបានតែពេលណាដែលមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃដែលកំពុងប្រើប្រាស់ផ្លូវនោះឡើយ និង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាប់ជានិច្ច ជាពិសេសចំពោះការបើកទ្វារចុះ ឬឡើងនៅទ្វារខាងឆេ្វងយាន។

មាត្រា ២៦ ការប្តូរទិសនៃយានជំនិះ

មុននឹងផ្លាស់ប្តូរទិសដៅនៃយានរបស់ខ្លួន ដូចជាក្នុងការបត់ឆេ្វង ឬបត់ស្តាំពេលប្តូរគន្លងផ្លូវ ពេលអែបខាងដើម្បីឈប់ ឬចត អ្នកបើកបរត្រូវបន្ថយល្បឿន និង​ត្រូវ​ជឿជាក់ជាមុនថា មិនបណ្តាលឲ្យមានគ្រោះថ្នាក់ ហើយត្រូវឲ្យសញ្ញាយ៉ាងច្បាស់ និង​គ្រប់គ្រាន់ជាដំណឹងដល់អ្នកដទៃ ដែល កំពុងប្រើប្រាស់ផ្លូវនោះដែរ ។
មុន​​ពេល​ចេញ​ដំណើរពីចំណត អ្នកបើកបរត្រូវឲ្យសញ្ញាយ៉ាងច្បាស់ និងគ្រប់គ្រាន់ជាដំណឹងដល់អ្នកដទៃដែលកំពុងប្រើប្រាស់ផ្លូវនោះ ដោយ​ត្រូវ​ជឿ​ជាក់​ថា​ការ​ចេញ​ ដំណើររបស់យានយន្តគ្មានបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃឡើយ។
លើកលែងតែមានបញ្ជារបស់នគរបាលចរាចរណ៍ ឬគំនូសសញ្ញាចរាចរណ៍នៅលើទ្រូងផ្លូវក្នុងការបត់ឆេ្វង បត់ស្តាំ បត់ត្រឡប់ក្រោយ ឬថយក្រោយ អ្នក​បើក​បរ​ត្រូវ​គោរពតាមការណែនាំដូចខាងក្រោម :

  1. ការបត់ឆេ្វង :
    • មុននឹងធ្វើការបត់ឆេ្វង ត្រូវក្រេឡកមើលក្រោយតាមកញ្ចក់មើលក្រោយ ពិសេសតាមកញ្ចក់ខាងឆេ្វង ដើម្បីឲ្យដឹងទីតាំង និងចលនាចរាចរណ៍នៅ​ពី​ខាង​ក្រោយ​​។
    • ត្រូវធ្វើសញ្ញាប្តូរទិសទៅខាងឆេ្វងឲ្យបានចម្ងាយគ្រប់គ្រាន់ពីកនែ្លងដែលត្រូវបត់ និងបន្ថយល្បឿន ហើយបើគ្មានឧបសគ្គអ្វីទេ​ត្រូវ​បើក​អែប​គំនូស​បង្អូត​កណ្តាល​ទ្រូងផ្លូវ
    • នៅពេលរៀបនឹងបត់ឆេ្វង ត្រូវមើលឆេ្វង ស្តាំ និងមើលឆេ្វងម្តងទៀត ពិសេសមើលចរាចរណ៍យានមកពីទិសផ្ទុយ។ បើផ្លូវទំនេរត្រូវបត់ដោយប្រុងប្រយ័ត្ន​ពិសេស​​​ចំពោះ​ ថ្មើរជើងដែលកំពុងឆ្លងកាត់។ បើផ្លូវមិនទំនេរត្រូវរង់ចាំដោយទុកឲ្យអ្នកបើកបរយានដែលមកពីទិសផ្ទុយ និងមកពីទិសខាងស្តាំទៅមុន។
    • ការបត់ឆេ្វងត្រូវធ្វើតាមបែបសៀរស្តាំ គឺបត់ពីក្រោយចរាចរណ៍យានមកពីទិសផ្ទុយ លើកលែងតែមានការណែនាំ​ពីនគរបាលចរាចរណ៍។
  2. ការបត់ស្តាំ :
    • មុននឹងធ្វើការបត់ស្តាំ ត្រូវក្រេឡកមើលតាមកញ្ចក់មើលក្រោយ ពិសេសតាមកញ្ចក់ខាងស្តាំ ដើម្បីឲ្យដឹងទីតាំង និងចលនាចរាចរណ៍យាននៅពីខាងក្រោយ
    • បើគ្មានឧបសគ្គអ្វីទេ ត្រូវធ្វើសញ្ញាប្តូរទិសខាងស្តាំ ឲ្យបានចម្ងាយគ្រប់គ្រាន់ពីទីកនែ្លងដែលត្រូវបត់ និងបន្ថយល្បឿន ហើយបើកអែបមកស្តាំ
    • នៅពេលរៀបនឹងបត់ស្តាំ ត្រូវមើលឆេ្វង ស្តាំ ហើយត្រូវមើលក្រោយតាមកញ្ចក់ខាងស្តាំម្តងទៀត ជាពិសេសត្រូវជឿ​ជាក់​ថា​គ្មាន​ឧបសគ្គ​នៅ​ខាង​ស្តាំ​ផែ្នក​ខាង​ក្រោយ​ឡើយ។ បើទំនេរត្រូវបើកឲ្យកៀកស្តាំបំផុតដែលអាចធ្វើទៅបាន និងត្រូវប្រុងប្រយ័ត្នចំពោះថ្មើរជើងដែលកំពុងឆ្លងកាត់។
  3. ការបត់ត្រឡប់ក្រោយ និងថយក្រោយ :
    • អ្នកបើកបរដែលមានបំណងបត់ត្រឡប់ក្រោយ ឬថយក្រោយត្រូវជឿជាក់ថាទងើ្វនេះមិនធ្វើឲ្យរំខានខ្លាំង ឬបណ្តាលឲ្យមាន​គ្រោះ​ថ្នាក់​ដល់​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ផេ្សង​ទៀត​ឡើយ​
    • ចំពោះការបើកបរថយក្រោយ អ្នកបើកបរត្រូវប្រុងប្រយ័ត្ននិងក្រេឡកមើលចលនាចរាចរណ៍ខាងក្រោយយានគ្រប់វិនាទី ពិសេសមុននឹងថយក្រោយ ត្រូវ​ប្រុង​ប្រយ័ត្ន​មើលឲ្យបានសព្វជ្រុងជ្រោយ ចំពោះក្មេងតូច ឬសត្វតូចៗនៅខាងក្រោយ
    • ហាមបត់ត្រឡប់ក្រោយ នៅក្នុងករណីដូចខាងក្រោម :
      • នៅជិតផ្លូវប្រសព្វ ឬជិតផ្លូវកាត់រថភ្លើង
      • នៅត្រង់ផ្លូវកោងដែលអ្នកបើកបរមិនអាចមើលឃើញយានផេ្សងៗទៀតបានក្នុងចម្ងាយ ១៥០ម៉ែត្រ
      • នៅជិតដល់កំពូលខ្ពស់ និងចុះពីកំពូលខ្ពស់
      • នៅកនែ្លងដែលមានសញ្ញាហាមបត់ត្រឡប់ក្រោយ
      • នៅលើទ្រូងផ្លូវឯកទិស

មាត្រា ២៧ ករណីមានថ្មើរជើងឆ្លងកាត់

នៅពេលមានថ្មើរជើងឆ្លងកាត់ អ្នកបើកបរត្រូវអនុវត្តដូចខាងក្រោម :

  1. គ្រប់ករណីទាំងអស់ អ្នកបើកបរត្រូវតែឈប់នៅពេលថ្មើរជើងកំពុងឆ្លងកាត់ ឬរៀបនឹងឆ្លងកាត់នៅកនែ្លងដែលមានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់។
  2. នៅត្រង់កនែ្លងផ្លូវប្រសព្វ ឬនៅជិតកៀកផ្លូវប្រសព្វ អ្នកបើកបរត្រូវហាមឃាត់ ក្នុងការធ្វើឲ្យអាក់ខាន ឬរាំងស្ទះដល់ថ្មើរជើងដែលកំពុងឆ្លងកាត់ទ្រូងផ្លូវ ទោះ​ជា​គ្មានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់ក៏ដោយ។
  3. ក្នុងករណីមានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់នៅត្រង់ផ្លូវប្រសព្វ ដែលមានភ្លើងសញ្ញាចរាចរណ៍ ឬ មានភ្នាក់ងារបញ្ជាចរាចរណ៍នៅទីនោះ ទោះ​ជា​មាន​ភ្លើង​ពណ៌‌បៃតង ឬ មានបញ្ជាភ្នាក់ងារឲ្យទៅមុខក៏ដោយ អ្នកបើកបរមិនត្រូវធ្វើឲ្យរំខាន ឬ​ធ្វើ​ឲ្យ​ស្ទះ​ដល់​ថ្មើរជើងដែលកំពុងឆ្លងកាត់នៅលើគំនូសសញ្ញាថ្មើរជើង​ឆ្លង​ កាត់ឡើយ។ ចំពោះអ្នកបើកបរដែលបត់ចូលទ្រូងផ្លូវផេ្សងទៀត ហើយនៅទ្រូងផ្លូវនោះមានថ្មើរជើងកំពុងឆ្លងកាត់ អ្នកបើកបរ​ត្រូវ​បន្ថយ​ល្បឿន​បើ​ចាំ​បាច់​ត្រូវ​ឈប់​ ដើម្បីផ្តល់សិទ្ធិឲ្យថ្មើរជើងឆ្លងកាត់រួចរាល់សិន។
  4. ក្នុងករណីមានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់នៅត្រង់ផ្លូវប្រសព្វ ដែលគ្មានភ្លើងសញ្ញាចរាចរណ៍ ឬគ្មានភ្នាក់ងារបញ្ជាចរាចរណ៍នៅទីនោះ អ្នក​បើក​បរ​ត្រូវ​បន្ថយល្បឿន ឬ បើចាំបាច់ត្រូវឈប់ ដើម្បីផ្តល់សិទ្ធិឲ្យថ្មើរជើងដែលកំពុងឆ្លងកាត់ ឬរៀបនឹងឆ្លងកាត់ទៅមុន។

ជំពូកទី ៤ ការប្រើភ្លើង និង សូរស័ព្ទយានជំនិះ

មាត្រា ២៨ ការ​​ប្រើ​ប្រាស់​ភ្លើង​សញ្ញា​យាន​ជំនិះ

នៅពេលយប់ ឬពេលថៃ្ង កាលណាមើលមិនឃើញច្បាស់គ្រប់គ្រាន់ ដូចជានៅពេលភ្លៀងខ្លាំង ចុះអ័ព្ទ ឬឆ្លងកាត់ផ្លូវក្នុងរូងអ្នកបើកបរយាននៅលើទ្រូងផ្លូវ ត្រូវ​ប្រើ​ប្រាស់​ភ្លើងសញ្ញា តាមល័ក្ខខ័ណ្ឌដូចខាងក្រោម :

  1. ក្នុងករណីកំពុងបើកបរយានយន្ត :
    • ភ្លើងហ្វា : នៅពេលយប់ នៅលើទ្រូងផ្លូវដែលគ្មានអគ្គិសនីបំភ្លឺ ជាទូទៅត្រូវប្រើភ្លើងហ្វា ដើម្បីមើលទៅមុខឲ្យបានឆ្ងាយ តែត្រូវ​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​រំខាន​ដល់​ចរាចរណ៍​​ដែលមកពីទិសផ្ទុយ។ ហាមបើកភ្លើងហ្វានៅក្នុងទីក្រុង ឬទីប្រជុំជនដែលមានភ្លើងអគ្គិសនីបំភ្លឺគ្រប់គ្រាន់ លើកលែងតែករណីធ្វើសញ្ញាសុំជែង ឬសុំ​បើក​ផ្លូវដោយប្រើឆ្លាស់គ្នាជាមួយភ្លើងកូត។
    • ភ្លើងកូត : ត្រូវប្រើភ្លើងកូត ក្នុងករណីដូចខាងក្រោម :
      • នៅពេលយប់ នៅក្នុងទីប្រជុំជន និងក្រៅទីប្រជុំជនដែលមានភ្លើងអគ្គិសនីបំភ្លឺតាមផ្លូវ
      • នៅពេលយប់ នៅក្រៅទីប្រជុំជនដែលគ្មានចង្កៀងអគ្គិសនីបំភ្លឺតាមផ្លូវ ក្នុងករណីរៀបនឹងជៀសយានមួយផេ្សងទៀត និងនៅ​ពេល​បើក​បរ​ពី​ក្រោយ​ជិត​យាន​ជំនិះ​មួយទៀត
      • នៅពេលថៃ្ង កាលណាមើលមិនសូវច្បាស់ ដោយអាកាសធាតុមិនល្អ ដូចជានៅពេលភ្លៀងខ្លាំង ឬចុះអ័ព្ទ
      • ភ្លើងកូតអាចប្រើប្រាស់ឆ្លាស់គ្នានឹងភ្លើងហ្វាធ្វើឲ្យមានពន្លឺភ្លឹបភែ្លតៗ ជាសញ្ញាជំនួសស៊ីផេ្លនៅពេលថៃ្ង។
    • ភ្លើងទីតាំង : នៅពេលយប់ ក្នុងទីប្រជុំជន យានជំនិះទាំងឡាយដែលកំពុងបើកបរយ៉ាងហោចណាស់ក៏ត្រូវមានភ្លើងទីតាំងដែរ ដោយមិនបាច់ប្រើភ្លើងកូត​ បើ​សិនជាទ្រូងផ្លូវមានពន្លឺភ្លើងអគ្គិសនីគ្រប់គ្រាន់។ ភើ្លងទីតាំងនេះប្រើប្រាស់សម្រាប់ប្រាប់វត្តមានយាន និងទំហំយានដល់អ្នកប្រើប្រាស់ផ្លូវដែលមើលពីមុខ។
    • ភ្លើងផេ្សងៗៈ នៅពេលយប់ ឬនៅពេលថៃ្ងដែលមានអាកាសធាតុមិនល្អមិនអាចមើលទៅមុខឃើញច្បាស់ អ្នកបើកបរត្រូវប្រើ :
      • ភ្លើងក្រហមៈ សម្រាប់ប្រាប់វត្តមាននៃយានជំនិះ និងទំហំទទឹងយានដល់អ្នកប្រើប្រាស់ផ្លូវដែលមើលពីក្រោយ
      • ភ្លើងបំភ្លឺផ្លាកលេខៈ សម្រាប់ឲ្យគេមើលលេខសម្គាល់យានជំនិះឃើញច្បាស់ពីខាងក្រោយ
      • ភ្លើងទទឹងយានៈ បង្អាញទំហំទទឹងយាន ឬ បន្ទុកច្រងេងច្រងាងដល់អ្នកប្រើប្រាស់ផ្លូវផេ្សងទៀត
      • ភ្លើងសញ្ញាប្តូរទិសៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវផេ្សងទៀត នៅពេលប្តូរទិសទៅឆេ្វង ឬទៅស្តាំ
      • ភ្លើងសញ្ញាថយក្រោយៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវនៅខាងក្រោយ យាននៅពេលធ្វើចលនាថយក្រោយ
      • ភ្លើងស្តុបៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវខាងក្រោយយាន នៅពេលជាន់ ឬចាប់ហ្រ្វាំង ដើម្បីបន្ថយល្បឿន ឬបញ្ឈប់យាន
      • ភ្លើងសញ្ញាអាសន្នៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវផេ្សងទៀត នូវគ្រោះថ្នាក់ដែលអាចកើតមានឡើង ដូចជានៅពេល អ្នក​បើក​បរ​ត្រូវ​បង្ខំ​ចិត្ត​បើក​បរ​ក្នុងល្បឿនយឺត ដោយមូលហេតុអូសសណ្តោងរថយន្តខូច ឬផ្ទុកវត្ថុច្រងេងច្រងាង និងនៅពេលឈប់ ឬចតលើទ្រូងផ្លូវក្រៅទីប្រជុំជនដោយ​មូល​ហេតុ​យាន​ខូច​ ឬជាប់ទាក់ទងនឹងគ្រោះថ្នាក់ ឬធ្លាក់ទំនិញមិនអាចលើកវិញបានភ្លាមៗ។
      • ភ្លើងចុះអ័ព្ទ : សម្រាប់ប្រើនៅពេលចុះអ័ព្ទ ឬភ្លៀងខ្លាំង។ ភ្លើងចុះអ័ព្ទអាចប្រើដើម្បីជំនួសភ្លើងកូត ឬអាចប្រើបនែ្ថមលើភ្លើងកូតបាន។
  2. ក្នុងករណីកំពុងបើកបរយានដែលមិនមែនយានយន្ត អ្នកបើកបរយានប្រភេទដូចខាងក្រោម ត្រូវអនុវត្តដូចតទៅនេះ :
    • រទេះអូសទាញដោយមនុស្ស ត្រូវមានភ្លើង ឬកញ្ចក់ចាំងពន្លឺពណ៌‌ស ឬលឿងដាក់នៅខាងមុខ និងភ្លើង ឬកញ្ចក់ចាំងពន្លឺពណ៌‌​ក្រហម​មួយ​ដាក់​នៅ​ខាង​ក្រោយ​ ភ្លើងទាំងពីរនេះដាក់នៅជ្រុងឈមនឹងទ្រូងផ្លូវ
    • រទេះអូសទាញដោយសត្វ ត្រូវមានភ្លើង ឬកញ្ចក់ចាំងពន្លឺពណ៌‌ស ឬលឿងពីរដាក់នៅខាងមុខជ្រុងសងខាង និងត្រូវមានភ្លើង​ ឬ​កញ្ចក់​ចាំង​ពន្លឺ​ពណ៌‌​ក្រហម​ពីរ​ដាក់នៅខាងក្រោយ ជ្រុងសងខាង
    • ទោចក្រយាន និងត្រីចក្រយាន ត្រូវមានភ្លើង ឬកញ្ចក់ចាំងពន្លឺពណ៌‌សយ៉ាងតិចមួយនៅខាងមុខ និងត្រូវមានភ្លើង ឬ​កញ្ចក់​ចាំង​ពន្លឺ​ពណ៌‌​ក្រហម​យ៉ាង​តិច​មួយ​ ឬ ភ្លើងក្រហមមួយនៅខាងក្រោយ
    • រ៊ឺម៉កសណ្តោងដោយម៉ូតូ ឬដោយកង់ ត្រូវមានកញ្ចក់ចាំងពន្លឺ ឬភ្លើងពណ៌‌ក្រហម ពីរដាក់នៅខាងក្រោយជ្រុងសងខាង
    • យានប្រភេទទាំងនេះត្រូវឈប់ ឬ ចតតមៀ្របគ្នានៅជិតគែមបំផុតនៃទ្រូងផ្លូវ។
  3. ក្នុងករណីឈប់ ឬចត យានយន្តនៅលើទ្រូងផ្លូវ ដែលគ្មានភ្លើងអគ្គិសនីសាធារណៈបំភ្លឺ ត្រូវប្រើ :
    • ភ្លើងទីតាំង : សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវដែលមកពីខាងមុខដឹងពីវត្តមានយាន និងទំហំទទឹងយាន
    • ភ្លើងក្រហម : សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវដែលមកពីខាងក្រោយដឹងពីវត្តមានយាន និងទំហំទទឹងយាន
    • ភ្លើងបំភ្លឺផ្លាកលេខ : សម្រាប់ឲ្យគេមើលលេខសម្គាល់យានជំនិះឃើញច្បាស់ពីខាងក្រោយ។
    • នៅទីប្រជុំជន ការប្រើប្រាស់ភើ្លងសញ្ញាដែលបានចែងក្នុងវាក្យខ័ណ្ឌនេះ មិនចាំបាច់ប្រើប្រាស់ទេ បើមានភ្លើងអគ្គិសនីបំភ្លឺតាមទ្រូងផ្លូវ ហើយមានពន្លឺគ្រប់​គ្រាន់​​អាច​ឲ្យអ្នកប្រើប្រាស់ផ្លូវ មើលយានបានច្បាស់ពីចម្ងាយដ៏សមល្មម។
  4. ក្នុងករណី ចតរ៉ឺម៉ក ឬសឺមីរ៉ឺម៉កដែលផ្តាច់ចេញពីរថយន្តត្រូវចតអែបចិញ្ចើមផ្លូវ ឬជាយផ្លូវ ហើយត្រូវប្រើភ្លើងស ឬលឿងមួយនៅខាងមុខ​និង​ភ្លើង​ក្រហម​មួយ​នៅ​ខាងក្រោយ។ ភ្លើងនីមួយៗត្រូវដាក់នៅជ្រុងនៃយាន “ជ្រុងរ៉ឺម៉ក” ដែលឈមមុខទៅនឹងទ្រូងផ្លូវ ដែលរ៉ឺម៉ក ឬសឺមីរ៉ឺម៉កតមៀ្របគ្នាតាមបណ្តោយនោះ។ នៅ​ក្នុង​ទី​ប្រជុំជន ការប្រើប្រាស់ភ្លើងនេះមិនចាំបាច់ទេ ប្រសិនបើមានភ្លើងអគ្គិសនីបំភ្លឺតាមទ្រូងផ្លូវដែលមានពន្លឺគ្រប់គ្រាន់អាចឲ្យ​ អ្នក​ប្រើ​ប្រាស់​ផ្លូវ​មើល​ឃើញ​យាន​ជំនិះ​ដែល​ ចតនៅលើទ្រូងផ្លូវពីចម្ងាយសមល្មមបាន។
  5. ក្នុងករណីយានជំនិះត្រូវបង្ខំឲ្យឈប់ ឬ ចតនៅលើទ្រូងផ្លូវដែលអាចបង្កជាឧបសគ្គ ឬ គ្រោះថ្នាក់ចរាចរណ៍ ដូចជានៅជិតផ្លូវប្រសព្វ ផ្លូវបត់ ផ្លូវកោង ផ្លូវ​ចុះ​ទួល​ និងផ្លូវកាត់ផ្លូវរថភ្លើងដោយមូលហេតុយានខូចគាំង ឬជាប់ទាក់ទិននឹងគ្រោះថ្នាក់ចរាចរណ៍ហើយមិនអាចរំកិលយានចេញពីទ្រូងផ្លូវបាននោះ អ្នក​បើក​បរ​ត្រូវ​ប្រាប់ដំណឹងអំពីឧបសគ្គដល់អ្នកបើកបរផេ្សងទៀត ដោយប្រើភ្លើងសញ្ញាអាសន្ន ឬដាក់សញ្ញាត្រីកោណយ៉ាងតិចចម្ងាយ ៣០ម៉ែត្រពីខាងក្រោយយាន។ ចំពោះ​​​​​យាន​ដែល​មាន​ ទំនិញធ្លាក់លើទ្រូងផ្លូវហើយមិនអាចលើកទំនិញបានភ្លាមៗនោះ ត្រូវធ្វើសញ្ញាប្រាប់ដំណឹងដល់អ្នកបើកបរផេ្សងទៀត ដោយ​ប្រើ​សញ្ញា​ត្រីកោណ និងភ្លើងសញ្ញា​អាសន្នព្រមគ្នា ឬយ៉ាងហោចណាស់ក៏ប្រើសញ្ញាត្រីកោណមួយនៅចម្ងាយយ៉ាងតិច៣០ម៉ែត្រពីទំនិញនោះ។
  6. ក្នុងករណីយាន បម្រើការនគរបាល យោធា អាវុធហត្ថពន្លត់អគ្គីភ័យ យានសង្គ្រោះរបស់មន្ទីរពេទ្យដែលកំពុងបំពេញភារកិច្ច​អ្នក​បើក​បរ​មាន​សិទ្ធិ​ ប្រើ​ប្រាស់​ភ្លើង​សញ្ញាពិសេសបានគ្រប់ពេលវេលា។

មាត្រា ២៩ ការប្រើប្រាស់សូរស័ព្ទយានជំនិះ

ការប្រើប្រាស់សូរស័ព្ទយានជំនិះ ត្រូវអនុវត្តដូចខាងក្រោម :

  1. ការប្រើប្រាស់សញ្ញាសូរស័ព្ទ “ស៊ីផេ្ល” ត្រូវអនុញ្ញាតឲ្យប្រើប្រាស់តែនៅពេលថៃ្ង ដើម្បីឲ្យដំណឹងដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត ដើម្បីជៀសវាងនូវគ្រោះថ្នាក់​ដែល​អាចកើតមានឡើងជាយថាហេតុ។
  2. នៅក្រៅទីប្រជុំជន សញ្ញាសូរស័ព្ទនេះ ត្រូវប្រើផងដែរសម្រាប់ឲ្យដំណឹងនៅពេលសុំជែង។
  3. សញ្ញាសូរស័ព្ទ ត្រូវប្រើក្នុងរយៈពេលខ្លី គឺមិនយូរជាងការចាំបាច់ឡើយ។
  4. ចាប់ពីពេលថៃ្ងលិចរហូតដល់ថៃ្ងរះ ការឲ្យដំណឹងដោយសញ្ញាសូរស័ព្ទត្រូវជំនួសដោយសញ្ញាភ្លើងកូតហ្វាឆ្លាស់គ្នា។
  5. នៅពេលយប់ ក្នុងទីប្រជុំជន សញ្ញាភ្លើងកូត ហ្វាឆ្លាស់គ្នាអាចប្រើផងដែរនៅពេលសុំជែង។
  6. ចំពោះអ្នកបើកបរយានបម្រើការនគរបាល យោធា អាវុធហត្ថ ពន្លត់អគ្គីភ័យ យានសង្គ្រោះរបស់មន្ទីរពេទ្យដែលកំពុងបំពេញភារកិច្ច មាន​សិទ្ធិ​ប្រើ​ប្រាស់​សញ្ញា​សូរស័ព្ទពិសេសបានគ្រប់ពេលវេលា។
  7. ហាមប្រើស៊ីផេ្លខ្យល់នៅក្នុងទីក្រុង ទីប្រជុំជន ឬនៅជិតមន្ទីរពេទ្យ។

មាត្រា ៣០ ការប្រើភ្លើងសញ្ញា និងសញ្ញាសូរស័ព្ទយានពិសេស

ការប្រើភ្លើងសញ្ញា និងសូរស័ព្ទពិសេស ត្រូវអនុវត្តដូចខាងក្រោម :

  1. ភ្លើងសញ្ញាពិសេស គឺជាភ្លើងបនែ្ថមមានជះពន្លឺផេ្លកបន្ទោរភ្លឹបភែ្លតៗ វិលជុំវិញនិងមានច្រើនពណ៌‌ ដែលមានអត្ថន័យដូចខាងក្រោម :
    • ភ្លើងសញ្ញាពិសេសពណ៌‌ខៀវ ឬក្រហមត្រូវប្រើសម្រាប់តែយានដែលមានសិទ្ធិអាទិភាព ដូចជាយានបម្រើការនគរបាលយោធា អាវុធហត្ថ ពន្លត់អគ្គីភ័យ និង​សង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យនៅពេលកំពុងបំពេញភារកិច្ច ដើម្បីឲ្យដំណឹងពីវត្តមានយានដល់អ្នកប្រើប្រាស់ផ្លូវផេ្សងទៀត។
    • ភ្លើងសញ្ញាពិសេសពណ៌‌លឿងទុំ ត្រូវប្រើសម្រាប់តែយានបម្រើការងារសាធារណៈ ដូចជាយានលាងសម្អាតផ្លូវ យានថែទាំជួសជុលផ្លូវ និង​យាន​ដឹក​ជញ្ជូន​ពិសេស​ដែលបំពាក់ភ្លើងសញ្ញាពិសេសនេះ ហើយត្រូវបើកបរក្នុងល្បឿនយឺត។
  2. សញ្ញាសូរស័ព្ទពិសេស គឺជាសញ្ញាសូរស័ព្ទបនែ្ថមដែលប្រើប្រាស់សម្រាប់យានមានសិទ្ធិអាទិភាព ដូចជាយានបម្រើការងារនគរបាល យោធា អាវុធហត្ថ ឬ​ពន្លត់​អគ្គីភ័យ​ដែលមានបនែ្ថមសំឡេងស៊ីរ៉ែនរោទិ៏។ ចំណែកឯយានសង្គ្រោះបន្ទាន់សម្រាប់មន្ទីរពេទ្យមានបនែ្ថមសំឡេងរោទិ៏ ពីរដងឡើងចុះៗ។
  3. នៅពេលយានមានសិទ្ធិអាទិភាព ប្រើភ្លើងសញ្ញា និងសញ្ញាសូរស័ព្ទពិសេស អ្នកប្រើប្រាស់ផ្លូវផេ្សងទៀត ត្រូវបន្ថយល្បឿនអែបខាងស្តាំ ឬ​ឈប់​ដើម្បី​ទុក​ឲ្យ​យាន​ទាំងនេះជែង ជៀស ឬឆ្លងកាត់ដោយងាយស្រួល។

ដោយែឡកនៅពេលកំពុងបំពេញភារកិច្ច អ្នកបើកបរយានមានសិទ្ធិអាទិភាពខាងលើនេះ អាចបើកបរ :

  • ប្រញ្ចាសទិសនៅលើផ្លូវឯកទិស
  • នៅពេលភ្លើងសញ្ញាចរាចរណ៍ បពោ្ចញពន្លឺពណ៌‌ក្រហម
  • ក្នុងល្បឿនមិនកំណត់
  • ដោយមានសិទ្ធិអាទិភាពលើផ្លូវប្រសព្វ
  • កាត់ ឬជាន់ខែ្សគំនូសបង្អូតជាប់។

ទោះបីក្នុងករណីណាក៏ដោយ អ្នកបើកបរយានប្រភេទនេះត្រូវបើកបរដោយប្រុងប្រយ័ត្នជានិច្ច ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវផេ្សងទៀត និង​ត្រូវ​គោរព​សញ្ញាបញ្ជាដោយភ្នាក់ងារចរាចរណ៍ជាដាច់ខាត។

មាត្រា ៣១ ការហាមបំពាក់ភ្លើងបំភ្លឺ ឬភ្លើងលំអរផេ្សងៗ

ការបំពាក់សញ្ញាសូរស័ព្ទ ភ្លើងបំភ្លឺ ឬភ្លើងលំអរផេ្សងៗទៀតក្រៅពីការកំណត់លក្ខណបចេ្ចកទេសរបស់យានជំនិះ ត្រូវហាមឃាត់។

ជំពូកទី ៥ ថ្មើរជើង និងអ្នកជិះ ឬអ្នកដឹកសត្វ

មាត្រា ៣២ ថ្មើរជើង និងអ្នកអូស ឬអ្នករុញរទេះដៃ

ថ្មើរជើង និងអ្នកអូស ឬអ្នករុញរទេះដៃត្រូវគោរពភ្លើងសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ ឬ សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍។ ថ្មើរជើង ត្រូវអនុវត្តដូចខាងក្រោម :

  1. ហាមប្រើប្រាស់ទ្រូងផ្លូវបើនៅសងខាងទ្រូងផ្លូវមានចិព្ចើាមផ្លូវ ឬជាយផ្លូវដែលជាកនែ្លងបម្រុងទុកឲ្យថ្មើរជើងទៅមក។
  2. អនុញ្ញាតឲ្យប្រើប្រាស់ទ្រូងផ្លូវបើចិញ្ចើមផ្លូវ ឬជាយផ្លូវគ្មានលទ្ធភាពឲ្យថ្មើរជើងប្រើប្រាស់បាន ហើយត្រូវដើរឲ្យកៀកជិតចិព្ចើាមផ្លូវតាមទិសចរាចរណ៍។
  3. គ្រប់ថ្មើរជើងដែលមានបំណងឆ្លងកាត់ទ្រូងផ្លូវ មិនត្រូវឈានចូលទ្រូងផ្លូវដោយគ្មានការប្រុងប្រយ័ត្នឡើយ។ ថ្មើរជើងត្រូវ​ឆ្លង​កាត់​តាម​គំនូស​សញ្ញា​សម្រាប់​ថ្មើរ​ជើង បើសិនជាមានគំនូសសញ្ញាសម្រាប់ថ្មើរជើងនៅជិតនោះ។
  4. នៅកនែ្លងដែលមានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់ :
    • ថ្មើរជើងត្រូវគោរពធ្វើតាមបញ្ជាភ្នាក់ងារនគរបាលចរាចរណ៍ ឬតាមសញ្ញាភ្លើងសញ្ញាចរាចរណ៍
    • នៅកនែ្លងដែលគ្មានភ្លើងសញ្ញាចរាចរណ៍ ឬគ្មានភ្នាក់ងារនគរបាលចរាចរណ៍បញ្ជាទេ ថ្មើរជើងមុននឹងឆ្លងកាត់ទ្រូងផ្លូវ ត្រូវ​ប្រាកដ​ថា​ការ​ឆ្លង​កាត់​នេះ​ពុំ​បណ្តាល​ ឲ្យមានគ្រោះថ្នាក់អ្វីឡើយដោយប្រមាណគិតដល់ភាពមើលច្បាស់នូវចម្ងាយ និងល្បឿនរបស់យានដែលកំពុងរត់លើទ្រូងផ្លូវ។
  5. នៅកនែ្លងដែលគ្មានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់ :
    • ថ្មើរជើងមុននឹងឆ្លងកាត់ទ្រូងផ្លូវ ត្រូវជឿជាក់ថាទង្វើនេះអាចធ្វើទៅបានដោយគ្មានការរំខានចរាចរណ៍យាន ឬធ្វើឲ្យមានគ្រោះថ្នាក់អ្វីឡើយ
    • នៅពេលឆ្លងកាត់ទ្រូងផ្លូវ ហាមថ្មើរជើងឆ្លងកាត់កនែ្លងប្រសព្វនៃទ្រូងផ្លូវ។ ថ្មើរជើងត្រូវឆ្លងកាត់តាមបន្ទាត់កែងនៃអ័ក្សទ្រូងផ្លូវ និងហាមបងែ្អបង្អង់ ឬ​ឈប់​នៅ​លើ​ទ្រូងផ្លូវបើសិនគ្មានការចាំបាច់។
  6. ហាមក្មេងអាយុតិចជាង៦ឆ្នាំ ដើររហេតរហូតលើផ្លូវថ្នល់។
  7. ចំពោះជនងងឹតភែ្នកទាំងពីរ ដែលធ្វើដំណើរលើផ្លូវថ្នល់និងឆ្លងកាត់ផ្លូវថ្នល់ត្រូវមានអ្នកនាំផ្លូវ។

មាត្រា ៣៣ ក្បួនដងែ្អផេ្សងៗ

ក្បួនដងែ្អផេ្សងៗដែលបានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច :

  • ត្រូវហែនៅអែបទ្រូងផ្លូវខាងស្តាំតាមទិសចរាចរណ៍ ហើយត្រូវទុកទ្រូងផ្លូវផែ្នកខាងឆេ្វងឲ្យនៅទំនេរទាំងស្រុង។
  • អាចដើរហែជាក្បួនមានជាពីរ បី ឬបួនជួរបានដោយប្រមាណដល់ទទឹងទ្រូងផ្លូវហើយត្រូវគោរពបទបញ្ជាចរាចរណ៍។
  • ក្បួនដងែ្អត្រូវកាន់ភ្លើងពណ៌‌សនៅខាងមុខ និងត្រូវកាន់ភ្លើងពណ៌‌ក្រហមនៅខាងក្រោយនៅពេលយប់ ឬពេលថៃ្ង កាលណាមើលមិនឃើញច្បាស់គ្រប់គ្រាន់។

មាត្រា ៣៤ អ្នកជិះ ឬដឹកសត្វ

អ្នកជិះ ឬដឹកសត្វ ត្រូវអនុវត្តដូចខាងក្រោម :

  1. អ្នកជិះ ដឹក ឬ បរសត្វនៅលើទ្រូងផ្លូវ មិនត្រូវបង្កឲ្យមានឧបសគ្គ ឬគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវផេ្សងទៀត ដោយ​ត្រូវ​ដាក់​ចំនួន​មនុស្ស​ដឹក​ឲ្យ​សម​ស្រប​នឹង​ចំនួន​ សត្វដែលអាចបញ្ជាសត្វឲ្យទៅ ឬឈប់បានគ្រប់គ្រាន់ និងទាន់ពេលវេលា។
  2. នៅពេលយប់ ឬ ពេលថៃ្ង កាលណាមើលមិនឃើញច្បាស់ អ្នកដឹកសត្វពាហនៈ ត្រូវប្រើភ្លើងពណ៌‌សនៅខាងមុខ និងពណ៌‌ក្រហមនៅខាងក្រោយ។
  3. ហាមលែងសត្វ ឲ្យដើររហេតរហូតលើផ្លូវថ្នល់។
  4. សត្វដែលឈប់នៅលើទ្រូងផ្លូវ មិនត្រូវបង្កឲ្យរំខានដល់យានជំនិះផេ្សងៗទៀតដែលកំពុងធ្វើចរាចរណ៍។
  5. នៅក្នុងទីប្រជុំជន អ្នកជិះ ដឹក ឬបរសត្វនៅលើទ្រូងផ្លូវត្រូវឈប់នៅតាមទិសដែលខ្លួនកំពុងធ្វើចរាចរណ៍ ដោយអនុវត្តដូចខាងក្រោម :
    • ចំពោះទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរ ត្រូវឈប់ខាងស្តាំតាមទិសចរាចរណ៍របស់ខ្លួន
    • ចំពោះទ្រូងផ្លូវឯកទិស ត្រូវឈប់ខាងស្តាំ ឬខាងឆេ្វងតាមទិសចរាចរណ៍លើកលែងតែមានផ្លាកសញ្ញាផ្ទុយ។

ជំពូកទី ៦ ករណីមានគ្រោះថ្នាក់ចរាចរណ៍

មាត្រា ៣៥ សមត្ថកិច្ចរបស់នគរបាលចរាចរណ៍

គ្រប់ករណីគ្រោះថ្នាក់ចរាចរណ៍ ជាសមត្ថកិច្ចរបស់នគរបាលចរាចរណ៍។
នៅរាល់ករណីគ្រោះថ្នាក់ចរាចរណ៍ នគរបាលចរាចរណ៍ត្រូវខិតខំឲ្យអស់សមត្ថភាពដើម្បី :

  1. រក្សាសណ្តាប់ធ្នាប់សាធារណៈ នៅកនែ្លងកើតហេតុ។
  2. ចាត់វិធានការសង្គ្រោះជនរងគ្រោះជាបន្ទាន់។
  3. ចាត់វិធានការជំនាញ ប្រមូលភស្តុតាង និងព័ត៌‌មានដើម្បីធ្វើកំណត់ហេតុស្តីពីគ្រោះថ្នាក់ចរាចរណ៍។
  4. រក្សាសន្តិសុខឲ្យដល់គ្រប់ភាគីពាក់ព័ន្ធ។
  5. កត់ត្រាអត្តសញ្ញាណ និងអាសយដ្ឋានរបស់គ្រប់ភាគីពាក់ព័ន្ធ។
  6. ដោះស្រាយជម្លោះដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍នោះ ស្របតាមបញ្ញត្តិនៃច្បាប់នេះ។

មាត្រា ៣៦ អ្នកបើកបរ ឬអ្នកប្រើប្រាស់ផ្លូវដែលពាក់ព័ន្ធ​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​

ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍ អ្នកបើកបរ ឬ អ្នកប្រើប្រាស់ផ្លូវគ្រប់រូបដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ ឬអ្នកដែលឃើញហេតុការណ៍នេះ ត្រូវ​អនុវត្ត​ដូច​ខាង​ក្រោម​ :

  1. បញ្ឈប់យានរបស់ខ្លួនជាបន្ទាន់ ដោយមិនធ្វើឲ្យរំខាន ឬបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដ៏ទៃទៀត។
  2. ជូនដំណឹងជាបន្ទាន់ទៅអាជ្ញាធរដែនដី ឬ នគរបាលចរាចរណ៍។
  3. ហាមប្រើហឹង្សា ឬបង្កជម្លោះរវាងភាគីពាក់ព័ន្ធ។
  4. ហាមចាកចេញពីកនែ្លងកើតហេតុមុនការព្រមពៀ្រងគ្នា ឬគ្មានការអនុញ្ញតពីនគរបាលចរាចរណ៍។

មាត្រា ៣៧ គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យខូចខាតតែសម្ភារៈ

បើគ្រោះថ្នាក់កើតឡើងបណ្តាលឲ្យខូចខាតតែសម្ភារៈ ភាគីទាំងពីរអាចសម្រួលគ្នាបាន ដោយមិនចាំបាច់សុំអន្តរាគមន៍ពីមន្រ្តីនគរបាលចរាចរណ៍ឡើយ។

មាត្រា ៣៨ គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរងរបួស ឬបាត់បង់ជីវិត

ក្នុងករណីមានមនុស្សរងរបួស ឬបាត់បង់ជីវិត អ្នកបើកបរ ឬអ្នកប្រើប្រាស់ផ្លូវគ្រប់រូបដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ ឬអ្នកដែលឃើញហេតុការណ៍នេះ ត្រូវ​អនុវត្ត​ដូច​ខាងក្រោម :

  1. ត្រូវផ្តល់ព័ត៌‌មានជាបន្ទាន់ដល់អាជ្ញាធរដែនដី ឬនគរបាលចរាចរណ៍ដែលនៅជិតកនែ្លងកើតហេតុបំផុត។
  2. ត្រូវចាត់ចែងជូនព័ត៌‌មាន ឬបញ្ជូនជនរងគ្រោះជាបន្ទាន់ទៅមន្ទីរពេទ្យដែលនៅជិតកនែ្លងកើតហេតុបំផុត។ ហាមអ្នកមាន​យាន​ជំនិះ​គ្រប់​ប្រភេទ​បដិសេធ​ដោយ​ឥត​ សមហេតុនូវសំណើរជួយសង្គ្រោះនេះ។
  3. ត្រូវសហការជួយធានាឲ្យមានសន្តិសុខដល់គ្រប់ភាគីពាក់ព័ន្ធ និងដល់កិច្ចដំណើរការចរាចរណ៍ទូទៅនៅជុំវិញកនែ្លងកើតហេតុ។
  4. ត្រូវជៀសវាងធ្វើឲ្យមានការប្រែប្រួលដល់ទីកនែ្លងកើតហេតុ ឬឲ្យបាត់ដាន ឬ ស្នាមដែលជាកត្តាមានប្រយោជន៍​ដល់​ការ​សែ្វង​រក​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ រឿង​គ្រោះ​ថ្នាក់។
  5. ត្រូវរង់ចាំនៅនឹងកនែ្លងកើតហេតុ រហូតដល់ភ្នាក់ងារនគរបាលចរាចរណ៍បានមកដល់ ហាមអ្នកបង្កគ្រោះថ្នាក់ចាកចោល​កនែ្លង​កើត​ហេតុ​មុន​បាន​ការ​អនុញ្ញាត​ពី​ ភ្នាក់​ងារ​នគរ​បាល​ចរាចរណ៍​។

មាត្រា ៣៩ គ្រោះថ្នាក់ចរាចរណ៍ដែលភាគីម្ខាងជាភ្នាក់ងារទូត ឬ​បេសកកម្ម​ទូត​

ចំពោះគ្រោះថ្នាក់ចរាចរណ៍ដែលភាគីម្ខាងជាភ្នាក់ងារទូត ឬបេសកកម្មទូត ភ្នាក់ងារនគរបាលចរាចរណ៍ត្រូវធ្វើកំណត់ហេតុ និង​របាយ​ការណ៍​ស្តី​ពី​គ្រោះ​ថ្នាក់​នេះ ផ្ញើ​ទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាត់ចែងឲ្យអ្នកតំណាងមកចូលរួមសហការជាមួយ ភ្នាក់ងារនគរបាលចរាចរណ៍ ដើម្បី​ពិនិត្យ​និង​លើកវិធានការសមស្រប។

ជំពូកទី ៧ ការគ្រប់គ្រងយាន និង ការដឹកជញ្ជូន

មាត្រា ៤០ ប្រភេទប័ណ្ណបើកបរយានយន្ត

ប័ណ្ណបើកបរជាតិ និងអន្តរជាតិសម្រាប់យានយន្តគ្រប់ប្រភេទត្រូវចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួងមហាផៃ្ទ ឬក្រសួងការពារជាតិ ត្រូវ​ចេញ​ប័ណ្ណ​បើក​បរ​សម្រាប់អ្នកបើកបរយានយន្តពិសេសបម្រើជំនាញដូចជា រថក្រោះ រថពាសដែក រថយន្តបំពាក់យុទ្ធោបករណ៍ យានយន្តប្រដេញ ម៉ូតូកង់បី ម៉ូតូហែរអម ដែលជាទ្រព្យសម្បត្តិរដ្ឋ។ ប័ណ្ណបើកបរយានយន្តផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា មាន០៥ប្រភេទដូចខាងក្រោម :

  1. ប្រភេទ ក : សម្រាប់ទោចក្រយានយន្ត និងត្រីចក្រយានយន្តមាន :
    • ក ១-សម្រាប់ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី៤៩ ដល់ ១២៥សង់ទីម៉ែត្រគូប។
    • ក ២-សម្រាប់ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងលើសពី ១២៥សង់ទីម៉ែត្រគូប។
    • ទោចក្រយានយន្តមានសណ្តោង និងត្រីចក្រយានយន្ត។
  2. ប្រភេទ ខ : សម្រាប់រថយន្តដឹកអ្នកដំណើរមិនលើសពី ០៩នាក់ដោយគិតទាំងអ្នកបើកបរ។
    • រថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ៣,៥តោន។
    • រថយន្តក្នុងប្រភេទ នេះ អាចសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥តោន។
  3. ប្រភេទ គ : សម្រាប់រថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥តោន និងអាចមានសណ្តោងរ៉ឺម៉ក ដែលមាន​ទម្ងន់​សរុប​អតិបរមា​មិន​លើស​ពី ០,៧៥តោន។
  4. ប្រភេទ ឃៈ សម្រាប់រថយន្តដឹកអ្នកដំណើរ :
    • ឃ១ : សម្រាប់រថយន្តដឹកអ្នកដំណើរចាប់ពី ១០នាក់ ដល់២០នាក់ដោយគិតទាំងអ្នកបើកបរ និងអាចមានសណ្តោងរ៉ឺម៉ក​ដែល​មាន​ទម្ងន់​សរុប​អតិបរមា​មិន​លើស​ពី ០,៧៥តោន។
    • ឃ២ : សម្រាប់រថយន្តដឹកអ្នកដំណើរលើសពី២០នាក់ដោយគិតទាំងអ្នកបើកបរ និងអាចមានសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥តោន។
  5. ប្រភេទ ង : សម្រាប់រថយន្តប្រភេទ ខ គ និង មានសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាលើសពី ០,៧៥តោនត្រូវចែកជាបីប្រភេទ គឺប្រភេទ (ខ) ប្រភេទ (គ) និងប្រភេទ (ឃ)។

មាត្រា ៤១ ល័ក្ខខ័ណ្ឌប័ណ្ណបើកបរ

ល័ក្ខខ័ណ្ឌផេ្សងៗទាក់ទងនឹងប័ណ្ណបើកបរ ត្រូវកំណត់ដូចខាងក្រោម :

  1. អ្នកកាន់ប័ណ្ណបើកបរប្រភេទណា ត្រូវបើកបរយានយន្តប្រភេទនោះ។ ចំពោះជនពិការមានសិទ្ធិបើកបរយានយន្តពិសេស​និង​មាន​ប័ណ្ណ​បើក​បរ​ដែល​មាន​ លក្ខណៈ​ពិសេសសម្រាប់តែជនពិការ។
  2. អ្នកកាន់ប័ណ្ណបើកបរ ត្រូវសុំបន្តសុពលភាពឲ្យបានមុនពេលកំណត់ ដែលប័ណ្ណបើកបរអស់សុពលភាព។ ការមិនបានមកបន្តសុពលភាព ត្រូវ​ទទួល​ការ​ពិន័យ​តាមច្បាប់កំណត់។
  3. អាយុអ្នកបើកបរត្រូវកំណត់តាមប្រភេទប័ណ្ណបើកបរដូចខាងក្រោម :
    • អាយុ១៦ឆ្នាំយ៉ាងតិច ចំពោះប្រភេទ ក១
    • អាយុ១៨ឆ្នាំយ៉ាងតិច ចំពោះប្រភេទ ក២ និង
    • អាយុ២២ឆ្នាំយ៉ាងតិច ចំពោះប្រភេទ និង ឃ១
    • អាយុ២៤ឆ្នាំយ៉ាងតិច ចំពោះប្រភេទ ឃ២ និង
  4. អ្នកមានប័ណ្ណប្រភេទ ក២ អាចបើកបរយានយន្តប្រភេទក១ បាន។
  5. អ្នកមានប័ណ្ណប្រភេទ អាចបើកបរយានយន្តប្រភេទក១ យានយន្តកសិកម្ម ឬយានយន្តុប្បករណ៍ ដែលមានល្បឿនអតិបរមាមិនលើសពី ៤០​គីឡូម៉ែត្រ​ក្នុង​មួយម៉ោង តែមិនអាចបើកបរយានយន្តប្រភេទ ក២ឃ១ឃ២បានទេ។
  6. ចំពោះអ្នកបើកបរយានយន្តុប្បករណ៍ ដែលមានល្បឿនអតិបរមាលើសពី ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវមានប័ណ្ណប្រភេទ
  7. ដើម្បីមានសិទ្ធិប្រឡងយកប័ណ្ណបើកបរប្រភេទ ត្រូវមានប័ណ្ណបើកបរប្រភេទ ឃ១ សិន។
  8. អ្នកបើកបរយានយន្តប្រភេទ ឃ១ឃ២ អាចបើកបរយានយន្តប្រភេទ បាន។
  9. អ្នកមានប័ណ្ណបើកបរប្រភេទ មិនអាចបើកបរយានយន្តប្រភេទ ឃ២ បានទេ ប៉ុនែ្តអ្នកមានប័ណ្ណបើកបរប្រភេទ ឃ២អាចបើកបរយានយន្តប្រភេទ ឃ១បាន។
  10. ដើម្បីមានសិទ្ធិប្រឡងយកប័ណ្ណបើកបរប្រភេទ ឃ១ ត្រូវមានប័ណ្ណបើកបរប្រភេទ សិន។
  11. ដើម្បីមានសិទ្ធិប្រឡងយកប័ណ្ណបើកបរប្រភេទ ឃ២ ត្រូវមានប័ណ្ណបើកបរប្រភេទ ឃ១សិន។
  12. ដើម្បីមានសិទ្ធិប្រឡងយកប័ណ្ណបើកបរប្រភេទ ត្រូវមានប័ណ្ណបើកបរប្រភេទ ឃ១ឃ២សិន។
  13. អ្នកមានប័ណ្ណបើកបរប្រភេទ អាចមានសិទ្ធិ បើកបររថយន្តសណ្តោងរ៉ឺម៉ក ដែលមានទម្ងន់សរុបអតិបរមាលើសពី​០,៧៥​តោន​បាន​ទៅ​តាម​ប្រភេទ​ប័ណ្ណ​បើក​បរ​ដូចជា (ខ) ឬ (គ) ឬ (ឃ១) ឬ (ឃ២)។

មាត្រា ៤២ សុពលភាពនៃប័ណ្ណបើកបរ

រយៈពេលសុពលភាពនៃប័ណ្ណបើកបរមានដូចខាងក្រោម :

  1. ប័ណ្ណបើកបរប្រភេទ និង មានសុពលភាពរហូតដល់អ្នកកាន់ប័ណ្ណបើកបរមានអាយុដល់ ៦៥ឆ្នាំ ប៉ុនែ្តត្រូវពិនិត្យសុខភាព និង​ពន្យារ​ប័ណ្ណបើកបរ​ក្នុង​រយៈ​ពេល​ ៥ឆ្នាំម្តង។
  2. ប័ណ្ណបើកបរប្រភេទ គ ឃ និង មានសុពលភាពរយៈពេល៣ឆ្នាំ។ អ្នកបើកបរត្រូវពន្យារសុពលភាពនៃប័ណ្ណបើកបររបស់ខ្លួនក្នុងរយៈពេល៣ឆ្នាំម្តង បន្ទាប់​​ពី​ការ​ពិនិត្យសុខភាពដែលអនុញ្ញាតឲ្យបើកបរបាន។
  3. ចាប់ពីអាយុ ៦៥ឆ្នាំឡើងទៅអ្នកបើកបរដែលប្រើប្រាស់ប័ណ្ណបើកបរគ្រប់ប្រភេទត្រូវត្រួតពិនិត្យសុខភាព ២ឆ្នាំម្តងៗ រីឯ​សុពលភាព​នៃ​ប័ណ្ណបើកបរ​ត្រូវ​ពន្យារ​ពេល​ ២ឆ្នាំម្តង។

មាត្រា ៤៣ ពិន្ទុនៃប័ណ្ណបើកបរ

គ្រប់ប័ណ្ណបើកបរត្រូវមានប័ណ្ណពិន្ទុដែលមានពិន្ទុសរុបចំនួន១២ពិន្ទុ ហើយចំនួនពិន្ទុនេះនឹងត្រូវកាត់បន្ថយនៅពេលប្រព្រឹត្តបទល្មើសចរាចរណ៍ ដែល​មាន​ដូច​ខាង​ក្រោម :

  1. ត្រូវកាត់បន្ថយ ១ពិន្ទុ :
    • មិនពាក់ខែ្សក្រវាត់ ឬមួកសុវត្ថិភាព
    • ប្រើភ្លើងហ្វានៅពេលជួបយានមកពីទិសផ្ទុយ
    • បើកបរជាន់តាមខែ្សគំនូសបង្អូតកណ្តាលទ្រូងផ្លូវ
    • បើកបរលើសល្បឿនកំណត់ចាប់ពី ១ ទៅ ១៩គីឡូម៉ែត្រក្នុងមួយម៉ោង
    • បើកបរនៅពេលយប់ដោយគ្មានភ្លើងគ្រប់គ្រាន់ តាមប្រភេទយានយន្ត
    • ការផ្ទុកមនុស្សជិះលើសកំណត់
  2. ត្រូវកាត់បន្ថយ ២ពិន្ទុ :
    • បើកបរលើសល្បឿនកំណត់ចាប់ពី ២០ ទៅ ២៩គីឡូម៉ែត្រក្នុងមួយម៉ោង
    • បើកបរបង្កើនល្បឿន នៅពេលគេកំពុងជែងខ្លួន
    • ការបត់ឆេ្វង ស្តាំមិនបានត្រឹមត្រូវ
    • ការបត់ត្រឡប់ក្រោយ នៅកនែ្លងហាមឃាត់
    • ការមិនគោរពល័ក្ខខ័ណ្ឌនៃប័ណ្ណបើកបរ
    • ការបត់ឆេ្វង ស្តាំ ឬឈប់មិនបានឲ្យសញ្ញាជាដំណឹង
    • ការជែង ឬជៀសមិនបានត្រឹមត្រូវ
    • បើកបរដោយគ្មានទុកចន្លោះសុវត្ថិភាពត្រឹមត្រូវ
    • បើកបរដោយធេ្វសប្រហែស ធ្វើឲ្យរំខានដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត
    • មិនបានឲ្យសញ្ញាជាដំណឹងត្រឹមត្រូវនៅពេលចេញដំណើរ
    • យានមានលក្ខណបចេ្ចកទេសមិនត្រឹមត្រូវ
    • ផ្ទុកទំនិញមិនបានត្រឹមត្រូវ
    • ចតយាននៅលើគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់
    • ឈប់ ឬចតនៅលើកនែ្លងគំនូសតម្រឹមទ្រូងផ្លូវ
    • ដាក់ក្មេងអាយុក្រោម ១០ឆ្នាំឲ្យអង្គុយនៅកៅអីផែ្នកខាងមុខនៃរថយន្តដោយគ្មានមនុស្សចាស់អង្គុយជាមួយ
    • មិនបានដាក់ក្មេងអាយុក្រោម ៥ឆ្នាំអង្គុយក្នុងកៅអីពិសេសសម្រាប់ក្មេងអង្គុយ ឬដេក
  3. ត្រូវកាត់បន្ថយ ៣ពិន្ទុ :
    • ការឈប់ ឬចតនៅកនែ្លងដែលគ្រោះថ្នាក់
    • ការជែងដែលប្រកបដោយគ្រោះថ្នាក់
    • បើកបរជែងគ្នានៅកនែ្លងហាមឃាត់
    • ការប្តូរទិសគ្មានឲ្យសញ្ញាជាដំណឹង
    • បើកបរឆ្លងកាត់គំនូសបង្អូតជាប់កណ្តាលទ្រូងផ្លូវ
    • បើកបរលើសល្បឿនកំណត់ចាប់ពី ៣០ ទៅ ៣៩គីឡូម៉ែត្រក្នុងមួយម៉ោង
    • បើកបរក្នុងពេលមានអត្រាជាតិស្រវឹងចាប់ពី ០,២៥ទៅ ០,៣៩មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៥ទៅ ០,៧៩ក្រាមក្នុងមួយលីត្រឈាម
    • ប្រណាំងគ្នាតាមផ្លូវដោយគ្មានច្បាប់អនុញ្ញាត
    • កំហុសនៃការឈប់ ឬមិនផ្តល់សិទ្ធិអាទិភាពនៅកនែ្លងថ្មើរជើងឆ្លងកាត់
    • មិនគោរពភ្លើងសញ្ញាចរាចរណ៍ពណ៌‌ក្រហម
    • មិនគោរពផ្លាកសញ្ញាឈប់ ឬសញ្ញាសិទ្ធិអាទិភាព
    • មិនគោរពសញ្ញាបញ្ជាចរាចរណ៍របស់នគរបាលចរាចរណ៍
  4. ត្រូវកាត់បន្ថយ ៤ពិន្ទុ :
    • បើកបរលើសល្បឿនកំណត់ចាប់ពី ៤០ ទៅ ៤៩គីឡូម៉ែត្រក្នុងមួយម៉ោង
    • បើកបរមិនគោរពសិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ
    • ការបើកបរទន្ទឹមគ្នា
    • ការធ្វើឲ្យស្ទះចរន្តចរាចរណ៍
    • មិនបានផ្តល់សិទ្ធិអាទិភាពឲ្យយានយន្តមានសិទ្ធិអាទិភាព
    • ទំនិញធ្លាក់ពីលើយាន
    • បើកបរប្រញ្ចាសទិសចរាចរណ៍
    • បើកបរដែលប្រកបដោយគ្រោះថ្នាក់
  5. ត្រូវកាត់បន្ថយ ៦ពិន្ទុ :
    • បើកបរលើសល្បឿនកំណត់ចាប់ពី ៥០គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ
    • បើកបរក្នុងពេលមានអត្រាជាតិស្រវឹងចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ឬ មាន ឥទ្ធិពល គ្រឿងញៀន
    • រត់គេចខ្លួនពេលមានគ្រោះថ្នាក់ចរាចរណ៍
    • ការប្រើប្រាស់ផ្លាកលេខ និងប័ណ្ណសម្គាល់យានយន្តកែ្លងក្លាយ
    • បើកបរខុសច្បាប់ចរាចរណ៍ ហើយបង្កឲ្យមានអ្នករបួសដោយអចេតនា
    • បើកបរខុសច្បាប់ចរាចរណ៍ ហើយបង្កឲ្យមានអ្នកស្លាប់ដោយអចេតនា ក្នុងករណីប័ណ្ណបើកបរត្រូវព្យួរទុក ដូចមានចែងក្នុងចំណុច២,ខ នៃមាត្រា៦៥ នៃ​ច្បាប់​នេះ​
    • កំហុសនៃការប្រើប្រាស់ប័ណ្ណបើកបរជាដដែលៗ
    • បដិសេធមិនឲ្យធ្វើតេស្តជាតិអាកុល ឬគ្រឿងញៀន
    • រត់គេចពីមន្រ្តីនគរបាលចរាចរណ៍
    • ផ្ទុកមនុស្សលើទំនិញដែលប្រកបដោយគ្រោះថ្នាក់

មាត្រា ៤៤ ករណីដែលពាក់ព័ន្ធនឹងប័ណ្ណពិន្ទុ

ករណីដែលពាក់ព័ន្ធនឹងប័ណ្ណពិន្ទុ :

  • ក្នុងករណីអស់ពិន្ទុ ប័ណ្ណបើកបរត្រូវទុកជាមោឃៈ
  • ក្នុងករណីប្រព្រឹត្តបទល្មើសម្តង ការកាត់ពិន្ទុមិនត្រូវឲ្យលើសពី ៨ពិន្ទុឡើយ
  • ក្នុងករណីពិន្ទុត្រូវបានកាត់បន្ថយមួយចំនួនហើយ ប៉ុនែ្តបន្ទាប់ពីរយៈពេល ៣ឆ្នាំបន្ទាប់ពីការដកពិន្ទុចុងក្រោយ អ្នក​បើកបរ​មិន​បាន​ធ្វើ​ឲ្យ​មាន​កំហុស​អ្វី​មួយ​ថែម​ទៀត​ ដើម្បីឲ្យកាត់បន្ថយពិន្ទុនោះ អ្នកបើកបរនឹងត្រូវទទួលប័ណ្ណពិន្ទុថ្មីដែលមានចំនួន១២ ពិន្ទុដោយស្វ័យប្រវត្តិ
  • ក្នុងករណីពិន្ទុបានកាត់បន្ថយមួយចំនួនហើយ ប៉ុនែ្តអ្នកបើកបរចង់បង្កើនពិន្ទុឡើងវិញ ត្រូវធ្វើការរៀនបំប៉នរយៈពេល ២ថៃ្ង ដែល​រៀប​ចំ​ឡើង​ដោយ​ក្រសួង​សាធារណការ និងដឹកជញ្ជូន។
  • ក្នុងការរៀននេះពិន្ទុអាចកើនឡើង៤ពិន្ទុ ប៉ុនែ្តមិនអនុញ្ញាតឲ្យចំនួនពិន្ទុសរុបលើសពី ១១ពិន្ទុឡើយ។ អ្នកបើកបរអាចរៀនបង្កើនពិន្ទុក្នុងចន្លោះពេលយ៉ាងតិច ២ឆ្នាំ។
  • ក្នុងករណីប័ណ្ណបើកបរត្រូវទុកជាមោឃៈដោយការកាត់បន្ថយពិន្ទុអស់ អ្នកបើកបរត្រូវរៀន និងប្រឡងយកប័ណ្ណបើកបរជាថ្មីឡើង​វិញ​ក្នុង​រយៈ​ពេល​៦ខែ​ដោយ​ឆ្លង​កាត់​ ការត្រួតពិនិត្យសុខភាព
  • ក្នុងករណី​ប័ណ្ណបើកបរ​ ត្រូវទុកជាមោឃៈដោយអ្នកបើកបរបង្កឲ្យមានអ្នករងរបួសធ្ងន់ធ្ងរ ឬស្លាប់ដោយអចេតនា អ្នកបើកបរអាចរៀន និង​ប្រឡង​យក​ប័ណ្ណបើកបរ​ជា​ថ្មីឡើងវិញយ៉ាងតិច៥ឆ្នាំ ក្រោយពីការបង្កឲ្យមានគ្រោះថ្នាក់ ដោយឆ្លងកាត់ការត្រួតពិនិត្យសុខភាព។

ទម្រង់បែបបទ នៃ​ការ​ចេញ​ប័ណ្ណពិន្ទុ​សម្រាប់​ប័ណ្ណបើកបរត្រូវកំណត់ដោយប្រកាសក្រសួងសាធារណការ និងដឹកជញ្ជូន

មាត្រា ៤៥ ប័ណ្ណបើកបរសម្រាប់ជនបរទេស

លើកលែងតែមានកិច្ចព្រមពៀ្រង ឬ សន្ធិសញ្ញាអន្តរជាតិទទួលស្គាល់ប័ណ្ណបើកបរទៅវិញទៅមកជាទេ្វរភាគី ឬពហុភាគីជាមួយព្រះរាជាណាចក្រកម្ពុជា ជនបរទេស​ដែលជាជនអន្តោប្រវេសន៍ស្របច្បាប់ដែលមានបំណងបើកបរលើផ្លូវថ្នល់ក្នុងព្រះរាជាណាចក្រកម្ពុជា​ត្រូវ​មាន​ប័ណ្ណបើកបរ​របស់​កម្ពុជា​តាម​មធ្យោបាយ​ពីរយ៉ាងៈ

  1. ត្រូវប្រឡងយកប័ណ្ណបើកបរដូចប្រជាពលរដ្ឋខែ្មរដែរ។
  2. ត្រូវយកប័ណ្ណបើកបររបស់ប្រទេសខ្លួន មកប្តូរយកប័ណ្ណបើកបរខ្មែរដោយដាក់ពាក្យសុំនៅក្រសួងសាធារណការ និងដឹកជញ្ជូននិងត្រូវបំពេញល័ក្ខខ័ណ្ឌ ដូច​ខាងក្រោម :
    • ត្រូវមានលិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព។
    • ប័ណ្ណបើកបរត្រូវមានសុពលភាព។
    • មានអាសយដ្ឋានច្បាស់លាស់ដោយមានសេចក្តីបញ្ជាក់របស់អាជ្ញាធរមានសមត្ថកិច្ច។
    • មានលិខិតបញ្ជាក់កាយសម្បទា និងបានរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងតិច ៦ខែ។
    • ក្នុងករណីប័ណ្ណបើកបរមិនសរសេរជាអក្សរអង់គេ្លស ឬបារាំងត្រូវតែបកប្រែជាភាសាអង់គេ្លស ឬបារាំងដោយមានការបញ្ជាក់ទទួលស្គាល់ពីស្ថានទូត ឬ​កុងស៊ុល​របស់ខ្លួន ឬស្ថាប័នមានសមត្ថកិច្ច។

សុពលភាពប័ណ្ណបើកបររបស់ជនបរទេស ដែលត្រូវបានប្តូរមកប័ណ្ណបើកបររបស់កម្ពុជា មានរយៈពេល ១ឆ្នាំ។ ចំពោះសុពលភាព​ប័ណ្ណបើកបរ​របស់​ជន​បរទេស​ ដែលបានប្រឡងជាប់មានរយៈពេលដូចគ្នានឹងជនជាតិខ្មែរដែរ។ ក្នុងករណីប័ណ្ណបើកបរជាតិរបស់ជនបរទេសអស់សុពលភាព សាមី​ខ្លួន​ត្រូវ​ធ្វើ​ការ​ប្រឡង​ទាំងទ្រឹស្តី ទាំងការអនុវត្តន៍ដៃចង្កូតឡើងវិញ។ ជនបរទេសដែលមានប័ណ្ណបើកបរប្រភេទ គ ឃ និង មិនអាចប្តូរយកប័ណ្ណបើកបររបស់កម្ពុជាប្រភេទ គ ឃបានឡើយ ប៉ុនែ្តអាចប្តូរយក ប័ណ្ណបើកបរ​​ប្រភេទ បាន។

មាត្រា ៤៦ ការគ្រប់គ្រងសាលាបងៀ្រនបើកបរយានយន្ត

គ្រប់សាលាបងៀ្រនបើកបរ ត្រូវមានលិខិតអនុញ្ញាតធ្វើអាជីវកម្មបងៀ្រនបើកបរនិងត្រូវស្ថិតនៅក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
គ្រប់គ្រូបង្អាត់នៅសាលាបងៀ្រនបើកបរ ត្រូវមានវិញ្ញាបនប័ត្របញ្ជាក់សមត្ថភាព ដែលចេញឲ្យដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួង​សាធារណការ និងដឹកជញ្ជូនត្រូវចេញប្រកាសអំពីនីតិវិធីនៃការចេញប័ណ្ណបើកបរ ការធ្វើអាជីវកម្មសាលាបងៀ្រនបើកបរ ល័ក្ខខ័ណ្ឌ​ប្រឡង​យក​វិញ្ញាបនប័ត្រ​បញ្ជាក់​សមត្ថភាពរបស់គ្រូបង្អាត់ និងកម្មវិធីសិក្សានៅសាលាបងៀ្រនបើកបរយានយន្ត។
ក្នុងករណីចាំបាច់ ក្រសួងមហាផៃ្ទមានសិទ្ធិត្រួតពិនិត្យគ្រប់សាលារៀនបើកបរឯកជនទាំងអស់។

មាត្រា ៤៧ ការផ្តល់ផ្លាកលេខ និងប័ណ្ណសម្គាល់យានយន្ត

គ្រប់យានយន្ត និងរ៉ឺម៉ក ឬសឺមីរ៉ឺម៉កមានទម្ងន់សរុបលើសពី៧៥០គក្រ មុននឹងដាក់ឲ្យធ្វើចរាចរណ៍លើផ្លូវថ្នល់ ត្រូវចុះបញ្ជីការសុំ​ប័ណ្ណសម្គាល់យានយន្ត និង​មាន​ពាក់​ផ្លាកលេខ នៅក្រសួងសាធារណការ និងដឹកជញ្ជូន។ យានយន្តដែលពុំទាន់ចុះបញ្ជីការសុំប័ណ្ណសម្គាល់ និងគ្មានពាក់ផ្លាកលេខ ត្រូវ​ផ្ទុក​លើ​យាន​ដែល​មាន​ផ្លាកលេខ នៅពេលធ្វើចរាចរណ៍។
គ្រប់រថយន្ត ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងគឿ្រងចក្រដែលជាទ្រព្យសម្បត្តិរបស់រដ្ឋសម្រាប់បម្រើការសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម និង​ការពារ​ជាតិ​នៅសមរភូមិគ្រប់គ្រងដោយក្រសួងមហាផៃ្ទ ឬក្រសួងការពារជាតិត្រូវចុះបញ្ជីការ ផ្តល់ប័ណ្ណសម្គាល់យានយន្តដោយក្រសួងមហាផៃ្ទ ឬ​ក្រសួងការពារជាតិ
ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវផ្តល់បញ្ជីស្ថិតិយានយន្តគ្រប់ប្រភេទដែលបានចុះបញ្ជីការសុំប័ណ្ណសម្គាល់យានយន្ត មកក្រសួង​មហាផៃ្ទ​មួយ​សបា្តហ៍​ម្តង។
ក្រសួងមហាផៃ្ទ និងក្រសួងការពារជាតិ ក៏ត្រូវផ្តល់ព័ត៌‌មានអំពីចំនួនរថយន្ត ទោចក្រយានយន្ត ត្រីចក្រយានយន្ត ឬគ្រឿងចក្រជាទ្រព្យសម្បត្តិរបស់រដ្ឋ ក្រោមការគ្រប់គ្រងរបស់ខ្លួនជូនទៅក្រសួងសាធារណការ និងដឹកជញ្ជូន មួយសបា្តហ៍ម្តង។
ការចុះបញ្ជីយានជំនិះ និងការចេញផ្លាកលេខសម្គាល់យានជំនិះ ត្រូវកំណត់ដោយអនុក្រឹត្យ។

មាត្រា ៤៨ ការត្រួតពិនិត្យលក្ខណបចេ្ចកទេសយានយន្ត

គ្រប់យានយន្ត រ៉ឺម៉ក សឺមីរ៉ឺម៉ក ទោចក្រយានយន្ត ឬត្រីចក្រយានយន្តដែលធ្វើចរាចរណ៍លើផ្លូវថ្នល់ ត្រូវមានវិញ្ញាបនប័ត្រត្រួតពិនិត្យ​លក្ខណ​បចេ្ចក​ទេស​យាន​ជំនិះ ចេញដោយក្រសួងសាធារណការនិងដឹកជញ្ជូន ឬក្រុមហ៊ុនដែលមានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូន។

សុពលភាព​នៃវិញ្ញាបនប័ត្រត្រួតពិនិត្យលក្ខណបចេ្ចកទេសយានយន្ត ត្រូវកំណត់ដូចខាងក្រោម :

  1. រថយន្តធុនទេសចរណ៍ថ្មីដែលមិនទាន់ប្រើប្រាស់ ត្រូវមកទទួលយកវិញ្ញាបនប័ត្រត្រួតពិនិត្យលក្ខណបចេ្ចកទេសយានយន្តលើកទី១​ ដែលមានសុពលភាព ៤​ឆ្នាំ​។ បន្ទាប់មកត្រូវមកធ្វើការត្រួតពិនិត្យលក្ខណបចេ្ចកទេសរៀងរាល់ ២ឆ្នាំម្តង។
  2. រថយន្តធុនទេសចរណ៍ចាស់ ដែលបានប្រើប្រាស់រួចហើយត្រូវមកធ្វើការត្រួតពិនិត្យលក្ខណបចេ្ចកទេសរៀងរាល់ ២ឆ្នាំម្តង។
  3. រថយន្តថ្មីធ្វើអាជីវកម្មដឹកអ្នកដំណើរដឹកទំនិញ និងរថយន្តុប្បករណ៍ថ្មីដែលមិនទាន់ប្រើប្រាស់ត្រូវមកទទួលយកវិញ្ញាបនប័ត្រ​ ត្រួត​ពិនិត្យ​លក្ខណ​បចេ្ចក​ទេស​យាន​យន្ត​លើកទី១ ដែលមានសុពលភាព២ឆ្នាំ។ បន្ទាប់មកត្រូវមកធ្វើការត្រួតពិនិត្យលក្ខណបចេ្ចកទេស រៀងរាល់១ឆ្នាំម្តង។
  4. រថយន្តចាស់ធ្វើអាជីវកម្មដឹកអ្នកដំណើរដឹកទំនិញ និងរថយន្តុប្បករណ៍ចាស់ ដែលបានប្រើប្រាស់រួចហើយ ត្រូវមកធ្វើការត្រួតពិនិត្យ​លក្ខណ​បចេ្ចក​ទេស​រៀង​រាល់​ ១ឆ្នាំម្តង។
  5. រ៉ឺម៉កថ្មី និងសឺមីរ៉ឺម៉កថ្មីដែលមិនទាន់ប្រើប្រាស់ ត្រូវមកទទួលយកវិញ្ញាបនប័ត្រត្រួតពិនិត្យលក្ខណបចេ្ចកទេសយានយន្តដែលមានសុពលភាព ​២ឆ្នាំ។ បន្ទាប់​មក​ត្រូវ​មកធ្វើការត្រួតពិនិត្យលក្ខណបចេ្ចកទេសរៀងរាល់១ឆ្នាំម្តង។
  6. រ៉ឺម៉កចាស់ និងសឺមីរ៉ឺម៉កចាស់ដែលបានប្រើប្រាស់រួចហើយត្រូវមកធ្វើការត្រួតពិនិត្យលក្ខណបចេ្ចកទេសរៀងរាល់១ឆ្នាំម្តង។
  7. គ្រប់យានយន្ត រ៉ឺម៉ក និងសឺមីរ៉ឺម៉ក ដែលទើបបានកែឆៃ្នក្នុងប្រទេសរួច មុននឹងធ្វើការចុះបញ្ជីផ្តល់ផ្លាកលេខ និងប័ណ្ណសម្គាល់យានយន្ត ត្រូវ​មក​ធ្វើ​ការ​ត្រួត​ពិនិត្យ​លក្ខណបចេ្ចកទេសជាមុនសិន បន្ទាប់មកត្រូវធ្វើការត្រួតពិនិត្យលក្ខណបចេ្ចកទេសរៀងរាល់១ឆ្នាំម្តង។
  8. ទោចក្រយានយន្ត និងត្រីចក្រយានយន្តថ្មីដែលមិនទាន់ប្រើប្រាស់ត្រូវមកទទួលយកវិញ្ញាបនប័ត្រត្រូតពិនិត្យលក្ខណបចេ្ចកទេសយានយន្តដែល ​មាន​សុពលភាព​៤ឆ្នាំ។ បន្ទាប់មកត្រូវមកធ្វើការត្រួតពិនិត្យលក្ខណបចេ្ចកទេសរៀងរាល់២ឆ្នាំម្តង។
  9. ទោចក្រយានយន្ត និងត្រីចក្រយានយន្តចាស់ដែលបានប្រើប្រាស់រួចហើយ ត្រូវមកធ្វើការត្រួតពិនិត្យលក្ខណបចេ្ចកទេសយានយន្តជារៀងរាល់២ឆ្នាំម្តង។
  10. រ៉ឺម៉កទោចក្រយានយន្ត ត្រូវមកធ្វើការត្រួតពិនិត្យលក្ខណបចេ្ចកទេសរៀងរាល់២ឆ្នាំម្តង។

ការកំណត់លក្ខណបចេ្ចកទេសយានជំនិះ និងការត្រួតពិនិត្យលក្ខណបចេ្ចកទេសយានជំនិះគ្រប់ប្រភេទ ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

មាត្រា ៤៩ ការគ្រប់គ្រងយានដ្ឋានជួសជុល និងកែចៃ្ន​តម្លើង​យាន​យន្ត​

គ្រប់យានដ្ឋានជួសជុលយានយន្ត និងយានដ្ឋានកែចៃ្នតម្លើងយានយន្ត ត្រូវមានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មដែលចេញឲ្យដោយក្រសួងសាធារណការ និង​ដឹកជញ្ជូន និងក្នុងករណីចាំបាច់ត្រូវមានការត្រួតពិនិត្យពីក្រសួងមហាផៃ្ទ។
ទម្រង់បែបបទនៃការចេញលិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានជួសជុល និងយានដ្ឋានកែចៃ្នយានយន្ត ព្រមទាំងបទដ្ឋានបចេ្ចកទេសកែចៃ្នយានយន្ត​ត្រូវ កំណត់​ដោយអនុក្រឹត្យ។

មាត្រា ៥០ ការធ្វើអាជីវកម្មដឹកជញ្ជូន

ការគ្រប់គ្រងការដឹកជញ្ជូន ត្រូវកំណត់ដូចខាងក្រោមៈ

  1. គ្រប់ក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស ឬឆ្លងដែននិងភ្នាក់ងារផ្តល់សេវាដឹកជញ្ជូនឯកត្តបែប ឬពហុបែប ត្រូវមានលិខិត​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ដែល​ចេញ​ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
  2. បែបបទនៃការគ្រប់គ្រងអាជីវករដឹកជញ្ជូន និងអ្នកផ្តល់សេវាដឹកជញ្ជូន ត្រូវកំណត់ដោយអនុក្រឹត្យ។
  3. ការគ្រប់គ្រងការដឹកជញ្ជូនទំនិញ និងអ្នកដំណើរត្រូវកំណត់ដោយអនុក្រឹត្យ។
  4. ការដឹកជញ្ជូនទំនិញមានគ្រោះថ្នាក់ និងទំនិញងាយខូចគុណភាពត្រូវកំណត់ដោយអនុក្រឹត្យ។
  5. កិច្ចសន្យាដឹកជញ្ជូនទំនិញ ឬអ្នកដំណើរតាមផ្លូវគោក ត្រូវមានចែងក្នុងច្បាប់មួយដោយឡែក។
  6. ការដឹកជញ្ជូនអន្តរជាតិតាមផ្លូវគោក ត្រូវអនុវត្តតាមកិច្ចព្រមពៀ្រងអន្តរជាតិ នៅពេលព្រះរាជាណាចក្រកម្ពុជា បានចូលជាភាគី។

មាត្រា ៥១ សុពលភាពនៃលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូន

គ្រប់រថយន្ត រ៉ឺម៉ក ឬសឺមីរ៉ឺម៉កដែលធ្វើអាជីវកម្មដឹកជញ្ជូនទំនិញនិងអ្នកដំណើរ ត្រូវមានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
លិខិតអនុញ្ញាតឲ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូន មានសុពលភាពមួយឆ្នាំ ម្ចាស់យានយន្តត្រូវមកបន្តសុពលភាពមួយឆ្នាំម្តងៗ បើយឺតយ៉ាវនឹងត្រូវពិន័យ។​ ក្រសួង​សាធារណការ និងដឹកជញ្ជូនត្រូវចេញប្រកាសណែនាំលម្អិតអំពីការផ្តល់លិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មដឹកជញ្ជូន។

មាត្រា ៥២ សំណុំលិខិតសំរាប់ធ្វើអាជីវកម្មដឹកជញ្ជូន

នៅពេលកំពុងធ្វើសកម្មភាពអាជីវកម្មដឹកជញ្ជូន មធ្យោបាយដឹកជញ្ជូននីមួយៗត្រូវមានលិខិតស្នាម ដែលចេញឲ្យដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងពាក់ព័ន្ធផេ្សងៗទៀតដូចខាងក្រោម :

  1. ប័ណ្ណសម្គាល់យានយន្ត និងផ្លាកលេខ។
  2. ប័ណ្ណបើកបរត្រឹមត្រូវតាមប្រភេទយានយន្ត។
  3. វិញ្ញាបនប័ត្រត្រួតពិនិត្យលក្ខណបចេ្ចកទេសយានយន្ត។
  4. លិខិតអនុញ្ញាតឲ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូន។
  5. លិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មដឹកជញ្ជូន។
  6. លិខិតធានារ៉ាប់រងចេញដោយក្រុមហ៊ុនធានារ៉ាប់រង។
  7. លិខិតអនុញ្ញាតផេ្សងៗចេញដោយស្ថាប័នមានសមត្ថកិច្ចផេ្សងៗទៀត។

មាត្រា ៥៣ ការរៀបចំផ្ទុកទំនិញ និងមនុស្ស

ការរៀបចំផ្ទុកទំនិញ និងមនុស្ស ត្រូវអនុវត្តដូចខាងក្រោម :

  1. ការផ្ទុកទំនិញលើយានជំនិះ ត្រូវរៀបចំឲ្យត្រឹមត្រូវដើម្បីការពារ :
    • ការបង្កគ្រោះថ្នាក់ដល់មនុស្ស ឬធ្វើឲ្យខូចទ្រព្យសម្បត្តិសាធារណៈ ឬឯកជន ដោយការអូស ឬធ្លាក់តាមផ្លូវ
    • ការបាំងភែ្នកអ្នកបើកបរ ឬការធ្វើឲ្យអន់ថយ នូវលំនឹងយាន និងការបើកបរយាន
    • ការបង្កឲ្យមានសំឡេង ឬការបង្កើនធូលី ឬការធ្វើឲ្យរំខានផេ្សងៗទៀតដែលអាចជៀសវាងបាន
    • ការធ្វើឲ្យបាំងភ្លើងស្តុប ភ្លើងសញ្ញាប្តូរទិស កញ្ចក់ចាំងពន្លឺ និងផ្លាកលេខយានយន្ត។
  2. គ្រប់ឧបករណ៍ការពារបនែ្ថមដូចជាខែ្សនីឡុង ខែ្សកាបច្រវ៉ាក់ និងកម្រាលសំពត់តង់ ដែលប្រើប្រាស់សម្រាប់សុវត្ថិភាព ឬការពារទំនិញត្រូវគ្រប និង​ចង​ឲ្យ​បាន​ជាប់​ល្អ។
  3. គ្រប់ករណីនៃការផ្ទុកឈើហ៊ុប ឬវត្ថុផេ្សងៗទៀត ដែលមានបណ្តោយវែង បន្ទុកនោះមិនត្រូវឲ្យលូតហួសពីគែមខាងមុខយាន និង​មិន​ត្រូវ​ឲ្យ​ហួស​ពី​គែម​ខាង​ក្រោយ​នៃយានចំនួន ៣ម៉ែត្រ ឬធ្លាក់អូសដីឡើយ។
  4. បើសិនជាបន្ទុកត្រូវលូតហួស ១ម៉ែត្រពីគែមខាងក្រោយយានពេលថៃ្ងត្រូវចងក្រណាត់ពណ៌‌ក្រហម ពេលយប់ត្រូវដាក់កញ្ចក់ចាំង​​ពន្លឺ​ពណ៌‌​ក្រហម​នៅ​ចុង​បន្ទុក​។ ចំពោះទទឹងបន្ទុកមិនត្រូវឲ្យលើសហួសពីគែមទទឹងយាន ហើយកម្ពស់មិនត្រូវឲ្យហួសលើសពីដំបូលយានដែលរោងចក្រផលិតយានកំណត់ឡើយ លើកលែងតែរថយន្តផ្ទុកមនុស្សចំនួនអតិបរមាត្រឹម ២០នាក់ ហើយដែលអាចផ្ទុកទំនិញកម្ពស់អតិបរមាត្រឹម ០,៥០ម៉ែត្រពីលើដំបូល និងត្រូវមានជើងទម្រ ឬ​រនាំង​ចាប់ភ្ជាប់ដំបូលយ៉ាងរឹងមាំ។
  5. ក្នុងករណីផ្ទុកទំនិញគ្រោះថ្នាក់ត្រូវរៀបចំទុកដាក់ ឬវេចខ្ចប់ឲ្យមានសុវត្ថិភាពល្អ ហើយត្រូវសរសេរឈ្មោះប្រភេទ និងបិទផ្លាកសញ្ញាសម្គាល់វត្ថុ​គ្រោះ​ថ្នាក់​នោះ​។
  6. បចេ្ចកទេសផ្ទុក វេចខ្ចប់ទំនិញ ត្រូវកំណត់ដោយប្រកាសក្រសួងសាធារណការ និងដឹកជញ្ជូន។
  7. ការដឹកជញ្ជូនមនុស្សត្រូវមានកៅអីអង្គុយ ឬមានបង្កាន់ដៃ ឬប្រដាប់តោងឈររឹងមាំ ហើយត្រូវឲ្យមានផាសុខភាពល្អ។

ការផ្ទុកមនុស្សត្រូវហាមឃាត់ ដូចខាងក្រោម :

  • ហាមផ្ទុកមនុស្សលើសពីចំនួនកនែ្លងអង្គុយ ដែលកំណត់ដោយរោងចក្រផលិតយាន ឬ កំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន
  • ហាមផ្ទុកមនុស្សនៅលើដំបូលកាប៊ីន ឬដំបូលរថយន្ត
  • ហាមតោងពីមុខ ពីក្រោយ ឬពីចំហៀងរថយន្ត
  • ហាមផ្ទុកមនុស្សនៅលើរ៉ឺម៉ក ឬសឺមីរ៉ឺម៉ក
  • ហាមផ្ទុកវត្ថុដែលមានក្លិនអាក្រក់ ឬមានជាតិពុលក្នុងរថយន្តដឹកមនុស្ស។

មាត្រា ៥៤ ការកំរិតទម្ងន់ និងទំហំយានដឹកជញ្ជូនទំនិញ

ការផ្ទុកទំនិញលើរថយន្ត រ៉ឺម៉ក ឬសឺមីរ៉ឺម៉កមិនត្រូវឲ្យលើសទម្ងន់អតិបរមាសង្កត់លើភ្លៅ និងទម្ងន់សរុបអតិបរមារបស់យានដែលកំណត់​ដោយ​រោង​ចក្រ​ផលិត​យាន​ឡើយ និងមិនត្រូវលើសទម្ងន់អនុញ្ញាតដូចខាងក្រោម :

  1. ការកម្រិតទម្ងន់អតិបរមាសង្កត់លើភ្លៅរថយន្ត រ៉ឺម៉ក ឬសឺមីរ៉ឺម៉កត្រូវកំណត់ត្រឹមៈ
    • ៦តោន សម្រាប់ភ្លៅទោល ដែលមានកង់២ ស្ថិតនៅផែ្នកចង្កូតរថយន្ត
    • ១១តោន សម្រាប់ភ្លៅភ្លោះ ដែលមានកង់៤ ស្ថិតនៅផែ្នកចង្កូតរថយន្ត
    • ១០តោន សម្រាប់ភ្លៅទោល ដែលមានកង់៤
    • ១៩តោន សម្រាប់ភ្លៅភ្លោះ ដែលមានកង់៨
    • ២៤តោន សម្រាប់ភ្លៅ៣ជិតគ្នាដែលមានកង់១២។
  2. ការកម្រិតទម្ងន់សរុបអនុញ្ញាតអតិបរមារបស់រថយន្តត្រូវកំណត់ត្រឹម :
    • ១៦តោន សម្រាប់រថយន្តដែលមានភ្លៅ២ គឺភ្លៅទោលផែ្នកខាងមុខរថយន្ត ដែលមានកង់២ និងភ្លៅទោលខាងក្រោយរថយន្តដែលមានកង់៤
    • ២៥តោន សម្រាប់រថយន្តដែលមានភ្លៅ៣ គឺភ្លៅទោលផែ្នកខាងមុខរថយន្ត ដែលមានកង់២ និងភ្លៅភ្លោះផែ្នកខាងក្រោយរថយន្តដែលមានកង់៨
    • ៣០តោន សម្រាប់រថយន្តដែលមានភ្លៅ៤ គឺភ្លៅភ្លោះផែ្នកខាងមុខរថយន្ត ដែលមានកង់៤ និងភ្លៅភ្លោះផែ្នកខាងក្រោយរថយន្តដែលមានកង់៨។
  3. ការកម្រិតទម្ងន់សរុបអនុញ្ញាតអតិបរមារបស់រថយន្តសណ្តោងរ៉ឺម៉កត្រូវកំណត់ត្រឹម :
    • ៣៥តោន សម្រាប់រថយន្តសណ្តោងរ៉ឺម៉កដែលមានភ្លៅ៤ គឺភ្លៅទោលផែ្នកខាងមុខរថយន្ត ដែលមានកង់២ ភ្លៅទោលផែ្នកខាងក្រោយរថយន្តដែលមានកង់៤ ភ្លៅ​ទោល​ផែ្នក​ខាងមុខរ៉ឺម៉កដែលមានកង់៤ និងភ្លៅទោលផែ្នកខាងក្រោយរ៉ឺម៉ក ដែលមានកង់៤
    • ៤០តោន សម្រាប់រថយន្តសណ្តោងរ៉ឺម៉កដែលមានភ្លៅចាប់ពី ៥ឡើងទៅ។
  4. ការកម្រិតទម្ងន់សរុបអនុញ្ញាតអតិបរមារបស់រថយន្តសណ្តោងសឺមីរ៉ឺម៉កត្រូវកំណត់ត្រឹម :
    • ៣៥តោន សម្រាប់រថយន្តសណ្តោងសឺមីរ៉ឺម៉កដែលមានភ្លៅ៤ គឺភ្លៅទោលផែ្នកខាងមុខរថយន្តដែលមានកង់២ ភ្លៅទោល ផែ្នក​ខាង​ក្រោយ​រថយន្ត​ដែល​មាន​កង់​៤ និងភ្លៅភ្លោះផែ្នកខាងក្រោយសឺមីរ៉ឺម៉កដែលមានកង់៨
    • ៤០តោនសម្រាប់រថយន្តសណ្តោងសឺមីរ៉ឺម៉ក ដែលមានភ្លៅចាប់ពី៥ឡើងទៅ។

ចំពោះទម្ងន់រថយន្ត និងរថយន្តសណ្តោងរ៉ឺម៉ក ឬសឺមីរ៉ឺម៉កដែល​គ្មាន​ចែង​នៅ​ក្នុង​ចំណុច​ខាងលើនេះ ត្រូវសុំលិខិតអនុញ្ញាតពិសេសពីក្រសួងសាធារណការ និងដឹកជញ្ជូន។
នៅពេលឆ្លងកាត់ស្ពាន គ្រប់អ្នកបើកបររថយន្ត រថយន្តសណ្តោងរ៉ឺម៉ក ឬសឺមីរ៉ឺម៉ក ត្រូវគោរពតាមទម្ងន់សរុបអនុញ្ញាតអតិបរមាដែល កំណត់ក្នុងផ្លាកសញ្ញា​ដាក់​តាំង​នៅពីមុខស្ពាន។

ចំពោះទំហំរថយន្ត និងរថយន្តសណ្តោងរ៉ឺម៉ក ឬសឺមីរ៉ឺម៉ក ដែលគ្មានបន្ទុក ត្រូវកំណត់ដូចខាងក្រោម :

    • ប្រវែងទទឹងអតិបរមាមិនត្រូវឲ្យលើសពី ២,៥០ម៉ែត្រ លើកលែងតែយានយន្តុបករណ៍ មិនត្រូវឲ្យលើសពី៣ម៉ែត្រ
    • ប្រវែងកម្ពស់អតិបរមាមិនត្រូវឲ្យលើសពី ៤,២០ម៉ែត្រ
    • ប្រវែងបណ្តោយអតិបរមានៃរថយន្តនីមួយៗមិនត្រូវឲ្យលើសពី ១២,២០ម៉ែត្រ
    • ប្រវែងបណ្តោយអតិបរមានៃរថយន្តដែលមានសណ្តោងសឺមីរ៉ឺម៉កនីមួយៗ មិនត្រូវឲ្យលើសពី ១៦ម៉ែត្រ
    • ប្រវែងបណ្តោយអតិបរមានៃរថយន្តដែលមានសណ្តោងរ៉ឺម៉កនីមួយៗ មិនត្រូវឲ្យលើសពី ១៨ម៉ែត្រ។

បទដ្ឋានបចេ្ចកទេសស្តីពីទំហំ និងទម្ងន់យានជំនិះផេ្សងទៀតត្រូវកំណត់ដោយប្រកាសក្រសួងសាធារណការ និងដឹកជញ្ជូន។

មាត្រា ៥៥ ប្រាក់ថៃ្លសេវា និងប្រាក់ពិន័យ

ការបង់ប្រាក់សម្រាប់ថៃ្លសេវាចេញ​ប័ណ្ណបើកបរ ប័ណ្ណសម្គាល់ ផ្លាកលេខ ត្រួតពិនិត្យលក្ខណបចេ្ចកទេស និងលិខិតអនុញ្ញាតឲ្យយានយន្តធ្វើអាជីវកម្ម ប្រាក់​ពិន័យ​ក្នុងការយឺតយ៉ាវផេ្សងៗ និងសេវាផេ្សងៗ ត្រូវកំណត់ដោយប្រកាសរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន។

ជំពូកទី ៨ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

មាត្រា ៥៦ សមាសភាព និងតួនាទីភារកិច្ចនៃគ.ស.ច.គ

ត្រូវបង្កើតគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមានភារកិច្ចសម្របសំរួល ប្រមូលកំលាំង និងបង្កើនកិច្ចសហការ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងពាក់ព័ន្ធផ្សេងៗ សមាគមអ្នកដឹកជញ្ជូន អង្គការក្រៅរដ្ឋាភិបាល និងអង្គការឯកជនផ្សេងទៀត​ដើម្បី​ចាត់​វិធាន​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ ចរាចរណ៍​ក្នុង ទិសដៅការពារអាយុជីវិត​ប្រជាជន ការការពារការខូចខាតទ្រព្យសម្បត្តិរដ្ឋ ឯកជន និងធានាអោយបានរឹងមាំនូវសន្តិសុខ សន្ដាប់ធ្នាប់ និង សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅតាមផ្លូវថ្នល់។
សមាសភាព តួនាទីភារកិច្ច និងការរៀបចំ និងការប្រព្រឹត្ត ទៅនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ត្រូវកំនត់ដោយអនុក្រឹត្យ។

មាត្រា ៥៧ ថវិកាដោយឡែករបស់ គ.ស.ច.គ

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ត្រូវមាន ថវិកាដោយឡែកដែលជាឧបសម្ព័ន្ធរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន និង​ថវិកា​របស់​ដៃ​គូ​សុវត្ថិភាព​ផ្លូវគោកសំរាប់ប្រើប្រាស់ លើវិធានការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​។

ជំពូកទី ៩ សមត្ថកិច្ចរបស់មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

មាត្រា ៥៨ មន្រ្តីអនុវត្តច្បាប់ចរាចរណ៍

មន្ត្រីអនុវត្តច្បាប់ចរាចរណ៍មានពីរក្រុមគឺ អង្គភាពនគរបាលចរាចរណ៍ និងក្រុមត្រួតពិនិត្យចំរុះ ៖

  1. អង្គភាពនគរបាល ដែលទទួលបន្ទុករៀបចំសន្ដាប់ធ្នាប់សុវត្ថិភាពចរាចរណ៍មានភារកិច្ចៈ
    • ចាត់ចែងចរាចរណ៍អោយមានសន្ដាប់ធ្នាប់ល្អ
    • តាមដាន ល្បាត និងពិនិត្យអំពើល្មើសនឹងបទបញ្ញាត្ដិចរាចរណ៍
    • ធ្វើរបាយការណ៍ស្តីពីសភាពការណ៍សន្ដាប់ធ្នាប់ចរាចរណ៍បទល្មើសចរាចរណ៍ និង គ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើង
    • ធ្វើការពិន័យជាប្រាក់ចំពោះបទលហុដែលត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍
    • សំរុះសំរួលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដូចមាន ចែងក្នុងមាត្រា៦៤
    • ត្រួតពិនិត្យ និងកត់ត្រាដំនើរហេតុនៅពេលមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងករណីចាំបាច់ធ្វើការដកហូតជាបណ្តោះអាសន្ននូវ​ប័ណ្ណបើកបរ​ និង​ឃាត់​យាន​ជំនិះ​តាម​មាត្រា៦១ មាត្រា៦៥ និងមាត្រា៦៦
    • ធ្វើកំនត់ហេតុដោយមានភ្ជាប់ជាមួយនូវសំនុំរឿងបញ្ជូនទៅតុលាការ ក្នុងករណីកំនត់ដោយច្បាប់នេះ។
  2. ក្រុមត្រួតពិនិត្យចំរុះដែលមានមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន និង ក្រសួងពាក់ព័ន្ធ មានភារកិច្ចត្រួតពិនិត្យបទល្មើស​ចរាចរណ៍​ក្នុង​ករណី​ចាំបាច់​។ តួនាទី​ភារកិច្ចរបស់ក្រុមត្រួតពិនិត្យចំរុះ ត្រូវកំនត់ដោយអនុក្រឹត្យ។

មាត្រា ៥៩ សិទ្ធិប្តឹងតវ៉ារបស់ជនប្រព្រឹត្តបទល្មើស

ជនប្រព្រិត្ដបទល្មើសមានសទិ្ធប្ដឹងតវ៉ាទៅតុលាការក្នុងករណី ដែលខ្លួនកើតទុក្ខមិនសុខចិត្ត ចំពោះសេចក្តីសំរេចមិនត្រឹមត្រូវអំពីការពិន័យលើបទល្មើសនោះ។

មាត្រា ៦០ ការឃាត់យានជំនិះដើម្បីត្រួតពិនិត្យ

ក្នុងការឃាត់យានជំនិះដើម្បីត្រួតពិនិត្យ នគរបាលចរាចរណ៍ត្រូវ អនុវត្តដោយជៀសវាងការធ្វើអោយស្ទះចរាចរណ៍ រឺ បង្កអោយមានគ្រោះថ្នាក់ចរាចរណ៍។

មាត្រា ៦១ ការដកព្យួរទុកប័ណ្ណបើកបរ

មន្ត្រីនគរបាលចរាចរណ៍មានសិទ្ធិដកប័ណ្ណបើកបរព្យួរទុក ក្នុងរយៈពេលមិនលើសពី ១ខែយ៉ាងយូរ គិតទាំងការ​ដកពិន្ទុ​ដែល​មាន​ចែង​ក្នុង​មាត្រា​៤៣​នៃ​ច្បាប់​នេះ ចំពោះបទល្មើសណាមួយ ដូចខាងក្រោមៈ

  1. បើកបរខុសទិសចរាចរណ៍ ឬ បើកបរតាមទិសចរាចរណ៍ ដែលមានដាក់សញ្ញាហាមឃាត់។
  2. បើកបរដោយល្បឿនលើស ៤០គីឡូម៉ែត្រក្នុងមួយម៉ោងពីល្បឿនដែលបានកំនត់ក្នុងច្បាប់នេះ។
  3. មិនគោរពសិទ្ធិអាទិភាព។
  4. មិនគោរពផ្លាកសញ្ញាឈប់ រឺ ភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម រឺ ពណ៌ក្រហមភ្លឹបភ្លែតៗ។
  5. បើកបរយានដែលមានកង់ច្រវ៉ាក់ដែកផ្ទាល់នៅលើផ្លូវថ្នល់ក្រាលកៅស៊ូ។

មន្ត្រីនគរបាលចរាចរណ៍ មិនត្រូវដកហូតប័ណ្ណសំគាល់យានយន្ត រឺ ប័ណ្ណបើកបរ នៅក្នុងករណីដែលពុំមានចែងក្នុងច្បាប់នេះឡើយ។

មាត្រា ៦២ ការឃាត់ខ្លួនអ្នកបើកបរ និងយានជំនិះ

ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍អាស្រ័យទៅតាមករណីនីមួយៗនោះ ការឃាត់យានជំនិះ ការឃាត់ខ្លួនអ្នក​បើកបរ​ដើម្បី​សាកសួរ​ព័ត៌មាន​និង​ធ្វើ​កំនត់​ហេតុ​កត់ត្រា ​ ជាសមត្ថកិច្ចរបស់មន្ត្រីនគរបាល ចរាចរណ៍នៅកន្លែងកើតហេតុ។ ក្នុងករណីអ្នកបើកបរស្ថិតនៅក្រោមអិទ្ធិពលជាតិស្រវឹង រឺ គ្រឿងញៀន មន្ត្រី​នគរបាល​យុត្តិធម៌​ ផ្នែកចរាចរណ៍ត្រូវប្រគល់ភារកិច្ចនេះជូនមន្ទីរពេទ្យពិនិត្យនិងចេញលិខិតបញ្ជាក់អត្រាជាតិស្រវឹង រឺ គ្រឿងញៀន ដើម្បី​ភ្ជាប់​ជាមួយ​កំនត់​ហេតុ​គ្រោះ​ថ្នាក់ទៅតុលាការ។

មាត្រា ៦៣ ការបញ្ជូនសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ទៅតុលាការ

បទល្មើសចរាចរណ៍ដែលត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ និង ផ្តន្ទាទោសពិន័យជាប្រាក់ ជាសមត្ថកិច្ចរបស់តុលាការ ។ ក្នុង​ករណី​នេះ​មន្ត្រី​នគរបាល​ចរាចរណ៍​នៅ​ខេត្ត​ក្រុង ត្រូវបញ្ជូនតាមឋានានុក្រមទៅសាលាជម្រះក្តី នៃកន្លែងកើតហេតុនូវកំនត់ហេតុរៀបរាប់ពីហេតុការណ៍ ដោយ​ត្រូវ​ភ្ជាប់​ជាមួយ​នូវ​ចំលើយ​របស់​អ្នក​បើកបរ និង អ្នករងគ្រោះ រឺចំលើយរបស់សាក្សី ដែលធ្វោឡើងដោយមន្ដ្រីនគរបាលចរាចរណ៍។ សំនុំរឿងដែលប្រមូលបានមកនេះ គប្បី​មាន​ព័ត៌មាន​ច្បាស់​លាស់​គ្រប់គ្រានដើម្បីបញ្ជូនទៅតុលាការ ។

មាត្រា ៦៤ ការផ្តន្ទាទោសពិន័យអន្តរកាណ៍

បទល្មើសចរាចរណ៍ ដែលមានលក្ខណៈ ជាបទលហុដែលត្រូវផ្តន្ទាទោស ពិន័យអន្តរការណ៍ជាសមត្ថកិច្ចរបស់មន្ត្រីនគរបាលចរាចរណ៍។ មន្ត្រី​នគរបាលចរាចរណ៍​មាន​សិទ្ធិ​សំរុះ​សំរួល​ក្នុងករណីមានគ្រោះ ថ្នាក់ដែលបណ្តាលអោយសងតែសំនងខូចខាត។ បើសិនជាការសំរុះសំរួលមិនបានសំរេច មន្ត្រី​នគរបាល​ចរាចរណ៍ ត្រូវបញ្ជូនសំនុំរឿងនេះទៅតុលាការ។

មាត្រា ៦៥ ការទុកជាមោឃៈ ឬព្យួរទុកប័ណ្ណបើកបរ

មន្ត្រីនគរបាលចរាចរណ៍ត្រូវរៀបចំសំនុំបែបបទប្តឹងទៅ តុលាការចំពោះគ្រប់អ្នកបើកបរដែល ប្រព្រឹត្តបទល្មើសចរាចរណ៍ដើម្បីទុកប័ណ្ណបើកបរជាមោឃៈ រឺ ត្រូវព្យួរទុកប័ណ្ណបើកបរមួយរយៈពេល ដូចខាងក្រោម ៖

  1. ការព្យួរទុកប័ណ្ណបើកបរក្នុងរយៈពេលមិនលើសពី១ឆ្នាំដោយគិតទាំងការដកពិន្ទុ ដូចមានចែងក្នុងមាត្រា៤៣ នៃច្បាប់នេះ ៖
    • បើកបរនៅពេលស្រវឹងដែលមានអត្រាជាតិអាកុលចាប់ពី០,៤០មីលីក្រាមក្នុង មួយលីត្រខ្យល់ រឺ ចាប់ពី ០,៨ក្រាមក្នុងមួយលីត្រឈាមឡើងទៅ រឺ ស្ថិត​ក្រោម​ឥទ្ធិពលគ្រឿងញៀន រឺ ប្រកែកមិនព្រមអោយគេធ្វើការពិនិត្យ អត្រាជាតិអាកុល រឺ គ្រឿងញៀន។
    • រត់គេចខ្លួននៅពេលបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍។
    • មិនព្រមគោរពតាមបញ្ជាឃាត់យានជំនិះរឺ ប្រកែកមិនព្រមអោយត្រួតពិនិត្យយានជំនិះ។
    • ប្រើប្រាស់ផ្លាកលេខ ប័ណ្ណសំគាល់យានជំនិះ រឺ លិខិតក្លែងក្លាយដើម្បីធ្វើចរាចរណ៍។
  2. ប្រកាសប័ណ្ណបើកបរជាមោឃៈ រឺ ព្យួរទុកក្នុងរយៈពេលមិនលើស២ឆ្នាំដោយគិតទាំងការដកពិន្ទុ ដូចមានចែងក្នុងមាត្រា៤៣នៃច្បាប់នេះ ៖
    • បើកបរមិនគោរពច្បាប់ចរាចរណ៍ ហើយបង្កអោយមនុស្សមានរបួសធ្ងន់ធ្ងរដោយអចេតនា។
    • បើកបរមិនគោរពច្បាប់ចរាចរណ៍ ហើយបង្កអោយមនុស្សស្លាប់ដោយអចេតនា ។

ក្នុងករណីអ្នកបើកបរប្រព្រឹត្តបទល្មើស ដែលមានចែងក្នុងចំនុច១ និង២ ខាងលើនេះ ប្រធានអង្គភាពនគរបាលចរាចរណ៍ខេត្ត-ក្រុង​មាន​សិទ្ធិ​សំរេច​ព្យួរ​ប័ណ្ណបើកបរ​ ដែលមានរយៈពេលរហូត ដល់១ឆ្នាំដើម្បីរង់ចាំតុលាការវិនិច្ឆ័យ។ នៅពេលតុលាការសំរេចរឿងក្តីជាស្ថាពររួចហើយ សេចក្តី​សំរេច​ខាង​លើ​ត្រូវ​ជំនួស​ដោយសេចក្តីសំរេចរបស់សាលក្រម រឺ សាលដីកា ។

មាត្រា ៦៦ ករណីឃាត់យានជំនិះ ដើម្បីធ្វើការផាកពិន័យ

មន្ត្រីនគរបាលចរាចរណ៍ ត្រូវឃាត់យានជំនិះមិនអោយធ្វើចរាចរណ៍ រឺ ឃាំងទុកយានយន្តរហូតពេលបង់ប្រាក់ពិន័យ ដើម្បីធ្វើការពិន័យទៅតាមករណី ដែល​អ្នក​បើកបរបានប្រព្រតឹ្តល្មើស និងបទបញ្ញាត្ដិចរាចរណ៍ដូចខាងក្រោម ៖

  1. យានជំនិះដែលអ្នកបើកបរកំពុងស្ថិតនៅក្នុងភាពស្រវឹងដោយមានអត្រាជាតិអាកុលចាប់ពី ០,២៥មីលីក្រាមក្នុងមួយលីត្រខ្យល់ រឺ ចាប់ពី ០,៥​ក្រាម​ក្នុង​មួយ​លីត្រ​ឈាមឡើងទៅ រឺ ស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងញៀន។
  2. យានជំនិះដែលអ្នកបើកបរប្រកែកមិនព្រមអោយគេត្រួតពិនិត្យអត្រាជាតិអាកុល រឺ គ្រឿងញៀន។
  3. យានជំនិះដែលផ្ទុកទំនិញ រឺ មនុស្សហួសកំរិតកំនត់ ។
  4. យានជំនិះដែលអ្នកបើកបរគ្មានប័ណ្ណបើកបរ រឺ មានប័ណ្ណបើកបរមិនត្រឹមត្រូវតាមប្រភេទយានជំនិះ។
  5. យានជំនិះដែលមានលក្ខណបច្ចេកទេសមិនគ្រប់គ្រាន់អាចបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍។
  6. យានជំនិះដែលបញ្ចោញផ្សែងខ្លាំង រឺ សំលេងខ្លាំងលើសពីស្តង់ដារកំនត់ធ្វើអោយរំខានដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត រឺអ្នកដែលរស់នៅជាប់ដងផ្លូវថ្នល់។
  7. យានជំនិះដែលធ្វើចរាចរណ៍ ដោយគ្មានផ្លាកលេខ និង ប័ណ្ណសំគាល់យានយន្ត រឺ លិខិតអនុញ្ញាតផ្សេងៗ ដើម្បីធ្វើចរាចរណ៍។
  8. យានជំនិះដែលផ្ទុកទំនិញ រឺ អ្នកដំនើរនាំអោយបាំង រឺ ទើសទែងដល់អ្នកបើកបរ។
  9. យានជំនិះដែលចតធ្វើអោយរំខាន រឺ នាំអោយមានគ្រោះថ្នាក់ដល់យានដទៃ។
  10. យានជំនិះដែលចតចោលនៅលើទ្រូងផ្លូវក្នុងទីប្រជុំជនលើសពី ៧២ម៉ោង។
  11. ក្នុងករណីយានយន្តមិនបានចូលត្រួតពិនិត្យលក្ខណបច្ចេកទេសតាមពេលកំនត់ រឺ មិនបានជួសជុលយាន តាមពេលកំនត់របស់ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន។

មាត្រា ៦៧ ករណីឃាត់យានជំនិះ និងរៀបចំសំណុំរឿង​បញ្ជូន​ទៅ​តុលាការ​

មន្ត្រីនគរបាលចរាចរណ៍ ត្រូវឃាត់យានជំនិះដែលបង្កគ្រោះថ្នាក់ចរាចរណ៍ទុក និងរៀបចំសំនុំរឿងបញ្ជូនទៅតុលាការដើម្បី​ធ្វើ​ការ​វិនិច្ឆ័យ​ចំពោះ​អ្នក​បើក​ បរ​ដែល​បានបានប្រព្រឹត្ដបទល្មើសចរាចរណ៍ដូចខាងក្រោមៈ

  1. យានជំនិះដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍។
  2. យានជំនិះដែលមានផ្លាកលេខ រឺ ប័ណ្ណសំគាល់យានយន្ត រឺ លិខិតអនុញ្ញាតក្លែងក្លាយ។
  3. យានជំនិះដែលផ្ទុកទំនិញ រឺ មនុស្សហួសកំរិតកំនត់ទំងន់ ហើយធ្វើអោយខូចហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពានជាក់ស្តែង។

មាត្រា ៦៨ សមត្ថកិច្ចរៀបចំបែបបទកត់ត្រាអងេ្កត និងពិន័យបទល្មើសចរាចរណ៍​

សមត្ថកិច្ចរៀបចំបែបបទពិនិត្យអង្កេតកត់ត្រាបទល្មើស មានដូចខាងក្រោម ៖

  1. បែបបទនៃការពិនិត្យអង្កេតកត់ត្រាតាមបទល្មើសការប្រើប្រាស់សៀវភៅមានគល់បញ្ជី និង ការធ្វើកំនត់ហេតុគ្រោះថ្នាក់ចរាចរណ៍ និង បញ្ជូនលិខិត រឺ សំនុំ​ឯកសារ​ទៅសមត្ថកិច្ចបន្ទាប់ត្រូវកំនត់ ដោយប្រកាសរួមរបស់ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងក្រសួងសាធារណការ និងដឹកជញ្ជូន ។
  2. បែបបទនៃការបង់ប្រាក់ពិន័យ ការគ្រប់គ្រងបង្កាន់ដៃបង់ប្រាក់ពិន័យ និងការគ្រប់គ្រងប្រាក់ចំណូលបានមកពីការពិន័យ​ត្រូវ​កំនត់​ដោយ​ប្រកាស​រួម​ របស់​ក្រសួង​មហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ។

ជំពូកទី ១០ ទោសបញ្ញាត្ដិ

មាត្រា ៦៩ ការទទួលខុសត្រូវទាំងផែ្នកព្រហ្មទណ្ឌ និងរដ្ឋប្បវេណី របស់​អ្នក​បើកបរ​​

អ្នកបើកបរអាចត្រូវទទួលខុសត្រូវទាំងផ្នែកព្រហ្មទណ្ឌទាំងផ្នែករដ្ឋប្បវេណីចំពោះ បទល្មើសដែលខ្លួនបានប្រព្រឹត្តក្នុងការបើកបរយានជំនិះ។ ការ​រំលោភ​លើ​រាង​កាយ​ កិត្តិយស សេចក្តីថ្លៃថ្នូរ និងសមត្ថកិច្ច របស់ភ្នាក់ងារនគរបាលចរាចរណ៍ ដែលកំពុងបំពេញភារកិច្ច ត្រូវទទួលទោសតាមច្បាប់។

មាត្រា ៧០ ការទទួលខុសត្រូវផែ្នករដ្ឋប្បវេណីរបស់កម្មសិទ្ធិករ ឬអ្នកគ្រប់គ្រងយានជំនិះ​

កម្មសិទ្ធិករ រឺ អ្នកគ្រប់គ្រងយានជំនិះគ្រប់ប្រភេទ ត្រូវទទួលខុសត្រូវផ្នែករដ្ឋប្បវេណី ក្នុងករណីមានគ្រោះ​ថ្នាក់​បណ្តាល​អោយ​មាន​ការ​ខូចខាត​ដែល​បង្ក​ឡើង​ដោយ​ យានជំនិះដែលខ្លួនមានជាកម្មសិទ្ធិ រឺ គ្រប់គ្រង។

មាត្រា ៧១ បទល្មើស និងអំពើល្មើសចរាចរណ៍

គ្រប់បទល្មើសចរាចរណ៍ត្រូវបញ្ជូនទៅតុលាការ លើកលែងតែបទល្មើសមានលក្ខណៈជាបទលហុ ដែលត្រូវផ្តន្ទាទោសពិន័យអន្ដរការណ៍ ឬ​ករណី​ដែល​មាន​ចែង​ក្នុងមាត្រា ៦៤ អំពើបទល្មើសដែលត្រូវទទួលព្រមាន។

មាត្រា ៧២ ករណីមន្រ្តី ឬភ្នាក់ងារនគរបាលចរាចរណ៍ប្រើសិទ្ធិអំណាចរំលោភ​

មន្ត្រី រឺ ភ្នាក់ងារនគរបាលទទួលបន្ទុកសន្ដាប់ធ្នាប់ចរាចរណ៍ណា ដែលប្រើសិទ្ធិអំណាចដោយរំលោភក្នុងការដកហូតយកប័ណ្ណបើកបរ ផ្លាកលេខ ប័ណ្ណ​សំគាល់​យាន រឺ ឃាត់ទុកយានរបស់អ្នកបើកបរត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ប្រាំមួយ(៦)ថ្ងៃ ទៅ (មួយ១)ខែ រឺ /និង​ពិន័យ​ជា​ប្រាក់​ពី​ពីរម៉ឺន​ប្រាំ​ពាន់​(២៥.០០០)​រៀល​ទៅ​ ម្ភៃម៉ឺន(២០០.០០០)រៀល។
ក្នុងករណីដែលមានការខូចខាត រឺ បាត់បង់ផ្នែកណាមួយនៃយាន បណ្តាលមកពីការឃាត់ទុក អង្គភាពសាម៉ីត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតនោះ។ ប្រសិន​បើកំរិតនៃការបំពានករណីយកិច្ចរបស់មន្ត្រី រឺ ភ្នាក់ងារទទួលបន្ទុកសន្ដាប់ ធ្នាប់ចរាចរណ៍ក្នុងការបញ្ចៀសនូវលទ្ធផលមានភាពធ្ងន់ធ្ងរ នោះ​អង្គភាព​អាច​ទាម​ទារ​សំនងពីមន្ត្រី រឺ ភ្នាក់ងារនោះបាន ។
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី មួយ(១)ឆ្នាំ ទៅ បី(៣)ឆ្នាំ រឺ /និងពិន័យជាប្រាក់ ពី ពីរលាន (២.០០០.០០០)រៀល ទៅប្រាំមួយលាន(៦.០០០.០០០)រៀល​ចំពោះ​មន្ត្រី​ រឺ ភ្នាក់ងារទទួលបន្ទុកសន្ដាប់ ធ្នាប់ចរាចរណ៍ណាដែល ៖

  • បង្ខំទារប្រាក់ពិន័យមិនត្រឹមត្រូវតាមច្បាប់កំនត់
  • ទទួលប្រាក់ដោយការប្រើប្រាស់ក្បាលសៀវភៅសំរាប់ពិន័យដែលមានគល់បញ្ជីមិនត្រឹមត្រូវ រឺ ដោយមិនចេញបង្កាន់​ដៃ​ប្រាក់​ពិន័យ​អោយ​អ្នក​បើក​បរ​ដែល​ត្រូវ​ពិន័យ​។
  • ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី មួយ(១)ឆ្នាំ ទៅបី(៣)ឆ្នាំរឺ /និងពិន័យជាប្រាក់ពី ពីរលាន(២.០០០.០០០)រៀល ទៅប្រាំមួយលាន(៦.០០០.០០០)រៀល ចំពោះ​មន្ត្រីរាជការ រឺ បុគ្គលិកដែលធ្វើការងារផ្ទាល់ រឺ មានសមត្ថកិច្ច រឺ មានភារកិច្ច ដែលធ្វើការងារក្នុងការគ្រប់គ្រងសាលាបើកបរ រឺ ការងារចេញប័ណ្ណបើកបរ រឺ ការងារ​ចុះ​បញ្ជីការចេញប័ណ្ណសំគាល់យានយន្ត ហើយដែលបានប្រព្រឹត្តផ្ទុយនឹងមាត្រា៤០ រឺ មាត្រា៤៨ នៃច្បាប់នេះ។

មាត្រា ៧៣​ ករណីប័ណ្ណបើកបរត្រូវព្យួរទុក ឬទុកជាមោឃៈ

ក្នុងករណីប័ណ្ណបើកបរត្រូវព្យួរទុក រឺ ទុកជាមោឃៈ ហើយសាម៉ី ខ្លួនមិនព្រមប្រគល់ប័ណ្ណបើកបរតាមពេលកំនត់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី មួយ(១)ថ្ងៃ ទៅ​ប្រាំ​(៥)ថ្ងៃ រឺ /និងពិន័យជាប្រាក់ពីប្រាំពាន់(៥.០០០)រៀល ទៅពីរម៉ឺនប្រាំពាន់(២៥.០០០)រៀល។

មាត្រា ៧៤ ករណីបើកបរយានដែលគ្មានប័ណ្ណបើកបរ ឬប័ណ្ណបើកបរត្រូវព្យួរទុក ឬទុកជាមោឃៈ​

ជនណាបើកបរយានដោយគ្មានប័ណ្ណបើកបរ រឺ ក្នុងរយៈពេលដែលប័ណ្ណបើកបរត្រូវបានដកហូតព្យួរទុក រឺទុកជាមោឃៈ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ប្រាំមួយ​(៦)​ថ្ងៃ ទៅមួយ(១) ខែ រឺ /និងពិន័យជាប្រាក់ពី ពីរម៉ឺនប្រាំពាន់(២៥.០០០)រៀល ទៅម្ភៃម៉ឺន (២០០.០០០)រៀល ។

មាត្រា ៧៥ ករណីរារាំងដល់ការឃាត់យានជំនិះ

ជនណារារាំងដល់ការឃាត់យានជំនិះ រឺ មិនព្រមបញ្ឈប់យាន ជំនិះតាមការបញ្ជារបស់នគរបាលមានសមត្ថកិច្ច រឺ​ប្រកែក​មិន​ព្រម​អោយ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ផ្ទៀង​ផ្ទាត់​យាន រឺ ប្រកែកមិនព្រមដាក់ខ្លួនអោយធ្វើតេស្តពិនិត្យជាតិអាកុល រឺ គ្រឿងញៀន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីប្រាំមួយ(៦)ថ្ងៃ ទៅមួយ(១)ខែ រឺ​/​និង​ពិន័យ​ជា​ប្រាក់ពី ពីរម៉ឺនប្រាំពាន់ (២៥.០០០)រៀលទៅម្ភៃម៉ឺន (២០០.០០០)រៀល។

មាត្រា ៧៦ ករណីបើកបរយានជំនិះក្នុងពេលស្រវឹង

ជនណាបើកបរយានជំនិះនៅពេលដែលខ្លួនស្ថិតនៅក្នុងភាពស្រវឹងដោយមានជាតិអាកុលចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ រឺ ចាប់ពី ០,៨​ក្រាម​ក្នុង​មួយ​លីត្រឈាមឡើងទៅត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ប្រាំមួយ(៦)ថ្ងៃ ទៅប្រាំមួយ(៦)ខែ រឺ /និង ពិន័យជាប្រាក់ពី ពីរម៉ឺនប្រាំពាន់(២៥.០០០)រៀល ទៅ​មួយ​លាន​ (១.០០០.០០០)រៀល។

មាត្រា ៧៧ ករណីប្រើប្រាស់ឯកសារកែ្លងក្លាយ

ជនណាបានប្រើប្រាស់ប័ណ្ណបើកបរ ប័ណ្ណសំគាល់យាន ផ្លាកលេខសំគាល់យាន រឺ លិខិតអនុញ្ញាតផ្សេងៗដោយដឹងថាជាវត្ថុក្លែងក្លាយ និង​ជន​ក្លែង​ប័ណ្ណ​បើកបរ ប័ណ្ណសំគាល់យាន រឺ លិខិតអនុញ្ញាត ផ្សេងៗដើម្បីចរាចរយានត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ពីរ(២)ឆ្នាំទៅ ប្រាំ(៥)ឆ្នាំ រឺ /​និង​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​បួនលាន (៤.០០០.០០០)រៀល ទៅដប់លាន(១០.០០០.០០០)រៀល។

មាត្រា ៧៨ ការប្រើប្រាស់មធ្យោបាយណាមួយជាឧបសគ្គដល់​ចរាចរណ៍​សាធារណៈ​

ជនណាបានប្រើប្រាស់មធ្យោបាយណាមួយ ដើម្បីជាឧបសគ្គ ដល់ចរាចរណ៍សាធារណត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពីមួយ(១)ខែទៅមួយ(១)ឆ្នាំ រឺ /​និង​ផ្តន្ទាទោស​ពិន័យជាប្រាក់ពី ម្ភៃម៉ឺន(២០០.០០០) រៀល ទៅពីរលាន(២.០០០.០០០)រៀល។

មាត្រា ៧៩ ករណីប្រើប្រាស់យានជំនិះគ្មានប័ណ្ណសម្គាល់យាន និងផ្លាកលេខ​

ជនណាប្រើប្រាស់យានជំនិះដោយគ្មានប័ណ្ណសំគាល់យាន និង គ្មានផ្លាកលេខសំគាល់យាន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពីប្រាំមួយ(៦)ថ្ងៃ ទៅមួយ(១)ខែ រឺ /​និង​ផ្តន្ទាទោស ពិន័យជាប្រាក់ពី ពីរម៉ឺនប្រាំពាន់(២៥.០០០)រៀល ទៅម្ភៃម៉ឺន (២០០.០០០)រៀល ។

មាត្រា ៨០ ករណីបង្កឲ្យមានរបួសដោយអចេតនាបណ្តាលឲ្យអសមត្ថភាពការងារ

ជនណាបើកបរបង្កអោយមានរបួសដល់អ្នកដទៃដោយអចេតនា ហើយបណ្តាលអោយមាន អសមត្ថភាពធ្វើការងារស្មើ រឺ លើសពី ប្រាំបី (៨)ថ្ងៃ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារពីប្រាំមួយ(៦)ថ្ងៃ ទៅមួយ(១)ឆ្នាំ រឺ /និងផ្តន្ទាទោសពិន័យជាប្រាក់ពីពីរម៉ឺនប្រាំពាន់ (២៥.០០០)រៀល ទៅ ពីរលាន(២.០០០.០០០)រៀល ។​ត្រូវ​ផ្តន្ទាទោស​ ដល់កំរិតអតិបរមាក្នុងករណីដែលការប្រព្រឹត្តបទល្មើសស្ថិតក្នុងស្ថានភាពណាមួយក្នុងចំណោមស្ថានភាពដូចខាងក្រោម ៖

  1. បើកបរដោយគ្មានប័ណ្ណបើកបរ រឺ មានប័ណ្ណបើកបរ តែមិនត្រឹមត្រូវតាមការកំនត់។
  2. ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាកុលចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ រឺ ចាប់ពី ០,៨០ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។
  3. បណ្តាលអោយមានរបួសមនុស្សច្រើននាក់។
  4. រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំនងគេចវេសពីការទទួលខុសត្រូវ។

មាត្រា ៨១ ករណីបង្កឲ្យមានរបួសដោយអចេតនាបណ្តាល​ឲ្យពិការអចិន្រៃ្តយ៍

ជនណាបើកបរបង្កអោយមានរបួសដល់អ្នកដទៃ បណ្តាលអោយពិការ អចិន្ត្រៃយ៍ដោយអចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី មួយ(១)ឆ្នាំទៅបី(៣)ឆ្នាំ រឺ /​និង​ផ្តន្ទាទោស​ពិន័យជាប្រាក់ពី ពីរលាន (២.០០០.០០០)រៀល ទៅប្រាំមួយលាន(៦.០០០.០០០)រៀល។
ត្រូវផ្តន្ទាទោសដល់កំរិតអតិបរមា ក្នុងករណីដែលការប្រព្រឹត្តបទលេស្មី ស្ថិតក្នុងស្ថានភាពណាមួយ ក្នុងចំនោមស្ថានភាពដូចខាងក្រោម ៖

  1. បើកបរដោយគ្មានប័ណ្ណ បើកបរ រឺមានប័ណ្ណបើកបរតែមិនត្រឹមត្រូវតាមការកំនត់។
  2. ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាកុលចាប់ពី០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ រឺ ចាប់ពី ០,៨០ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។
  3. បណ្តាលអោយមានរបួសមនុស្សច្រើននាក់ ។
  4. រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបនងគេចវេសពីការទទួលខុសត្រូវ។

មាត្រា ៨២ ករណីបង្កឲ្យស្លាប់ដោយអចេតនា

ជនណាបើកបរដោយបង្កអោយស្លាប់ដល់អ្នកដទៃដោយអចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពីមួយ(១)ឆ្នាំទៅបី(៣)ឆ្នាំ រឺ /និងផ្តន្ទាទោសពិន័យជាប្រាក់ពី ពីរ​លាន(២.០០០.០០០)រៀល ទៅប្រាំមួយលាន(៦.០០០.០០០)រៀល។
ត្រូវផ្តន្ទាទោសដល់កំរិតអតិបរមា ក្នុងករណីដែលការប្រព្រឹត្ត បទល្មើសស្ថិតក្នុងស្ថានភាពណាមួយ ក្នុងចំនោមស្ថានភាពដូចខាងក្រោម ៖

  1. បើកបរដោយគ្មានប័ណ្ណ បើបរ រឺមានប័ណ្ណបើកបរតែមិនត្រឹមត្រូវតាមការកំនត់។
  2. ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាកុលចាប់ពី០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ រឺ ចាប់ពី ០,៨០ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។
  3. បណ្តាលអោយមានស្លាប់មនុស្សច្រើននាក់។
  4. រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបនងគេចវេសពីការទទួលខុសត្រូវ។

មាត្រា ៨៣ ករណីបង្កឲ្យមានរបួស ពិការ ឬស្លាប់ដោយចេតនា

ជនណាបើកបរបង្កអោយអ្នកដទៃមានរបួស ពិការ រឺ ស្លាប់ដោយចេតនា ត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។

មាត្រា ៨៤ ការផ្ទុកទម្ងន់លើសកម្រិតកំណត់

ការផ្ទុកទំងន់អតិបរមានៃភ្លៅ និងទំងន់សរុបអតិបរមាយានយន្តដឹកជញ្ជូនដែលល្មើស កំរិតកំនត់ត្រូវទទួលទណ្ឌកម្មដូចខាងក្រោម ៖

  1. មិនលើស ៥% ត្រូវធ្វើការព្រមានជាលាយលក្ខ័ណ៍អក្សរដោយមិនពិន័យ ។
  2. លើសពី៥% ទៅ១០% ត្រូវៈ
    • ពិន័យជាប្រាក់ចំនួន ដប់ម៉ឺន(១០០.០០០)រៀលក្នុងមួយតោន។
    • រើទំនិញចេញ និងឃាត់យានជំនិះចំនួនដប់(១០)ថ្ងៃ។
    • ដកប័ណ្ណបើកបរ ព្យួរទុកចំនួនដប់(១០)ថ្ងៃ។
  3. លើសពី១០% ទៅ២០% ត្រូវៈ
    • ពិន័យជាប្រាក់ចំនួន ម្ភៃម៉ឺន(២០០.០០០)រៀលក្នុងមួយតោន។
    • រើទំនិញចេញ និងឃាត់យានជំនិះចំនួនមួយ(១)ខែ។
    • ដកប័ណ្ណបើកបរព្យួរទុកចំនួន ប្រាំមួយ(៦)ខែ។
  4. លើសពី២០% ត្រូវៈ
    • ពិន័យជាប្រាក់ចំនួន សាមសិបម៉ឺន(៣០០.០០០)រៀលក្នុងមួយតោន។
    • រើទំនិញចេញ និងឃាត់យានជំនិះចំនួនមួយ(១)ឆ្នាំ។
    • ដកប័ណ្ណបើកបរព្យួរទុកចំនួនពីរ(២)ឆ្នាំ។

ក្នុងករណីអំពើល្មើសលើការផ្ទុកទំងន់សរុប ថែមទាំងអំពើល្មើសលើការផ្ទុកទំងន់អតិបរមានៃភ្លៅនោះ ត្រូវធ្វើការផាកពិន័យទាំងពីរករណី។
ក្នុងករណីមិនរាងចាល ការពិន័យត្រូវទ្វេគុណ និង បញ្ឈប់អាជីវកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុនចំនួនមួយ(១)ឆ្នាំ។ ម្ចាស់រថយន្ដ​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ការ​លើក​ដាក់​ទំនិញ និង បង់ថ្លៃឈ្នួលកន្លែងទុកដាក់ ថែទាំទំនិញ និង យានជំនិះរបស់ខ្លួន។
ទណ្ឌកម្មខាងលើ មិនមែនជាឧបសគ្គ ដល់ការដាក់ទណ្ឌកម្មអោយសងការខូចខាត ដែលត្រូវសំរេចដោយតុលាការឡើយ​នៅ​ក្នុង​ករណី​ដែល​មាន​ការ​ខូច​ខាត​ហេដ្ឋា​ រចនាសម្ព័ន្ធជាក់ស្តែង បណ្តាលមកពីការផ្ទុកលើសទំងន់កំរិតកំនត់។

មាត្រា ៨៥ ករណីក្មេងអាយុតិចជាង៦ឆ្នាំដើររហេតរហូតលើផ្លូវថ្នល់​

ជនជាអាណាព្យាបាលបណ្តោយអោយក្មេងមានអាយុតិចជាង៦ឆ្នាំ ដើររហេតរហូតលើផ្លូវថ្នល់ បណ្តាលអោយ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ត្រូវ​ទទួល​ខុស​ត្រូវ​ផ្នែក​ រដ្ឋប្បវេណី​។

មាត្រា ៨៦ ករណីលែងសត្វចិញ្ចឹមឲ្យដើររហេតរហូតលើផ្លូវថ្នល់

ជនលែងសត្វដែលខ្លួនចិញ្ចឹម អោយដើររហេតរហូតលើផ្លូវថ្នល់បណ្តាលអោយមានគ្រោះថ្នាក់ចរាចរណ៍ ត្រូវទទួលខុសត្រូវផ្នែករដ្ឋប្បវេណី។

មាត្រា ៨៧ ការដាក់ពិន័យរដ្ឋបាលចំពោះមន្រ្តីរាជការ

មន្ត្រីរាជការដែលមិនបានអនុវត្តតាមមាត្រា ៤៧នៃច្បាប់នេះ ត្រូវទទួលទណ្ឌកម្ម តាមច្បាប់រដ្ឋបាល។

មាត្រា ៨៨ បទលហុ

បទលហុមាន ៤ថ្នាក់ គិតតាមចំនួនទឹកប្រាក់ពិន័យអន្តរការណ៍ដោយគិតទាំង ការដកពិន្ទុ ដូចមានចែងក្នុងមាត្រា៤៣នៃច្បាប់នេះ តាមកំរិតដូចខាងក្រោមៈ

  1. បទលហុថ្នាក់លេខ ១
    • បើកបរដោយប្រើសញ្ញាសូរស័ព្ទ មិនត្រឹមត្រូវតាមបទបញ្ញាត្ដិ។
    • បើកបរដោយមិនពាក់ខ្សែក្រវាត់ការពារ រឺ មួកការពារសុវត្ថិភាព ។
    • បើកបរដាក់ក្មេងអាយុតិចជាង១០ឆ្នាំជិះនៅកៅអីខាងមុខរថយន្តេ ដាយគ្មានមនុស្សចាស់ការពារពារ រឺដោយគ្មានពាក់ខ្សែក្រវាត់សុវត្ថិភាព។
    • អំពើល្មើសនឹងចំនុចទី៧ និងចំនុចទី៨ នៃមាត្រា៩។
    • ឈប់ រឺ ចតដោយរំលោភ រឺ រំខាន។
    • បើកបរដោយកុងទ័រល្បឿន មិនដំនើរការ។
    • បើកបរហួសល្បឿនកំនត់ ចាប់ពី១ទៅ ១៩គីឡូម៉ែត្រក្នុងមួយម៉ោង។
    • ប្រើប្រាស់ទូរស័ព្ទគ្មានអុបករណ៍ភ្ជាប់ទំនាក់ទំនងនៅពេលកំពុងបើកបរ។
    • អំពើល្មើសនឹងមាត្រា១៥។
      • បទល្មើស ខាងលើនេះ ត្រូវផន្ទាទោសពិន័យជាប្រាក់តាមប្រភេទយានយន្ដ ដូចខាងក្រោម ៖
        • ទោចក្រ រឺ ត្រីចក្រយានយន្តចំនួនប្រាក់ បីពាន់(៣.០០០)រៀល
        • យានយន្តធុនស្រាលចំនួនប្រាក់ ប្រាំពាន់(៥.០០០)រៀល
        • យានយន្តធុនធ្ងន់ចំនួនប្រាក់ មួយម៉ឺន១០.០០០)រៀល ។
  2. បទលហុថ្នាក់លេខ ២ ៖
    • ការផ្ទុកទំនិញ ដែលមានប្រវែងទទឹង បណ្តោយ រឺ កំពស់ខុសបទបញ្ញាត្ដិច្បាប់នេះ។
    • ការផ្ទុកទំនិញមិនត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស។
    • អេំពើ ល្មើសទាក់ទងការរៀបចំដាក់ភ្លើង និង ភ្លើងសញ្ញានៃយានជំនិះ មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
    • អំពើល្មើសទាក់ទងនឹងម៉ាស៊ីនដែលបញ្ចោញសំលេងខ្លាំង រឺ ផ្សែងច្រើន ។
    • អំពើ ល្មើសទាក់ទងការរៀបចំតាក់់តែងបរិធានបើកបរ។
    • បើកបរហួសល្បឿនកំនត់ចាប់ពី២០ ទៅ ២៩គីឡូម៉ែត្រក្នុងមួយម៉ោង។
      • បទល្មើសខាងលើនេះត្រូវផ្ដន្ទាទោសពិន័យជាប្រាក់តាមប្រភេទយានយន្ត ដូចខាងក្រោម ៖
        • ទោចក្រយានយន្ត រឺ ត្រីចក្រយានយន្តចំនួនប្រាក់ បួនពាន់(៤.០០០)រៀល
        • យានយន្តធុនស្រាលចំនួនប្រាក់ ប្រាំបីពាន់(៨.០០០)រៀល
        • យានយន្តធុនធ្ងន់ចំនួនប្រាក់ មួយម៉ឺនប្រាំពាន់(១៥.០០០)រៀល។
  3. បទលហុថ្នាក់លេខ ៣
    • បើកបរខុសទិសដែលតំរូវអោយធ្វើចរាចរណ៍ រឺ បើកបរជាន់គំនូសបង្ហូតកណ្តាលទ្រូងផ្លូវ។
    • បើកបរហួសល្បឿនកំនត់ចាប់ពី៣០ ទៅ៣៩គីឡូម៉ែត្រក្នុងមួយម៉ោង។
    • អំពើល្មើសទាក់ទងនឹងការជៀស និងការជែង។
    • អំពើល្មើសទាក់ទងនឹងអាទិភាពនៅផ្លូវប្រសព្វ។
    • អំពើល្មើសទាក់ទងនឹងការប្រើប្រាស់ភ្លើង និងភ្លើងសញ្ញានៃយានជំនិះ។
    • បើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម រឺ ក្រហមភ្លឹបភ្លែតៗ។
    • បើកបរមិនគោរពផ្លាកសញ្ញាហាមឃាត់។
    • មិនរាងចាលដោយប្រព្រឹត្តដដែលនូវអំពើល្មើសស្តីពីការឈប់ រឺ ចត។
    • ប្រើប្រាស់សម្បកកង់មិនត្រឹមត្រូវ តាមបទបញ្ញាត្ដិច្បាប់។
    • បើកបរដោយពុំមានលិខិតត្រួតពិនិត្យលក្ខណបច្ចេកទេសយាន ។
    • បើកបរដោយពុំមានលិខិតអនុញ្ញាតធ្វើអាជីវកម្ម។
    • មិនគោរពសញ្ញាបញ្ជាចរាចរណ៍ របស់ភ្នាក់ងារនគរបាលចរាចរណ៍។
      • បទល្មើសខាងលើនេះត្រូវផ្ដន្ទាទោសពិន័យជាប្រាក់តាមប្រភេទយានយន្ត ដូចខាងក្រោមៈ
        • ទោចក្រយានយន្ត រឺ ត្រីចក្រយានយន្តចំនួនប្រាក់ ប្រាំពាន់(៥.០០០)រៀល
        • យានយន្តធុនស្រាលចំនួនប្រាក់ មួយម៉ឺន(១០.០០០)រៀល
        • យានយន្តធុនធ្ងន់ចំនួនប្រាក់ ពីរម៉ឺន(២០.០០០)រៀល។
  4. បទលហុថ្នាក់លេខ៤
    • បើកបរដោយប្រើប្រាស់ប័ណ្ណបើកបរ មិនត្រឹមត្រូវតាមប្រភេទយានជំនិះ។
    • បើកបរយានដែលមានកង់ច្រវ៉ាក់ដែកផ្ទាល់នៅលើទ្រូងផ្លូវថ្នល់ក្រាលកៅស៊ូ។
    • បើកបរហួសល្បឿនកំនត់ចាប់ពី ៤០គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ។
    • ប្រើប្រាស់ផ្លាកលេខសំគាល់យានដែលរចនាខុសពីលក្ខណៈដើម រឺ រលុបលេខ រឺ បាក់ផ្លាកបាត់លេខ។
    • បើកបរដោយប្រើប័ណ្ណបើកបរហួសសុពលភាព។
    • បើកបរមិនគោរពតាមលក្ខខណ្ឌសុខភាពដែលតំរូវអោយពាក់វ៉ែនតា។
    • បើកបរដោយមានអត្រាជាតិអាកុលចាប់ពី០,២៥ ទៅ០,៣៩មីលីក្រាមក្នុងមួយលីត្រខ្យល់ រឺ ចាប់ពី០,៥ ទៅ០,៧៩ក្រាមក្នុងមួយលីត្រឈាម។
    • ការបត់ឆ្វេង រឺ ស្តាំ មិនត្រឹមត្រូវតាមបទបញ្ញាត្ដិនៃច្បាប់នេះ។
    • អោយមនុស្សជិះលើយាន រឺ រ៉ឺម៉កដែលកំពុងសន្ដោង ក្រៅពីអ្នកបើកបរ។
    • ផ្ទុកមនុស្សលើសចំនួនកំនត់។
    • រៀបចំចាត់ចែង រឺ ប្រណាំងយានដោយគ្មានការអនុញ្ញាតលើផ្លូវសំរាប់ធ្វើចរាចរណ៍ជាសាធារណៈ។
      • បទល្មើសខាងលើនេះត្រូវផ្ដន្ទាទោសពិន័យជាប្រាក់តាមប្រភេទយានយន្ត ដូចខាងក្រោម ៖
        • ទោចក្រយានយន្ត រឺ ត្រីចក្រយានយន្តចំនួនប្រាក់ប្រាំមួយពាន់(៦.០០០)រៀល
        • យានយន្តធុនស្រាលចំនួនប្រាក់ មួយម៉ឺនពីរពាន់(១២.០០០)រៀល
        • យានយន្តធុនធ្ងន់ចំនួនប្រាក់ ពីរម៉ឺនប្រាំពាន់(២៥.០០០)រៀល។

ក្នុងករណីដែលជនល្មើសមិនបង់ប្រាក់ពិន័យក្នុងរយៈពេល៣០ថ្ងៃ គិតពីថ្ងៃដែលបានទទួលប័ណ្ណពិន័យចំនួនទឹកប្រាក់ពិន័យនេះ​នឹង​ត្រូវ​តំលើង​ជា​ ពីរ​ដង​បើ​លើស​ពី ៦០ថ្ងៃ ចំនួននៃប្រាក់ពិន័យនឹងត្រូវតំលើងជាបីដង។ បើផុតរយៈពេល ៩០ថ្ងៃ មន្ត្រីនគរបាលចរាចរណ៍ត្រូវរៀបចំសំនុំអែកសារបញ្ជូនទៅតុលាការ។

មាត្រា ៨៩ ការព្រមាន

រាល់បទល្មើស នឹង បទបញ្ញត្ដិចរាចរណ៍ ដែលពុំមានចែងក្នុងមាត្រា៨៨ខាងលើនឹងត្រូវធ្វើការព្រមាន។

មាត្រា ៩០ ការជៀសផុតពីបណ្តឹងអាជ្ញា

ចំពោះទោសដែលជាពិន័យអន្តរការណ៍ អាចអនុញ្ញាតអោយអ្នកប្រព្រឹត្តល្មើសជៀសផុតពីបណ្តឹងអាជ្ញាបាន។

ជំពូកទី ១១ អន្តរបញ្ញត្តិ

មាត្រា ៩១ ការប្តូរពីផ្លាកលេខរដ្ឋ នគរបាល និងខេមរភូមិន្ទមកផ្លាកលេខឯកជន​

យានយន្តជាកម្មសិទ្ធិរបស់អែកជនដែលបានពាក់ផ្លាកលេខរដ្ឋនគរបាល និង ខេមរភូមិន្ទ ត្រូវធ្វើបែបបទសុំប្តូរពីផ្លាកលេខរដ្ឋ នគរបាល និង ខេមរ​ភូមិន្ទ​មក​ផ្លាក​លេខ​ឯកជនអោយបានចប់សព្វគ្រប់ក្នុងរយៈពេលមួយឆ្នាំ គិតចាប់ពីថ្ងៃដែលច្បាប់នេះចូលជាធរមាន ។

មាត្រា ៩២ ការអនុវត្តន៍ទោសប្បញ្ញត្តិ

ជំពូកទី ១០ ស្តីពីទោសបញ្ញាត្ដិត្រូវចាប់អនុវត្តប្រាំមួយ (៦)ខែ ក្រោយពេលច្បាប់នេះចូលជាធរមានលើកលែងតែបទបញ្ញាត្ដិមានចែងក្នុងមាត្រា៧៧ មាត្រា៧៩ និងមាត្រា៨៤នៃច្បាប់នេះ។

មាត្រា ៩៣ ការអនុវត្តន៍ចំណុចទី៧ និងចំណុចទី៨នៃមាត្រា៩​

បទបញ្ញាត្ដិដែលមានចែងក្នុងចំនុចទី៧ និងទី៨ នៃមាត្រា៩ ជំពូកទី៣ នៃច្បាប់នេះ ត្រូវចាប់អនុវត្តប្រាំ(៥)ឆ្នាំក្រោយពេលច្បាប់នេះចូលជាធរមាន។

មាត្រា ៩៤ ការអនុវត្តន៍មាត្រា៤៣ និងមាត្រា៤៤

បទបញ្ញាត្ដិដែលមានចែងក្នុងមាត្រា៤៣ និងមាត្រា៤៤ ជំពូកទី៧នៃច្បាប់នេះ ត្រូវចាប់អនុវត្តប្រាំ(៥)ឆ្នាំ ក្រោយពេលច្បាប់នេះចូលជាធរមាន។

មាត្រា ៩៥ ការទុកជានិរាករណ៍

ក្រិតលេខ ៦៨ក្រ ចុះថ្ងៃទី ៣១ ខែសីហា ១៩៩១ ដែលប្រកាសអោយប្រើ ស្ដីពីចរាចរណ៍ផ្លូវគោក និង បទបញ្ញាត្ដិទាំងឡាយណាដែលផ្ទុយពីច្បាប់នេះ ត្រូវ​ទុក​ជា​និរាករណ៍។

 

ច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារ

 

ច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារ ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភានៃរដ្ឋកម្ពុជា នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ១៩៨៩ នាសម័យប្រជុំសាមញ្ញលើក ទី១៧ នីតិកាលទី១ ដែល​ន័យ​ខ្លឹមសារ​ដូច​តទៅ៖

មាតិកា

ជំពូកទី១ បទបញ្ញតិទូទៅ

  • មាត្រា ១

ច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ និងគ្រួសារ ដោយផ្អែកលើមាត្រា៧ និងមាត្រា៨ នៃរដ្ឋធម្មនុញ្ញនៃរដ្ឋកម្ពុជា មានគោល ដៅដាក់បទបញ្ជា និងការពារការរៀបអាពាហ៍ពិពាហ៍ នឹង ជីវភាពគ្រួសារ ធានាសមភាពរវាងសហព័ទ្ធក្នុង អាពាហ៍ ពិពាហ៍និងក្នុងគ្រួសារ ពង្រឹងការទទួលខុសត្រូវរបស់អូវពុកម្ដាយ ក្នុងការចិញ្ចឹមថែរក្សាកូន និង ជុំរុញការបណ្ដុះប ណ្ដាលសីលធម៌ និង ការអប់រំកូនដើម្បីអោយទៅជាពលរដ្ឋល្អ មានមនសិការស្នេហាជាតិស្រលាញ់ការងារ មាន សម្បជញ្ញៈទទួលខុសត្រូវចំពោះសង្គម ។

  • មាត្រា ២

ហាមឃាត់ដាច់ខាត នូវអាពាហ៍ពិពាហ៍ដែលគូស្រករនៅក្មេងពេក អាពាហ៍ពិពាហ៍ ដែលបង្ខិតបង្ខំ អំពើដែលមាន អុបស័គ្គដល់សេរីភាពនៃអាពាហ៍ពិពាហ៍។

 

ជំពូកទី ២ អំពីអាពាហ៍ពិពាហ៍

ផ្នែកទី ១ អំពីលក្ខ័ខ័ណ្ឌដែលត្រូវមានដើម្បីរៀបអាពាហ៍ពិពាហ៍

  • មាត្រា ៣

អាពាហ៍ពិពាហ៍គឺជាកិច្ចសន្យា ដ៏អោលារិកមួយធ្វើឡើងដោយបុរសម្នាក់និងស្ត្រីម្នាក់ ដែលប្ដេជ្ញាថាខ្លួននឹងរួមសមគ្គ សង្វាសជាមួយគ្នាតាមបទបញ្ញត្តិច្បាប់ ហើយដែលមិនអាចរំលាយទៅវិញបានតាមទំនើងចិត្តរបស់ខ្លួន។ អាពាហ៍ពិ ពាហ៍ និងមានអានុភាពពេញលក្ខណៈច្បាប់បានលុះត្រាតែអាពាហ៍ពិពាហ៍នោះ ធ្វើឡើងស្របតាមក្បួនខ្នាតដែល មានចែងក្នុងច្បាប់នេះ ។

  • មាត្រា ៤

បុរសនិងនារីដែលមានអាយុពេញលក្ខណច្បាប់ មានសិទ្ធិពេញលេញក្នុងការសំរេចអាពាហ៍ពិពាហ៍។ ភាគីម្ខាងមិន អាចបង្ខំឆន្ទ:របស់ភាគីម្ខាងទៀតបានឡើយ។ គ្មាននណាមួយ អាចបង្ខំបុគ្គលម្នាក់អោយរៀប រឺរារាំងមិនអោយរៀ បអាពាហ៍ពិពាហ៍នោះរៀបតាមក្បួនខ្នាតដែលមានចែងក្នុងច្បាប់នេះ។

  • មាត្រា ៥

អាចរៀបអាពាហ៍ពិពាហ៍បាន បុរសចាប់ពីអាយុ ២០ឆ្នាំឡើង នារីចាប់ពីអាយុ១៨ឆ្នាំឡើង។ ក្នុងករណីពិសេសបុរស ដែលមានអាយុមិនទាន់ដល់ ២០ឆ្នាំនិងនារីដែលមានអាយុមិនទាន់ដល់១៨ឆ្នាំ អាចរៀប អាពាហ៍ពិពាហ៍ស្របច្បាប់ បានប្រសិនបើនារីមានផ្ទៃពោះ ហើយមានការអនុញ្ញាតពីអូវពុកម្ដាយ រឺអ្នកអាណាព្យាបាល។

  • មាត្រា ៦

មិនអាចរៀបអាពាហ៍ពិពាហ៍បានៈ

  • បុគ្គលមានភេទដូចគ្នា
  • បុគ្គលគ្មានពលានុភាពនៃលិង្គ
  • បុគ្គលមានជម្ងឺឃ្លង់ របេង មហារីក កាមរោគ ដែលមិនទាន់ព្យាបាលបានជាដាច់
  • ជនវិកលចរិត ជនមិនដឹងខុសត្រូវ បុគ្គលមានចំនងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយ។
  • មាត្រា ៧

អាពាហ៍ពិពាហ៍ត្រូវហាមឃាត់ រវាងបុគ្គលដែលជាប់ចំនងនោះមានខាន់ស្លាក្ដី អិតខាន់ស្លាក្ដី រឺ សាច់ចិញ្ចឹមក្ដី ។

  • មាត្រា ៨

អាពាហ៍ពិពាហ៍ត្រូវហាមឃាត់រវាងសាខាញាតិ ទោះសាខាញាតិនោះមានខាន់ស្លាក្ដី អិតខាន់ស្លាក្ដី សាច់ចិញ្ចឹមក្ដីរួម ម្ដាយក្ដី រួមអូវពុកក្ដី រួមអូវពុកម្ដាយក្ដី ជាញាតិលោហិតក្ដីរឺជាញាតិពន្ធក្ដីរហូតដល់ថ្នាក់ទី៣រាប់ទាំងថ្នាក់ទី៣នេះផង។ ក្នុងករណីពិសេស ប្រសិនបើសហព័ទ្ធណាមួយស្លាប់សហព័ទ្ធដែលនៅរស់ អាចរៀបអាពាហ៍ពិពាហ៍ជាមួយសាខា ញាតិប្រពន្ធថ្នាក់ទី២ រឺថ្នាក់ទី៣បាន ។

  • មាត្រា ៩

ក្រោយពីអាពាហ៍ពិពាហ៍រលាយ ដោយមូលហេតុប្ដីស្លាប់ មោឃភាពនៃអាពាហ៍ពិពាហ៍ រឺលែងលះគ្នា នារីអាចរៀបអាពាហ៍ពិពាហ៍ថ្មីមួយទៀតបាន ប៉ុន្តែត្រូវស្ថិតនៅក្នុងវិធវភាព “ភាពមេម៉ាយ” ចំនួន​៣០០​ថ្ងៃ គិតពីថ្ងៃដែលប្ដីស្លាប់ រឺពីរថ្ងៃប្រកាសសាលក្រមដែលសំរេចពីមោឃភាព នៃអាពាហ៍ពិពាហ៍ រឺពីថ្ងៃប្រកាសសាលក្រមស្ថាពរនៃការលែងលះ។​ក្នុង​ករណី​ដែល​តុលា​ការ​ប្រជាជន​ បាន​ចេញ​ដី​កា​សំរេច​អោយប្ដីប្រពន្ធនៅបែកគ្នានោះ សាលក្រមនៃការលែងលះត្រូវគិតវិធវភាព តាំងពីថ្ងៃដែលចេញពីដីការនេះ។ ប៉ុន្តែបើនារីរៀបអាពាហ៍ពិពាហ៍មុនផុតរយៈពេល ៣០០ថ្ងៃ ប្ដី​ដែល​រៀប​អាពាហ៍​ពិពាហ៍​ថ្មីនេះ ត្រូវចាត់ទុកជា អូវពុករបស់កូន ដែលកើតក្នុងអាពាហ៍ពិពាហ៍ថ្មីនេះលើកលែងតែមានការជំទាស់ពីប្ដីមុន ដោយមានភស្តុតាងច្បាស់លាស់។

  • មាត្រា ១០

ក្នុងករណីដែលសហព័ទ្ធណាមួយបាត់ខ្លួនកន្លងហួសពីមួយឆ្នាំ គិតពីថ្ងៃដែលបាត់ខ្លួននោះមកដោយគ្មានដំណឹងអ្វីសោះហើយក៏គ្មាននរណាដឹងថា ជននោះស្លាប់រឺរស់ សហព័ទ្ធ​ម្នាក់​ទៀត​អាច​នឹង​រៀប​អាពាហ៍​ពិពាហ៍ទៀតបាន បើផុតរយៈ ១៥ថ្ងៃ គិតពីថ្ងៃប្រកាសសាលក្រមដែ់បញ្ជាក់ថា ជាននោះបានបាត់ខ្លួនពិតមែន។ ជនណាក៏ដោយ មិនអាចប្ដឹងសុំបដិសេធអាពាហ៍ពិពាហ៍ថ្មីនេះបានឡើយ ទោះ​បី​សហព័ទ្ធដែលបាត់ខ្លួននោះ ត្រលប់មកវិញក៏ដោយ។

  • មាត្រា ១១

មុនពេលរៀបអាពាហ៍ពិពាហ៍ អនាគតប្ដីប្រពន្ធត្រូវប្ដឹងដល់គណៈកម្មាធិការប្រជាជនឃុំ រឺសង្កាត់ខាងលំនៅរបស់ នារីដោយមានអូវពុក រឺម្ដាយ រឺអ្នកអាណាព្យាបាលចូលរួមផងក៏បាន។

  • មាត្រា ១២

ប្រធានរឺ សមាជិកនៃគណៈកម្មាធិការប្រជាជនឃុំ រឺសង្កាត់ក្នុងឋានៈជាមន្ត្រីអត្រានុកូលដ្ឋានត្រូវ ប្រកាសផ្សាយជា សាធារណៈនូវអាពាហ៍ពិពាហ៍នោះ ដោយបិទប័ណ្ណប្រកាសនៅលំនៅរបស់នារី និងនៅទីស្នាក់ការឃុំ រឺសង្កាត់របស់ ខ្លួន។ ប័ណ្ណប្រកាសពីរទៀតត្រូវផ្ញើទៅជូនមន្ត្រីនុកូលដ្ឋានឃុំ រឺសង្កាត់ខាងបុរស ដើម្បីយកទៅបិទលំនៅរបស់បុរស និងទីស្នាក់ការឃុំ រឺសង្កាត់របស់ខ្លួន ។ ប័ណ្ណប្រកាសត្រូវចុះ ៖

  1. ត្រកូល ឈ្មោះ អាយុ មុខរបរ និងលំនៅនៃអនាគតប្ដីប្រពន្ធ
  2. ត្រកូល ឈ្មោះ អាយុ មុខរបរ និងលំនៅនៃអនាគតប្ដីប្រពន្ធ “បើអូវពុករឺម្ដាយស្លាប់ត្រូវដាក់ថាស្លាប់ផង”។
  3. រយ:ពេលប្ដឹងជំទាស់
  • មាត្រា ១៣

ប័ណ្ណប្រកាសត្រូវបិទផ្សាយក្នុងរយៈពេល ១០ថ្ងៃ ដើម្បីអោយជនដែលមានប្រយោជន៍ ក្នុងរឿងនេះដឹងលឺ ហើយ អាចប្ដឹងជំទាស់នឹងអាពាហ៍ពិពាហ៍នោះបាន ប្រសិនបើមានការមិនយល់ព្រមស្របនិងអាពាហ៍ពិពាហ៍នោះ។ ផុតរ យៈពេល១០ថ្ងៃនេះពិធីអាពាហ៍ពិពាហ៍អាចធ្វើទៅបានបើគ្មានការប្ដឹងជំទាស់។

  • មាត្រា ១៤

អាពាហ៍ពិពាហ៍នឹងអាចចាត់ទុកជាត្រឹមត្រូវតាមតាមលក្ខណៈច្បាប់បាន លុះត្រាតែបុរស និងនារី ដែលស្ម័គ្រចិត្តយ កគ្នាជាប្ដីប្រពន្ធចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ខាងលំនៅរបស់នារី។ កិច្ចសន្យាត្រូវចុះក្នុងបញ្ជីអាពាហ៍ពិពាហ៍ ហើយ ត្រូវចុះហត្ថលេខាដោយមន្ត្រីអត្រានុកូលដ្ឋាន ប្ដីប្រពន្ធ និងសាក្សីគ្រប់អាយុការពីរនាក់ ។

ផ្នែកទី ២ អំពីបណ្ដឹងទាស់មិនអោយរៀបអាពាហ៍ពិពាហ៍

  • មាត្រា ១៥

ក្នុងរយៈពេល១០ថ្ងៃ គិតពីថ្ងៃដែលបិទផ្សាយជាសាធារ ញាតិក្ដីជនដែលមានប្រយោជន៍ក្នុងរឿងនេះក្ដី អាចនឹងប្ដឹង ជំទាស់មិនអោយរៀបអាពាហ៍ពិពាហ៍បាន។

  • មាត្រា ១៦

បណ្ដឹងទាស់នេះនឹងយកជាការបាន លុះណាតែអ្នកប្ដឹងជំទាស់ ចុះហត្ថលេខាលើពាក្យរបស់ខ្លួនដោយផ្តាល់ដៃខ្លួនអែ ង។ បណ្ដឹងនេះត្រូវចង្អុលលើមូលហេតុនៃការប្ដឹងទាស់។ មូលហេតុដែលអាយកមកប្ដឹងជំទាស់បាននោះ គឺសមត្ថ ភាពរបស់បុរស រឺនារីរឺមានប្រការណាមួយដែលច្បាប់ហាមឃាត់ក្នុងមាត្រា៥ វាក្យខ័ណ្ឌទី១ មាត្រា៦ មាត្រា៧និង មាត្រា ៨ នៃច្បាប់នេះ ។

  • មាត្រា ១៧

បណ្ដឹងទាស់នោះត្រូវអ្នកប្ដឹងជំទាស់ រឺតំណាង របស់ខ្លួនយកទៅជូនគណ:កម្មធិការប្រជាជនឃុំ រឺសង្កាត់ខាងលំនៅ អនាគតប្រពន្ធ។ គណកម្មាធិការនេះត្រូវសំរេចក្នុងរយពេលបីថ្ងៃ គិតពីថ្ងៃទទួលបណ្ដឹងទាស់។ បើអ្នកប្ដឹងជំទាស់ រឺ អនាគតប្ដីប្រពន្ធ មិនសុខចិត្តនឹងសេចក្ដីសំរេចនេះ គណកម្មាធិការប្រជាជនឃុំ រឺសង្កាត់ត្រូវ បញ្ជួនសំនុំរឿងទៅតុ លាការប្រជាជន ក្នុងរយៈពេលប្រាំថ្ងៃយ៉ាងយូរ គិតពីថ្ងៃទទួលបណ្ដឹងទាស់ដើម្បីសំរេច។

  • មាត្រា ១៨

តុលាការប្រជាជន ត្រូវសំរេចសេចក្ដីពីបណ្ដឹងទាស់ក្នុងរយពេល ៧ថ្ងៃយ៉ាងយូរ គិតពីថ្ងៃបានទទួលសំនុំរឿង។សាល ក្រមរបស់តុលាការប្រជាជន មិនអាចប្ដឹងតវ៉ាបានឡើយទោះបីសាលក្រមនោះវាជាសាលក្រមកំបាំងមុខក៏ដោយ។

  • មាត្រា ១៩

បើតុលាការប្រជាជនបដិសេធបន្ដឹងទាស់ចោលអនាគតប្ដីប្រពន្ធ អាចរៀបអាពាហ៍ពិពាហ៍បាន។ បើតុលាការប្រជា ជនចាត់ទុកបណ្ដឹងទាស់នោះជាត្រឹមត្រូវមន្ត្រីអត្រានុកូលដ្ឋាន ត្រូវបញ្ឈប់មិនអោយរៀបអាពាហ៍ពិពាហ៍។

  • មាត្រា ២០

នៅពេលដែលដឹងថា បុរស រឺនារីជាអសមត្ថជន រឺមានប្រការណាមួយដែលច្បាប់ហាមឃាត់ ដូចមានចែងក្នុងមាត្រា ១៦ មន្ត្រីអត្រានុកូលដ្ឋានមានសិទ្ធិជំទាស់មិនអោយរៀបអាពាហ៍ពិពាហ៍ ដោយ​ធ្វើ​របាយ​ការណ៍ ពីបណ្ដឹងទាស់នេះជូនទៅតុលាការប្រជាជនក្នុងរយពេល២ថ្ងៃយ៉ាងយូរដើម្បីសំរេច។ តុលាការប្រជាជន ត្រូវសំរេចសេចក្ដីតាមបទបញ្ញត្តិដែលមានចែងក្នុងមាត្រា១៨ និង ១០ខាងលើ។

 

ផ្នែកទី ៣ អំពីមោឃភាពនៃអាពាហ៍ពិពាហ៍

  • មាត្រា ២១

អាពាហ៍ពិពាហ៍ត្រូវទុកជាមោឃ ប្រសិនបើអាពាហ៍ពិពាហ៍នោះ ចុះបញ្ជីនៅពេលដែលសហព័ទ្ធណាម្នាក់ឆ្កួត រឺមិនដឹ ងខុសត្រូវ។ តែបើសហព័ទ្ធនោះបានជាស្រួលឡើងវិញ ហើយហេតុដែលនាំអោយទុកជាមោឃនោះ ត្រូវរលាយ ទៅវិញដែរ ។

  • មាត្រា ២២

អាពាហ៍ពិពាហ៍រវាងបុរសអាយុតិចជាង២០ឆ្នាំ រឺនារីអាយុតិចជាង១៨ ឆ្នាំ ត្រូវទុកជាមោឃ។ អាពាហ៍ពិពាហ៍ដែលទុករវាងបុរសជាមោឃនោះ និងលែងមោឃទៅវិញ កាលបើប្ដី រឺ​ប្រពន្ធ​នោះ​ចំរើន​វ័យ​ដល់​អាយុតាមបញ្ញត្តិច្បាប់ រឺក្នុងករណីដែលមានចែងក្នុងមាត្រា៥ វាក្យខ័ណ្ឌទី២។

  • មាត្រា ២៣

អាពាហ៍ពិពាហ៍ត្រូវទុកជាមោឃ កាលបើសហាព័ទ្ធណាម្នាក់ប្ដឹងថា ខ្លួនត្រូវគេចាប់បង្ខំអោយរៀបអាពាហ៍ពិពាហ៍។ ការប្ដឹងសុំមោឃភាពនៃអាពាហ៍ពិពាហ៍ ត្រូវផុតអាជ្ញាយុកាល ប្រសិនបើការប្ដឹងនោះ មិនធ្វើក្នុងរយ៦ខែគិតពីថ្ងៃ ដែលគេលែងបង្ខំនោះមក ។

  • មាត្រា ២៤

អាពាហ៍ពិពាហ៍ត្រូវទុកជាមោឃ បើចំនងអាពាហ៍ពិពាហ៍មុន របស់សហព័ទ្ធណាម្នាក់មិនទាន់រលាយ។ ការប្ដឹងសុំ មោឃភាពនៃអាពាហ៍ពិពាហ៍ក្រោយ មិនអាចធ្វើបានឡើយ បើក្រោយពីថ្ងៃចុះអាពាហ៍ពិពាហ៍ក្រោយនេះមកអា ពាហ៍ពិពាហ៍មុនត្រូវបានរំលាយ។

  • មាត្រា ២៥

អាពាហ៍ពិពាហ៍រវាងញាតិលោហិត រឺញាតិព័ន្ធក្នុងថ្នាក់ដែលច្បាប់ហាមឃាត់ត្រូវទុកជាមោឃ លើកលែងតែករណី ដែលមានចែងក្នុងមាត្រា៨ វាក្យខ័ណ្ឌទី២។ ការប្ដឹងសុំមោឃភាពនៃអាពាហ៍ពិពាហ៍ខាងលើនេះ មិនអាចផុតអាជ្ញា កាលឡើយ ។

  • មាត្រា ២៦

មានតែសហព័ទ្ធរដ្ឋអាជ្ញា និងជនដែលមានប្រយោជន៍ស្របច្បាប់ក្នុងការប្ដឹងសុំមោឃភាពនៃអាពាហ៍ពិពាហ៍ទេ ទើ បអាចដាក់ពាក្យប្ដឹងសុំមោឃភាពនៃអាពាហ៍ពិពាហ៍ទៅតុលាការប្រជាជនបាន។ បើជនដែលបានដាក់ពាក្យប្ដឹងនោះ ស្លាប់សិទ្ធិវ័ន្តអាចប្ដឹងជំនួសបាន។

  • មាត្រា ២៧

កូនកើតអាពាហ៍ពិពាហ៍ដែលតុលាការបានប្រកាសជាមោឃៈត្រូវទុកជាកូនមានខាន់ស្លា ទោះបីហេតុដែលនាំអោ យមានមោឃភាពនោះ យ៉ាងណាក៏ដោយ។ សិទ្ធិនិង កាតព្វកិច្ចរបស់អូវពុកម្ដាយនិងកូនត្រូវមានដូចគ្នាក្នុងករណី នៃអូវពុកម្ដាយលែងលះគ្នា។ ការចែកទ្រព្យសម្បត្តិរវាងប្ដីប្រពន្ធ នៃអាពាហ៍ពិពាហ៍ដែលតុលាការប្រកាសជាមោ ឃត្រូវធ្វើដូចក្នុងករណីលែងលះគ្នាដែរ ។

  • មាត្រា ២៨

តុលាការប្រជាជន ត្រូវចាត់ចែងអោយចំលងសេចក្ដីវិនិច្ឆ័យនៃសាលក្រមស្ថាពរដែលប្រកាសមោឃភាព អាពា ហ៍ពិពាហ៍ចុះនៅរឹមទំព័រ នៃសំបុត្រអាពាហ៍ពិពាហ៍ ដែលត្រូវទុកជាមោឃ។

 

ផ្នែកទី ៤ សិទ្ធិ និង ករណីកិច្ចរបស់សហព័ទ្ធ

  • មាត្រា ២៩

ក្នុងគ្រួសារ ប្ដីប្រពន្ធត្រូវមានភាពស្មើគ្នា លើគ្រប់ទស្សន។

  • មាត្រា ៣០

ប្ដីប្រពន្ធ មានករណីយកិច្ចស្រលាញ់គ្នាទៅវិញទៅមក ដើម្បីឈានទៅកាន់វឌ្ឍនភាព ព្រមទាំង កសាងគ្រួសារមួ យមានសាមគ្គីភាព និងប្រកបដោយសុភមង្គល ។

  • មាត្រា ៣១

ប្រពន្ធ និងប្ដី មានសិទ្ធិជ្រើសរើសដោយសេរីនូវវិជ្ជាជីវរបស់ខ្លួន មានសិទ្ធិចូលរួមប្រាស្រ័យដោយសេរី ក្នុងសកម្មភា ពនយោបាយវប្បធម៌ និងសង្គម។

  • មាត្រា ៣២

ប្រពន្ធ និងប្ដី មានសិទ្ធិស្មើគ្នាក្នុងការប្រើប្រាស់ការអាស្រ័យផល ការចាត់ចែងទ្រព្យសម្បត្តិរួម។ សហព័ទ្ធម្នាក់ៗ មា នសិទ្ធិពេញលេញក្នុងការប្រើប្រាស់អាស្រ័យផល និងចាត់ចែងទ្រព្យសម្បត្តិផ្ទាល់របស់ខ្លួន។

  • មាត្រា ៣៣

ទ្រព្យសម្បត្តិរួម គឺជាអ្វីៗទាំងអស់ដែលសហព័ទ្ធទាំងពីររកបានជាមួយគ្នា រឺសហព័ទ្ធណាម្នាក់រកបានក្នុងរយពេលមាន ចំនងអាពាហ៍ពិពាហ៍។

  • មាត្រា ៣៤

ត្រូចចាត់ទុកជាទ្រព្យសម្បត្តិផ្ទាល់របស់សហព័ទ្ធ ៖

  1. ទ្រព្យសម្បត្តិដែលសហព័ទ្ធមានមុនរៀបអាពាហ៍ពិពាហ៍។
  2. ២-ទ្រព្យសម្បត្តិ ដែលសហព័ទ្ធបានទទួលជាអំណោយជាមរតក រឺជាអច្ច័យទានក្នុងរយពេលមានចំនងអាពាហ៍ ពិពាហ៍។
  • មាត្រា ៣៥

ត្រូវធ្លាក់លើបន្ទុកទ្រព្យសម្បត្តិរួម ៖

  1. ការផ្គត់ផ្គង់គ្រួសារ និងចំណាយដើម្បីអប់រំ និងបណ្ដុះបណ្ដាលកូន។
  2. បំណុលនិងកាតព្វកិច្ចទាំងឡាយដែលសហព័ទ្ធទាំងពីរបានព្រមព្រៀងគ្នាសំរេចក្នុងពេលមានចំនង អាពាហ៍ពិពាហ៍ រឺដែលសហព័ទ្ធណាម្នាក់សំរេចក្នុងរយពេលមានចំណងអាពាហ៍ពិពាហ៍ ដោយ​មាន​ការយល់ព្រមពីសហព័ទ្ធម្នាក់ទៀត។
  3. ការថែទាំ និង ការគ្រប់គ្រងទ្រព្យសម្បត្តិរួម ។
  • មាត្រា ៣៦

សហ័ទ្ធម្នាក់ៗ អាចប្រើប្រាស់សំភារៈដែលជាទ្រព្យសម្បត្តិរួម តាមការតំរូវនៃសំភារនោះ។ សហព័ទ្ធទាំងពីរនាក់ត្រូវ គ្រប់គ្រងទ្រព្យសម្បត្តិរួមជាមួយគ្នា។ សហព័ន្ធម្នាក់អាចទាមទារអោយសហព័ន្ធម្នាក់ទៀត យល់ព្រមលើវិធានការ ចាំបាច់ ដើម្បីថែទាំទ្រព្យសម្បត្តិរួម រឺរក្សាទុកតំលៃរបស់ទ្រព្យសម្បត្តិនោះ។

  • មាត្រា ៣៧

ទ្រព្យសម្បត្តិរួមអាចលក់ដូរ រឺធ្វើអំណោយបាន លុះត្រាតែមានការព្រមព្រៀងពីសហព័ទ្ធទាំងពីរ។

 

ជំពូកទី៣ អំពីការលែងលះគ្នា

ផ្នែកទី១ អំពីមូលហេតុនៃការលែងលះគ្នា

  • មាត្រា ៣៨

ការលែងលះគ្នា គឺការផ្ដាច់ចំនងអាពាហ៍ពិពាហ៍របស់ប្ដីប្រពន្ធដែលបានរៀបការពេញច្បាប់ក្នុងពេលរស់នៅទាំងពីរនាក់។

  • មាត្រា ៣៩

ប្ដីរឺ ប្រពន្ធ អាចប្ដឹងសុំលែងលះគ្នាបាន កាលបើមានមូលហេតុគ្រប់គ្រាន់បញ្ជាក់ថា ខ្លួនពុំអាចរួមរស់ជាមួយគ្នាតទៅទៀតបាន។ មូលហេតុជាអាទិ៍ មានដូចខាងក្រោមនេះ

  1. ការចុះចោលលំនៅសង្វាស ដោយអិតមូលហេតុត្រឹមត្រូវហើយអិតមានផ្គត់ផ្គង់ស្បៀងអាហារ និងទំនុកបំរុងកូនសោះ។
  2. វាយដំឃោរឃៅ ធ្វើទុកបុកម្នេញប្រមាថមើលងាយធ្ងន់ធ្ងរចំពោះសហព័ទ្ធ រឺចំពោះបុព្វញាតិរបស់សហព័ទ្ធនេះ។
  3. មានចរិយាផ្ទុយពីសីលធម៌ រឺប្រព្រឹត្តអនាចារ
  4. អពលានុភាពនៃលិង្គ
  5. បែកគ្នាអស់រយជាង ១ឆ្នាំ។
  • មាត្រា ៤០

ប្ដីប្រពន្ធអាចលែងលះគ្នាដោយស្ម័គ្រចិត្តបាន។

ផ្នែកទី ២ អំពីនីតិវិធីនៃការលែងលះគ្នា

  • មាត្រា ៤១

ការសំរេចអំពីការលែងលះគ្នា ជាសមត្ថកិច្ចរបស់តុលាការប្រជាជនខេត្តក្រុង ខាងលំនៅរបស់ចុងចំលើយ។

  • មាត្រា ៤២

បណ្ដឹងសុំលែងលះគ្នា ត្រូវធ្វើជាលាយល័ក្ខណ៍អក្សរ ចុះមូលហេតុដែលនាំអោយលែងលះគ្នា។ បណ្ដឹងនោះត្រូវ ដើមចោទ យកទៅជូនតុលាការប្រជាជនខេត្តក្រុងផ្ទាល់ក៏បាន រឺជូនគណ:ប្រជាជនឃុំរឺសង្កាត់ ខាងលំនៅរបស់ចុង ចំលើយដោយយខ្លួនអែងផ្ទាល់ក៏បាន។ ក្នុងករណីខាងក្រោយនេះ គណ:កម្មាធិការប្រជាជនឃុំរឺសង្កាត់ ត្រូវធ្វើកា រផ្សះផ្សាក្នុងរយ ១៥ថ្ងៃ ក្រោយពីបានទទួលពាក្យបណ្ដឹង។ បើផ្សះផ្សាពុំបានសំរេច ត្រូវបញ្ជូនសំនុំរឿងជាបន្ទាន់ទៅ តុលាការប្រជាជនខេត្តក្រុង។

  • មាត្រា ៤៣

តុលាការប្រជាជនខេត្តក្រុង ត្រូវអញ្ជើញអ្នកប្ដឹងអោយចូលមក ហើយសំរួលយ៉ាងណាតាមដែលខ្លួនយល់ឃើញ ដើម្បីបញ្ចូលចិត្តអ្នកនោះអោយឈប់ប្ដឹង លើកលែងតែតុលាការប្រជាជនខេត្ត-ក្រុងយល់ឃើញថាពាក្យសុំលែង លះគ្នានេះមានអាងហេតុធ្ងន់ធ្ងរណាស់។

  • មាត្រា ៤៤

ក្រោយពីបានទទួលបណ្ដឹងសុំលែងលះ បើយល់ឃើញថាការចាំបាច់ តុលាការប្រជាជនខេត្ត ក្រុងអាចចាត់វិធានកា របណ្ដោះអាសន្នបាន ដូចជាការបំបែកលំនៅប្ដីប្រពន្ធ ការអោយថែរក្សាកូនថែរក្សាទ្រព្យសម្បត្តិ ការផ្ដល់អាហារ កិច្ច។ ក្នុងករណីនេះ មេធាវីនៃគូភាគីអាចចូលរួមស្ដាប់បាន។

  • មាត្រា ៤៥

ប្រសិនបើដើមចោទនៅតែទទូចសុំលែង តុលាការប្រជាជនខេត្ត-ក្រុង ត្រូវអញ្ជើញប្ដីប្រពន្ធអោយ ចូលមកកាន់ តុលាការជាប្រញាប់ដើម្បីធ្វើការផ្សះផ្សា។ ក្នុងករណីនេះមេធាវីមិនត្រូវចូលរួមស្ដាប់ទេ។

  • មាត្រា ៤៦

ប្រសិនបើផ្សះផ្សារចំពោះមុខដើមចោទនិងចុងចំលើយ ហើយនៅតែពុំបានសំរេចតុលាការប្រជាជន ខេត្ត ក្រុងអា ចធ្វើការផ្សះផ្សាជាលើកទី ២ បាន។

  • មាត្រា ៤៧

ប្រសិនបើនៅពេលផ្សះផ្សាលើកទី១ ដើមចោទរឺចុងចម្លើយ ដែលទទួលបានដីកាអញ្ជើញដោយត្រឹមត្រូវ ហើយមិ នមកបង្ហាញខ្លួនតាមការអញ្ជើញនោះ តុលាការប្រជាជនខេត្តក្រុងត្រូវអញ្ជើញភាគីទាំងពីរនោះជាលើកទី២ ដើម្បី ធ្វើការផ្សះផ្សា។

  • មាត្រា ៤៨

ប្រសិនបើដើមចោទ ដែលបានទទួលដីការអញ្ជើញដោយត្រឹមត្រូវ ហើយមិនបានមកកាន់តុលាការប្រជាជនខេត្ត ក្រុងទាំងលើកទី១ ទាំងលើកទី២ ដោយគ្មានមូលហេតុច្បាស់នោះ ត្រូវចាត់ទុកថាសុខចិត្តឈប់ប្ដឹង។

  • មាត្រា ៤៩

ប្រសិនបើចុងចម្លើយបានទទួលដីការអញ្ជើញដោយត្រឹមត្រូវ ហើយនៅតែមិនព្រមចូលខ្លួនមកកាន់ តុលាការប្រ ជាជនខេត្តក្រុង ទាំងលើកទី១ ទាំងលើកទី២ ដោយគ្មានមូលហេតុនោះត្រូវចាត់ទុកថា មិនព្រមសះជានឹងគ្នា ។

  • មាត្រា ៥០

ប្រសិនបើមានអ្នកដែលមិនបានមកតាមដីកាអញ្ជើញលើទី១ មិនមែនជាអ្នកមិនបានមកលើកទី២ទេ តុលាការប្រ ជាជនខេត្តក្រុង ត្រូវអញ្ជើញភាគីនោះមកផ្សះផ្សាជាលើកទី៣។

  • មាត្រា ៥១

ការផ្សះផ្សាម្ដងៗត្រូវអោយឃ្លាតពីគ្នា១ខែយ៉ាងឆាប់ និង២ខែយ៉ាងយូរ។

  • មាត្រា ៥២

ការផ្សះផ្សាម្ដងៗ ទោះបីបានលទ្ធផលយ៉ាងណាក្ដី ត្រូវចុះក្នុងកំណត់ហេតុបញ្ជាក់អំពីការផ្សះផ្សា បានសំរេចមិនបាន សំរេច រឺភាគីមិនបានចូល ហើយចៅក្រមទទួលបន្ទុកការផ្សះផ្សាត្រូវចុះហត្ថលេខាលើកំណត់ហេតុនោះជាមួយភា គីវត្តមាន និងលេខាធិការក្រលាបញ្ជី។

  • មាត្រា ៥៣

បើការផ្សះផ្សាមិនបានសំរេច តុលាការប្រជាជនខេត្ត ក្រុង ត្រូវអញ្ជើញប្ដី ប្រពន្ធអោយចូលមកកាន់តុលាការប្រ ជាជនដើម្បីជំនុំជំរះ។

  • មាត្រា ៥៤

ប្រសិនបើដើមចោទ ត្រូវបានតុលាការប្រជាជនអញ្ជើញដោយត្រឹមត្រូវ ហើយមិនបានមកបង្ហាញ ខ្លួនចំពោះតុលា ការប្រជាជននិងមិនបានជូនសេចក្ដីដោះសារ រឺមិនបានសុំអោយបង្អង់សេចក្ដីទៅថ្ងៃក្រោយទេនោះត្រូវចាត់ ទុកថា សុខចិត្តឈប់ប្ដឹងវិញហើយ។ ក្នុងករណីនេះត្រូវចេញសាលក្រមចំណាយរឿងក្ដីនោះចោល។

  • មាត្រា ៥៥

ប្រសិនបើចុងចំលើយ មិនបានចូលកាន់តុលាការប្រជាជន ក្នុងល័ក្ខខ័ណ្ឌដូចខាងលើនេះដែរហើយ បើយល់ឃើញ ថា ហេតុដែលដើមចោទប្ដឹងនោះមានភ័ស្តុតាងពិតប្រាកដ ហើយតុលាការប្រជាជនអាចសំរេចសេចក្ដីអោយ លែង លះគ្នាបាន។ បើបណ្ដឹងនោះមិនទាន់មានភស្តុតាងគ្រប់គ្រាន់ទេ តុលាការប្រជាជនត្រូវធ្វើការអង្កេតស៊ើបសួរ អំពី រឿងនោះ។

  • មាត្រា ៥៦

បើចុងចំលើយប្រកែកថា សេចក្ដីដែលប្ដឹងពីខ្លួននោះមិនពិតទេ តុលាការប្រជាជនត្រូវបញ្ជាអោយធ្វើការអង្កេត ស៊ើបសួរ។

  • មាត្រា ៥៧

ក្នុងរឿងដែលលែងលះគ្នា បើមានការត្រូវអង្កេតស៊ើបសួរ។ តុលាការប្រជាជនត្រូវធ្វើការអង្កេតស៊ើបសួរជាបន្ទា ន់ត្រូវបង្គាប់អោយគូភាគីជូនភ័ស្តុតាងចាំបាច់នានា អញ្ជើញសាក្សីដែលមានប្រយោជន៍ក្នុងរឿងនេះ និងចាត់វិធាន ការទៅបើយល់ថាគូរចាត់។

  • មាត្រា ៥៨

ក្នុងករណីសុំលែងលះដោយព្រមព្រៀងគ្នា បើក្រោយពីការអង្កេតស៊ើបសួរឃើញថា ការសុំលែងលះគ្នានោះធ្វើ ដោយគ្មានការបង្ខិតបង្ខំ និងដោយស្ម័គ្រចិត្តពិតប្រាកដ តុលាការប្រជាជនត្រូវសំរេចអោយលែងលះគ្នា។

  • មាត្រា ៥៩

ក្នុងករណីសុំលែងលះដោយអែកតោភាគី បើក្រោយពីការអង្កេតស៊ើបសួរឃើញថា ស្ថានភាពរវាងប្ដី ប្រពន្ធមាន ភាពធ្ងន់ធ្ងរ ការរួមរស់ជាមួយគ្នាមិនអាចពន្យាយូរបាន គោលបំណងអាពាហ៍ពិពាហ៍លែងបានសំរេចតុលាការប្រជា ជនត្រូវសំរេចអោយលែងលះគ្នា ។

  • មាត្រា ៦០

តុលាការប្រជាជនអាចស៊ើបសួរ និងធ្វើការជំនុំជំរះដោយសំងាត់បាន។

  • មាត្រា ៦១

ការវិនិច្ឆ័យដល់អង្គសេចក្ដី ត្រូវតែធ្វើក្នុងរយ១៥ថ្ងៃ គិតពីថ្ងៃអង្កេតសេចក្ដីស៊ើបសួររួចមក ។

  • មាត្រា ៦២

តាមគោលការណ៍សាលក្រមលែងលះគ្នា ត្រូវសំរេចនៅចំពោះមុខគូក្ដី។ ប្រសិនបើសាលក្រមនោះ ជាសាលក្រ មកំបាំងមុខ គូក្ដីអាចប្ដឹងទាស់បានក្នុងរយ១៥ថ្ងៃ។ រយពេលនេះគិតពីថ្ងៃ ដែលបានអោយដំណឹងពីសាលក្រមកំបាំង មុខដល់គូក្ដីផ្ទាល់រឺដល់លំនៅរបស់គូក្ដី។

  • មាត្រា ៦៣

បណ្ដឹងទាស់នឹងសាលក្រមកំបាំងមុខ ក្រមដោយសាម៉ីខ្លួន ជាលាយលក្ខណ៍អក្សរ រឺដោយផ្ទាល់នៅតុលាការប្រជា ជនខេត្តក្រុង។ បណ្ដឹងទាស់នាំអោយផ្អាកការអនុវត្តសាលក្រម ។

  • មាត្រា ៦៤

ប្រសិនបើផុតរយពេលប្ដឹងទាស់ បានប្ដឹងក្នុងរយ:ពេលកំណត់ ប៉ុន្តែមិនបានចូលខ្លួនមកក្នុងពេល ជំនុំជំរះ ដោយគ្មាន មូលហេតុ នោះសាលក្រមកំបាំងមុខត្រូវតំកល់ទុកជាបានការនឹងទៅជាសាលក្រមស្ថាពរ។

  • មាត្រា ៦៥

ប្រសិនបើអ្នកប្ដឹងទាស់ បានប្ដឹងក្នុងរយពេលកំណត់ ប៉ុន្តែមិនបានចូលខ្លួនមកក្នុងពេលជំនុំជំរះ ដោយគ្មានមូលហេតុ នោះសាលក្រមកំបាំងមុខ ត្រូវតំកល់ទុកជាបានការ និងទៅជាសាលក្រមស្ថាពរ។

  • មាត្រា ៦៦

ប្រសិនបើបណ្ដឹងទាស់ត្រឹមត្រូវតាមទំរង់ច្បាប់ តុលាការប្រជាជនខេត្តក្រុងត្រូវពិនិត្យនិងជំនុំជំរះ សាជាថ្មីលើអង្គ សេចក្ដី។ តុលាការប្រជាជនអាចតំកល់ កែប្រែ រឺបដិសេធសាលក្រមកំបាំងមុខ ដែលបានសំរេចសេចក្ដីលើកមុន បាន កុំអោយតែបំពានលើច្បាប់ រឺគោលការណ៍នៃច្បាប់។

  • មាត្រា ៦៧

កាលបើសាលក្រមលែងលះជាសាលក្រមស្ថាពរ តុលាការប្រជាជនខេត្ត-ក្រុង ត្រូវចាត់ចែងអោយ ចំលងសេច ក្ដីវិនិច្ឆ័យនៃសាលក្រមស្ថាពរនោះ ចុះនៅរឹមទំព័រនៃសំបុត្រអាពាហ៍ពិពាហ៍ដែលត្រូវរលាយ ។

  • មាត្រា ៦៨

ប្រសិនបើប្រពន្ធមានផ្ទៃពោះ ប្ដីអាចនឹងសុំលែងលះបាន លុះត្រាតែប្រពន្ធនោះសំរាលកូនរួចបាន ១ឆ្នាំសិន។ ការ បន្ថយសិទ្ធិខាងលើ មិនត្រូវអនុវត្តលើនារីទេ។ នារីអាចសុំលែងលះបាននៅពេលមានផ្ទៃពោះ។

ផ្នែកទី ៣ អំពីអានុភាពនៃការលែងលះ

  • មាត្រា ៦៩

ការលែងលះគ្នារំសាយអានុភាពអាពាហ៍ពិពាហ៍ ចាប់ពីថ្ងៃដែលការលែងលះគ្នានោះទៅជាស្ថាពរ។

  • មាត្រា ៧០

ក្នុងករណីនៃការលែងលះគ្នា ទ្រព្យសម្បត្តិត្រូវបែងចែកទៅតាមការព្រមព្រៀងនៃភាគីទាំងសងខាង។ បើគ្មានការ ព្រមព្រៀងសហព័ទ្ធម្នាក់ៗ ត្រូវយកតែទ្រព្យសម្បត្តិដែលខ្លួន បានទទួលជាមត៌កភក្ដី ជាអំណោយក្ដីជាអច្ច័យទានក្ដី ក្នុងរយៈមានចំណងអាពាហ៍ពិពាហ៍ប៉ុណ្ណោះ ។ ក្រៅពីនេះ សហព័ទ្ធម្នាក់ៗ មានសិទ្ធិត្រូវបានទ្រព្យសម្បត្តិរួមពាក់កណ្ដាលម្នាក់។ ប៉ុន្តែក្នុងករណីពិសេសនិងតាមសំ នើររបស់សហព័ទ្ធណាមួយ តុលាការប្រជាជនអាចសំរេចសេចក្ដីចែកទ្រព្យសម្បត្តិរួម ផ្សេងពីគោលការណ៍ខាង លើបានដោយគិតទៅដល់ផលប្រយោជន៍របស់កូននិងផលិតកម្ម។ ការងារនៃគេហកិច្ច ត្រូវចាត់ទុកជាមានតំលៃ ស្មើនឹងការងារផលិតកម្ម។

  • មាត្រា ៧១

ប្រសិនបើទ្រព្យសម្បត្តិផ្ទាល់របស់សហព័ទ្ធម្នាក់ត្រូវសហព័ទ្ធម្នាក់ទៀតបំផ្លាញ សហព័ទ្ធនេះត្រូវតែសងតំលៃទ្រព្យ នោះវិញ។

  • មាត្រា ៧២

សាលក្រមដែលកាត់អោយប្ដីប្រពន្ធលែងលះគ្នានោះត្រូវសំរេចអំពីអំណាចមេបា ដែលត្រូវប្រគល់អោយ ទៅអូវ ពុករឺទៅម្ដាយ ហើយនឹងត្រូវសំរេចអំពីការប្រាស្រ័យទាក់ទងរវាងអូវពុកម្ដាយនិងកូននោះផង។

  • មាត្រា ៧៣

ដើម្បីផលប្រយោជន៍របស់កូន ការអោយភាគីណាមួយរក្សាកូន ត្រូវសំរេចតាមការយល់ព្រមនៃប្ដី ប្រពន្ធដែល លែងលះគ្នានោះ។ តាមគោលការណ៍កូនដែលនៅបៅដោះត្រូវបានទៅម្ដាយរក្សា។ ក្នុងករណីដែលគូភាគីទាំងសង ខាងមិនអែកភាពគ្នាលើការរក្សាកូន តុលាការជាអ្នកសំរេច។

  • មាត្រា ៧៤

អូវពុកម្ដាយដែលលែងលះគ្នា ត្រូវជួយផ្គត់ផ្គង់ជួយបីបាច់់រក្សា ជួយផ្ដល់សោហ៊ុយអប់រំនិងរៀនសូត្រ ដល់កូនតាលទ្ធ ភាពរបស់ខ្លួន។ កំរិតអាហារកិច្ចដែលត្រូវអោយទៅកូន ត្រូវសំរេចតាមការព្រមព្រៀងនៃសហព័ទ្ធដែលលែងលះ គ្នា។ ក្នុងករណីដែលគូភាគីទាំងសងខាង មិនអែកភាពគ្នា តុលាការប្រជាជនត្រូវសំរេច ដោយផ្អែកទៅតាមលទ្ធភា ពរបស់សហព័ទ្ធម្នាក់ៗ។ អាហារកិច្ចត្រូវផ្ដល់អោយកូនរហូតដល់កូនមាននីតិភាព។

  • មាត្រា ៧៥

ភាគីដែលមិនបានរក្សាកូន មានសិទ្ធិទៅសួរសុខទុក្ខកូន។ ភាគីដែលទទួលសិទ្ធិរក្សាកូនត្រូវបង្ក លក្ខណងាយស្រួល គ្រប់បែបយ៉ាងដល់ភាគីម្ខាងទៀត។ ភាគីដែលមិនបានរក្សាកូន មានសិទ្ធិប្ដឹងទៅតុលាការប្រជាជនគ្រប់ពេលវេលា អោយដកសិទ្ធិរក្សាកូនពីភាគីម្ខាងនោះ បានបើមានការប៉ះពាល់ដល់ផលប្រយោជន៍របស់កូន។

  • មាត្រា ៧៦

ក្នុងករណីលែងលះគ្នា ភាគីដែលគ្មានកំហុស ហើយខ្វះខាតអាចស្នើសុំអាហារកិច្ចពីភាគីម្ខាងទៀតបាន។ ភាគីខាង ក្រោយនេះត្រូវតែជួយឧបត្ថម្ភទៅតាមលទ្ធភាពរបស់ខ្លួន។ កំរិតអាហារកិច្ចត្រូវសំរេចតាមការយល់ព្រមរបស់គូ ភាគីទាំងសងខាង។ ក្នុងករណីដែលគូភាគីទាំងសងខាង មិនអែកភាពគ្នា តុលាការប្រជាជនត្រូវសំរេចសេចក្ដី។ បើ ជនដែលទទួល អាហារកិច្ចរៀបអាពាហ៍ពិពាហ៍ថ្មីទៀត ជននោះឈប់មានសិទ្ធទទួលអាហារកិច្ចទៀតហើយ។

  • មាត្រា ៧៧

តុលាការប្រជាជនខេត្ត-ក្រុង អាចកែប្រែដោយបង្កើនរឺបន្ថយកំរិតអាហារកិច្ចបាន បើមានសំណូមពររបស់ភាគីម្ខា ង។ ការបង្កើន រឺបន្ថយកំរិតអាហារកិច្ចនោះត្រូវធ្វើឡើងតាមលទ្ធភាពនៃភាគីដែលផ្ដល់អាហារកិច្ច និងតាមសេច ក្ដីត្រូវការនៃភាគីដែលទទួលអាហារកិច្ច។ អាហារកិច្ចអាចផ្ដល់អោយជាទឹកប្រាក់ រឺជារបស់។

  • មាត្រា ៧៨

ការមិនព្រមបង់អាហារកិច្ចដូចបានចែងខាងលើនេះ ចាត់ទុកជាបទល្មើសព្រហ្មទណ្ឌដែលនឹងត្រូវផ្ដន់ទាទោសតាម ច្បាប់ជាធរមាន បើកាលណាមានភ័ស្តុតាងបញ្ជាក់ថាជនដែលត្រូវផ្ដល់អាហារកិច្ចនោះមិនស្មោះត្រង់។

តារាងនៃថ្នាក់ញាតិភាព ចំពោះខ្សែផ្ទាល់ ក៏ដូចជាសាខាញាតិសុទ្ធតែមានញាតិលោហិតនិងញាតិពន្ធ។ ញាតិលោហិតញាតិដែលមានឈាម ជាមួយគ្នា។ ញាតិពន្ធសាច់ថ្លៃ (បងថ្លៃ ប្អូនថ្លៃ អូវពុក-ម្ដាយក្មេក និងកូនប្រសារ ជីតា ជីដូនក្មេក និងចៅប្រសា)។ សាខាញាតិ ញាតិដែលកើតពីអូវពុកម្ដាយជាមួយគ្នា គឺរួមអូវពុកម្ដាយ រឺរួមតែអូវពុកគឺអូវពុកជាមួយគ្នា ម្ដាយទីទៃ រឺក៏រួមតែម្ដាយ គឺម្ដាយជាមួយគ្នាអូវពុកទីទៃ។

 

ជំពូកទី ៤ អំពីអាពាហ៍ពិពាហ៍នៅឯបរទេស និង អាពាហ៍ពិពាហ៍ជាមួយបរទេស

ផ្នែកទី ១ អំពីអាពាហ៍ពិពាហ៍

  • មាត្រា ៧៩

អាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា និងពលរដ្ឋកម្ពុជានិងជនបរទេស ដែលរស់នៅអែបរទេស ត្រូវប្រព្រឹត្តទៅនៅចំ ពោះមុខមន្ត្រីអត្រានុកូលដ្ឋាននៃស្ថានទូត រឺស្ថានកុងស៊ុលនៃរដ្ឋកម្ពុជាប្រចាំនៅប្រទេស ដែលគូភាគីមានទីលំនៅ។ ក្នុងករណីដែលអាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា និងពលរដ្ឋកម្ពុជានិងអាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជានិងជនបរទេ សបានប្រព្រឹត្តទៅ ត្រឹមត្រូវតាមទំរង់នៃអាពាហ៍ពិពាហ៍នោះ ត្រូវបានទទួលស្គាល់យកជាការបាននៅរដ្ឋកម្ពុជាប្រសិ នបើអាពាហ៍ពិពាហ៍នោះ មិនផ្ទុយនិងបទញ្ញត្តិច្បាប់នៃរដ្ឋកម្ពុជា។ លិខិតបញ្ជាក់អាពាហ៍ពិពាហ៍ រឺសេចក្ដីចំលងលិខិ តអាពាហ៍ពិពាហ៍នេះត្រូវយកមកចុះ ក្នុងបញ្ជីអាពាហ៍ពិពាហ៍នៃស្ថានទូត រឺស្ថានកុងស៊ុលនៃរដ្ឋកម្ពុជា រឺគូស្វាមីភរិយា មកតាំងទីលំនៅនៅរដ្ឋកម្ពុជា ត្រូវយកមកចុះក្នុងបញ្ជីអាពាហ៍ពិពាហ៍នៅឃុំ រឺសង្កាត់ដែលមកតាំងទីលំនៅនោះ។

  • មាត្រា ៨០

អាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា និងជនបរទេសដែលរស់នៅរដ្ឋកម្ពុជា ត្រូវប្រព្រឹត្តទៅតាមច្បាប់ នៃរដ្ឋកម្ពុជា ។

ផ្នែកទី ២ រំលាយអាពាហ៍ពិពាហ៍

  • មាត្រា ៨១

ការរំលាយអាពាហ៍ពិពាហ៍ ដែលធ្វើនៅឯបរទេសរវាងប្រជាពលរដ្ឋកម្ពុជានិងពលរដ្ឋកម្ពុជា រឺរវាងពលរដ្ឋកម្ពុជានិងជនបរទេសដែលរស់នៅឯបរទេស​ត្រូវ​បាន​ទទួល​ស្គាល់​យក​ជា​ ការ​បាន​នៅ​រដ្ឋ​កម្ពុជា​។​​

  • ការរំលាយអាពាហ៍ពិពាហ៍រវាងជនបរទេស និងជនបរទេស រឺការរំលាយអាពាហ៍ពិពាហ៍រវាងជនបរទេស និងជនបរទេសនៅរដ្ឋកម្ពុជា ត្រូវធ្វើតាមច្បាប់នៃរដ្ឋកម្ពុជា ។
  • តុលាការប្រជាជននៃរដ្ឋកម្ពុជា មានសមត្ថកិច្ចសំរេចលើបណ្ដឹងសុំរំលាយអាពាហ៍ពិពាហ៍ របស់សហព័ទ្ធណាមួយដែលចូលមកតាំងទីលំនៅ នៅរដ្ឋកម្ពុជា។

ជំពូកទី៥ អំពីគ្រួសារ

ផ្នែកទី១ អំពីកូនមានខាន់ស្លា

  • មាត្រា ៨២

កូននិងទុកជាកូនមានខាន់ស្លា លុះត្រាតែកូននោះកើតមកពីអូវពុកម្ដាយដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា និង លុះត្រាតែម្ដាយនៃកូននោះ មានគភ៌ក្នុងរយពេលដែលអូវពុកម្ដាយនៅជាប់ចំណងអាពាហ៍ពិពាហ៍និងគ្នា បានន័យ ថាកូនដែលកើត១៨០ថ្ងៃយ៉ាងតិចក្រោយថ្ងៃរៀបអាពាហ៍ពិពាហ៍ រឺក្នុងរយ:ពេល៣០០ថ្ងៃ គិតពីថ្ងៃដាច់ចំណងអាពា ហ៍ពិពាហ៍ ។

  • មាត្រា ៨៣

កូនដែលកើតក្នុងរយ:ពេលតិចជាង ១៨០ថ្ងៃ គិតពីថ្ងៃរៀបអាពាហ៍ពិពាហ៍ និងចាត់ថា ទុកជាកូនរបស់ប្ដីនៃម្ដាយបា ន កាលបើមានភស្តុតាងច្បាស់ ប្ដីនេះបានដឹងថាប្រពន្ធរបស់ខ្លួនមានផ្ទៃពោះតាំងពីមុនថ្ងៃរៀបអាពាហ៍ ពិពាហ៍មក ម្លេះ រឺក៏ព្រមទទួលស្គាល់ថាខ្លួនជាអូវពុករបស់កូននោះ។ បើមិនដូច្នេះទេប្ដីរបស់ម្ដាយនៃកូននោះអាច បដិសេធថា ខ្លួនមិនមែនជាអូវពុករបស់កូននោះបាន ដោយមិនចាំបាច់បង្ហាញភស្តុតាងថា ខ្លួនមិនមែនជាអូវពុក។

  • មាត្រា ៨៤

កូនដែលកើតក្នុងល័ក្ខខ័ណ្ឌនៃពេលដែលមានចែងក្នុងមាត្រា៨២ ជាភស្តុតាងយ៉ាងមាំ តំរូវអោយសន្មតថា ប្ដីនៃម្ដា យអាចមិនទទួលស្គាល់ថា កូននោះជាកូនរបស់ខ្លួនបាន លុះណាតែប្ដីនោះប្ដឹងបដិសេធបិតុភាព។

  • មាត្រា ៨៥

ការប្ដឹងប្រកែកមិនទទួលស្គាល់បិតុភាព ត្រូវប្ដីប្ដឹងពីម្ដាយនិងកូនចំពោះមុខតុលាការប្រជាជនខាង លំនៅនៃម្ដាយ ក្នុងរយពេល២ខែ គិតពីថ្ងៃដែលខ្លួនបានដឹងពីកំណើតនៃកូននោះ។

  • មាត្រា ៨៦

ប្ដីត្រូវជូនភស្តុតាងថា កាលប្រពន្ធខ្លួនមានគភ៌ក្នុងរយពេលដែល ច្បាប់បានកំនត់នោះ ខ្លួនមានវិបត្តិខាងរូបកាយមិន អាចរួមដំណេកជាម្ដាយនៃកូននោះបានទេ។ វិបត្តិខាងរូបកាយដែលពុំអាចអោយរួមដំណេកបាននេះ អាចកើតពី ហេតុពីរយ៉ាង ៖

  1. ប្ដីប្រពន្ធរស់នៅដាច់ឆ្ងាយពីគ្នា
  2. ប្ដីគ្មានពលានុភាពបណ្ដាលមកពីកាយវិកលកម្មដែលមិនអាចអោយបន្តពូជបាន។
  • មាត្រា ៨៧

ទាយាទខាងប្ដី អាចនឹងប្ដឹងបដិសេធកូននោះជួសបានក្នុងរយពេលដែលមានចែងក្នុងមាត្រា៨៥ ប្រសិនបើប្ដីនោះ មិនអាចប្ដឹងបានដោយប្ដីនោះស្លាប់បាត់ខ្លួន រឺក៏ឆ្កួតលីលា។ ទាយាទខាងប្ដីអាចនឹងបន្តការប្ដឹងបដិសេធកូននោះបាន ប្រសិនបើក្នុងរយដែលមានចែងក្នុងមាត្រា៨៥ ប្ដីនោះបានប្ដឹងបដិសេធរួចហើយ ហើយស្លាប់បាត់ខ្លួន រឺក៏ឆ្កួតលីលា

  • មាត្រា ៨៨

សាលក្រមដែលសំរេចទទួលបណ្ដឹងបដិសេធនោះទុកជាត្រឹមត្រូវ ត្រូវបង្គាប់អោយលុបឈ្មោះប្ដីនោះចេញពីបញ្ជី សំបុត្រកំណើតរបស់ខ្លួន ហើយអោយដកត្រកូលអូវពុកចេញពីកូនដោយយកត្រកូលម្ដាយដាក់ជំនួសវិញ។

  • មាត្រា ៨៩

ត្រូវបញ្ជូនសេចក្ដីសំរេច នៃសាលក្រមទៅអោយមន្ត្រីអាត្រានុកូលដ្ឋាន ដែលបានធ្វើសំបុត្រកំណើតរបស់កូន នោះដើម្បីអោយចំលងដាក់ក្នុងបញ្ជីសំបុត្រកំណើតកូនហើយចុះ និទ្ទេសនៅលើរឹមទំព័រសំបុត្រកំណើតដែលត្រូវ កែនោះ។

ផ្នែកទី២ អំពីកូនឥតខាន់ស្លា

  • មាត្រា ៩០

ដែលហៅថាកូនអិតខាន់ស្លា គឺកូនដែលកើតពីអូវពុកម្ដាយគ្មានចំណងអាពាហ៍ពិពាហ៍ ។

  • មាត្រា ៩១

នៅពេលធ្វើសំបុត្រកំណើត បើអូវពុកម្ដាយដែលគ្មានចំណងអាពាហ៍ពិពាហ៍ បានឆ្លើយទទួលស្គាល់ ដោយជាក់លា ក់នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋានថា កូនដែលកើតមកនោះជាកូនរបស់ខ្លួន នោះត្រូវចាត់ទុកអូវពុក ម្ដាយនេះ ថាអូវពុកម្ដាយរបស់ក្មេងនោះ។

  • មាត្រា ៩២

បើមានតែអូវពុក រឺមានតែម្ដាយឆ្លើយទទួលស្គាល់តែម្នាក់អែងទេ កូននោះត្រូវចាត់ទុកជាកូនរបស់ អ្នកដែលបាន ឆ្លើយទទួលស្គាល់តែម្នាក់អែងប៉ុណ្ណោះ។

  • មាត្រា ៩៣

ក្រោយពេលដែលអូវពុក រឺម្ដាយបានប្ដឹងចុះសំបុត្រកំណើតកូន អូវពុក រឺម្ដាយណា ដែលមិនបាន ទទួលស្គាល់អូវពុក រឺម្ដាយនោះអាចប្ដឹងសុំទទួលស្គាល់កូនជាក្រោយបាន។

  • មាត្រា ៩៤

កូនអិតខាន់ស្លាដែលអូវពុកម្ដាយបានទទួលស្គាល់នឹងទៅជាកូនមានខាន់ស្លាបានបើក្រោយពីកំណើត របស់កូននោះ អូវពុកម្ដាយរបស់កូននោះ បានចុះអាពាហ៍ពិពាហ៍ជាមួយគ្នា។ ការទទួលស្គាល់កូន អាចផ្ញើនៅពេលមុនចុះអាពាហ៍ ពិពាហ៍ធ្វើដំណាលគ្នា នឹងពេលចុះអាពាហ៍ពិពាហ៍ រឺក្រោយពេលចុះអាពាហ៍ពិពាហ៍ក៏បាន។

ផ្នែកទី ៣ អំពីការស្វែងរកបិតុភាព រឺមាតុភាពនៃកូនឥតខាន់ស្លា

  • មាត្រា ៩៥

បើគ្មានលិខិតអ្វីទទួលស្គាល់ដោយស្ម័គ្រចិត្តនូវកូអិតខាន់ស្លាទេ នោះតុលាការប្រជាជនអាចតំរូវអោយ អូវពុក រឺម្ដា យអោយខ្លួនបាន។

  • មាត្រា ៩៦

កូនអិតខាន់ស្លាដែលអូវពុករឺម្ដាយមិនបានទទួលស្គាល់ មានសិទ្ធប្ដឹងទៅតុលាការប្រជាជនរកអូវពុក រឺម្ដាយអោយ ខ្លួនបាន ។

  • មាត្រា ៩៧

បណ្ដឹងសុំអោយតុលាការប្រជាជន តំរូវអោយអូវពុក រឺម្ដាយទទួលស្គាល់នោះមាននីតិភាព។ នីតិភាពត្រូវកំណត់ចា ប់ពីអាយុ១៨ឆ្នាំឡើងទៅ។ ក្នុងពេលកូនអិតខាន់ស្លា នៅក្នុងអនីតិភាពនៅឡើយអ្នកអាណាព្យាបាលរបស់កូននោះ មានសិទ្ធិប្ដឹងជួសសុំអោយតុលាការប្រជាជនរកមាតុភាពអោយកូននោះ។

  • មាត្រា ៩៨

តុលាការប្រជាជន អាចតំរូវអោយនារីជាម្ដាយទទួលស្គាល់កូនអិតខាន់ស្លាបាន បើមានភស្តុតាងបញ្ជាក់ថា

  • នារីនោះបង្កើតកូនពិតប្រាកដមែន
  • អត្តសញ្ញាណរបស់កូនដែលនារីនោះបានបង្កើត និងអត្តសញ្ញាណរបស់កូនដែលប្ដឹងទាមទាររកមាតុភាពមិនខុសប្លែកពីគ្នា ។

ភស្តុតាងអាចបង្ហាញគ្រប់មធ្យោបាយ ។

  • មាត្រា ៩៩

តុលាការប្រជាជន អាចតំរូវអោយបុរសជាអូវពុកទទួលស្គាលកូនអិតខាន់ស្លាបាន៖

  1. បើបុរសនោះនាំពង្រត់ រឺចាប់សេពសន្ទវ:នារីជាម្ដាយដោយរំលោភ ហើយបើសម័យនាំពង្រត់ រឺចាប់រំលោភ សពសន្ទវនោះ ត្រូវគ្នានឹងសម័យដែលនារីនោះមានគភ៌។
  2. បើបុរសនោះ បានខ្លួននារីដោយអុបាយកលបោកបញ្ឆោត ដោយការរំលោភអំណាចរឺដោយសន្យាថានឹងរៀបអាពាហ៍ពិពាហ៍ជាមួយនារីនោះ។
  3. បើមានភស្តុតាងជាលាយលក្ខណ៍អក្សរពីបុរសនោះបង្ហាញអោយឃើញច្បាស់ថា បុរសនោះពិតជាឪពុករបស់កូននោះ ។
  4. បើបុរសនិងនារីជាឪពុកនិងម្ដាយរបស់កូននោះបានរួមរស់និងគ្នាជាអនីតិសង្វាសជាក់ស្ដែងក្នុងសម័យនីត្យានុកូលភាពដែលនារីនោះមានគភ៌ ។
  5. បើបុរសនោះបានផ្គត់ផ្គង់ រឺបានចូលរួមក្នុងការបីបាច់រក្សា និងការបីបាច់រក្សា និងការអប់រំកូននោះក្នុងឋានៈខ្លួនជាឪពុក។
  • មាត្រា ១០០

ពាក្យដែលប្ដឹងរកបិតុភាពមិនអាចនឹងទទួលបាន ១- បើមានភស្តុតាងថា នារីជាម្ដាយមានទំនាក់ទំនងកាមគុណនឹងប្រុសដទៃទៀត ក្នុងសម័យ និត្យានុកូលភាពដែលនារីនោះមានគភ៌ ។ ២- បើក្នុងសម័យនីត្យានុកូល ដែលនារីមានភគ៌ បុរសដែត្រូវប្រកាន់ថា ជាអូវពុករបស់កូននោះគ្មានលទ្ធភាពរួមដំណេកជាមួយនារីជាម្ដាយនោះ ដោយរស់នៅឆ្ងាយពីគ្នា រឺដោយមកពីមានគ្រោះថ្នាក់ ដូចមានចែងក្នុងមាត្រា៨៦ ។

  • មាត្រា ១០១

ក្នុងពេលដែលកូនអិតខាន់ស្លានៅក្នុងអនីតិភាពនៅឡើយ ម្ដាយរឺអាណាព្យាបាលនៃកូននោះ អាចសុំប្ដឹងរកបិតុភាព បាន។ ភស្តុតាងអាចបង្ហាញបានតាមគ្រប់មធ្យោបាយ។

  • មាត្រា ១០២

សាលក្រមដែលកាត់សេចក្ដីអោយទទួលស្គាល់កូនអិតខាន់ស្លា មានអនុភាពដូចគ្នានឹងលិខិតដែល ទទួលស្គាល់កូន ដោយស្ម័គ្រចិត្តដែរ ។

  • មាត្រា ១០៣

កូនអិតខាន់ស្លា ត្រូវយកត្រកូលរបស់អូវពុក រឺម្ដាយដែលទទួលស្គាល់ខ្លួន។ ប្រសិនបើអូវពុកនិង ម្ដាយទាំងពីរនាក់ ទទួលស្គាល់កូននោះត្រូវយកត្រកូលខាងអូវពុក។ ប្រសិនបើតុលាការប្រជាជន តំរូវអោយអូវពុកនិងម្ដាយទទួល ស្គាល់កូននោះ ត្រូវយកត្រកូលអ្នកដែលតុលាការតំរូវអោយទទួលស្គាល់។ ប្រសិនបើតុលាការប្រជាជប តំរូវអោ យអូវពុកនិងម្ដាយទាំងពីរនាក់ទទួលស្គាល់ កូននោះត្រូវយកត្រកូលរបស់អូវពុក។

  • មាត្រា ១០៤

កូនអិតខាន់ស្លាដែលត្រូវបានទទួលស្គាល់ មានករណីយកិច្ច និងមានសិទ្ធិដូចកូនមានខាន់ស្លាដែរ។

  • មាត្រា ១០៥

តុលាការប្រជាជន ត្រូវបង្គាប់អោយអូវពុកម្ដាយផ្ដល់អាហារកិច្ចអោយកូនជាដរាប តាមសមាមាត្រនៃធនធានរប ស់អូវពុកម្ដាយនោះ។ អាហារកិច្ចនេះត្រូវផ្ដល់អោយកូនតាមកំណត់នៃ សាលក្រមរហូតដល់កូនមាននីតិភាព។ អូវ ពុក រឺម្ដាយអាចត្រូវអោយរួចពីកាតព្វកិច្ចនេះបាន បើខ្លួនព្រមទទួលយកកូននោះទៅចិញ្ចឹមបីបាច់រក្សា។

  • មាត្រា ១០៦

សាលក្រមដែលកាត់សេចក្ដីអោយទទួលស្គាល់កូនអិតខាន់ស្លា អាចនឹងបង្ខំអោយអូវពុកសងសោហ៊ុយសំរាលកូន និងប្រាក់ចំណាយចិញ្ចឹមបីបាច់រក្សាកូន តាំងពីថ្ងៃដែលកូននោះកើតមក ទៅម្ដាយនៃកូននោះបាន។

  • មាត្រា ១០៧

កំណត់ដៃមួយច្បាប់នៃសាក្រមស្ថាពរ ដែលកាត់សេចក្ដីអោយទទួលស្គាល់កូនអិតខាន់ស្លាត្រូវផ្ញើ ទៅមន្ត្រីអត្រានុ កូលដ្ឋាននៃទីកន្លែងដែលកូននោះកើត ដើម្បីចុះនិទ្ទេសអំពីបុត្តភាពនេះ នៅលើរឹមទំព័រនៃសំបុត្រកំណើត។

ផ្នែកទី៤ អំពីស្មុំកូន

  • មាត្រា ១០៨

ស្មុំកូនគឺជាកិច្ចសន្យា ដែលចងបុគ្គពីរនាក់គឺម្នាក់ហៅថា អូវពុកចិញ្ចឹម រឺម្ដាយចិញ្ចឹម ហើយម្នាក់ទៀតហៅថាកូនចិ ញ្ចឹម អោយមានចំណងនឹងគ្នា ដូចជាបុត្តភាពមានខាន់ស្លា។

  • មាត្រា ១០៩

អូវពុករឺម្ដាយចិញ្ចឹមត្រូវមានអាយុលើសពី២៥ឆ្នាំ ហើយត្រូវមានអាយុច្រើនអាចជាពលរដ្ឋកម្ពុជា រឺជាជនបរទេស។

  • មាត្រា ១១០

គេអាចសុំកូនបានត្រឹមពីរនាក់ប៉ុណ្ណោះ។ ប្រសិនបើកូនដែលសុំនោះមានមួយណាស្លាប់គេអាច សុំកូនមួយនាក់ទៀ តបាន។ កូនចិញ្ចឹមត្រូវមានអាយុតិចជាង៨ឆ្នាំ។

  • មាត្រា ១១១

សហព័ទ្ធណាមួយអាចនិងសុំកូនយកមកចិញ្ចឹមបាន លុះត្រាតែមានការយល់ព្រមពីសហព័ទ្ធរបស់ខ្លួ។ ក្នុងករណីនេះ កូនចិញ្ចឹមត្រូវទុកជាកូនចិញ្ចឹមរបស់សហព័ទ្ធទាំងពីរនាក់។

  • មាត្រា ១១២

ដើម្បីអោយការសុំកូនសំរេចទៅបាន ត្រូវមានការព្រមព្រៀងពីអូវពុកម្ដាយ រឺអ្នកអាណាព្យាបាលនៃ កូនដែលសុំ នោះ។ បើជាទារកដែលគេបោះបង់ចោល ត្រូវមានការយល់ព្រមពីរដ្ឋអំណាចឃុំ រឺសង្កាត់។

  • មាត្រា ១១៣

កិច្ចសន្យាសុំកូន ត្រូវធ្វើជាលាយលក្ខណ៍អក្សរហើយបញ្ជាក់ដោយគណៈកម្មាធិការប្រជាជន ឃុំសង្កាត់ខាងលំនៅ នៃអ្នកសុំរឺខាងលំនៅនៃកូនចិញ្ចឹម។ សេចក្ដីនៃកិច្ចសន្យាសុំកូននោះ ត្រូវចុះក្នុងបញ្ជីអត្រានុកូលដ្ឋាន។ តុលាការប្រ ជាជន អាចបដិសេធកិច្ចសន្យាសុំកូននោះ ត្រូវចុះក្នុងបញ្ជីអត្រានុកូលដ្ឋាន។ តុលាការប្រជាជនអាច បដិសេធកិច្ច សន្យាខាងលើនេះបាន តាមពាក្យបណ្ដឹងសុំរបស់កូនចិញ្ចឹមរបស់ជនទាំងឡាយរឺរបស់អង្គការផ្សេងៗ ដែលធ្វើឡើង ដើម្បីផលប្រយោជន៍របស់កូនចិញ្ចឹមនោះ។

  • មាត្រា ១១៤

កូនចិញ្ចឹមត្រូវយកត្រកូលនៃអ្នកសុំ ហើយមានសិទ្ធិ និងករណីយកិច្ចដូចគ្នានិងកូនបង្កើត ។

ផ្នែកទី៥ អំពីទំនាក់ទំនងរវាងឪពុក-ម្ដាយ និងកូន

  • មាត្រា ១១៥

អូវពុកម្ដាយមានករណីយកិច្ច ត្រូវស្រលាញ់កូននិងយកចិត្តទុកដាក់អប់រំកូន គឺបណ្ដុះគំនិតកូនអោយស្រលាញ់ការ រៀនសូត្រ ស្នេហាមាតុភូមិមានស្មារតីសាមគ្គីអន្តរជាតិស្រលាញ់ពលកម្មគោរពទ្រព្យសម្បត្តិរដ្ឋ គោរពសិទ្ធនិងទ្រ ព្យសម្បត្តិរបស់អ្នកដទៃ។ កូនមានករណីយកិច្ចត្រូវស្រលាញ់ និងគោរពអូវពុក-ម្ដាយថែទាំរក្សា អូវពុក-ម្ដាយ និង ផ្គត់ផ្គង់សេចក្ដីត្រូវការរបស់អូវពុកម្ដាយ។

  • មាត្រា ១១៦

អូវពុក-ម្ដាយមិនត្រូវធ្វើបាបកូនរបស់ខ្លួនកូនប្រសា កូនចិញ្ចឹម កូនរបស់ប្ដី មានសិទ្ធិ រឺរបស់ប្រពន្ធមុនឡើយ។

  • មាត្រា ១១៧

កូនប្រុស កូនស្រី មានសិទ្ធិ និងករណីយកិច្ចដ្ឋានដូចគ្នាក្នុងគ្រួសារ។

  • មាត្រា ១១៨

កូនមាននីតិភាព ដែលរស់នៅជាមួយអូវពុក-ម្ដាយមានសេរីភាពក្នុងការជ្រើសរើសមុខរបររបស់ខ្លួនមានសេរីភាព ក្នុងការចូលរួមរួមសកម្មភាពនយោបាយ និងសកម្មភាពសង្គម មានសេរីភាពក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ ផ្ទាល់ របស់ខ្លួន ម្យ៉ាងវិញទៀតក៏ត្រូវមានករណីយកិច្ច ត្រូវមើលខុសត្រូវដោះស្រាយជីវភាពរួមរបស់គ្រួសារ ។

ផ្នែកទី៦ អំពីការដកហូតអំណាចមេបា

  • មាត្រា ១១៩

អាចនឹងត្រូចដកហូតអំណាចមេបា ហើយប្រគល់ទៅអោយអង្គការណាមួយរឺញាតិលោហិតណាមួយចំពោះអូវពុក ម្ដាយដែលមានកំហុសដូចខាងក្រោម ៖

  • ឪពុក-ម្ដាយ មានការខ្វះខាតក្នុងការអប់រំ
  • ឪពុក-ម្ដាយ ប្រើអំណាចដោយរំលោភទៅលើកូនដោយប្រើអុបាយកលផ្សេងៗដើម្បីបង្ខំកូនអោយប្រព្រឹត្តបទល្មើស រឺអំពើណាមួយប៉ះពាល់ដល់សង្គម។
  • ឪពុកម្ដាយ វាយធ្វើបាបកូនអិតត្រាប្រណី
  • ឪពុក-ម្ដាយ ប្រព្រឹត្តផ្ទុយពីសីលធម៌បណ្ដាលអោយមានអិទ្ធិពលអាក្រក់ដល់កូន ។
  • មាត្រា ១២០

តុលាការប្រជាជន អាចនឹងសំរេចដកហូតអំណាចមេបាពីអូវពុកម្ដាយ ដែលមានកំហុសបានលុះ ត្រាតែមានពាក្យ ប្ដឹងសុំរបស់អង្គការរដ្ឋ អង្គការមហាជន រដ្ឋអាជ្ញាអមតុលាការប្រជាជន រឺញាតិលោហិតណាមួយនៃអូវពុកនោះ។

  • មាត្រា ១២១

ការដកហូតអំណាចមេបាបណ្ដាលអោយអូវពុកម្ដាយលែងមានសិទ្ធិដែលខ្លួនធ្លាប់មានពីមុនមកចំពោះកូនរបស់ខ្លួន ប៉ុន្តែនៅមានកាតព្វកិច្ចចិញ្ចឹមកូនតទៅទៀត រហូតដល់កូននោះចូលនិតិភាព។ ក្នុងករណីនេះតុលាការ ប្រជាជន ត្រូវកំណត់កំរិតអាហារកិច្ចដែលអូវពុក-ម្ដាយ ដែលត្រូវបានដកហូតអំណាចមេបា នូវអំណាចមេបានេះឡើង វិញ ប្រសិនបើ អូវពុក-ម្ដាយនោះ បានកែប្រែគំនិតមារយាទរបស់ខ្លួនបានល្អឡើងវិញ គួរទទួលបន្ទុកអប់រំកូនបានលើក លែងតែចំពោះកូនចិញ្ចឹម ។ ច្បាប់នេះ រដ្ឋសភានៃរដ្ឋកម្ពុជាបានអនុម័ត នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ១៩៨៩ នាសម័យប្រជុំសាមញ្ញលើក ទី១៧ នីតិកាលទី១។

 

ឯកសារ​យោង

សង្គមវិទ្យាសាសនា

សង្គមវិទ្យា នៃពុទ្ធសាសនាគឺជាការសិក្សាអំពីសង្គមមនុស្សតាមគោលធម៌នៃរូបភាពពាក្យប្រៀន ប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ដែលជាអ្នកត្រាស់ដឹង នូវញេយ្យធម៌ទាំងពួងដោយប្រពៃ ហេតុផលនិងសភាវធម្មតា តាមធម្មជាតិ។ការសឹក្សាយល់ដឹងគោលធម្មតា ធម្មរតនៈ សច្ចធម៌ ភាពពិតប្រាកដ ចរិយធម៌ របស់មនុស្សសង្គម រៀនមិនធ្វើអាក្រក់ រៀនធ្វើសេចក្តីល្អ និងរៀនសម្អាតចិត្តរបស់ខ្លូនអោយបរិសុទ្ធ ជាគោលការណ៍បង្ហាញប្រាប់នូវគោលនយោបាយ ឬគោលការណ៍ដំណើរជីវិត ដើម្បីសិក្សារៀនយល់ដឹង និងការអភិវឌ្ឍន៍ខ្លួនការអភិវឌ្ឍន៍សង្គមអោយល្អប្រសើរ។

ស្តីពីសង្គមវិទ្យានៃពុទ្ធសាសនា

បានរៀបជា សំណុំឯកសារ ក្នុង សង្គមវិទ្យានៃពុទ្ធសាសនា​ ជាដំបូងសូមនាំមិត្រអ្នកអានធ្វើការសិក្សាអំពីអត្ថន័យសង្គមវិទ្យាជាមុនសិន សង្គមវិទ្យា

(Sociology) ចេញមកពីការគួបផ្សំនៃពាក្យពីរម៉ាត់របស់ភាសាឡាតាំងSocius=គូកនឬសង្គម ology =ការសិក្សា និងភាសាក្រិក λόγος=ពាក្យ

lógos=ចំណេះដឹង។ រីឯភាសាអង់គ្លេសSociology=ការសិក្សាអំពីសង្គម (The study of society ) ឬវិទ្យាសាស្ត្រអំពីសង្គម(The science of

society)។និយមន័យសង្គមវិទ្យាត្រូវបានលើកឡើងដោយសង្គមវិទូជាច្រើនរហូតរកឃើញថាមាននិយមន័យ ២៧ប្រភេទ

ដែលទាក់ទងទៅនឹងនិយមន័យសង្គមវិទ្យា ប៉ុន្តែគេសរុបនិយមន័យទាំងនេះនៅត្រឹមតែ ៧ប្រភេទប៉ុណ្ណោះ ដែលមានខ្លឹមសារដូចខាងក្រោម៖

សង្គមវិទ្យា គឺជាការសិក្សាអំពីជីវភាពសង្គម។

សង្គមវិទ្យា គឺជាការសិក្សាអំពីអាកប្បកិរិយារបស់មនុស្សក្នុងសង្គម។

សង្គមវិទ្យា គឺជាការសិក្សាអំពីសកម្មភាពសង្គម។

សង្គមវិទ្យា គឺជាការសិក្សាអំពីរូបភាពនៃទំនាក់ទំនងសង្គម។

សង្គមវិទ្យា គឺជាការសិក្សាអំពីក្រុមជាលក្ខណៈសង្គម ឬប្រព័ន្ធសង្គម។

សង្គមវិទ្យា គឺជាវិទ្យាសាស្ត្រអំពីទំនាក់ទំនងសង្គម។

សង្គមវិទ្យា គឺជាវិទ្យាសាស្ត្រដែលសិក្សាអំពីសង្គម។

សង្គមវិទ្យានៃពុទ្ធសាសនា គឺជាការសិក្សាអំពីសង្គមមនុស្សតាមគោលធម៌នៃរូបភាពពាក្យប្រៀន

ប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ដែលជាអ្នកត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃ

ហេតុផលនិងសភាវធម្មតា តាមធម្មជាតិ។ការសឹក្សាយល់ដឹងគោលធម្មតា ធម្មរតនៈ សច្ចធម៌

ភាពពិតប្រាកដ ចរិយធម៌របស់មនុស្សសង្គម រៀនមិនធ្វើអាក្រក់ រៀនធ្វើសេចក្តីល្អ និងរៀន

សម្អាតចិត្តរបស់ខ្លូនអោយបរិសុទ្ធ ជាគោលការណ៍បង្ហាញប្រាប់នូវគោលនយោបាយ

ឬគោលការណ៍ដំណើរជីវិត ដើម្បីសិក្សារៀនយល់ដឹង និងការអភិវឌ្ឍន៍ខ្លួនការអភិវឌ្ឍន៍សង្គម

អោយល្អប្រសើរ។Image