ការប៉ះទង្គិច​ផ្លូវចិត្ត

 

ការប៉ះទង្គិច​ផ្លូវចិត្ត

បន្ទាប់ពី​ សង្គ្រាម​នៅ​វៀតណាម ការស្រាវជ្រាវ​ចាប់​ផ្តើមឡើង។ ការស្រាវជ្រាវ​មួយចំនួន កំពុង​ត្រូវបាន​ធ្វើបាន​ឡើង​ទៅលើ​មនុស្ស​ដែល​ពីមុន​មកជា​ក្មេង​ធ្លាប់​ រស់នៅក្នុង​សង្គ្រាមលោកលើកទី។មនុស្ស​ទាំងនេះ គឺ​បានទទួល​ការព្យាបាល​លើ​ការប៉ះទង្គិច​ផ្លូវចិត្ត ហើយ​បន្ទាប់មក​បាន​ប្រាប់ថា​ពួកគេ​បាន​មើលឃើញ​ពី​ភាព​ផ្លាស់ប្តូរ​ក្នុង​ ជីវិត​របស់​ពួកគេ។ ពួកគេ​និយាយថា ប្រសិនបើ​ពួកគេ​បានទទួល​ការព្យាបាល​តាំងពី​ពួកគេ​នៅ​ក្មេង​វ័យ ការរស់នៅ​របស់​ពួកគេ​នឹង​បាន​ប្រសើរ​ជាង​នេះ។

តើ​ការប៉ះទង្គិច​ផ្លូវ​ចិត្ត ឬ Trauma ជា​អ្វី?
ការប៉ះទង្គិច​ផ្លូវចិត្ត មិនមែនជា​ជំងឺ​ទេ។ វា​គឺជា​ប្រតិកម្ម​តប​ធម្មតា​ទៅនឹង​ស្ថានភាព​មិនធម្មតា​មួយ។ ប៉ុន្តែ​ប្រសិនបើ​ការប៉ះទង្គិច​ផ្លូវចិត្ត​មិនត្រូវ​បានទទួល​ការព្យាបាល វា​នឹង​វិ​វត្ត​ទៅជា​ជំងឺ។

ការប៉ះទង្គិច​ផ្លូវចិត្ត កើតមានឡើង​នៅពេលដែល​ព្រឹត្តិការ​ណ៏​គម្រាមកំហែង​ដល់​ជីវិត​មួយ ធ្វើ​ឲ្យ​មាន​រំញោច​ដល់​ញាណ​ទាំងអស់ និង​ប្រព័ន្ធ​ជីវសាស្ត្រ​ដើម្បី​ទប់​ទល់នឹង​ព្រឹត្តិការ​ណ៏​នោះ។ ឧ​ទា​ហរ​ណ៏៖
• ចក្ខុ សោត ឃាន ជីវ​ហា និង​ការ​ប៉ះ​ស្ទាប (ញាណ)
• ការរង​នូវ​សម្ពាធ​នៃ​អារ​ម្ម​ណ៏​រំជួល (ប្រព័ន្ធ​ជីវសាស្ត្រ)
ព្រឹត្តិការ​ណ៏​ភាគច្រើន​ដែល​អ្នក​ចងចាំ គឺ​ដោយ​ញាណ​ទី១ដល់ទី៣ (ឧ. ចាំ​អំពី​មនុស្សម្នា​ក់ដោយ​ប្រើ​ចក្ខុវិញាណ និង​សោតវិញាណ)។ ប៉ុន្តែ​ការប៉ះទង្គិច​ផ្លូវចិត្ត គឺ​ប្រើ​ញាណ​ទាំងអស់។ នៅពេល​រង​សម្ពាធ ព្រឹត្តិការ​ណ៏​ទាំងនេះ នឹងមាន​ថាមពល​ជះ​ត្រលប់ មិនថាតែ​នៅពេល​ដឹងខ្លួន ឬ​ពេល​គេង​ឡើយ ហើយ​មនុស្ស​ដែល​រង​ឥទ្ធិពល​នេះ ជារឿយៗមិនអាច​គ្រប់គ្រង​ខ្លួន​បានឡើយ។ ព្រឹត្តិការ​ណ៏​នេះ​អាច​កើតមានឡើង​គ្រប់ពេល គ្រប់​ទីកន្លែង ដែល​អាចធ្វើ​ឲ្យ​អារ​ម្ម​ណ៏​ជ្រួលច្របល់។ គ្រោះថ្នាក់ និង​ព្រឹត្តិការ​ណ៏​ដែល​មិនអាច​គ្រប់គ្រង​បាន គឺ​ត្រូវបាន​មើលឃើញ​ដោយ​ស្ថានភាព​ជ្រួលច្របល់ និង​មិនអាច​ព្យាករ​បាន។
មនុស្សពេញវ័យ និង​កុមារ

ទាំង​មនុស្សពេញវ័យ និង​កុមារ​សុទ្ធតែ​អាច​កើតមាន​ការប៉ះទង្គិច​ផ្លូវចិត្ត ព្រោះ​វា​ជា​រឿង​ធម្មតា​ដែល​មនុស្ស​ទាំងពីរ​ប្រភេទ​នេះ អាច​ទទួលរង​នូវ​ព្រឹត្តិការ​ណ៏​ដូចគ្នា។

នៅពេលដែល​អ្នកសិក្សា​ពី​ការប៉ះទង្គិច​ផ្លូវចិត្ត អ្នក​អាច​យល់ថា​វា​ពិបាក​យល់។ អ្នក​អាច​យល់ថា វា​ប្រាប់​អ្នក​អំពី​អ្វីដែល​បាន​កើតមាន​ចំពោះ​អ្នក និង​ថា​តើ​អ្នកមាន​អារ​ម្ម​ណ៏​យ៉ាងណា។

ប្រសិនបើ​វា​កើតមាន​ចំពោះ​អ្នក អ្វីដែល​អ្នក​អាច​ធ្វើបាន គឺ​ស្វែងរក​នរណាម្នាក់​ដែល​អ្នក​គិតថា​ទុកចិត្ត អាច​នឹង​ចែករំលែក​នូវ​បទពិសោធន៍ និង​អារ​ម្ម​ណ៏​នេះ។

វា​មិន​ងាយស្រួល​នោះទេ​ក្នុងការ​ស្តាប់​អ្នក​ទទួលរង​ការប៉ះទង្គិច​ ផ្លូវចិត្ត ជាពិសេស​ប្រសិនបើ​អ្នក​ក៏​ជា​មនុស្ស​ដែល​ទទួលរង​ឥទ្ធិពល​របស់​វា​ដែរ។ ប៉ុន្តែ​សូម​ចងចាំ​ថា ប្រសិនបើ​អ្នក​អាច​ស្តាប់​អ្នក​ទទួលរង​ការប៉ះទង្គិច​ផ្លូវចិត្ត​បាន នោះ​វា​ជា​វិធី​ប្រសើរ​ជាងគេ​បំផុត​ដែល​អាចជួយ​អ្នក​ទាំង​នោះបាន។ ប្រសិនបើ​អ្នក​មិនអាច​ធ្វើ​បានទេ វា​ក៏មាន​ជា​បញ្ហា​អ្វី​ដែរ ព្រោះ​វា​ជា​រឿង​មិន​ងាយស្រួល​ឡើយ។

វា​ជា​រឿង​ប្រសើរ​បំផុត​សម្រាប់​កុមារ​ដែល​អាច​និយាយ​ចេញ​នូវ​រឿង​ ទាំងអស់នេះ ទៅដល់​នរណាម្នាក់​ដែល​គេ​ស្គាល់​និង​ជឿទុកចិត្ត។ ដូច្នេះ​អ្នក​គឺជា​អ្នក​ជួយ​ដ៏​ល្អ​បំផុត​របស់​ពួកគេ។

អ្នក​ក៏ត្រូវ​មើលថែទាំ​ខ្លួនឯង​ដែរ។ វិធី​ល្អ​បំផុត គឺ​ចែករំលែក​រឿងនេះ​ទៅដល់​មនុស្ស​ដែល​អ្នក​ទុកចិត្ត។ ចែករំលែក​រឿង​ដែល​កំពុង​កើតមាន​ជាមួយនឹង​កុមារ​ដែល​អ្នក​មើលថែ។
បុព្វហេតុ​នៃ​ការប៉ះទង្គិច​ផ្លូវចិត្ត

បុព្វហេតុ​នៃ​ការប៉ះទង្គិច​ផ្លូវចិត្ត​មាន៖

• ការគំរាមកំហែង​អាយុជីវិត​ដោយផ្ទាល់
• ការធ្វើ​ឲ្យ​របួស​ដល់​ខ្លួនឯង
• ការមើលឃើញ​ការបង្ករ​របួស
• ការមើលឃើញ​ការស្លាប់​ដ៏​អាក្រក់
• ការបង្ករ​របួស​ដល់​សមាជិក​ក្រុមគ្រួសារ
• មរណភាព​ដ៏​អាក្រក់​របស់​សមាជិក​ក្រុមគ្រួសារ​ណា​ម្នាក់
• ស្តាប់​ឭ​សម្រែក​ឲ្យ​ជួយ

លក្ខ​ណះ​ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្រិត​នៃ​ការប៉ះទង្គិច​ផ្លូវចិត្ត៖
• គ្រោះថ្នាក់​ដែល​មិនបាន​ព្រៀងទុក
• នៅក្បែរ​ព្រឹត្តិការ​ណ៏​មួយ
• នៅក្នុង​ព្រឹត្តិការ​ណ៏​មួយ
• ការអូសបន្លាយ​ការបង្ខិតបង្ខំ​អំពើរ​ហឹ​ង្សា
• ការប្រើប្រាស់​អាវុធ
• ចំនួន​នៃ​ព្រឹត្តិការ​ណ៏​គ្រោះថ្នាក់
• ទំនាក់ទំនង​ទៅកាន់​ជនរងគ្រោះ
• ការរំលោភបំពាន​រា​ង្គ​កាយ
ការពិតជា​មូលដ្ឋាន​អំពី​ការប៉ះទង្គិច​ផ្លូវចិត្ត

ក. កត្តា​ពាក់ព័ន្ធ​នឹង​ភាពខ្លាំង និង​ភាព​ងាយ​រងគ្រោះ

តើ​អ្វី ដែល​ធ្វើ​ឲ្យ​មនុស្ស២នាក់​ដែល​បាន​មើលឃើញ​ព្រឹត្តិការ​ណ៏​ដូចគ្នា មានប្រតិកម្ម​តប​ខុសគ្នា? កុមារ​ខ្លះ មានប្រតិកម្ម​តប​រយះ​ពេល​យូរ​ចំពោះ​ព្រឹត្តិការ​ណ៏​ប៉ះទង្គិច​ផ្លូវចិត្ត ខ​ណះ​ដែល​កុមារ​ខ្លះទៀត ទំនងជា​អាច​គ្រប់គ្រង​បាន​នូវ​ស្ថានភាព​ដែល​ស្ទើរតែ​មិនមែនជា​បញ្ហា​នោះ។ កត្តា​ទាំងនោះ​មាន​ដូចខាងក្រោម៖

ប្រភេទ និង​ភាព​ធ្ងន់ធ្ងរ​នៃ​ការប៉ះទង្គិច​ផ្លូវចិត្ត
• សមត្ថភាព​អភិវឌ្ឍ​ន៏​របស់​កុមារ
• អធ្យាស្រ័យ ខឹង​ច្រ​ង៉េ​ង​ច្រ​ង៉ាង ទុយមុយ(ដកថយ)
• ការ​ប្រឡូក​ចូល​ព្រឹត្តិការ​ណ៏​ប៉ះទង្គិច​ផ្លូវចិត្ត​កាលពីមុន
• កម្រិត​នៃ​ការគោរព​ខ្លួនឯង
• កម្រិត​នៃ​ការគ្រប់គ្រង
• កម្រិត​នៃ​ការយល់ដឹង
• ទ្រាំទ្រ​នឹង​ការឈឺចាប់
• ងាយ​ទទួលរង​ប្រតិកម្ម​ចំពោះ​អ្នក​រំឭក
• គ្មាន​ប្រតិកម្ម​ចំពោះ/បដិសេធ​អ្នក​ថែទាំ
• មានប្រតិកម្ម​ហួសហេតុ​ចំពោះ​អ្នក​ថែទាំ
• អ្នក​ថែទាំ​ដែលមាន​ការប៉ះទង្គិច​ផ្លូវចិត្ត
• កម្រិត​នៃ​ការគំរាមកំហែង​ទៅតាម​ស្ថានភាព
• កម្រិត​នៃ​ការយល់​ចិត្ត​របស់​កុមារ​ចំពោះ​អ្នក​ដ៏​ទៃ
• សមត្ថភាព​យល់ដឹង​ពី​ការដោះស្រាយ​បញ្ហា​មាន​ភាពខុសគ្នា​ចំពោះ​ភេទ​ស្រី​និង​ប្រុស
• កម្រិត​នៃ​បញ្ញា/ការអភិវឌ្ឍ

ខ. ការបាត់បង់​នូវ​ជំនឿ​មូលដ្ឋាន និង​ការរំពឹងទុក​នាពេល​អនាគត
ព្រឹត្តិការ​ណ៏​ប៉ះទង្គិច​ផ្លូវចិត្ត បង្ខំ​ឲ្យ​កុមារ​កែប្រែ​នូវ​ទស្សនៈ​របស់គេ​ចំពោះ​មនុស្ស​រួសរាយ​រាក់ទាក់ អ្នកធ្វើ​ល្អ ឪពុកម្តាយ​ដែលជា​អ្នកការពារ និង​អនាគត​ដែល​អាច​កើតមាន និង​អាច​ព្យាករ​បាន។ ព្រឹត្តិការ​ណ៏​ប៉ះពាល់​ដល់​អនាគត​ទាំងនេះ អាចមាន​ឥទ្ធិពល​ចំពោះ​កុមារ ទៅតាម​តំណាក់កាល​នៃ​ការអភិវឌ្ឍ​ដែល​កុមារ​មាន នៅពេល​ព្រឹត្តិការ​ណ៏​នេះ​កើតឡើង។

• កុមារ​នៅ​កម្រិត​ម​ត្តេ​យ្យ​សិក្សា គ្មាន​ការព្រួយបារម្ភ​ច្រើន​ទេ ព្រោះ​គេ​ពឹង​ផ្អែកលើ​សមត្ថភាព​ឪពុកម្តាយ​ក្នុងការ​ការពារ និង​ដោះស្រាយ​បញ្ហា​គ្រប់​ស្ថានភាព។ ប៉ុន្តែ​នៅពេល​មាន​សង្គ្រាម​ធ្ងន់ធ្ងរ​កើតមាន នៅ​ដំណាក់កាល​ដំបូង កុមារ​អាច​នឹង​បាត់បង់​ជំនឿ​លើ ឪពុកម្តាយ​ថា​អាច​ការពារ​គេ​បាន ហើយ​ពួកគេ​នឹង​ចាប់ផ្តើម​ខ្វល់ខ្វាយ​ពី​តម្រូវការ​មូលដ្ឋាន។
• ចាប់ពី​អាយុ​ចូលរៀន​ទៅ កុមារ​កាន់តែ​មានការ​យល់ដឹង​ពី​ស្ថានភាព​ដែល​អាច​កើតមាន មហន្តរាយ ពេល​សង្គ្រាម​ដែល​ឪពុកម្តាយ​មិនអាច​មានលទ្ធភាព​ការពារ​កូន​បាន។ ពួកគេ​យល់បាន​ថា​ក្នុងស្ថានភាព​មួយចំនួន ពួកគេ​មិនអាច​ទទួលបាន​ការជួយ​ពី​មនុស្ស​ធំ​បានឡើយ។ បើទោះបីជា​កុមារ​បានដឹង​ពី​ការត្រៀមខ្លួន​ក្នុងស្ថានភាព​នេះហើយ​ក៏ដោយ ក៏​ពួកគេ​អាច​យល់បាន​បន្ថែមទៀត​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ព្រឹត្តិការ​ណ៏​បែបនេះ ហើយ​សុវត្ថិភាព​មូលដ្ឋាន​ក្នុងការ​រស់នៅ​របស់​ពួកគេ​អាច​ត្រូវ​បាត់បង់។
• ច្រើន​ឆ្នាំទៅ មនុស្សពេញវ័យ​អាច​ប្រយុទ្ធប្រឆាំង​ដើម្បី​ភាព​ឯករាជ្យ ការជឿជាក់​លើ​ខ្លួនឯង និង​ត្រៀមខ្លួន​ពួកគេ​សម្រាប់​ដោះស្រាយ​ស្ថាន​ការផ្សេង។ ប៉ុន្តែ​សម្រាប់​ពួកគេ​ការធ្លាក់ចុះ​នូវ​សិទ្ធ​អំណាច និង​ការគ្រប់គ្រង អាចមាន​ឥទ្ធិពល​ជ្រាលជ្រៅ​ទៅលើ​ជំនឿ​និង​សុវត្ថិភាព​មូលដ្ឋាន។
គ. ទស្សនៈ​មូលដ្ឋាន​មួយចំនួន​ទាក់ទង​នឹង​ប៉ះទង្គិច​ផ្លូវចិត្ត​ដោយ​មូលហេតុ​សង្គ្រាម

1. មនុស្សពេញវ័យ​មើលរំលង​ភាពឈឺចាប់​របស់​កុមារ
មនុស្សពេញវ័យ​តែង​មើលរំលង​ភាពឈឺចាប់​របស់​កុមារ។ វា​អាចជា​អ្វីដែល​កុមារ​ធ្លាប់បាន​ឆ្លងកាត់ និង​រយៈពេល​នៃ​ការឈឺចាប់​ដ៏​ជ្រាលជ្រៅ។ យើង​ត្រូវ​បង្កើន​ការយល់ដឹង អំពី​បញ្ហា​នេះ និង​ត្រូវ​បង្រៀន​ដល់​មនុស្ស​អំពី​សា​រះ​សំខាន់​នៃ​ការបញ្ចេញ​អារ​ម្ម​ណ៏ ភាពភ័យខ្លាច​របស់​កុមារ​ដើម្បី​ឲ្យ​គេ​ដឹង ឲ្យ​មាន​សុវត្ថិភាព និង​ភាពជិតស្និទ្ធ​ជាមួយ​មនុស្សពេញវ័យ ដែល​អាច​តាមដាន​ពី​ការនិយាយ​ចេញ​របស់​កុមារ។

2. មនុស្សពេញវ័យ​ជាច្រើន​មិនអាច​ស្តាប់​កុមារ​បាន
ជារឿយៗ កុមារ​ត្រូវ​មិនត្រូវ​បាន​ឲ្យ​បង្ហាញ​ចេញ​នូវ​អារ​ម្ម​ណ៏​រំជួល​របស់ខ្លួន​ ចំពោះ​ព្រឹត្តិការ​ណ៏​ប៉ះទង្គិច​ផ្លូវចិត្ត​នោះទេ។ ជាពិសេស​នៅពេលដែល​ព្រឹត្តិការ​ណ៏​គួរ​ឲ្យ​ភ័យខ្លាច​នោះ កើតមាន​ជាមួយគ្នា​ចំពោះ​មនុស្សពេញវ័យ​និង​កុមារ។ ជាទូទៅ​មនុស្ស​ធំ មិន​ចង់​រំឭក​អំពី​ព្រឹត្តិការ​ណ៏​នោះឡើយ។ ឪពុកម្តាយ​ឬ​មនុស្ស​ធំ អាចមាន​អារ​ម្ម​ណ៏​ថា គ្មាន​ថាមពល/អំណាច ហើយ​វា​ពិបាក​បង្ហាញ​ចេញ​នៅ​ចំពោះមុខ​កុមារ។ ឪពុកម្តាយ​មិនអាច​ផ្តល់​អាហារ សុវត្ថិភាព និង​ផែនការ​អនាគត​សម្រាប់​កុមារ (អ្វីៗដែលជា​ការគិត​ទុករ​បស់​ឪពុកម្តាយ)។
ឪពុកម្តាយ មិនអាច​ផ្តល់​ឲ្យ​នូវ​តម្រូវការ​រាងកាយ និង​អារ​ម្ម​ណ៏​ដល់កូន។
ពេលខ្លះ ភាពភ័យខ្លាច​របស់​ឪពុកម្តាយ​ងាយ​លេចឡើង ហើយ​ពួកគេ​មិន​ចង់​និយាយ​ចេញ ឬ​ផ្តល់យោបល់​ទៅលើ​ការព្រួយបារម្ភ​របស់​កូន​ទេ។ ពេលខ្លះទៀត ពួកគេ​មិនដឹងថា​ត្រូវ​និយាយ​អ្វី​ទេ។
មនុស្ស​ធំ​ត្រូវការ​ដំ​បូរ​ន្មា​ន​ត្រឹមត្រូវ ទៅលើ​របៀប​នៃ​ការ​ស្តាប់​កុមារ​និយាយ។ វា​មិនចាំបាច់​ត្រូវ​និយាយ​រឿងនេះ​គ្រប់ពេល​នោះទេ ប៉ុន្តែ​កុមារ​គួរ​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​បើកចំហរ និង​ស្តាប់​មតិ​អ្នក​ដ៏​ទៃ​នៅពេល​កុមារ​ឲ្យ​សញ្ញា​ថា​ពួកគេ​ចង់​និយាយ។ ពួកគេ​គួរ​ធ្វើឡើង​ដោយ​ខ្លួនឯង។ ឧ. គួរផ្តល់​រយៈពេល១ម៉ោង​ក្នុង១សប្តាហ៍​ឲ្យ​កុមារ​និយាយ។ ឪពុកម្តាយ​ត្រូវ​ដឹងថា​វា​ជា​ការល្អ​សម្រាប់​កុមារ ជាពិសេស​នៅពេល​កុមារ​មានប្រតិកម្ម​អ្វីមួយ ឬ​យំ ខណៈដែល​គេ​ចែករំលែក​រឿងរ៉ាវ​និង​ការគិត​របស់គេ។
3. ការដាក់​សម្ពាធ គឺជា​ឧបសគ្គ​ចម្បង​ដើម្បី​ដោះស្រាយ​បញ្ហា
ការប៉ះទង្គិច​ផ្លូវចិត្ត​មិនមែនជា​ជំងឺ​ទេ។ វា​ជា​ប្រតិកម្ម​ធម្មជាតិ​ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​ក្នុងការ​រស់នៅ​ មួយ។ ប៉ុន្តែ​ការប៉ះទង្គិច​ផ្លូវចិត្ត​ដែល​មិន​បានទទួល​ការព្យាបាល អាច​បណ្តាល​ឲ្យ​មានការ​ឈឺចាប់ ប្រតិកម្ម​ផ្លូវ​អារ​ម្ម​ណ៏ និង​ប៉ះពាល់​សុខភាព​ផ្លូវចិត្ត និង​រាងកាយ។
មនុស្ស​ធំ គួរ​ធ្វើ​កិច្ចការ​នេះ​ជាមួយ​កុមារ​ដើម្បី​ឲ្យ​ពួកគេ​បញ្ចេញ​អារ​ម្ម​ណ៏​រំជួល​ចំពោះ​ការប៉ះទង្គិច​ផ្លូវចិត្ត។
សញ្ញា​ទូទៅ​នៃ​ការប៉ះទង្គិច​ផ្លូវចិត្ត
ការគិត
• ការភាន់ច្រឡំ
• ភ័យខ្លាច​ទៅជា​ឆ្កួត
• រៀនសូត្រ​ពី​បញ្ហា
• បញ្ហា​ក្នុង​ការគិត​ឲ្យ​ច្បាស់លាស់ រកហេតុ​ផល វិនិច្ឆ័យ និង​ការយកចិត្តទុកដាក់
• បញ្ហា​ក្នុង​ការដាក់​លំដាប់​អទិភាព និង​ការដោះស្រាយ​បញ្ហា
• បញ្ហា​ការចងចាំ
• បញ្ចៀស ឬ​បារម្ភ​អំពី​ព្រឹត្តិការ​ណ៏​ប៉ះទង្គិច​ផ្លូវចិត្ត
• បដិសេធ​អំពី​សា​រះ​សំខាន់ និង​ផលប៉ះពាល់​នៃ​ព្រឹត្តិការ​ណ៏
• ការយល់​ខុស​អំពី​រយះពេល និង​លំដាប់លំដោយ
• ការនឹកឃើញ​ព្រឹត្តិការ​ណ៏​ឡើងវិញ
• សុ​បិ​ន្ត​អាក្រក់
• បារម្ភ​អំពី​សុខភាព​រាងកាយ
រាងកាយ
• ការរំខាន​ដំណេក
• ល្ហិតល្ហៃ
• ចង់​ក្អួត
• ឈឺ​ចុកចាប់
• រោល​លើ​ស្បែក
• ការឆ្លង
• ជំងឺ និង​គ្រោះថ្នាក់​កាន់​ច្រើន
• តឹង​សាច់ដុំ
• ឈឺក្បាល
• ការរំខាន​ការហូបចុក (ហូប​លែង​បាន ញាំ​ច្រើន​ជ្រុល មិន​រំលាយ​អាហារ)
• ភាពលំបាក​ក្នុងការ​និយាយ​ចេញ ឧ. បាត់​សម្លេង ត្រដិត
• បញ្ហា​គំហើញ និង​សោត
• បញ្ហា​ពោះវៀន និង​ផ្លោក​នោម

អារ​ម្ម​ណ៏​រំជួល
• សោកសង្រេង
• ថប់​បារម្ភ
• ភ័យខ្លាច​ហេតុ​ការ​ណ៏​កើតមាន​ម្តងទៀត
• ទុ​តិ​ដ្ឋិ​និយម
• ក្រៀមក្រំ
• អស់សង្ឃឹម
• ទុក្ខសោក
• ចំណង់​ខ្លាំង
• អាក់អន់ចិត្ត
• តែលតោល
• ធ្លាក់​ទឹកចិត្ត
• តូចចិត្ត
• កំហឹង
• កំហុស
• អៀនខ្មាស
• ស្ពឹក/គាំង
• ទទួលរង​ប្រតិកម្ម​ជ្រុល
• ធ្វើបាប​ខ្លួនឯង
• ប្រកែក

អាកប្បកិរិយា
• ត្រូវតែ​និយាយ​ចេញ​អំពី​ព្រឹត្តិការ​ណ៏
• បញ្ហា​ទំនាក់ទំនង និង​គ្រួសារ
• ការប្រើប្រាស់​សារធាតុ​ញៀន
• ការ​រំជួលចិត្ត​យ៉ាងខ្លាំង
• ទុយមុយ
• គេច​ពី​កន្លែង​ដែល​បញ្ហា​ប៉ះទង្គិច​ផ្លូវចិត្ត​កើតមាន
• យឺតយ៉ាវ
• ដើរ​តែលតោល​គ្មាន​គោលដៅ
• វង្វេងស្មារតី
• ព្រងើយកន្តើយ
• ស្ពឹក​ច្រអូស
• ប្រព្រឹត្ត​ឡើងវិញ
• ចិត្ត​ស្រាល មួម៉ៅ​ច្រើន
• សកម្ម​ហួសហេតុ
• រំភើប​រំជួល
• ខ្លាច
• មិន​ស្តាប់បង្គាប់
• ខឹងសម្បារ

ផលប៉ះពាល់​នៃ​ការប៉ះទង្គិច​ផ្លូវចិត្ត​ទៅលើ​កុមារ (UNICEF)

ជាធម្មតា នៅពេល​មាន​ព្រឹត្តិការ​ណ៏​មួយ​កើតឡើង ការគិត និង​អារ​ម្ម​ណ៏​ដើរ​ទន្ទឹមគ្នា។ ប៉ុន្តែ​បន្ទាប់ពី​មនុស្ស​បានទទួល​រង​នូវ​ព្រឹត្តិការ​ណ៏​ប៉ះទង្គិច​ ផ្លូវចិត្ត​មួយ អារ​ម្ម​ណ៏​របស់​ម្នាក់​នោះ នៅតែ​ថេរ​ដដែល។ គោលបំណង​នៃ​ការព្យាបាល គឺ​ដើម្បី​នាំ​អារ​ម្ម​ណ៏​និង​ការគិត​ត្រលប់​ទៅរក​ភាព​ដើម​វិញ។ ដើម្បី​ព្យាបាល​ការប៉ះទង្គិច​ផ្លូវចិត្ត អ្នក​ជួយ​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​អ្នក​ប៉ះទង្គិច​ផ្លូវ​ចិត្តបាន​និយាយ​ចេញ​ នូវ​ការគិត និង​អារ​ម្ម​ណ៏​របស់គេ។

ហេតុអ្វី​បានជា​ការព្យាបាល​ការប៉ះទង្គិច​ផ្លូវចិត្ត​មាន​សា​រះ​សំខាន់?
ការប៉ះទង្គិច​ផ្លូវចិត្ត​ដោយ​មូលហេតុ​សង្គ្រាម មិនអាច​ព្យាបាល​ដោយ​កុមារ​ខ្លួនឯង​ទេ។ ជាទូទៅ ព្រឹត្តិការ​ណ៏​ប៉ះទង្គិច​ផ្លូវចិត្ត កើតមានឡើង​ធ្វើ​ឲ្យ​រំខាន ឈឺចាប់ ដូច​មានការ​ដាក់ទណ្ឌកម្ម ប៉ះពាល់​ដល់​អារ​ម្ម​ណ៏​យ៉ាងខ្លាំង បើទោះបី​មិនមាន​អ្នក​ចាំ​រំឭក​ក៏ដោយ ហើយ​កុមារ​មិនអាច​ប្រឈមមុខ​ជាមួយនឹង​ការចងចាំ​ឡើងវិញ​ដ៏​អាក្រក់​នេះ​បានទេ។ ដូច្នេះ​កុមារ មិន​ព្រម​បង្ហាញ​ចេញ​នូវ​អារ​ម្ម​ណ៏​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការ​ណ៏ និង​ការចងចាំ​ដ៏​អាក្រក់​នេះ​ទេ ហើយ​ព្យាយាម​គេច​ចេញពី​ការ​រំឭក​នូវ​រឿងរ៉ាវ​ទាំងអស់នេះ។ នៅពេល​ធ្វើ​សម្ភាសន៍ កុមារ​ខ្លួនឯង​ផ្ទាល់​ដឹង​ហើយ​ថា​ទោះបី​ពួកគេ​ខំ​បញ្ចៀស​ពី​ការ​រំឭក​ រឿងរ៉ាវ​ប៉ះទង្គិច​ផ្លូវចិត្ត​ទាំងអស់នេះ​ក៏ដោយ ក៏​ការធ្វើ​បែបនេះ វា​មិន​អាចជួយ​អ្វី​បានឡើយ។

ក្រោយ​សង្គ្រាម ការខូចខាត​រា​ង្គ​កាយ អាច​ត្រូវបាន​គេ​មើលឃើញ​ជាច្រើន​ទស្សវត្សរ៍ ដូច្នេះហើយ វា​បន្សល់​នូវ​ចងចាំ​មួយ។ ជាពិសេសក្មេងៗដែល​ខ្វះ​បទពិសោធន៍​ក្នុងការ​បង្ហាញ​ចេញ​និង​ចែករំលែក​នូវ​ ការព្រួយបារម្ភ និង​ការចងចាំ​ដ៏​អាក្រក់​របស់​ពួកគេ​ជាមួយ​អ្នកផ្សេង​ក្រៅពី​ឪពុកម្តាយ នៅពេល​ឪពុកម្តាយ​ក៏​កំពុង​ទទួលរង​ការប៉ះទង្គិច​ផ្លូវចិត្ត​ដូចគ្នា​ដែរ ហើយ​ដែល​ឪពុកម្តាយ​ទាំងនោះ​មិនបាន​ដឹង​ពីសា​រះ​សំខាន់​នៃ​ការប្រាស្រ័យ​ ទាក់ទង​អំពី​ការប៉ះទង្គិច​ផ្លូវចិត្ត​ជាមួយកូន។ ដូច្នេះ​កុមារ គាំង​ជាប់​ជាមួយនឹង​ការចងចាំ​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​ពី​សង្គ្រាម។
ខាងក្រោម​នេះ​ជា​ផ្នែក​នៃ​ការបើកឱកាស​ឲ្យ​បញ្ចេញ​នូវ​យោបល់​អារ​ម្ម​ណ៏ ដែលជា​ស្នូល​នៃ​ដំណើរការ​ព្យាបាល​ការប៉ះទង្គិច​ផ្លូវចិត្ត។
ពេលវេលា​តែមួយ​មុខ​មិនអាច​ព្យាបាល​ការប៉ះទង្គិច​ផ្លូវចិត្ត​បានទេ ។ ពេលវេលា​អាច​ទំនងជា​ព្យាបាល​ស្នាមរបួស និង​បន្ធូរបន្ថយ​ភាព​សោកសង្រេង ប៉ុន្តែ​វា​មិន​ទំនងជា​អាចជួយ​ព្យាបាល​ការប៉ះទង្គិច​ផ្លូវចិត្ត​បាន​ ទាំងស្រុង​ទេ។ យើង​អាច​សន្និដ្ឋានបានថា ពេលវេលា​មិនអាច​ព្យាបាល​ការប៉ះទង្គិច​ផ្លូវចិត្ត​របស់​កុមារ​បានឡើយ។ វិធីសាស្ត្រផ្សេងៗទៀត ត្រូវបាន​យកមកប្រើ​ដើម្បី​ជួយ​កុមារ​ឲ្យ​ប្រឈម​និង​ការប៉ះទង្គិច​ផ្លូវចិត្ត និង​ជួយ​ដល់​ដំណើរការ​ព្យាបាល ដូច្នេះ​កុមារ​អាច​ធូរស្បើយ​ពី​ការប៉ះទង្គិច​ផ្លូវចិត្ត​បាន។

ជា​ជម្រើស​ល្អ ការធ្វើអន្តរាគមន៍​ដើម្បី​បន្ធូរបន្ថយ​ការប៉ះទង្គិច​ផ្លូវចិត្ត គួរ​ត្រូវធ្វើ​ផែនការ​ចាប់តាំងពី​ថ្ងៃ​ដំបូង​នៃ​ការចាប់ផ្តើម​មាន​ជម្លោះ​ ប្រដាប់អាវុធ។

ការព្យាបាល​ការប៉ះទង្គិច​ផ្លូវចិត្ត​មាន​របៀប​នៃ​ការគិត​ដែលមាន​កាលកំណត់
ព្រឹត្តិការ​ណ៏​ប៉ះទង្គិច​ផ្លូវចិត្ត និង​គួរ​ឲ្យ​រន្ធត់ ដែល​ចេះតែ​វិលវល់​ក្នុង​អារ​ម្ម​ណ៏​មិនអាច​ជួយ​ដល់​កុមារ​បាន អាច​បណ្តាល​មានការ​រំខាន​ដល់​ចិត្តគំនិត និង​បន្ថយ​គុណភាព​នៃ​ជីវិត​របស់​កុមារ​នោះ​ជាច្រើន​ឆ្នាំ​ទៅមុខទៀត។  ប្រសិនបើ​មិនបាន​ទទួល​ការព្យាបាល​ទេ ការប៉ះទង្គិច​ផ្លូវចិត្ត​ដោយ​មូលហេតុ​សង្គ្រាម អាច​បណ្តាល​ឲ្យ​ឈឺចាប់ រំខាន ប៉ះពាល់​ដល់​ទ្រង់ទ្រាយ​ជីវិត​និង​ការរីក​ធំ​ធា​តរបស់​កុមារ។
ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ក្នុងចំណោម​ការស្រាវជ្រាវ​ជាច្រើន​បន្ទាប់ពី ​ឥទ្ធិពល​នៃ​សង្គ្រាមត្រជាក់​បានបញ្ចប់​ បាន​បង្ហាញថា អ្នក​ដែល​ធ្លាប់​រស់នៅ​ក្នុងពេល​សង្គ្រាម ហើយ​ឥឡូវ​មាន​អាយុ​ប្រហែល៥០ទៅ៦០ឆ្នាំ បានទទួល​រង​នូវ​ការឈឺចាប់​ជាច្រើន និង​មិន​ហ៊ាន​និយាយ​ចេញ​នូវ​ការចងចាំ​អំពី​សង្គ្រាម​នោះទេ។

 

សេចក្តី​បញ្ចប់
ក. ការប៉ះទង្គិច​ផ្លូវចិត្ត​មិនមែនជា​ជំងឺ​ទេ។ វា​ជា​ប្រតិកម្ម​តប​ធម្មតា​ចំពោះ​ស្ថានភាព​មិនធម្មតា​មួយ។
ខ. ការប៉ះទង្គិច​ផ្លូវចិត្ត​ត្រូវ​ចាំបាច់​ទទួល​ការព្យាបាល ដោយ​ការបញ្ចេញ​នូវ​អារ​ម្ម​ណ៏។ វា​អាចជា​រឿង​ឈឺចាប់ នៅពេល​បាន​ស្តាប់ ប៉ុន្តែ​វា​ជា​មធ្យោបាយ​ប្រសើរ​បំផុត​ដើម្បី​ជួយ​ព្យាបាល។
គ. ប្រសិនបើ​មិនបាន​ព្យាបាល​ទេ ការប៉ះទង្គិច​ផ្លូវចិត្ត​នឹង​ក្លាយជា​បញ្ហា​ពេញ​មួយជីវិត។
ឃ. កុមារ​ត្រូវការ​ការយកចិត្តទុកដាក់ ការស្រលាញ់ និង​នរណាម្នាក់​ដែល​អាចជួយ​ឲ្យ​ពួកគេ​បញ្ចេញ​អារ​ម្ម​ណ៏។
ង. អ្នក​ក៏ត្រូវ​មើលថែទាំ​ខ្លួនឯង​ដែរ សូម​ចែករំលែក​រឿងរ៉ាវ​ជាមួយ​អ្នក​ដ៏ទៃទៀត។


ឯកសារយោងៈ សៀវភៅ DSM IVTM, UNICEF

ប្រែសម្រួលដោយៈ លោកស្រី ពាន់ ស៊ីណា

ហឿ សេ​ធុល
បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ឯកទេស​ពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត
ពី​សកល​វិទ្យាល័យ De La Salle, Philippines
ទំនាក់ទំនងៈ
ទូរ​សព្ទៈ 088  9040004
ប្រែសម្រួលដោយៈ អ្នកស្រី ពាន់ ស៊ីណា

 

 

 

 

 

 

 

 

ពិគ្រោះយោបល់ផ្លូវចិត្ត

មាន​ មូលហេតុ​ជាច្រើនដែល​មនុស្ស​យើង​តោងតែ​ស្វែងរក​ការពិគ្រោះ​យោបល់ផ្នែកផ្លូវចិត្ត (Counseling or Psychotherapy) គឺដោយសា​រវិ​ប​ត្ត​ផ្លូវចិត្តមួយចំនួន​ដូចជា ខូចចិត្តឈឺចិត្ត តានតឹង​អារ​ម្ម​ណ៏ ខឹង គិត​ច្រើន ពិបាក់ចិត្តដែល​ទាក់ទង​និង​បញ្ហា​ចាក់ស្រេស​ក្នុងសង្គម​និង​គ្រូ​សារ ។មនុស្ស​មួយចំនួន​អា​ចរក​អ្នកពិគ្រោះ​យោបល់​ផ្លូវចិត្ត​ដោយសារ​បញ្ហា​ទំនាក់ទំនង​ក្នុង​គ្រួសារ​មិន​ចុះសម្រុង​និង​គ្នា ឬទំនាក់ទំនង​ដៃគូរ​ស្នេហា​មាន​ការ​ប្រះ​ឆារ ដែលនាំឲ្យមានវិបត្តកើតឡើង ។មនុស្ស​មួយចំនួនទៀត​អា​ចរក​អ្នកពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត​ក៏​ព្រោះតែ​ការពិបាក​ស​ម្រ​ប់​ខ្លួន​ទៅ​និង​បរិយាកាស់​ថ្មី​ដែល​ខ្លួន​ទើ​ន​ផ្លាស់ប្តូរ​មក​រស់នៅជាដើម។ មាន​កត្តា​ជាច្រើន ទៀត​ដែល​បណ្តាល់​ឲ្យ​មនុស្ស​យើងត្រូវការ​អ្នកពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត។សេវាកម្ម​ខ្មែរ​ពិគ្រោះ​យោបល់​និង​ចិត្តសាស្ត្រ​មាន​ផ្តល់ជូនៈ

សម្រាប់​កុមារៈពិគ្រោះ​វាយតម្លៃ​ទាក់ទង​និង​ការសិក្សា ឥរិយាបទ​មិន​សមរម្យទំលាប់​មិនល្អ​បញ្ហា​ផ្លូវចិត្ត​មួយចំនួន​ដូចជា​ភ័យខ្លាច គ្រាម​ក្រំចូលចិត្ត​នៅតែ​ឯង មាន​សកម្ម​ភាពខុសប្រក្រតី ភ័យខ្លាច ការបាក់​ស្បាត ។ល។

សម្រាប់​មនុស្ស​ទូទៅៈដែលមាន​បញ្ហា​កេង​មិន​លក់ គិត​ច្រើន​ពិបាកចិត្ត ខូចចិត្ត តូចចិត្ត អស់សង្ឃឹម​ក្នុង​ជីវិត ចង់​សម្លាប់ខ្លួន តានតឹង​អារ​ម្ម​ណ៏ ឬ៖

 • ចង់​កែប្រែ​ទម្លាប់​នៃ​ការ​ញៀន​ល្បែង សុរា បារី ការបោះបង់​ការសិក្សា ជាដើម។
 • អស់សង្ឃឹមៈ​ដោយសារ​ការបាត់​បង់អ្ន​ក​ជាទី​ស្រលាញ់​របស់លោក​អ្នក ឬ​ដោយសារ​ទុក​លំបាក​នៃ​ការបាត់បង់អ្វីផ្សេងៗទៀត ។
 • ព្រួយចិត្តៈដោយ​ពុំ​ដឹង​មូលហេតុបារ​ម្ម​ណ៏​ច្រើន​ដោយ​មិនដឹង​មូលហេតុ រហូត​ប៉ះពាល់​ដល់​ការងាររក​មូលហេតុ​មិនដឹង ធ្វើ​ឲ្យ​គិត​ច្រើន​រហូត​កេង​មិនបានរ​សាប់​រស់​មិនដឹង​មូលហេតុជាដើម។
 • ភ័យខ្លាច​ ឬ តក់​ស្លុ​តៈដោយ​មូលហេតុ​ជួប​និង​ហេតុ​ការ​ភ័យរន្ធត់​តក់ស្លុត​ដែល​មិន​ធ្លាប់​ជួបប្រទះ​ពីមុនមក​និង​ ជួនកាលរហូតមានគំនិត​ថា​ខ្លួន​អាច​វិកលចរិតជាដើម​។​
 • កំហឹងៈអារ​ម្ម​ណ៏​ខឹងសម្បា ឆាប់​ខឹង​ដោយ​គ្មាន​មូលហេតុ ពិបាក​ដាក់ចិត្ត​សម្រួល​អារ​ម្ម​ណ៏​ឲ្យ​សុខ​ស្រួល​បាន។
 • តានតឹង​អារ​ម្ម​ណ៏ៈដោយសារ​សម្ពាធ​ការងារ បញ្ហា​គ្រួសារ​និង​បញ្ហាផ្សេងៗ ។
 • ធ្លាក់​ទឹកចិត្ត ឬ​តូចចិត្តៈ​បណ្តាលមកពី​ការមិន​បានសម្រេច​អ្វីមួយ​ក្នុង​ជីវិត ឬ​មូលហេតុផ្សេងៗទៀត​រហូតមានចិត្តចងសម្លាប់ខ្លួនជាដើម​។​
 • ចេតនាធ្វើអត្តឃាតៈបណ្តាលមកពីការខូចចិត្ត​រឿងគ្រួសារ​ សេ្នហារ ការបែកបាក់ និង​ការមិនចុះសម្រុងគ្នាជាដើម ។​

អំពី​ដំណើរការ​នៃ​ការពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត៖
រាល់​ការពិគ្រោះ​យោបល់​និង​ធ្វើឡើង​ដោយមាន​ការ​លាក់​ការសម្ងាត់​អំពី​បញ្ហា​របស់​អតិថិជន​មិន​ឲ្យ​អ្នក​ទី​បី​ដឹងស្របតាម​គោល​ការ​ណ៏​និង​ក្រម​សីល​ធ​ម៌​នៃ​ការពិគ្រោះ​យោបល់​និង​សីលធម៌វិជ្ជាជីវៈជាអ្នកពិគ្រោះយោបល់។

ការពិគ្រោះ​យោបល់​គឺ​ចាប់ផ្តើម​ពីៈ

 • ការជួប​លើក​ទី(១)និង(២)៖ (រយៈពេល​មួយ​ម៉ោង​ម្តង)ធ្វើការ​ពិគ្រោះ​យោបល់ផ្លូវចិត្ត​និង​វាយតម្លៃ​អំពី​ដើមហេតុ​នៃ​បញ្ហានិងផ្តល់ឧកាស់ឲ្យអ្នកមាន​បញ្ហា​បានបញ្ចេញនូវរាល់អារម្មណ៏មួរមងរបស់គេ។
 • ការជួប​លើក​ទី (៣)និង(៤)៖ (រយះពេល​មួយ​ម៉ោង​ម្តង)ធ្វើការ​ពិគ្រោះ​ទៅលើ​ចំណុច​ដែល​បាន​រកឃើញ​តាមរយះ​ការធ្វើ​វិភាគ​ទៅលើ​បញ្ហា។ សង្កត់ធ្ងន់​ទៅលើ​ការគិត អារ​ម្ម​ណ៏​និង​ទង្វើ​របស់​បុគ្គល។និង​សង្កត់ធ្ងន់​លើ​ចំណុច​គួរ​ផ្លាស់ប្តូរ​ដើម្បី​ឲ្យ​មាន​ការវិវត្ត​ន៏​រីកចម្រើន​ខាង​ការគិត អារ​ម្ម​ណ៏​និង​ទង្វើររបស់បុគ្គល ។
 • ការជួប​លើកចុងក្រោយ៖ (រយះពេល​មួយ​ម៉ោង)៖ធ្វើការ​វាយតម្លៃ​និង​វិភាគ​ថា​តើ​អតិថិជន​មាន​ភាពប្រសើរ​ដែរឬទេនិងតម្រូវឲ្យបញ្ចប់ឬបន្ត​ការ​ពិគ្រោះយោបល់តទៅទៀត។

អំពី​តម្លៃ៖

 • តម្លៃ​គិត​ជា​ម៉ោង ។
 • តម្លៃ​គឺ​អាស្រ័យ​តាម​ការវាយតម្លៃ​អំពី​ស្ថានភាព​របស់​បុគ្គល​និង​ស្ថានភាពរស់នៅរបស់អ្នកមានបញ្ហា ។

ការ​ណាត់ជួប៖

 • សូមមេត្តា​ទំនាក់ទំនង​ធ្វើការ​ណាត់ជួប​ជាមុនតាមលេខទំនាក់ទំនងនៅទំព័ត៌មុខ​ ឬ​ ទូរសារ ។​
 • ករណី លើក​ពេល​ជួប ឬ លុប​ចោលការ​ណាត់ជួប សូមមេត្តា​ធ្វើ​ឲ្យ​បាន​មុន​យ៉ាងតិច​មួយថ្ងៃ ។
 • ការថប់បារម្មណ៏ឬ​ការខ្លាចសង្គម

ការថប់បារម្មណ៏ឬ​ការខ្លាចសង្គម

 

 • មនុស្សដែលមានការថប់បារម្មណ៏ដោយសារបញ្ហាសង្គម (Social Anxiety) ឬហៅម៉្យាងទៀត​ថាការខ្លាចសង្គម​​ (Social Phobic) គឺទទួលរងអារម្មណ៏ភ័យខ្លាចការធ្វើឲ្យអាម៉ាស់មុខនៅក្នុងសង្គមឬស្ថានភាពសង្គមណាមួយជាពិសេសការខ្លាចធ្វើឲ្យអាម៉ាសមុខនៅចំពោះមុខអ្នកដ៏ទៃ។ គេបារម្មណ៏ថាគេនិងមិនល្អដូចអ្នកដ៏ទៃ ឬថាគេជាមនុស្សមិនរាបរយពេលនិយាយស្តី​ឬ​និយាយទៅរកអ្នកណាម្នាក់ ឬនៅពេលធ្វើទំនាក់ទំនងជាមួយនរណាម្នាក់​។
  ជាមួយការបារម្មណ៏អំពីទង្វើទាំងនេះ​ និងស្ថានភាពសង្គម។​មនុស្សដែលមានការថប់បារម្មណ៏ដោយសារបញ្ហាសង្គមមានការបារម្មណ៏អំពីការធ្វើឲ្យអាម៉ាស​ហើយភ័យខ្លាចថាអ្នក​ដ៏ទៃនិងវិនិច្ឆ័យ​ថាគេជាមនុស្សខ្វាយខ្វល់ច្រើន​ ទន់ជ្រាយ​ (ឆ្កួត)​ ឬ​ឡប់ៗ​។គេអាចភ័យខ្លាចពីមត្តិសាធារណះ ពីព្រោះគេបារម្មណ៏ថាអ្នកដ៏ទៃនិងចាប់អារម្មណ៏ថាគេញ័រដៃ ឬសម្លេងញ័រ ឬដំណើររញីរញ័រនៅពេលគេធ្វើការប្រស្រ័យទាក់ទងព្រោះតែអារម្មណ៏ខ្លាចរបស់គេ​ដែលអាចស្តែងឡើងមិនច្បាស់លាស់​។​​
  បុគ្គលដែលមានការថប់បារកម្មណ៏ក្នុងសង្គម​​ អាចនិងជៀសវាងការញាំ ផឹក ឬ​ធ្វើកិច្ចការនៅទីសាធារណះ ពីព្រោះគេខ្លាចការអាម៉ាស់ នៅពេលអ្នកដ៏ទៃដឹងថាដៃរបស់គេញ័រ។​ បុគ្គលដែលខ្លាចសង្គមតែងតែមានសញ្ញាណការថប់បារម្មណ៏ទូទៅ​​ ។​មានដូចជា​ ញ័របេះដូង ស្ងួតមាត់ ស្ងួតបំពងក៏ ដំណើរញីញ័រ បែកញើសបញ្ហាឈឺក្រពះ​ពោះវៀន​ អារម្មណ៏មិនសុខស្រួល រាគរូស តានតឹងសាចដុំ​ឬញ័រសាច់ដុំ សម្លេងញ័រៗ​ មុខក្រហម និងអារម្មណ៏ច្របូក ច្របល់​។នៅក្នុងករណីធ្ងន់ធ្ងរ បុគ្គលនោះអាចនិងប្រឈមមុខជាមួយនិង ការស្លន់ស្លោទៀតផង។បុគ្គលដែលមានការថប់បារម្មណ៏ក្នុងសង្គមឬខ្លាចសង្គមអាចដឹងថាការខ្លាចរបស់គេហួសពីការពិតនិងគ្មានហេតុផល់ទៀតផង​។​
  សញ្ញាណទាំងនេះ អាចបនែ្ថមការព្រួយបារម្មណ៏ចំពោះបុគ្គលដែលមានការខ្លាចសង្គមថាសញ្ញាណទាំងឡាយ ដែលគេជួនប្រទះ និងក្លាយជាលទ្ធផលមួយដែលគេមិនចងបាន​និងអាចជាចេតនា ធ្វើឲ្យមានការអាម៉ាស់​​។​​អ្នកដែលមានបញ្ហាខ្លាចសង្គម និងព្យាយាមគេចពីសង្គមមនុស្ស​ឬគេចចេញពីកិច្ចការណាមួយក្នុងសង្គមហើយការទ្រាំគេចចេញរបស់គេក៏អាចធ្វើឲ្យគេប្រឈមមុខនិង​ស្ថានភាពតានតឹងចិត្តថែមទៀតផងដែរ ។​​គេអាចនិងប្រឈមមុខនិងការថប់បារម្មណ៏ព្រោះតែការដឹងមុន (Anticipatory Anxiety) ថាគេនិងប្រឈមមុខនិងការខ្លាចសង្គមនេះ ដែលជាព្រឹត្តិការណ៏និងកើតមាន​ក្នុងស្ថានណាមួយក្នុងភាពសង្គម។​ ទាំងនេះអាចបង្កើត ឲ្យមានវត្តន៏នៃការថប់បារម្មណ៏ ដោយសារតែការដឹងជាមុន​​និងនាំឲ្យមានការប្រព្រឹត្តិមិនបានល្អហើយអាចនិងធ្វើឲ្យគេកាន់តែប្រឈមនិងការថប់បារម្មណ៏កាន់តែខ្លាំងថែមទៀតក្នុងពេលអនាគត​។ដ
  អ្នកដែលមានបញ្ហាខ្លាចសង្គម ​ដឹងថាការខ្លាចរបស់គេ គឺមិនសមហេតុផល​និងមានសភាពខ្លាំងក្លា ខុសពីធម្មតាថែមទៀតផង។​គេតែងព្យាយាមគេចចេញពីការភ័យខ្លាច ទាំងនោះក្នុងជីវិតរបស់គេ​។​បើសិនជាគេត្រូវប្រឈមមុខនិងស្ថានភាពភ័យខ្លាចទាំងនោះគេនិងកាន់តែប្រឈមមុខនិងការថប់បារម្មណ៏កាន់តែខ្លាំងឡើង​។​
  ការសិក្សាជាច្រើនបានបង្ហាញថា ការខ្លាចសង្គម​គឺភាគច្រើនកើតមានក្នុងដំណាក់កាលវ័យជំទង​។​ អាចថា ក្នុងដំណាក់កាលដំបូងនៃវ័យ​ឬដំណាក់កាលចុងក្រោយនៃវ័យជំទងរបស់ គេ។​អ្នកជំនាញសុខភាពផ្លូវចិត្តបានបង្ហាញថាមនុស្សភាគច្រើនទទួលរងការខ្លាចសង្គមក្នុង​ស្ថានភាពស្ងៀមស្ងាតជាច្រើនឆ្នាំ​និងស្វែងរកការជួយពីអ្នកជំនាញលុះត្រាតែការខ្លាចរបស់គេ​ស្ថិតក្នុងភាពធ្ងន់ធ្ងរនិងគំរាមកំហែងដល់អាយុជីវិតរបស់គេ​។​

  ប្រភេទផ្សេងៗនៃការខ្លាចសង្គម​
  សម្រាប់មនុស្សមួយចំនួន គ្រប់ស្ថានភាពប្រឈមមុខក្នុងសង្គមគឺអាចធ្វើឲ្យគេប្រឈមមុខនិងការខ្លាចរអា និងការថប់បារម្មណ៏​។​អ្នកទាំងនោះគឺប្រឈមមុខនិងបញ្ហាដែលឲ្យឈ្មោះថាការខ្លាចសង្គម​ទូទៅ​ (Generalized Social Phobia)​ ។អ្នកទាំងឡាយណាដែលប្រឈមមុខនិងបញ្ហា​មួយឬពីរ​នៅក្នុងសង្គមគឺប្រមុខនិងការខ្លាចសង្គម ដែលគេឲ្យឈ្មោះថា​ការខ្លាចសង្គមមិនទូទៅ​ (Non-generalized Form of Phobia) ។​
  អ្នកសិក្សាស្រាវជ្រាវមួយចំនួនបានឲ្យយោបល់ថា សំរាប់ក្រុមមនុស្សមួយចំនួនដែលមានការខ្លាចសង្គម គឺវាអាចកើតឡើងតែក្នុងពេលជាក់លាក់ណាមួយនៅពេលដែលគេជួបនិង​ហេតុការណ៏ ដែលបណ្តាលឲ្យគេនឹកឃើញពីការភ័យខ្លាចណាមួយនោះ​។​​មានកក្តាពីរយ៉ាងដែលបានលើកឡើងទាក់ទង និងការខ្លាចរបស់ក្រុមមនុស្សទាំងនោះគឺការអនុវត្តន៏កិច្ចការរបស់ក្រុមមនុស្សទាំងនោះ​និងការធ្វើអន្តរទំនាក់ទំនងរបស់ពួកគេ នៅក្នុងសង្គមដែលរមែងធ្វើឲ្យគេមានការភ័យខ្លាច ​និងជួបនិងការភ័យខ្លាច។​
  ការអនុវត្តន៏ អ្នកទាំងនោះរួមមាន​មនុស្សទាំងឡាយណាដែលមានការថប់បារម្មណ៏ ខ្លាំងនៅពេលតម្រូវឲ្យគេធ្វើអ្វីមួយនៅចំពោះមុខមនុស្សដ៏ទៃ​ ឬ ដែលមានវត្តន៏មានមនុស្សសំខានណាម្នាក់ ។​
  ការធ្វើអន្តរទំនាក់ទំនង​ រួមមាន អ្នកដែលខ្លាចក្នុងស្ថានភាពដែលគេតម្រូវឲ្យ​មានអន្តរទំនាក់ទំនង​ឬភ្ជាប់ទំនាក់ទំនងជាមួយនិងមនុស្សប្លែកណាម្នាក់​ ។​​
  អ្នកជំនាញសុខភាពផ្លូវចិត្តក៏បានកត់សម្គាល់ផងដែរថាមនុស្សមួយចំនួនមានសញ្ញាណ​នៃការខ្លាចសង្គម ដោយសាមូលហេតុនៃការប្រើប្រាស់ឧសថមួយចំនួន​​​ឬដោយសារបញ្ហារាងកាយរបស់គេតែម្តង។ ​អ្នកដែលមានជំងឺ​ប៉ាគីនសុន (Parkinson Disease) ជំងឺដុះក្បាលពោះ​​ ការខូចទ្រងទ្រាយនៃរាង្កកាយផ្នែកណាមួយឬបញ្ហារាងកាយណាមួយនោះ ​អាចនិងប្រឈមមុខនិងការថប់បារម្មណ៏ដោយសារថាបញ្ហារាង្កកាយរបស់គេអាចជាចំណុចចាប់អារម្មណ៏​ឬទទួលការម៉ាកងាយពីអ្នក​ដ៏ទៃ​។​ ដូចគ្នានេះដែរ យោងតាមសៀវភៅណែនាំអំពីរោគវិនិច្ឆ័យនិងស្ថិតិ​បញ្ហាផ្លូវចិត្ត (DSM)​​ បានបង្ហាញថាការវិនិច្ឆ័យអំពីការខ្លាចសង្គមថាការខ្លាចទាំងនេះអាចមានទំនាក់ទំនងជាមួយការប្រើប្រាសឧសថ​និងបញ្ហារាងកាយផងដែរ​។​

  ការខ្លាចជាក់លាក់ចំពោះអ្វីមួយ
  មនុស្សមួយចំនួន ជួបនិងការភ័យខ្លាច ចំពោះបញ្ហាជាក់លាក់ណាមួយដោយខុសប្រក្រតីចំពោះវត្ថុអ្វីមួយឬក្នុងស្ថានភាពណាមួយ​។​​ ការខ្លាចឆ្កែខ្លាចទីបិទជិត ខ្លាចទីខ្ពស់ ខ្លាចជណ្តើយន្ត ខ្លាចផ្លូវរូងក្រោមដីខ្លាចការបើកបរលើមហាវិថីធំៗ ខ្លាចទឹក ខ្លាចការធ្វើដំណើរតាមអាកាសឬខ្លាចរបួសដែលហូរឈាម គឺជាការខ្លាចជាក់លាក់លើវត្ថុ និងស្ថានភាពទាំងនោះ។​​ការខ្លាចមិនត្រឹមតែជាការភ័យខ្លាចអ្វីមួយខ្លាំងក្លានោះទេវាក៏ជាការខ្លាចមិនសំហេតុផលផងដែរ។​​អ្នកអាចជាមនុស្សដែលហ៊ានលេងស្គីពីភ្នំដែលខ្ពស់បំផុតលើលោក​តែអ្នកក៏អាចជាមនុស្សដែលតក់ស្លុត ពេលមើលពីលើអាគារការរិយាល័យកំពស់​ ១០ជាន់ផងដែរ។ មនុស្សពេញវ័យដែលមានការខ្លាច រមែងដឹងថា ការខ្លាចរបស់គេគឺមិនសមហេតុផល ​ប៉ុន្តែគេនៅតែប្រឈមមុខនិងការខ្លាចជាដ៏ដែល​​ហើយតែងតែគិតអំពីការប្រឈមមុខ និងស្ថានភាពភ័យខ្លាច​ឬស្ថានភាពតក់ស្លុតទាំងនោះជានិច្ច​ ។​
  ការខ្លាចវត្ថុជាក់លាក់ អាចកើតមានឡើងចំពោះមនុស្ស​ ០១​ ក្នុងចំណោម ១០​នាក់។​គ្មានអ្នកណាដឹងថា អ្វីទៅជាមូលហេតុជាក់លាក់នៃការភ័យខ្លាចនោះទេប៉ុន្តែវាអាចនិងកើតមានឡើងក្នុងរង្វងគ្រួសារហើយមនុស្សស្រីអាចនិងប្រឈមមុខនិងការភ័យខ្លាចនេះ ច្រើនជាងមនុស្សប្រុស​។​ការភ័យខ្លាចនេះងាយកើតឡើងចំពោះមនុស្សវ័យជំទង​ ​ឬមនុស្សពេញ    វ័យ។​វាអាចកើតឡើងភ្លាមៗហើយ​មានរយះពេលយ៉ូជាងការកើតឡើងចំពោះកុមារ។​មានចំនួនប្រហែលជា​ ២០ភាគរយនៃមនុស្សពេញវ័យដែលមានការខ្លាចហើយវាអាចនិងបាត់ទៅវិញដោយឯកឯង។​​នៅពេលដែលកុមាតូចៗប្រឈមមុខនិងការខ្លាចអ្វីមួយជាធម្មតាវានិងបាត់ទៅវិញដោយឯកឯងទៅតាមពេលវេលាផងដែរ។​ ឧទាហរណ៏កុមាដែលខ្លាចសត្វចិញ្ចឹម  ការខ្លាចទាំងនោះ អាចបាត់ទៅវិញដោយឯកឯងតាមពេលវេលារបស់វា ទោះបីជាពេលខ្លះវាអាចពន្យារហូតដល់គេពេញវ័យក៏ដោយ​។​​គ្មានអ្នកណាអាចដឹងបានច្បាសលាស់ អំពីមូលហេតុ​ថាហេតុអ្វីការខ្លាចអាចបាត់ទៅវិញដោយឯកឯងចំពោះមនុស្សមួយចំនួន នៅពេលដែលមនុស្សមួយចំនួនទៀតនៅតែទទួលរងនូវការភ័យខ្លាចនោះទេ​។​​​​

  សញ្ញាណមួយចំនួនដែលកើតមានចំពោះអ្នកខ្លាចវត្ថុជាក់លាក់ណាមួយ
  ចំណុចសំគាល់នៃការភ័យខ្លាចនោះគឺ ការកើតមានជាប់ជានិច្ច​និងមិនសមហេតុផល ​។វាអាចធ្វើការព្យាបាលបានតាមរយះការបន្សាំនិងការចូលរួមចំពោះការងារអ្វីមួយដូចជា​ ការចូលរូមការហោះហើរការបន្សាំទៅនិងទីខ្ពស់​ ការបន្សាំទៅនិងសត្វចិញ្ចឹមទទួលយកការព្យាបាលដោយចាកថ្នាំឬការឲ្យមើលឈាមចំពោះអ្នកទាំងឡាយណាដែលខ្លាចឈាម​។​
  ការប្រឈមមុខនិងទីសាធារណះអាចជាការពញ្ញាក់ឲ្យមានការឆ្លើយតបនិងការភ័យខ្លាចកាន់តែខ្លាំងដែលអាចបង្កើតឲ្យមានការតក់ស្លុតកាន់តែខ្លាំងបន្ថែមទៀត (សម្រាប់កុមាតូចការឆ្លើយតបនិងការតក់ស្លុតនេះគឺអាច យំ ការមួរម៉ៅខ្លាំង គាំង​ឬតោងស្អិតនិងអ្វីមួយ)​​។​
  សម្រាប់មនុស្សពេញវ័យ អាចកត់សំគាល់បានដូចជាការភ័យខ្លាចនោះគឺកើតមានឡើងហួសប្រមាន និងគ្មានហេតុផល់ជាក់លាក់​និងព្យាយាមគេចចេញពីស្ថានភាពនៃការភ័យខ្លាចទាំងនោះ​។​ ការគេចចេញ​ការចូលរួមដោយរសាប់រសល់​ ឬ​ អារម្មណ៏ធុញថបនៅក្នុងស្ថានភាពភ័យខ្លាចណាមួយអាចនិងបង្អាក់រាលដំណើរការ កិច្ចការប្រចាំថ្ងៃ​ ឬមុខរបរបស់គេ​ឬការសិក្សារបស់គេ ឬ​សកម្មភាពចូលរួមក្នុងសង្គមរបស់គេឬរាល់ទំនាក់ទំនងរបស់គេជាមួយអ្នកដ៏ទៃឬក៏អាចជាការសំគាលពីស្ថានភាពតានតឹងដែលបណ្តាលមកពីការខ្លាច់របស់គេ ។​
  ចំពោះយុវវ័យដែលមានអាយុ ១៨ឆ្នាំចុះក្រោមរយះពេលនៃការភ័យខ្លាចរបស់គេអាចមានរយះពេលប្រហែល​៦ខែយ៉ាងតិចក្នុងករណីដែលគេជួបប្រទះការភ័យខ្លាចនោះ ។​
  ការព្យាយាមគេចចេញពី​ការថប់បារម្មណ៏ ការតក់ស្លុត ការខ្លាចដែលទាក់ទងនៅនិងស្ថានភាពជាក់លាក់ ឬវត្ថុជាក់លាក់ណាមួយនោះមិនមែនជាការល្អនោះទេព្រោះវាអាចបណ្តាលឲ្យកើតមានបញ្ហាផ្លូវចិត្តណាមួយផ្សេងទៀតក្នុងពេលជាមួយគ្នានោះ។ ​

 •       ហឿ សេ​ធុល
  បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ឯកទេស​ពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត
  ពី​សកល​វិទ្យាល័យ De La Salle, Philippines
  ទំនាក់ទំនងៈ
  ទូរ​សព្ទៈ 088  9040004

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ការតក់ស្លុត

​ អាមេរិក​យ៉ាងហោចណាស់ មាន​ជនជាតិ​អាមេរិកាំង ជាង​បី​លាន​នាក់​ធ្លាប់​ជួបប្រទះ​ភាព​តក់ស្លុត​ក្នុង​ជីវិត​រស់នៅ​របស់​ ពួកគេ តែ​ក៏​គ្មាន​ជនណាម្នាក់​ជា​ជនរងគ្រោះ​ជាក់លាក់​ដែរ។ នៅ​កម្ពុ​ជាមាន​ប្រជាពលរដ្ឋ​ប្រមាណ៣០ភាគរយ មាន​សញ្ញាណ​ថប់​បារ​ម្ម​ណ៏ ក្នុងចំណោម​នោះ​មាន​មួយចំនួន​ជា​អ្នកមាន​ការតក់ស្លុត។ យោងតាម​ការសិក្សា​រប​ស់​ពេទ្យ​ចិត្ត​វិកល បាន​ឲ្យ​ដឹងថា ភាព​ភ័យ​តក់ស្លុត​អាច​ចាប់ផ្តើម​ក្នុងអំឡុង​កុមារភាព ឬ​មុន​អាយុ២៥ឆ្នាំ។
ខ​ណះ​ពេលដែល មិនមាន​ហេតុផល​ច្បាស់លាស់ ដែល​បណ្តាល​ឲ្យ​កើតមាន​ភាព​តក់ស្លុត មាន​សំណើរ​យ៉ាង​មុតមាំ​មួយ​ថា ដំណើរ​នៃ​ភាព​តក់ស្លុត​នេះ គឺ​វា​ជា​មរតក​ដែល​កើតមាន​ក្នុង​ក្រុមគ្រួសារ។ មាន​ពេល​មួយ​ដែល​ក្រុម​អ្នកស្រាវជ្រាវ​ជឿជាក់ថា ភាព​តក់ស្លុត​កើតមានឡើង​ដោយសារ​បញ្ហា​ចិត្តសាស្ត្រ។ បច្ចុប្បន្ននេះ ក្រុម​អ្នកជំនាញ​ជឿជាក់ថា​កត្តា​ដំណរ​ពូជ ឬ​បម្រែបម្រួល​សារធាតុ​គីមី​នៅក្នុង​ខ្លួន​មនុស្ស រួម​ជាមួយនឹង​ស្ថានភាព​តានតឹង ដើរតួនាទី​យ៉ាងសំខាន់​ធ្វើ​ឲ្យ​មានការ​តក់ស្លុត​នេះ​កើតឡើង។
យោងតាម​ការសិក្សា របស់​សមាគម​ចិត្តសាស្ត្រ​អាមេរិកាំង​បង្ហាញថា រាល់​ភាព​តក់ស្លុតនីមួយៗ កើតឡើង​ក្នុង​រយះពេល​ប្រហែល១០នាទី។ ពេលខ្លះ​ការតក់ស្លុត​ច្រើន​កើតមានឡើង បន្តបន្ទាប់​គ្នា​រហូតដល់១ម៉ោង​ក៏មាន បន្ទាប់ពី​វា​កើតឡើង​លើកតំបូង ដោយ​រួមបញ្ចូល​ទាំង​ការភ័យខ្លាច​ថា​នឹង​កើតមាន​ការតក់ស្លុត​ផ្សេងទៀត​ជា​ បន្តបន្ទាប់​ផងដែរ។ការកើតមាន​ការតក់​ស្លុត​ជា​បន្តបន្ទាប់​អាច​កើតមានឡើង​ ជាច្រើន​ថ្ងៃ ឬ​ច្រើន​ស​ប្តា​ហ៏​ទៀតផង។
ភាពភ័យខ្លាច​នេះ ត្រូវបាន​គេ​ហៅថា ការ​ថប់​បារ​ម្ម​ណ៏​ដែល​អាច​ដឹង​មុន​ឬ​ប្រមើល​ដឹង​មុន​បាន។ មនុស្ស​ភ័យ​ខា្ល​ច​ថា និង​កើតមាន​ការតក់ស្លុតរ​លើ​អារ​ម្ម​ណ៏​របស់គេ ខ​ណះ​ដែល​ពួកគេ​កំពុង​ជួប​ហេតុ​ការតក់ស្លុត​មួយ​ហើយ ឬ​ស្ថិតក្នុង​ស្ថាន​ការ​ណ៏​តក់ស្លុត​ដូច​កាលពី​ពេលដែល​ពួកគេ​រង​នូវ​បញ្ហា​ កាលពី​លើក​មុន។ ការ​ថប់​បារ​ម្ម​ណ៏​ដែល​ស្មាន​ទុក​មុននេះ អាចមាន​ភាពខ្លាំង​ក្លា​ជ្រុល ដែល​អាចធ្វើ​ឲ្យ​មនុស្ស ព្យាយាម​គេចវេស​ចេញពី​សង្គម និង​ពិភព​ខាងក្រៅ​ទាំងមូល ដោយសារតែ​អាម្ម​ណ៏​ភ័យខ្លាច​ការតក់ស្លុត​នេះ​កើតមានឡើង​ទៀត។
ឧ​ទា​ហរ​ណ៏​ថា ប្រសិនបើ​អ្នកនោះ​កើតមាន​ការតក់ស្លុត​លើ​អារ​ម្ម​ណ៏​ដោយ​ប្រការ​ណាមួយ ខ​ណះ​ពេល​គេ​កំពុង​បើកបរ អ្នកនេះ​អាច​នឹងមាន​អារ​ម្ម​ណ៏​ភ័យខ្លាច​ថា​ហេតុ​ការ​ណ៏​នេះ​អាច​នឹង​កើតឡើង ​ម្តងទៀត​នៅពេល​ក្រោយ​ពេលដែល​គេ​បើកបរ​ម្តងទៀត។ មនុស្ស​នេះ អាច​នឹង​កម្រិត​ខ្លួនឯង​ក្នុង​ការបើកបរ​លើផ្លូវ។ ប្រសិនបើ ភាព​តក់ស្លុត​កើតមាន​ក្នុង​ខ​ណះ​គេង​លក់​ពេលយប់​ងងឹត អ្នកនោះ អាច​នឹង​គេង​បើកភ្លើង ដើម្បី​ការពារ​ភាព​តក់ស្លុត ដែល​អាច​កើតមាន​ឡើងខ​ណះ​ពេល​កេង។
ប្រសិនបើ​ភាព​តក់ស្លុត​លើ​អារ​ម្ម​ណ៏ កើតមានឡើង​ពេល​កំពុង​ដើរ​ក្នុង​សួនច្បារ ឬ​ក្នុង​ហាង​ទំនិញ ភាពភ័យខ្លាច​ថា​ការតក់ស្លុត​នោះ​នឹង​អាច​កើតមាន​ក្នុង​ទី​សា​ធា​រណះ​ ម្តងទៀត។ បញ្ហា​នេះ អាច​នឹងធ្វើ​ឲ្យ​គេ គេចវេស​ពី​សកម្មភាព​ខាងក្រៅ ហើយ​វា​អាច​នឹង​បណ្តាល​ឲ្យ​ធ្លាក់​ក្នុង​លក្ខ​ខ័​ណ្ណ​មួយ​ដែល​គេ​ឲ្យ​ ឈ្មោះថា ការខ្លាច​ទី​សា​ធា​រណះ (ជា​ភាព​គ្មាន​លទ្ធភាព​ទៅ​ទី​ឆ្ងាយ ដោយសារតែ​ភាពភ័យខ្លាច និង​ការ​ថប់​បារ​ម្ម​ណ៏)។
មានការ​ស្រាវជ្រាវ​ចំពោះ​ភាព​តក់ស្លុត​បានធ្វើ​ឡើង ប៉ុន្តែ​មូលហេតុ​នៃ​បញ្ហា​នេះ​មិនទាន់ មាន​ភាពច្បាស់លាស់​នៅឡើយ​នោះទេ។ ការស្រាវជ្រាវ បាន​បញ្ជាក់ថា​ភាព​តក់ស្លុត​នេះ​កើតមាន​ចំពោះ​ស្ត្រី​ច្រើនជាង​បុរស។
បើ​យោងតាម​វិទ្យាស្ថាន​ជាតិ សុខភាព​ផ្លូវចិត្ត​របស់​អាមេរិកកាំង ភាព​តក់ស្លុត​ក៏​អាច​កើតមាន​លាយឡំ​ជាមួយ វិបត្តិ​ផ្លូវចិត្តផ្សេងៗទៀតផង​ដែរ។ ការធ្លាក់​ទឹកចិត្ត ការប្រើប្រាស់​សារធាតុ​ញៀន​កើតមានឡើង​ជាទូទៅ និង​បន្តបន្ទាប់​គ្នា​លាយឡំ​ជាមួយនឹង​ភាព​តក់ស្លុត។ មនុស្ស​ដែលមាន​ភាព​តក់ស្លុត​ជាង ៣០ភាគរយ ជា​អ្នកប្រើប្រាស​សុរា និង ១៧ភាគរយ ជា​អ្នកប្រើប្រាស់​ថ្នាំញៀន ដូចជា កូកាអ៊ីន និង​ក​ញ្ជា។ ការប្រើប្រាស់​ថ្នាំ​នេះ ក៏​អាចជា​ការកំណត់ ការប៉ុនប៉ង​បញ្ឈប់​ភាព​តក់ស្លុត ដោយ​បរាជ័យ​ពី​ក្រុមមនុស្ស​ដែលមាន​ភាព​តក់ស្លុត​ទាំងនោះ។
មានការ​ព្យាយាម​សិក្សា​ស្រាវជ្រាវ​កម្រិត​ខ្ពស់​បន្ថែមទៀត​ដើម្បី​រក​ឲ្យ​ ឃើញ​ការព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​អ្នកមាន​ភាព​តក់ស្លុត។ ការព្យាបាល​រួមមាន​ការធ្វើ​ស​មា្ម​ធិ ការពិគ្រោះ​យោបល់​ចិត្តសាស្ត្រ ដែល​ត្រូវបាន​គេ​ឲ្យ​ឈ្មោះថា Cognitive Behavior Therapy (CBT)។
ការព្យាបាល​ដែល​សមស្រប​ដោយ​អ្នកមាន​វិជ្ជា​ជី​វះ និង​ដែលមាន​បទពិសោធ​ន៏​ផ្នែក​ចិត្តសាស្ត្រ អាច​កាត់បន្ថយ​ឬ​ទប់ស្កាត់​ការវាយប្រហារ​ដោយ​អារ​ម្ម​ណ៏ បាន​ដល់ ៨០ ទៅ ៩០ ភាគរយ​សម្រាប់​អ្នក​ដែលមាន​ភាព​តក់ស្លុត។ មនុស្ស​ជាច្រើន​បានបង្ហាញ​ការវិវត្ត​ល្អប្រសើរ​បន្ទាប់​ការព្យាបាល​បាន ២ ឬ ៣ស​ប្តា​ហ៏។ បញ្ហា​នេះ​អាច​លាប់​មកវិញ ប៉ុន្តែ​វា​អាច​ព្យាបាល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

សញ្ញាណ​នៃ​ការតក់ស្លុត
មាន​ញ្ញាណ​ផ្នែក​រាងកាយ និង ការ​រំជួលចិត្ត​មួយចំនួនធំ​ដែល​គេ​អាច​ដឹងបាន​ថា បុគ្គល​ម្នាក់​ទទួលរង​ការវាយប្រហា​ពី​ការតក់ស្លុត។ មិនមែន​មនុស្ស​គ្រប់គ្នា​សុ​ត​តែមាន​សញ្ញាណ​ទាំងអស់ដូចៗគ្នា​នោះទេ។ ហើយ​បុគ្គល​ដែលមាន​ការតក់ស្លុតម្នាក់ៗអាច និង​មាន​អារ​ម្ម​ណ៏ខុសៗគ្នា​នៅពេល​គេ​ទទួលរង​ការ​រន្ធត់ និង​តក់ស្លុត​ទាំងនោះ។
បើសិនជា​យើង​មិនដឹង ឬ​មិន​បានទទួល​ការព្យាបាល​ត្រឹមត្រូវ​ទេ ការតក់ស្លុត​អាច​និង​ឈានទៅរក​សភាព​គ្រោះថ្នាក់​ដ​ល់​ខ្លួន​បាន ពីព្រោះ​វា​អាច​និង​បំផ្លាញ ឬ​រំខាន​រាល់​ទំនាក់ទំនង​ការងារ ការសិក្សា និង​ការវិវត្ត​ន៏​ទូទៅ​របស់​បុគ្គល។ វា​មិនមែនជា​រឿង​ចម្លែក​ទេ​សំរាប់​អ្នក​ដែល​ទទួលរង​ការតក់ស្លុត​ដែល​ តែងតែមាន​អារ​ម្ម​ណ៏​តប់ប្រមល់ ធុញទ្រាន់ សូម្បីតែ​នៅក្នុង​ពេលដែល​កំពុងទ​ទួល​រង​ការតក់ស្លុត។ បុគ្គល​ដែល​ទ​ទូល​រង​ការតក់ស្លុត តែងតែ​ព្យាយាម​គេច​ចេញពី​ស្ថានភាព ឬ​ទីកន្លែង​ដែល​អាច និង​ធ្វើ​ឲ្យ​គេ​ទទួលរង​ការ​រន្ធត់ ឬ​ស្ថានភាព​ដែល​មិនមាន​អ្នកណាម្នាក់​អាចជួយ​គេ​បាន​បើរ​ជួប​និង​បញ្ហារ ។ ទាំងនេះ​អាច​កើតឡើង​ទាំង​មនុស្ស​ជំទង់​ក៏ដូចជា​កុមា​ដែល​តែង​ទទួលរង​ការ​ រន្ធត់ចិត្ត ។
ឧ​ទា​ហរ​ណ៏ កុមា​អាច​និង​ប្រ​ងើយ​កន្តើយ និង​ការ​ទៅ​សាលា ដោយសារ​សាលា​អាច​ជាទី​ដែល​ធ្វើ​ឲ្យ​គេ​ជួប​ការ​រន្ធ​ត ប៉ុន្តែ​មិនមែន​ក្មេង​ដែល​គេច​សាលា សុ​ត​តែមាន​បញ្ហា​ការតក់ស្លុត​នោះទេ វា​ត្រូវការ​ការវាយតម្លៃ​មួយ​ច្បាស់លាស់​ពី​អ្នកជំនាញ​ចិត្តសាស្ត្រ។ បើសិនជា​មានការ​វាយតម្លៃ​ត្រឹមត្រូវ បូករួម​ការប្រើប្រាស់​ថ្នាំ​ជុំនួយ និង​រួមទាំង​ការពិគ្រោះ​យោបល់​ផ្លូវចិត្ត​ផង​នោះ​វា​និង​ជួយ​ឲ្យ​កុមារ​ មានការ​ធូ​ស្រាល់​ជាសន្សឹម។
ហឿ សេ​ធុល
បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ឯកទេស​ពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត
ពី​សកល​វិទ្យាល័យ De La Salle, Philippines
ទំនាក់ទំនងៈ
ទូរ​សព្ទៈ 088  9040004

 

បញ្ហា​ដំណេក ឬ ការ​គេង​មិន​លក់

 

បញ្ហា​ដំណេក​ឬ​ការ​គេង​មិន​លក់ មាន​ផលប៉ះពាល់​ដល់​មនុស្ស​ជាច្រើន ដែល​យើង​ស្មាន​មិន​ដល់។ មាន​មនុស្ស​យាង​តិច ២០%  ឬ លើសពីនេះ​ដែល​ទទួលរ​ង​ការប៉ះពាល់​ដំណេក​ឬ​ក​គង​មិន​លក់​នៅ​សហរដ្ឋអាមេរិក។ នៅក្នុង​ប្រទេស​កម្ពុជា ពុំមាន​ស្ថិតិ​ណា​បង្ហាញថា មាន​មនុស្ស​ប៉ុន្មាន​អ្នក​ដែល​ប្រឈម​និង​បញ្ហា​ដំណេក ឬ​ការ​គេង​មិន​លក់​នោះទេ។  តាម​កា​រស​និ្ន​ដ្ឋា​ន​មាន​មនុស្ស​យ៉ាងច្រើន ប្រឈម​និង​វិ​ប​ត្ត​ដំណេក​ឬ​ការ​គេង​មិនបាន​នេះ។ មាន​មនុស្ស​មិនតិច​ទេ​បាន​រអ៊ូរទាំ​អំពី​បញ្ហា​ការ​គេង​មិនបាន​ម្តងម្កាល និង​មួយចំនួនទៀត​បានបង្ហាញ​ថា​គេង​មិនបាន​ជាច្រើន​ថៃ្ង​មកហើយ។ ការ​គេង​មិនបាន​គ្រប់គ្រាន់ នាំ​ឲ្យ​មាន​ផលប៉ះពាល់ និង​ការរំខាន​ជាច្រើន ទៅលើ​កិច្ចការ​ប្រចាំ​ថៃ្ង ការបើកបរ និង​កិច្ចការ​សង្គម​មួយចំនួន។ យោងតាម​សៀវភៅ DSM-IVTM  បញ្ហា​ដំណេក​និង​ការ​គេង​មិន​លក់​មាន​បែងចែក​ដូចតទៅៈ

1. បញ្ហា​ដំណេក​កំរិត​បឋម (Primary Sleep Disorders) ។
2. បញ្ហា​ដំណេក​ដោយ​មូលហេតុ​មាន​វិ​ប​ត្ត​ផ្លូវចិត្ត(Sleeping Disorders Related to Another  Mental Disorder) ។
3. បញ្ហា​ដំណេក​ដោយ​មូលហេតុ​ការប្រើប្រាស់​ថ្នាំ (Sleep Disorder Due to a General Medical Condition) ។
4. បញ្ហា​ដំណេក​ដោយ​មូលហេតុ​ការប្រើប្រាស់​សារធាតុ​ញៀន(Substance-Induced Sleep Disorder) ។

1. បញ្ហា​ដំណេក​កំរិត​បឋមៈ
ជា​បញ្ហា​ដែលជា​ធម្មតា​កើតមាន​ចំពោះ​មនុស្ស​ទូទៅ​ភាគច្រើន តែ​មិនមាន​ភាព​ធ្ងន់ធ្ងរ​ពេក​នោះទេ ។ ប៉ុន្តែ​វា​មានការ​រំខាន​មួយចំនួន​ផងដែរ។ បញ្ហា​ដំណេក​កំរិត​បឋម​ត្រូវបាន​បែង​ចែកចេញជា​ពីរ​ទៀត ដែលមាន​ដូចជាៈ

a. ប្រភេទ​ទីមួយៈ ដែល​ហៅថា (Dyssomnias)  ការ​គេង​មិន​លក់​នៅក្នុង​កម្រិត​ណាមួយ​ឬ​ចំនួន​កំណត់​ណាមួយ ពេលវេលា​ជាក់លាក់​ណាមួយ ឬ គុណភាព​នៃ​ការ​គេង​មិនបាន​ពេញភ្នែក។ ហើយ​ដែល​កើតមាន​ជាច្រើន​រូបភាព​មានដូចជាៈ

• ករណី​គេង​មិន​លក់​ពេល​ដល់​ម៉ោង​គេង ឬ​ពិបាក​គេង​ទៅវិញ​ពេល​ភ្ញាក់​ពាក់កណ្តាល​អា​ធ្រា​ត និង ភ្ញាក់​ពី​ដំណេក​ពេលព្រឹក​ព្រលឹម​ពេក​ដែល​បណ្តាល​ឲ្យ​គេង​មិនបាន​ឆ្អែត ឬ គេង​ដែរ​តែ​ហាក់បីដូចជា​មិនបាន​គេង (ហាក់បីដូចជា​គេង​គ្រប់​ម៉ោង​តែ​ពេល​ក្រោក​ពី​គេង​មាន​អារ​ម្ម​ណ៏​ថា​មិនបាន ​គេង​សោះ)។ បញ្ហា​នេះ​ត្រូវបាន​គេ​ឲ្យ​ឈ្មោះថា (Primary Insomnia)។ ក្នុងករណីនេះ​បញ្ហា​នៃ​ការ​គេង​អាច​បណ្តាលមកពី​កត្តា​មួយចំនួន​ដូចជាៈ អនាម័យ​មិនបាន​ស្អាតបាត​ឬ​បរិយាកាស​មិនល្អ​នៅ​កន្លែង​គេង ឬ​ធ្វើ​ការងារ​រហូត​យប់​ជ្រៅ​ពេក​ទើប​ចូល​គេង ការធ្វើ​លំ​ហាត់ប្រាណ​ហួសកំលាំង​ក៏​អាចរួមចំណែក​ផងដែរ ការ​គេង​ថ្ងៃ​ច្រើន​ហួសប្រមាណ ឬ បណ្តាលមកពី​ពេលវេលា​នៃ​ការចូល​គេង​មិន​ទៀងទាត់​ជាដើម។

• ករណី​ចេះតែ​ងងុយគេង​ទាំង​ថ្ងៃ ដែលជា​ទូទៅ​កើតឡើង​ចំពោះ​អ្នក​ដែល​មិនបាន​គេង​គ្រប់គ្រាន់​នៅពេល​យប់​ឬ​មាន​ សកម្មភាព​ច្រើនពេក​នូវ​ពេលយប់ (Primary Hypersomnia) ។ ករណីនេះ មិនមែន​បណ្តាលមកពី​វិ​ប​ត្ត​ផ្លូវចិត្ត    ឬ​បណ្តាលមកពី​បញ្ហា​ការប្រើប្រាស់​ថ្នាំ​អ្វី​នោះទេ។ មុន​និង​កំណត់ថា​នរណាម្នាក់​មាន​បញ្ហា​នេះ អ្នក​គួរតែ​ស្វែងយល់​ពី​ការ​គេង​របស់គេ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ជាមុនសិន។ ជាទូទៅ​មនុស្ស​ត្រូវ​ការេ​គង​យ៉ាងតិច៧ម៉ោង​ទៅ៩ម៉ោង​តាម​វ័យ។ កូនក្មេង​ឬ​ទារកតូចៗអាច​ត្រូវការ​គេង​ច្រើនជាង​នេះ ចំណែក​មនុស្ស​ចាស់​មូ​យ​ចំនួន​ពេក​វេលា​គេង​អាច​ត្រូវការ​តិចជាង​ឬ​ ប្រហាក់ប្រហែល ៥ម៉ោង​តែប៉ុណ្ណោះ។

• ករណី​ចេះតែ​ចង់​គេង​ថ្ងៃ​ដែល​មិនអាច​អត់ទ្រាំ​បាន (Narcolepsy) ។ ក្រោយពី​បាន​គេង​ថ្ងៃ​ទើប​មាន​អារ​ម្ម​ណ៏​ស្រស់ថ្លា។ ករណីនេះ​អាច​កើតឡើង​ចំពោះ​អ្នក​ទម្លាប់​គេង​ថ្ងៃ ឬ​វា​ក៏​អាច​បណ្តាលមកពី​បញ្ហា​រាងកាយ​មួយចំនួន​ផងដែរ ។ គេ​ជឿថា​វា​អាច     បណ្តាលមកពី​ការតានតឹង​សាចដុំ ឬ ការប្រើ​ខួរក្បាល​ច្រើនពេក​ទៅលើ​ការងារ ឬ     បណ្តាលមកពី​អារ​ម្ម​ណ៏​តានតឹង​មួយចំនួន​ដូចជា​មានការ​ខឹងសម្បា​រ​ច្រើន​ ជាដើម ឬក៏​អាច​បណ្តាលមកពី​ការ​គេង​មិន​ឆ្អែត​ដោយ​មូលហេតុផ្សេងៗ ដូចជា​យល់​សុ​បិ​ន្ត​ច្រើន​ជាដើម​នៅពេល​គេង​យប់​ផងដែរ។

• ករណី​គេង​មិនបាន​ដោយ​មូលហេតុ​ទាក់ទង​និង​ខ្យល់​ដង្ហើម ដែល​កំណត់ដោយ​ការខ្វះ​អុកស៊ីហ្សែន​ក្នុង​រាងកាយ (Breathing-Related Sleep Disorder) ។ ជាទូទៅ​អ្នកមាន​បញ្ហា​តែងតែ​រអ៊ូរទាំ​ដោយសារ​ចេះតែ​ងងុយគេង​ពេល​ថ្ងៃជា​ ញឹកញាប់ ឬ ការ​គេង​មិនបាន​ស្កប់​នាពេល​យប់​ដូចជា​ចេះតែភ្ញាក់ៗពេលយប់។ ករណីនេះ​ច្រើន​កើតមានឡើង​ជាទូទៅ​ចំពោះ​អ្នក​ឡើង​ទម្ងន់​ហួស​កម្រិត​ឬ​ករណី​ អ្នក​ឡើង​ទម្ងន់​ហើយ​ស្រ​ម៉ុក​ជាដើម ដែល​ការដកដង្ហើម​ចេញចូល​ខុស​ប្រក្រតី (ដកដង្ហើមដាច់ៗ ពេល​ដកចេញ​ចូលម្តង)។ ក្នុងករណីនេះ​អ្នក​ដែលមាន​បញ្ហា​មិនដឹងថា​ខ្លួន​មាន​បញ្ហា​នោះទេ ។ ជាការ​ល្អ​អាច​សួរនាំ​ពី​សមាជិកគ្រួសារ​ណា​ម្នាក់​ដែល​ដឹង​រឿង​ពី​ការ​គេង​ របស់គាត់។

• ករណី​ចេះតែ​ងងុយគេង​ឬ​ផ្ទុយ​មកវិញ​គេង​មិនបាន​តែម្តង ឬ​ស្ទើរ​គេង​ស្ទើរ​មិន​គេង (Circadian Rhythm Sleep Disorder) ។ ករណីនេះ​អាច​កើតមានឡើង​ក្នុងករណី​ទាក់ទង​និង​ពេលវេលា​មិនត្រូវ​គ្នា ដូចជា​ករណី​ខុសពេល​វេលា​ដោយ​ការធ្វើដំណើរ​ទៅ​ប្រទេស​ផ្សេង​ដែល​ខុសពេល​គ្នា។ ករណីខ្លះ​ដោយសារ​ការពន្យា​ពេល​ចូល​គេង​ដោយ​មូលហេតុ​ធ្វើ​កិច្ចការ​រ​ហួត​យប់ ​ជ្រៅ​ពេក និង​ករណី​ខ្លះទៀត​ដោយសារ​ការ​ផ្តូ​រ​ម៉ោង​ធ្វើ​ការងារ​ជាដើម។

b.
ប្រភេទ​ទី​ពី​រៈ​ដែល​គេ​ឲ្យ​ឈ្មោះថា (Parasomnias) ការ​គេង​មិនបាន​ដោយសារ​មូលហេតុ​ដែល​ប​ណ្តា​ល​មកពី​មានការ​តានតឹង​អារម្មណ៍ ឬ មាន​ហេតុការណ៍​ដែល​បណ្តាល​ឲ្យ​មានការ​ប៉ះពាល់​ផ្លូវចិត្ត ឬ​អ្នកមាន​បញ្ហា​អាច​ធ្លាប់​ជួបប្រទះ​ព្រឹត្តិការ​ណ៏​ប៉ះ​ទ​ង្កិ​ច​ ផ្លូវចិត្ត​ក្នុង​កម្រិត​ណាមួយ ដែល​បណ្តាល​ឲ្យ​គេ​គេង​សុ​បិ​ន្ត​អាក្រក់ មានការ​តក់ស្លុត ភ័យរន្ធត់​និង​គេង​មមើរ​ជាដើម ដែល​អាច​កើតឡើង អំឡុងពេល​គេង​ឬ​អំឡុងពេល​គេង​ស្ទើរ​លក់(រលីវ)ជាដើម ។
• ករណី​គេង​សុ​បិ​ន្ត​អាក្រក់ (Nightmare Disorder) គឺកំណត់​បាន​ដោយ​ករណី​យល់​សុ​បិ​ន្ត​ដែល​ធ្វើ​ឲ្យ​រន្ធត់​ភ័យខ្លាច ដែល​បណ្តាល​ឲ្យ​ភ្ញាក់​ហើយ​គេង​វិញ​មិនបាន។ អ្នក​ដែលមាន​បញ្ហា​សុ​បិ​ន្ត​អាក្រក់​នេះ​ជាទូទៅ​តែងតែ​ភ្ញាក់ និង​នឹកឃើញ​ឡើងវិញ​អំពី​ការយល់​សុ​បិ​ន្ត​នោះ​ទាំងអស់។ ក្នុងករណី​ធ្ងន់ធ្ងរ​អ្នកមាន​បញ្ហា​អាច​និង​ព្យាយាម​ឈប់​គេង​តែម្តង ឬ​ជួនកាល​យល់​សុ​បិ​ន្ត​អាក្រក់​អាច​កើតឡើង​សូម្បីតែ​ពេល​គេង​ស្ទើ​លក់ (រលីវ)។
• ករណី​គេង​ជួប​ការតក់ស្លុត​ឬ​រន្ធត់ (Sleep Terror Disorder) គឺកំណត់​បាន​ដោយ​ការ​គេង​មិន​ប្រក្រតី ភ្ញាក់​ក្រ​ញ៉ា​ង​ដោយសារ​យល់​សុ​បិ​ន្ត​ដែល​ធ្វើ​ឲ្យ​រន្ធត់ ឬ​ស្រែ​កដោយ​ភ័យរន្ធត់​ដែល​អាចមាន​រយះពេលរ​ហូត​ដល់​ទៅ ១ទៅ១០នាទី តែ​ធាតុពិត​អ្នកមាន​បញ្ហា​មាន​លក្ខណ​ស្ទើរ​ភ្ញាក់​ស្ទើរ​គេង។ វា​មាន​លក្ខ​ណះ​ផ្ទុយ​ពី​ការ​គេង​យល់​សុ​បិ​ន្ត អាក្រក់ អ្នកមាន​បញ្ហា​នឹង​ការ​គេង​ជួប​ការ​រន្ធត់​មិន​ងាយ​នឹង​ភ្ញាក់ ឬ​ភ្ញាក់​មិនបាន​តាម​សម្រួល។ គេ​មិនអាច​ចាំ​អំពី​ការ​សុ​បិ​ន្ត​របស់គេ​នោះទេ។

• ការ​គេង​មមើរ (Sleep walking Disorder) ដែល​កំណត់ឡើង​ដោយ​ការលេចឡើង នូវ​អាកប្បកិរិយា​មិន​ប្រក្រតី​យ៉ាង​ស្មុកស្មាញ​ក្នុងពេល​គេង។ ទាំងនោះ​អាច​រួមមាន​ក្រោក​អង្គុយ ឬ​ដើរទៅ​ញាំ​អារ​ហារ និយាយ​តែឯង ឬ​ដើរ​ចុះឡើង​ក្នុងផ្ទះ ឬ ជួនកាល​អាច​ដើរចេញ​ក្រៅ​ផ្ទះ​ពេល​កំពុងតែ​គេង​ជាដើម។

2. បញ្ហា​ដំណេក​ដោយ​មូលហេតុ​មាន​វិ​ប​ត្ត​ផ្លូវចិត្តៈ
ផ្ទុយ​ពី​ករណី​ខាងលើ​ដែល​បញ្ហា​ការ​គេង​ពុំមាន​ទាក់ទង​និង​វិ​ប​ត្ត​ ផ្លូវចិត្ត​ធ្ងន់ធ្ងរ។ ករណីខ្លះ​អ្នកមាន​បញ្ហា​រំខាន​ដំណេក​គឺ​បណ្តាលមកពី​អ្នក​កំពុង​ប្រឈមមុខ​និង ​វិ​ប​ត្ត​ផ្លូវចិត្ត​មួយចំនួន។ ក្នុងករណីនេះ​ការរំខាន​ដំណេក អាច​កំណត់​បាន​ដោយ​ការវិនិច្ឆ័យ អំពី​កម្រិត​វិ​ប​ត្ត​ផ្លូវចិត្ត​ដែល​អ្នក​កំពុង​ប្រឈមមុខ។ ហើយ​សញ្ញាណ​នៃ​បញ្ហា​ដំណេក​មាន​លក្ខ​ណះ​ប្រហាក់ប្រហែល​ខាងលើ​ផងដែរ។ មាន​វិ​ប​ត្ត​ផ្លូវចិត្ត​មួយចំនួន​ដែល​ធ្វើ​ឲ្យ​អ្នកមាន​បញ្ហា​និង​ការ​គេង​ ដូចជា​ករណី​អ្នកមាន​បញ្ហា​ការ​ថប់​បារ​ម្មណ៍ (Anxiety) ការធ្លាក់​ទឹកចិត្ត​ធ្ងន់​ធ្ង​រ (Depression) និង​អ្នកមាន​ជម្ងឺ​វិកលចរិត(Schizophrenia) ជាដើម ។ល។ ក្នុងករណីនេះ​មានតែ​អ្នក​ចិត្តសាស្ត្រ ឬ គ្រូពេទ្យ​ចិត្ត​វិកល​ទេ​ទើប​អាចធ្វើ​កា​រស​និ្ន​ដ្ឋា​ន​ថា​ការ​គេង​មិនបាន​ ឬ​ការរំខាន​ដំណេក​របស់​អ្នក​គឺ ជា​រោគសញ្ញា​ឬ​ជាស​ញ្ញាណ​អវិជ្ជមាន​ដែល​បណ្តាលមកពី​វិ​ប​ត្ត​ផ្លូវចិត្ត​ដែល ​កំពុង​កើតមាន​ចំពោះ​អ្នក។ អ្នក​គួរ​ចងចាំ​ថា​មិនមែន​រាល់​ការរំខាន​ដំណេក ឬ ការ​គេង​មិនបាន​របស់​អ្នក គឺជា​រោគសញ្ញា​ឬ​ជាស​ញ្ញាណ​នៃ​វិ​ប​ត្ត​ផ្លូវចិត្ត​ឬ​វិកលចរិត​ទាំងអស់​ នោះទេ។ ការសន្និដ្ឋាន​បែបនេះ​ដោយ​បុគ្គល​ខ្លួនឯង​ផ្ទាល់ គឺជា​ការខុសឆ្គង​យ៉ាងធ្ងន់ធ្ងរ​មួយ​ផងដែរ។ ពីព្រោះថា​រាល់​កា​រស​និ្ន​ដ្ឋា​ន​ថា​នរណាម្នាក់​ប្រឈមមុខ​នឹង​ការ​គេង​មិន​ លក់​ឬ​ការរំខាន​ដំណេក​ដែល​បណ្តាលមកពី​វិ​ប​ត្ត​ផ្លូវចិត្ត គឺ​ផ្អែកទៅលើ​កត្តារួម​ផ្សំ​ជាច្រើន​ដែលមាន​តែ​អ្នកឯកទេស​ទេ​ទើប​ជា​អ្នក​ សាក​សម ឬ ហ៊ាន​ធ្វើការ  ស​និ្ន​ដ្ឋា​ន​ប្រកបដោយ​សុ​ក្រិត​ភាព​ខ្ពស់​និង​ស្របតាម​វិជ្ជាជីវៈ ។
ក្នុង​ករណីខ្លះ វា​មានការ​លំបាក​ក្នុងការ​ស​និ្ន​ដ្ឋា​ន​ថា ការរំខាន​ដំណេក​គឺជា​មូល​ហេតុដែល​នាំ​ឲ្យ​មាន​វិ​ប​ត្ត​ផ្លូវចិត្ត ឬ​ផ្ទុយ​មកវិញ​ថា​តើ​វិ​ប​ត្ត​ផ្លូវចិត្ត​ដែល​អាច​បណ្តាល​ឲ្យ​មានការ​រំខាន​ ដំណេក។ ទាំងនេះ​គឺ​ទៀមទារ​ឲ្យ​មានការ​វាស់វែង​តាម​បច្ចេកទេស និង​មានការ​វាយតម្លៃ​ក្នុង​កម្រិត   វិជ្ជាជីវៈ​ផងដែរ។

3. ការ​គេង​មិន​លក់​ដោយ​មូលហេតុ​ការប្រើប្រាស់​ថ្នាំៈ
មាន​ករណី​ការប្រើប្រាស់​ថ្នាំ​មួយចំនួន​ដែល​ធ្វើ​ឲ្យ​មានការ​រំខាន​ដំណេក​ ដែល​អ្នក​មិនអាច​ធ្វើការ​ស​និ្ន​ដ្ឋា​ន​ថា​វា​បណ្តាលមកពី​ករណី​ដែល​រៀបរាប់​ ខាងលើ​បាន។ ការប្រើប្រាស់​ថ្នាំ​មួយចំនួន​អាចមាន​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​របស់​ អ្នក​ក្នុង​កម្រិត​ធម្មតា​ឬ​ក្នុង​កម្រិតធ្ងន់ ដែល​អាចធ្វើ​ឲ្យ​អ្នកមាន​បញ្ហា​ដំណេក​ផងដែរ។

ករណីខ្លះ​អាចធ្វើ​អ្នក​គេង​មិនបាន​ឬ​ផ្ទុយ​មកវិញ​គេង​បាន​ហួសប្រមាណ ។ ឧ​ទា​ហរ​ណ៏ៈ ករណី​អ្នកមាន​ជំងឺ​ប៉ា​គីន​សាន់ (Parkinson’s disease) ជាដើម។ ការប្រើប្រាស់​ថ្នាំ​ប្រឆាំងនឹង​ជំងឺ​ប្រភេទ​នេះ​អាច​ប្រឈម​នឹង​បញ្ហា​ដំណេក ​មួយចំនួន​ផងដែរ ឬ អ្នក​ដែល​ប្រើប្រាស់​ថ្នាំ​បំបាត់​រមាស បំបាត់​ការឈឺចាប់ ថ្នាំ​ក្អក ថ្នាំ​ងងុយគេង ឬ ថ្នាំ​ផ្តាសាយ​មួយចំនួន ។ល។ ប្រភេទ​ថ្នាំ​ទាំងនោះ​អាចធ្វើ​ឲ្យ​អ្នក​គេង​ច្រើន​ហួស​ប្រក្រតី ។ ចួ​រ​ចាំ​ថា រាល់​ការប្រើប្រាស់​ថ្នាំ ដាច់ខាត​ត្រូវមាន​ការពិគ្រោះ​យោបល់​ពី​គ្រូពេទ្យ​ជម្ងឺ​ទូទៅ​ជាមុនសិន ឬ​វិ​ជ្ជ​បណ្ឌិត​ផ្នែក​ជម្ងឺ​ទូទៅ​ជាមុន​គឺជា​ការល្អ ។

មួយវិញទៀត អ្នក​ដែលមាន​ជម្ងឺ​រាំ​រ៉ៃ​មួយចំនួន ក៏​អាច​ប្រឈមមុខ​នឹង​បញ្ហា​រំខាន​ដំណេក​ផងដែរ។ ដូចជា​ករណី​អ្នកមាន​ជម្ងឺមហារីក​ជាដើម។ ការ​ទទួលរង​ជម្ងឺ​ទាំងនេះ​ក្នុង​រយះពេល​យូរ​អាចធ្វើ​ឲ្យ​អ្នក​ជម្ងឺ​ងាយ​ ទទួលរង​នូវ​វិ​ប​ត្ត​ផ្លូវចិត្ត និង​ឈានទៅរក​បញ្ហា​រំខាន​ដំណេក​ធ្ងន់ធ្ងរ​ផងដែរ។

4.
បញ្ហា​ដំណេក​ដោយ​មូលហេតុ​ការប្រើប្រាស់​សារធាតុ​ញៀនៈ
បញ្ហា​ដំណេក​ដោយ​មូលហេតុ​ការប្រើប្រាស់​សារធាតុ​ញៀន គឺ​បណ្តាលមកពី​ការប្រើប្រាស់​សារធាតុ​ញៀន​មួយចំនួន​ដែល​ធ្វើ​ឲ្យ​មាន​ ផលប៉ះពាល់​ការ​គេង ។ ដូចជា​គេង​មិន​លក់ គេង​លក់​មិន​ស្កប់ ឬ​គេង​លក់​ខុសពី​ប្រក្រតី​ដែល​មិនមែនជា​លក្ខ​ណះ​ធម្មជាតិ​របស់​មនុស្ស​និង​ មិន  ផ្តល់​ផល​ល្អ​ដល់​សុខភាព។ ទាំងនោះ​រួមមាន​អ្នកប្រើប្រាស់​ថ្នាំពេទ្យ​មួយចំនួន​ដែល​បណ្តាល​ឲ្យ​ញៀន ឬ​អ្នកប្រើប្រាស​ថ្នាំញៀន និង​ថ្នាំ​ដែល​ធ្វើ​ឲ្យ​ពុល​ដល់​រាងកាយ​មួយចំនួន​ផងដែរ។ នៅក្នុង​សៀវភៅ DSM-IV បានកំណត់​ផងដែរ​ថា​ជាតិ អាល់កុល (សុរា​ឬ​ស្រា​បៀរ) ជាតិ​ថ្នាំ     អម​ហ្វេ​តា​មីន (ថ្នាំញៀន) ជាតិ​កាហ្វេ​អ៊ី​ន ជាតិ​កូកាអ៊ីន អាភៀន ថ្នាំ​បំបាត់​ការឈឺចាប់ ថ្នាំ​សន្តំ និង​សារធាតុ​មួយចំនួនទៀត​អាចជា​មូលហេតុ​ទាក់ទង​នឹង​ការរំខាន​ដំណេក​ផងដែរ។ ចូរ​កុំ​ច្រឡំ​ថា​ការប្រើប្រាស់​សារធាតុ​ញៀន​មួយចំនួន​ដូចជា សុរា ជួយ​ឲ្យ​អ្នក​គេង​បាន​ស្រួល។ ផ្ទុយ​មកវិញ​ការ​គេង​របស់​អ្នក​ក្រោម​ឥទ្ធិពល​សារធាតុ​ទាំងនេះ គឺ​ស្ថិតក្នុង​សភាព​ស្ទើរ​សន្លប់​ឬ​សន្លប់​តែម្តង​ក្នុងករណី​ធ្ងន់ធ្ងរ​ ទៅវិញ​ទេ ដោយសារ​អ្នកពុល​នឹង​ជាតិ​អាល់កុល​ក្នុង​ស្រា។

ស​និ្ន​ដ្ឋា​នៈ
វា​មានការ​លំបាក​ក្នុងការ​ស​និ្ន​ដ្ឋា​ន​ថា នរណាម្នាក់​មាន​បញ្ហា​ដំណេក​ដោយ​គ្រាន់តែ​មើល​ទៅលើ​ភាព​ទូទៅ​របស់​អ្នកនោះ​ឬ ​ការ​មាន​បញ្ហា​ដំណេក​ក្នុង​រយះពេល​កំណត់​ណាមួយ​នោះ។ ដូច​បាន​រៀបរាប់​ខាងលើ​ស្រាប់ តម្រូវការ​នៃ​ការ​គេង​របស់​មនុស្ស និង​ទម្លាប់​នៃ​ការ​គេង​របស់​មនុ​ស្សមា​នសភាពខុសៗគ្នា ។ ជាទូទៅ​មនុស្ស​ត្រូវការ​គេង​យ៉ាងតិច ៧ ទៅ ៩ម៉ោង។ ប៉ុន្តែ ទារក​ឬ​ក្មេងតូចៗអាច​ត្រូវការ​គេង​ច្រើនជាង​នេះ និង​មនុស្ស​ចាស់​អាច​ត្រូវការ​គេង​តិចជាង​នេះ​ផងដែរ ។ មាន​មនុស្ស​មួយចំនួន​ត្រូវការ​គេង​តែ ៥ម៉ោង​គឺ​គ្រប់គ្រាន់។

បើសិនជា​អ្នកមាន​បញ្ហា​ដំណេក​ចូរ​សាកល្បង​វិធីងាយៗជាមុនសិន​មុន​និង​ស្វែងរក ​ជំនួយ​ពី​អ្នកឯកទេស​ចិត្តសាស្ត្រ ឬ​អ្នកឯកទេស​ចិត្ត​វិកល​ឬ​ពី​វិ​ជ្ជ​បណ្ឌិត​ទូទៅ។ វិធីងាយៗទាំងនោះ​រួមមានៈ

• ការរៀបចំ​កន្លែង​គេង​ឲ្យ​បាន​ស្អាត​សមរម្យ ផ្លាស់ប្តូរ​ទីតាំង​គេង​ឲ្យ​មាន​ភាព​ប្លែក​និង​ទាក់ទាញ​ចិត្ត។
• អនាម័យ​ទាំង​រាងកាយ​និង​ទីកន្លែង​គេង​កុំ​ឲ្យ​មាន​ធូលី​ហុយ​និង​ក្លិន​រំខាន​នានា ។
• ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​សមរម្យ​និង​ទៀងទាត់ យ៉ាងតិច​បី​ដង​ក្នុង​មួ​យស​ប្តា​ហ៏។
• រៀបចំ​កាលវិភាគ​និង​ពេលវេលា​គេង​ឲ្យ​បាន​ទៀងទាត់​និង​គោរព​ពេល​គេង។
• ជៀសវាង​ការប្រើប្រាស់​សារធាតុ​ញៀន​មួយចំនួន ដូចជា​កាហ្វេ​អ៊ី​ន (ផឹក​កាហ្វេ) ប្រើប្រាស់​សុរា ជាតិ​នីកូទីន (បារី) ឬ​ថ្នាំ​ដែល​បណ្តាល​ឲ្យ​មាន​បញ្ហា​នឹង​ការ​គេង ជាពិសេស​មុនពេល​ចូល​គេង។
• ជៀសវាង​ការ​ញាំ​ចំណី​អារ​ហារ​មួយចំនួន​ដែល​មិន​ងាយ​រលាយ ជាពិសេស​មុនពេល​ចូល​គេង ។
• សម្រួល​អារម្មណ៍​ឲ្យ​ស្ងប់​មុននឹង​ចូល​គេង ដូចជា​មុជទឹក​ក្តៅអ៊ុនៗ ឬ អាន​សៀវភៅ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ងប់​អារម្មណ៍ ។
• ជៀសវាង​ការមើល​រឿង​រន្ធត់ ឬ ទុក្ខព្រួយ​ខ្លាំង​ដែល​បណ្តាល​ឲ្យ​អារម្មណ៍​មិន​ស្ងប់។
• មិនគួរ​គេង​ននាល​ចុះឡើង​នៅពេល​អ្នក​គេង​មិន​លក់​ឬ​ភ្ញាក់​ពី​គេង​ហើយ​នោះទេ  ។ បើ​អ្នក​ខំ​សំងំ​គេង​ហើយ​តែ​គេង​មិន​លក់ អ្នក​គួរ​ក្រោក​ឡើង​ញាំ​ទឹក​មួយ​កែវ​ឬ​ធ្វើ​អ្វី​ប​ន្ទិ​ច​មុន​ចូល​គេង​វិញ។
• បើ​អាចធ្វើ​ទៅបាន​គេង​រហូតដល់​ថ្ងៃ​រះ ក៏​ជា​ការល្អ​ផងដែរ។ អ្នកវិទ្យាសាស្ត្រ​រកឃើញ​ថា ពន្លឺព្រះអាទិត្យ​ពេលព្រឹក អាចជួយ​ឲ្យ​រាងកាយ​យើង​សម្រប​ខ្លួន​នឹង​បញ្ហា​ដំណេក​បានល្អ និង​ជួយ​លើ​បញ្ហា​សុខភាព​រាងកាយ​បាន​ប្រសើរ​ផងដែរ។

បើសិនជា​ក្នុងករណី​អ្នក​នៅតែមាន​បញ្ហា​ដំណេក។ អ្នក​គួរតែ​ស្វែងរក​ជំនួយ​ពី​អ្នកឯកទេស​ផ្លូវចិត្ត ឬ​វិ​ជ្ជ​បណ្ឌិត​ចិត្ត​វិកល និង​វិ​ជ្ជ​បណ្ឌិត​ទូទៅ​ជាដើម ។ ចូរ​ចងចាំ​ថា​គ្រប់​បញ្ហា​ផ្លូវចិត្ត រូ​ម​ទាំង​បញ្ហា​ដំណេក​ផងដែរ ការប្រើប្រាស់​ថ្នាំ​មិនគួរ​ជា​ជម្រើស​ទីមួយ​នោះឡើយ។ អ្នក​គួរ​រក​ជម្រើស   ផ្សេងៗមក​ប្រើ​ឲ្យ​អស់​លទ្ធភាព​ដូចជា វិធីងាយៗខាងលើ ឬ ជួប​ជាមួយ​អ្នកឯកទេស​ផ្លូវចិត្ត​ដើម្បី​ធ្វើការ​ពិគ្រោះ​យោបល់ (Counseling or Psychotherapy) ឬ​ជួប​ជាមួយ​វិ​ជ្ជ​បណ្ឌិត​ទូទៅ​ក្នុងករណី​អ្នក​កំពុង​ប្រើប្រាស់​ថ្នាំ​ ព្យាបាល​រាងកាយ​មួយចំនួន។ ការប្រើប្រាស់​ថ្នាំ​ប្រឆាំងនឹង​វិ​ប​ត្ត​ផ្លូវចិត្ត​មួយចំនួន​ក៏​អាចជា​ ជម្រើស​ផងដែរ តែ​មិនគួរ​ជា​អាទិភាព​ទីមួយ​នោះទេ​ព្រោះថា​រាល់​ការប្រើប្រាស់​ថ្នាំ​តែងមាន ​ផលប៉ះពាល់​ក្នុង​កម្រិត​ណាមួយ​មិន​ខាន ។

 

ឯកសារពិគ្រោះ
Francese, A; First, M; Pincus, H (2005). DSM-IV Guidebook. The Essential Companion to the Diagnostic and Statistical Manual of Mental Disorders, (4th edition). American Psychaitric Press, Inc. Washington, DC London , England.
Bengston, M. (2005). Psycho Central. Sleep Disorder and Insomnia. Retrieved on May 28, 2012 from http://psychcentral.com/disorders/sleep/
Walsh, J. (2012) American Academy of Sleep Medicine.  National Sleep Foundation

ហឿ សេ​ធុល
បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ឯកទេស​ពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត
ពី​សកល​វិទ្យាល័យ De La Salle, Philippines
ទំនាក់ទំនងៈ
ទូរ​សព្ទៈ 088  9040004

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ការបាក់​សប្បាត

ការបាក់​ស្បាត (PTSD) ជា​បញ្ហា​ផ្លូវចិត្ត​កំរិតធ្ងន់ ដែល​បណ្តាលមកពី ការជួប​បទពិសោធ​ន៏ ឬ​ការជួប​ប្រទះ​និង​ព្រឹ​ត្ត​ការ​ណ៏​ឬ​ហេតុ​ការ​ណ៏ ប៉ះទង្គិច​ផ្លូវចិត្ត​មួយចំនួន​ដូចជា សោកនាដកម្ម ឬ ព្រឹត្តិការ​ណ៏​ដែល​ធ្វើ​ឲ្យ​រន្ធត់​ជាដើម។ អ្នក​ដែលមាន​ការបាក់​ស្បាត​ជាទូទៅ​តែង​ដិត​ជាប់​ទៅដោយ គំនិត​ភ័យខ្លាច និង​ចងចាំ​មិន​បាត់​អំពី​ព្រឹ​ត្ត​ការ​ណ៏​ដែល​កើតមាន​ចំពោះ​គេ​និង​ស្លុត​ អារ​ម្ម​ណ៏។

ដំបូង​ឡើយ​ការបាក់​ស្បាត​ត្រូវបាន​គេ​និយាយ​យោង​ទៅរក ការ​រន្ធត់ ឬ​ការតស៊ូ​និង​ភាព​អស់កម្លាំង ហើយ​ត្រូវបាន​រកឃើញ​ដំបូង​កើតមាន​លើ​ទាហាន​ជើងចាស់​ក្នុង​សង្គ្រាម។ ប៉ុន្តែ​វា​ក៏​អាចជា​លទ្ធផល​ដែល​បណ្តាលមកពី​ការជួប​និង​ឧបទ្ទវហេតុ​រន្ធត់​ ផ្សេងទៀត​ផងដែរ។ ទាំងនោះ​រួមមាន​ព្រឹ​ត្ត​ការ​ណ៏​ដូចជាៈ ការចាប់​ជំរិត គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដូចជា គ្រោះថ្នាក់​ចរាចរ​ណ៏  រថយន្ត រថភ្លើង​ជាដើម។ វា​ក៏​អាច​បណ្តាលមកពី​គ្រោះធម្មជាតិ​ផងដែរ​ដូចជាៈ ទឹកជំនន់ គ្រោះ​រញ្ជួយ​ដី ឬ​អាច​បណ្តាលមកពី​ការ​បំពារបំពាន​ហឹ​ង្សា​ដូចជាៈ ការវាយដំ ប្លន់​ទ្រព្យ​សប្ប​ត្តិ  ការរំលោភ​ផ្លូវភេទ ការធ្វើ​ទារុណកម្ម អំពើរ​ហឹ​ង្សា​ធ្ងន់ធ្ងរ ការចាប់​ជា​ឈ្លើយសឹក​ជាដើម។

មនុស្ស​ភាគច្រើន​ដែល​ទទួលរង​ការបាក់​សប្បាត តែងតែ​រស់នៅ​វិលវល់​ក្នុងស្ថានភាព​ប៉ះទង្គិច​ផ្លូវចិត្ត​ដែល​ធ្វើ​ឲ្យ​គេ​សុ ​បិ​ន្ត​អាក្រក់​និង​រំខាន​ដោយ​អារ​ម្ម​ណ៏​នឹកឃើញ​ពី​ហេតុ​ការ​ណ៏ ហាក់បីដូចជា​កំពុង​កើតឡើង​នៅ​នឹង​មុខ​ទោះបីជា​ព្រឹ​ត្ត​ការ​ណ៏​ទាំង​នោះបាន​ កន្លង​ហួស​ជា​យ៉ូ​រហើយ​ក្តី។ សុ​បិ​ន្ត​អាក្រក់​និង​នឹកឃើញ​ហេតុ​ការ​ណ៏​កើតឡើង​ដ៏ដែលៗនោះ នៅ​វិលវល់ទៅមកៗ ដោយ​គ្មាន​ហេតុផល។គេ​អាច​ជួប​និង​បទពិសោធ​ន៏​គេង​មិនបានការ​ធ្លាក់ទឹក​ចិត្ត មាន​អារ​ម្ម​ណ៏​ស្រ​ងះ​ស្រងោច ឬ​ស្ពឹក និង​ងាយភ្ញាក់ៗស្លន់ស្លោ ។ គេ​អាច​បាត់បង់​ការចាប់​អារ​ម្ម​ណ៏​និងអ្វីៗដែល​គេ​ធ្លាប់​រីករាយ ជាមួយ​ពីមុន​មកហើយ​ងាយ​មាន​អារ​ម្ម​ណ៏​ប៉ះទង្គិច។ ដូចជាៈ គេ​អាច​ឆាប់​ខឹង ច្រងេងច្រងាង​ជាង​មុន ឬ​ជួនកាល​អាច​ប្រើ​ហឹ​ង្សា​ផងដែរ។ ការមើលឃើញ​អ្វីមួយ​ឬ​ព្រឹត្តិការ​ណ៏​ស្រដៀង​ដែល​ធ្វើ​ឲ្យ​គេ​នឹកឃើញ​ហេតុ​ ការ​ណ៏​ពីមុន​អាច​និង​ធ្វើ​ឲ្យ​គេ​កាន់តែ​តាន តឹង​កាន់តែខ្លាំង​ឡើង ហើយ​ដែល​អាចធ្វើ​ឲ្យ​គេ​ព្យាយាម គេច​ចេញពី​កន្លែង​ឬ​ហេតុ​ការ​ណ៏​ទាំងនោះ​ផងដែរ។ ការ​ប្រារ​ព​បុណ្យខួប​នៃ​ហេតុ​ការដែល​កើតឡើង​ចំពោះ​គេ​គឺជា​រឿង​ពិបាកធ្វើ​ និង​ពិបាក​ចូលរួម​បំផុត។

ការបាក់​ស្បាត​អាច​កើតមាន​គ្រប់​វ័យ​រួមទាំង​ក្មេងតូចៗផងដែរ។ ការបាក់​ស្បាត​នេះ​អាច​កើតឡើង​អម​ជាមួយនិង​បញ្ហា​មួយចំនួនទៀត​ផងដែរ​ដូចជា ការធ្លាក់​ទឹកចិត្ត ការប្រើប្រាស់​សារធាតុ​ញៀន​ឬ​ការ​ថប​បារ​ម្ម​ណ៏។ ក្នុង​កំរិត​ស្រាល សញ្ញាណ​បង្ហាញថា​អ្នក​ទទួលរង​ការបាក់​ស្បាត​អាចមាន​ដូចជា ងាយ​ខឹង ឆេវឆាវ និង​ងាយ​ប្រើ​ហឹ​ង្សា។ ក្នុងករណី​ធ្ងន់ធ្ងរ គេ​អាចមាន​បញ្ហា​និង​ការធ្វើការងារ ឬ​ការចូលរួម​សកម្មភាព​សង្គមផ្សេងៗផងដែរ។ ជាទូទៅ​អ្នក​ទទួលរង​ការបាក់​ស្បាត ងាយ​និង​ធ្លាក់​ទៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​បើសិនជា​គ្រោះថ្នាក់​នោះ​ បណ្តាលមកពី​មនុស្ស​ជា​អ្នកធ្វើ​ដូចជា ការធ្វើឃាត ការធ្វើ​ទារុណកម្ម​និង​ការរំលោភ​ផ្លូវភេទ​ជាដើម។

ព្រឹត្តិការ​ណ៏ធម្មតាៗ អាចជា​ការធ្វើ​ឲ្យ​អ្នកមាន​បញ្ហា​បាក់ស្បាត​រួចហើយ​ងាយ​នឹកឃើញ​ហេតុ​ការ​ណ៏​ ពីមុន​ដែល​កើតឡើង​ចំពោះ​គេ។ ការនឹកឃើញ​ហេតុ​ការ​ណ៏​ឡើងវិញ ធ្វើ​ឲ្យ​អ្នកមាន​ការបាក់​ស្បាត​មាន​អារ​ម្ម​ណ៏​ថា​គេ​ហាក់​កំពុងស្ថិត​ នៅក្នុង​ព្រឹត្តិការ​ណ៏​ដែល​កើត​ចំពោះ​គេដដែលៗ និង​ហាក់បីដូចជា​ព្រឹត្តិការ​ណ៏​នោះ​មិនទាន់​ចប់​នៅឡើយ។ ការនឹកឃើញ​ពី​ព្រឹត្តិការ​ណ៏​ឡើងវិញ​អាច​កើតមាន​ក្នុង​ទំ​រង​ជា​រូបភាព សម្លេង ក្លិន រសជាតិ ឬ​អារ​ម្ម​ណ៏ ដែល​ហេតុ​ការ​ណ៏​នេះ​ធ្វើ​ឲ្យ​គេ​ជឿថា ព្រឹត្តិការ​ណ៏​ប៉ះទង្គិច​នោះ​នៅតែ​កើតមាន​ជានិច្ច។

តើ​អ្វី​ទៅ​ដែល​បណ្តាល​ឲ្យ​មានការ​បាក់ស្បាត?
ការបកស្រាយ​អំពី​ការបាក់​សប្បាត​ជាបឋម ផ្តោតទៅលើ​ផ្លូវចិត្ត ដែល​ប៉ះពាល​ដោយសារ​បទពិសោធ​ន៏​ពី​ព្រឹត្តិការ​ណ៏​ដែល​នាំ​ឲ្យ​ប៉ះពាល​ ផ្លូវចិត្ត។ តាម​ទ្រឹស្តី​គឺ​ផ្តោត​ខ្លាំង​តែ​ទៅលើ​ការប៉ះទង្គិច​ផ្លូវចិត្ត​ធ្ងន់ធ្ងរ។ ចិត្ត(សតិ) របស់​អ្នកនោះ​មិនអាច​ដំណើរការ​ទៅបាន​ប្រក្រតី​ដូច​មុន​ទៀត​ទេ។ វា​ហាក់បីដូចជា​អារ​ម្ម​ណ៏ និង​ចិត្តគំនិត​របស់គេ ជាប់គាំង​ត្រឹម​ឧ​ប​ទ្ទ​ហេតុដែល​បានកើត​ឡើង និង​បន្ទាប់មកទៀត​វា​បាន​ដិត​ជាប់​ក្នុង​ញ្ញាណ​របស់គេ ដែល​បណ្តាល​ឲ្យ​គេ​ជាប់​ក្នុង​ទុក្ខសោក​ជានិច្ច។

ជា​កត្តា​ចិត្តសាស្ត្រ​ការប៉ះទង្គិច​ផ្លូវចិត្ត​គឺអាច​ទាក់ទង​ទៅ​និង​ ការធ្លាកចុះ​គុណ​តម្លៃ (ធ្លាក់ចុះ​ការ​ឲ្យ​តម្លៃ​ខ្លួនឯង) អ្នក​ដែល​ឲ្យ​តម្លៃ​ខ្លួន​ទាប​អាច​ងាយ​ប្រឈមមុខ​និង​ការបាក់​ស្បាត​នៅពេលដែល ​គេ​ជួប​និង​ព្រឹត្តិការ​ណ៏​រន្ធត់​ណាមួយ។ ក្រោយពី​ព្រឹត្តិការ​ណ៏​នោះគេ​អាច​គិតថា​គេ​អ​សម្ថ​ភាព​ប្រឈម​និង​បញ្ហា ។ ឧ​ទា​ហរ​ណ៏​ថា ស្ត្រី​ម្នាក់​ដែល​គិតថា​គាត់​ជាម​នុស្ស​មិនបានការ តែងតែ​មិនសូវ​យកចិត្តទុកដាក​និង​ខ្លួនឯង។ នៅពេល​គាត់​ប្រឈមមុខ​និង​ការរំលោភបំពាន​ផ្លូវភេទ គាត​អាចមាន​អារ​ម្ម​ណ៏​ថា​ខ្លួន​គាត់​កាន់តែ​មិន​ស្អាតបាត ប្រឡាក​ប្រឡូក​និង​រា​ង្គ​កាយ​ជនល្មើស ការឈឺចាប់ កា​បាត់បង​តម្លៃ​ក្នុងសង្គម និង​ក្រោយមកទៀត​វា​ចេះតែធ្វើ​ឲ្យ​គាត់​នឹកឃើញ​ហេតុ​ការ​ណ៏​ទាំងនោះ​ជានិច្ច​ ហើយ​សញ្ញាណ​នៃ​ការបាក់​ស្បាត​អាច​លេច​ឡើងជា​បន្តបន្ទាប់។

ជាងនេះទៅទៀត​ការសិក្សាថ្មីៗ អំពី​រច្ចនា​សម្ពន្ធ​ខួរក្បាល បាន​រកឃើញថា​សម្ព័ន្ធ​ខួរក្បាល និង​សារ​ធាតុគីមី​ក្នុង​ខួរក្បាល​បានផ្តល់​ពន្លឺ​ដល់​អ្នកវិទ្យាសាស្ត្រ​ អំពី​ព័ត៌មាន​ថា តើ​ខួរក្បាល​និង​ចិត្តគំនិត​មាន​ទំនាក់ទំនង​យ៉ាងណា​និង​ការវិវត្ត​ន៏​នៃ​ បញ្ហា​បាក់ស្បាត។ ការសិក្សា​អំពី​រច្ចនាសម្ព័ន្ធ​ខួរក្បាល​ក្នុងពេលថ្មីៗនេះ​បាន​រកឃើញថា​មាន​ ចំណែក​ពីរ​ផ្នែក នៃ​ខួរ​ក្បាលមាន​ទាក់ទង​និង​ការបាក់​ស្បាត​របស់​មនុស្ស​គឺ អា​មី​ដា​ឡា (amygdala) និង ហ៊ី​ប៉ូ​កាំ​ពើ​ស (hippocampus)។ ប្រព័ន្ធ​អា​មី​ដា​ឡា មាន​ទំនាក់ទំនង​ទៅ​និង​ការភ័យខ្លាច​របស់​យើង។ គេ​បាន​រកឃើញ​ភស្តុតាង​បញ្ជាក់ថា​អ្នក​ដែលមាន​ការបាក់​សប្បាត​ប្រព័ន្ធ​អា​ មី​ដា​ឡា​នៅក្នុង​ខួរក្បាល​មាន​សកម្មភាព​កើន​ធ្វេ​ដង។ ទាំងនេះ​សរ​បញ្ជាក់​ឲ្យ​ដឹងថា​វា​ជាស​ញ្ញាណ​អាស​ន្ត​មួយ​ថា​អ្នកមាន​ការបាក់ ​សប្បាត។ឯ​ប្រព័ន្ធ​ហ៊ី​ប៉ូ​កាំ​ពើ​សមាន​ការទាក់ទង​ទៅ នឹង​ប្រព័ន្ធ​ចងចាំ​របស់​អ្នក​បាក់សប្បាត។ មាន​ផ​ស្តុ​តាង​បញ្ជាក់ថា​អ្នក​ដែលមាន​ការបាក់​ស្បាត​មានការ​ធ្លាក់ចុះ​នូវ​ ប្រព័ន្ធ​ចងចាំ។ វា​អាច​បង្ហាញថា ប្រព័ន្ធ​ចងចាំ​របស់គេ​មានការ​ធ្លាក់ចុះ​នៅពេលដែល​គេ​មានការ​បាកស្បាត។

ការសិក្សា​មួយទៀត ដែល​ផ្តោតទៅលើ​ដំណើរការ​នៃ​ជាតិគីមី​ក្នុង​ប្រព័ន្ធ​ប្រសាទ​ដែល​អាចមាន​ ជាប់ទាក់ទង​ទៅ​និង​ការបាក់​ស្បាត​ផងដែរ។ ភស្តុតាង​បង្ហាញថា ប្រព័ន្ធ​អក​ម៉ូ​ន​ស្នូល​មួយ​ប្រភេទ​ដែល​គេ​ហៅថា hypothalamic-pituitary-adrenal (HPA) មានការ​រំខាន​ខ្លាំង​សំរាប់​អ្នក​ដែលមាន​ការបាក់​ស្បាត។ ប្រព័ន្ធ​មួយ​នេះ​ជាទូទៅ​មានការ​ទាក់ទង​និង​សកម្មភាព​ឆ្លើយតប​ទៅនឹង​ ការតានតឹង​ចិត្ត (stress)។ ជាថ្មី​ម្តងទៀត​ការរំខាន​ទាំងនេះ​សរ​បញ្ជាក់​ឲ្យ​ឃើញថា​ប្រព័ន្ធ​អក​ម៉ូ​ន HPA ត្រូវបាន​រំខាន​សំរាប​អ្នក​ដែលមាន​ការបាក់​ស្បាត។

ចុងបញ្ចប់ យើង​អាច​និយាយបានថា​ការ​ប៉ាន​ប្រមាណ​អំពី​ការវិវត្ត​ន៏​នៃ​ការបាក់​ស្បាត​គឺ ​ទាក់ទង​ទៅ​និង​កត្តា​ចិត្តសាស្ត្រ​និង​ការផ្លាសប្តូរ​សារធាតុ​គីមី​ក្នុង​ ប្រព័ន្ធ​ប្រសាទ​ចំពោះ​អ្នក​ដែល​ប្រឈមមុខ​និង​ព្រឹត្តិការ​ណ៏​ដែល​នាំ​ឲ្យ​ មានការ​ប៉ះទង្គិច​ផ្នែក​ផ្លូវចិត្ត ។

សញ្ញាណ​នៃ​ការបាក់​ស្បាត
មាន​សញ្ញាណ​បីធំៗដែល​គេ​អាច​ដឹង​អំពី​អ្នកមាន​ការបាក់​ស្បាត។ ទាំងនោះ​រួមមាន​ការធ្វើ​ឲ្យ​នឹកឃើញ​ពីបទ​ពិសោធ​ន៏​ឈឺចាប់ ការព្យាយាម​គេចចេញ​ពី​បញ្ហា និង​ការកើនឡើង​នៃ​ការ ភ័យខ្លាច​មិន​ស្ងប់​អារ​ម្ម​ណ៏​ជាដើម។ សញ្ញាណ​ទាំងនោះ​រួមមាន​ដូចជាៈ

• ចេះតែ​នឹកឃើញ​អំពី​ហេតុ​ការ​ណ៏​ទាំងនោះ​ឡើងវិញ។
• សុ​បិ​ន្ត​ឃើញ​អំពី​ហេតុ​ការ​ណ៏​ហាក់បីដូច​កំពុងតែ​កើតឡើង។
• បង្ហាញ​សកម្មភាព​ឬ​មាន​អារ​ម្ម​ណ៏​ហាក់បីដូចជា​ព្រឹត្តិការ​ណ៏​កំពុងតែ​កើតឡើង។
• មិន​ស្រួល​ចិត្ត​ឬ​មាន​បញ្ហាលំបាក​ខាង​រាងកាយ​ពេល​និយាយ​អំពី​ហេតុ​ការ​ណ៏​ ដែល​បាន​កើតឡើង​ចំពោះ​គេ(ឧ​ទា​ហរ​ណ៏ ការចូលរួម​ប្រា​រព​ពិធី​រំលឹក​អំពី​ហេតុ​ការ​ជាដើម)។

សញ្ញា​នៃ​ការព្យាយាម​គេចចេញ​ពី​បញ្ហា គឺ​បុគ្គល​ដែលមាន​ការបាក់​ស្បាត​ព្យាយាម​គេចចេញ​ពីអ្វី​គ្រប់យ៉ាង ដែល​អាចមាន​ការទាក់ទង និង​ធ្វើ​ឲ្យ​គេ​នឹកឃើញ អំពី​ហេតុ​ការ​ណ៏​នោះ។ ឧ​ទា​ហរ​ណ៏ៈ​អ្នក​ដែល​ជួប​គ្រោះ​ថ្នាក់លើ​ដងផ្លូវ​ធ្ងន់ធ្ងរ អាច​នឹង​ព្យាយាម​ឈប់​ជិះ​លើ​ដងផ្លូវ​ដែល​ធ្លាប់​ជួប​គ្រោះថ្នាក់​នោះ​រហូត។ សញ្ញាណ​ទាំងនោះ​អាច​រួមមាន ដូចជា​មាន​អារ​ម្ម​ណ៏​ស្លុត ដែលជា​ទូទៅ​កើតមាន​ចំពោះ​អ្នក​ដែលមាន​ការគំរាមកំហែង​ដល់​អាយុជីវិត។សញ្ញាណ​ នៃ​ការព្យាយាម​គេចចេញ​ទាំងនោះ​រួមមានៈ
• គេច​ចេញពី​ការគិត ឬ​អារ​ម្ម​ណ៏ ឬ​ពី​បុគ្គល​ឬ​ពី​ស្ថានភាព (អ្វីៗគ្រប់យ៉ាង​ដែល​ធ្វើ​ឲ្យ​គេ ចងចាំ)ដែល​ទាក់ទង​និង​ហេតុ​ការ​ណ៏​ប៉ះទង្គិច​ផ្លូវចិត្ត។
• មិនអាច​នឹកឃើញ​ទាំងស្រុង​អំពី​ចំណុចសំខាន់ៗនៃ​ហេតុ​ការ​ណ៏​ដែល​នាំ​ឲ្យ​ប៉ះទង្គិច​ផ្លូវចិត្ត។
• ថយចុះ​នូវ​ចំណាប់​អារ​ម្ម​ណ៏​ក្នុង​ការចូលរួម​សកម្មភាពផ្សេងៗនៅក្នុង​សង្គម។
• មាន​អារ​ម្ម​ណ៏​ថា​ដាច់​ទំនាក់ទំនង​និង​សង្គម​ខាងក្រៅ​ឬ​និង​មិត្ត​ជិតស្និត។
• បង្ហាញ​ចេញ​នូវ​ដែន​កំណត់​ក្នុង​ការបញ្ចេញ​អារ​ម្ម​ណ៏​រំជួលចិត្ត។
• បង្ហាញ​អំពី​អារ​ម្ម​ណ៏​ថា​គ្មាន​អនាគត (មិន​សង្ឃឹមថា​និង​មាន​អនាគត​វែងឆ្ងាយ​និង​គេ)។

សញ្ញាណ​នែ​ការកើនឡើង​ការភ័យខ្លាច និង​មិន​ស្ងប់​អារ​ម្ម​ណ៏​វា​មាន​លក្ខណ​ប្រហាក់ប្រហែល​ទៅ​និង​អ្នកមាន​ការ​ ថប់​បារ​ម្ម​ណ៏​ឬ​អ្នក​រន្ធត់ចិត្ត​ផងដែរ។ ទាំងនោះ​រួមមានៈ
• បញ្ហាលំបាក់​ក្នុងការ​ផ្ចង់​អារ​ម្ម​ណ៏
• មានការ​ប្រុងប្រយ័ត្ន​និង​បារ​ម្ម​ណ៏​ជានិច្ច​ថា​ហេតុ​ការ​ណ៏​ដែល​នាំ​ឲ្យ​មានការ​ប៉ះទង្គិច​និង​កើតឡើង​ម្តងទៀត។
• មានចិត្ត​ស្រាល​និង​ងាយ​ផ្ទុះ​កំហឹង។
• មានការ​លំបាក​កេង​ឬ​គេង​មិន​សុខ​ស្រួល។
• ងាយ​ភ្ញាក់ភ័យ។

ការលំបាក់​ក្នុងការ​វិនិច្ឆ័យ​អំពី​ការបាក់​ស្បាត
ការវិនិច្ឆ័យ​ថា​អ្នកណាម្នាក់​មានការ​បាក់​ស្បាត (PTSD) វា​គឺជា​រឿង​ពិបាក​ព្រោះថា​ការបាក់​ស្បាត់​គឺ​មិន​ងាយ​និង​សំគាល់​ បានស្រួលៗនោះទេ។ ការបាក់​ស្បាត​គឺជា​បញ្ហា​ផ្លូវចិត្ត​ដែលមាន​លក្ខណពិសេស និង​ដោយឡែក​ពី​គេ ដែល​ការវិនិច្ឆ័យ ត្រូវធ្វើឡើង​មិន​ត្រឹមតែ​សញ្ញាណ​នៃ​បញ្ហា​ប៉ុណ្ណោះ​នោះទេ​គឺ ត្រូវ​ដឹង​អំពី​មូលហេតុ​ឬ​ហេតុ​ការ​ណ៏ ដែល​បាន​កើតឡើង​ចំពោះ​អ្នកមាន​បញ្ហា​ផងដែរ។ ការសួរនាំ​អំពី​ហេតុ​ការ​ណ៏​ដែល​នាំ​ឲ្យ​មានការ​ប៉ះទង្គិច​ផ្លូវចិត្ត​អាចជា ​ការ​ដាស់​អារ​ម្ម​ណ៏​អ្នកមាន​បញ្ហា​ឲ្យ​នឹកឃើញ​ហេតុ​ការ​ណ៏​ឡើងវិញ និង​បង្កើន​ការឈឺចាប់ និង​ធ្វើ​ឲ្យ​កាន់​តែមាន​បញ្ហា​ទ្វេ​ឡើង។ អ្នកមាន​បញ្ហា​ជាទូទៅ​ព្យាយាម​គេចចេញ​មិន​និយាយ​អំពី​ហេតុ​ការ​ណ៏​ទាំង​ នោះឡើយ។
នៅពេលដែល​បុគ្គល​ដែលមាន​បញ្ហា​មិន​ព្រម​ឬ​មិនមាន​ចេតនា​ក្នុងការ​និយាយ​អំពី ​ហេតុ​ការ​ណ៏​ដែល​បណ្តាល​ឲ្យ​មានការ​ប៉ះទង្គិច​ផ្លូវចិត្ត​នោះទេ ការវិនិច្ឆ័យ​ក៏​មិនអាច​ធ្វើទៅបាន​នោះដែរ។ ឧ​ទា​ហរ​ណ៏ៈ ករណី​រំលោភ​ផ្លូវភេទ ឬ អំពើ​ហឹ​ង្សា​ក្នុង​គ្រួសា​ជាដើម វា​ជា​រឿង​ដែល​អ្នកមាន​បញ្ហា​មិន​ងាយ​និង​និយាយ​ចេញ​នោះឡើយ។ ជាងនេះទៅទៀត អ្នក​ដែលមាន​បញ្ហា​បាក់     សប្បាត​គឺជា​ទូទៅ​តែងតែមាន​បញ្ហា​ចិត្តសាស្ត្រ​មួយចំនួន​រួមផ្សំ​ផងដែរ។ រួមមាន​ដូចជា​ការធ្លាក់​ទឹកចិត្ត ឬ ការប្រើប្រាស់​សារធាតុ​ញៀន​ជាដើម។ បញ្ហា​ចិត្តសាស្ត្រ​ទាំងនោះ​គឺមាន​សញ្ញាណ​ប្រហាក់ប្រហែល​ទៅ​និង​អ្នកមាន​ បញ្ហា​បាក់ស្បាត​ផងដែរ ដែល​ធ្វើ​ឲ្យ​ការវិនិច្ឆ័យ​កាន់តែ​មានការ​លំបាក។
ការព្យាបាល
មាន​ពីរ​វិធី​ក្នុងការ​ព្យាបាល​អ្នក​ដែលមាន​ការបាក់​ស្បាត​គឺ​ការពិគ្រោះ​ យោបល់​ផ្នែក​ផ្លូវចិត្ត​ដែល​ភាសា​អង់គ្លេស​ហៅថា (Counseling or psychotherapy) និង​មួយទៀត​គឺ​ការប្រើប្រាស់​ថ្នាំ។ ដូច​មាន​ជុំរាបជូន​ជាមួយ​អត្ថបទមុនៗមក​ដែល​ខ្ញុំ​បាន​បកស្រាយ ការប្រើប្រាស់​ថ្នាំ​គឺ​តែងតែមាន  ផល់វិបាក​របស់​វា។ ការប្រើប្រាស់​ថ្នាំ​គួរ​ជា​ជម្រើស​ចុងក្រោយ​សំរាប់​អ្នកមាន​បញ្ហា​ ផ្លូវចិត្ត​មិនថាតែ​អ្នកមាន​បញ្ហា​ការបាក់​ស្បាត​នោះទេ។

ការពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត​សំរាប់​អ្នកមាន​ការបាក់​ស្បាត អាចធ្វើ​ឡើងជា​មួយ​អ្នកជំនាញ​ចិត្តសាស្ត្រ​ខាង​ការពិគ្រោះ​យោបល់​ផ្នែ​ល​ ផ្លូវចិត្ត​នេះ​តែម្តង ។ មាន​វិធីសាស្ត្រ​ជាច្រើន​ដែល​អ្នកជំនាញ​អាចអនុវត្ត​ន៏​បាន​តាម​ការយល់ដឹង និង​បទ​ពី​សោធ​ន៏​របស់​អ្នកជំនាញ​ទាំងនោះ។ ជាទូទៅ​ការពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត អាចធ្វើ​ឡើងជា​លក្ខណ​បុគ្គល​ឬ​ជា​ក្រុម។ វិធីសាស្ត្រ​ដែល​គេ​ឃើញ​ប្រើ​និង​និយម​ប្រើ​ញឹកញាប់​នៅ​ស្រុក​ខ្មែរ​ មានដូចជា CBT, REBT and TF-CBT ជាដើម។

ការប្រើប្រាស់​ថ្នាំ គឺជា​ជំរើស​មួយ​ដែល​អ្នកមាន​ការបាក់​ស្បាត​អាច​ស្វែងរក​ជំនួយ​នៅពេល​មាន សភាព​ធ្ងន់ធ្ងរ។ ប៉ុន្តែ​ការប្រើប្រាស់​ថ្នាំ​មិនគួរ​ជា​ជំរើស​ទីមួយ​ចំពោះ​អ្នកមាន​បញ្ហា​ ផ្លូវចិត្ត​ឬ​មាន​វិ​ប​ត្ត​ផ្លូវចិត្ត​នោះទេ។ វា​គួរតែ​ជា​ជំរើស​ចុងក្រោយ​នៅពេលដែល​លទ្ធភាពផ្សេងៗទៀត​ត្រូវបាន​ប្រើ​អស់​ តែ​នៅតែ​ពុំមាន​ការរីកចំរើន។ ការប្រើប្រាស់​ថ្នាំ​គ្រប់​ប្រភេទ​គួរតែ​មានការ​ពី​គ្រោះ​ពី​គ្រូពេទ្យ​ ចិត្ត​វិកល​ឬ វិ​ជ្ជ​បណ្ឌិត​ចិត្ត​វិកល​ជាមុនសិន។
រៀបរាង​ដោយៈ លោក ហឿ សេ​ធុល (M.A in Counseling/psychotherapy)

ឯកសារពិគ្រោះ

Francese, A; First, M; Pincus, H (2005). DSM-IV Guidebook. The Essential Companion to the Diagnostic and Statistical Manual of Mental Disorders, (4th edition). American Psychaitric Press, Inc. Washington, DC London , England.

Cohen, H. (2006). What Causes PTSD?. Psych Central. Retrieved on May 19, 2012, from http://psychcentral.com/lib/2006/what-causes-ptsd/

ហឿ សេ​ធុល
បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ឯកទេស​ពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត
ពី​សកល​វិទ្យាល័យ De La Salle, Philippines
ទំនាក់ទំនងៈ
ទូរ​សព្ទៈ 088  9040

 

 

 

 

 

 

 

 

ការធ្លាក់​ទឹកចិត្ត

រធ្លាក់ ​ទឹកចិត្ត (Depression) ​ត្រូវបាន​គេ​ហៅ​ឈ្មោះផ្សេងៗគ្នា​ដូចជាៈ ការពិបាក​ចិត្ត ឬ ការធ្លាក់​ទឹកចិត្ត​និង​ការធ្លាក់​ទឹកចិត្ត​កំរិត​ធ្ងន់។ល។ ប៉ុន្តែអ្វីៗគឺ​សំដៅ​រក​គោលដៅ​តែមួយ គឺ​អារ​ម្ម​ណ៏​ទុក​ព្រួយ​និង​ធ្លាក់ទឹក​ចិត្ត​ដែល​អាច​កើតមាន​ជាច្រើន​ស​ ប្តា​ហ៏ ឬ​រាប់​ខែ​មិនមែន​ត្រឹមតែ​ការពិបាក​ចិត្ត​តិចតួច​នោះទេ។ វា​អាច​រួមមាន​ទាំង​អារ​ម្ម​ណ៏​អស់សង្ឃឹម បាត់បង់​ថាមពល​រាងកាយ​ឬក៏​គ្មាន​អារ​ម្ម​ណ៏​សប្បាយរីករាយ​ចំពោះអ្វីៗដែល​ ធ្លាប់ធ្វើ​ឲ្យ​យើង​សប្បាយ​កាលពីមុន​ទាល់តែសោះ។

ការធ្លាក់​ទឹកចិត្ត​គឺជា​រឿង​ទូទៅ​មួយ​នៃ​បញ្ហា​ផ្លូវចិត្ត។ មនុស្ស​ទូទៅ​តែងតែ​ទទួលរង​ការធ្លាក់​ទឹកចិត្ត​ដោយផ្ទាល់​ឬ​មិនផ្ទាល់​ នៅក្នុង​ឆាកជីវិត​របស់គេ ដោយ​មូលហេតុ​មិត្ត​ភ័ក្ត្រ​ឬ​បញ្ហា​គ្រួសារ។ មានការ​យល់ច្រឡំ​អំពី​ការធ្លាក់​ទឹកចិត្ត។ ឧ​ទា​ហរ​ណ៏ៈ ដូចជា​ថា​តើ​អ្វី​ទៅ​គឺជា​ការធ្លាក់​ទឹកចិត្ត​និង​អ្វី​ទៅ​ដែល​គ្រាន់តែ​ជា​ អារ​ម្ម​ណ៏​មិន​សប្បាយចិត្ត​ម្តងម្កាល។ ហើយក៏​មានការ​យល់ច្រឡំ​ផងដែរ​អំពី​ប្រភេទ​នៃ​ការធ្លាក់​ទឹកចិត្ត​ដែល​គេ​ តែងតែ​ព្យាយាម​បែងចែក​វា​ជាច្រើន​ប្រភេទ។ មាន​ពាក្យ​បច្ចេកទេស​ជាច្រើន​ដែល​គេ​យកមកប្រើ​ដើម្បី​សំគាល់​ប្រភេទផ្សេងៗនៃ ​ការធ្លាក់​ទឹកចិត្ត។ តែ​នៅទីនេះ​យើង​គួរស្វែងយល់​អំពី​លក្ខណ​ទូទៅ​នៃ​ការធ្លាក់​ទឹកចិត្ត​វិញ​ ប្រសើរ​ជាង។

ការធ្លាក់​ទឹកចិត្ត​គឺជា​ឥរិយាបទ​មួយ​ដែល​គេ​កំណត់​បាន​ដោយ​សញ្ញាណ​ទូទៅ​ មួយចំនួន​ដូចជាៈ មាន​ទុក្ខព្រួយ​ជានិច្ចកាល រសាប់រសល់​ក្នុង​ចិត្ត ឬ​មាន​អារ​ម្ម​ណ៏​ថា​ទទេ​ស្អាត​គ្មាន​សល់​អ្វី​ទាល់តែសោះ ឬ​អារ​ម្ម​ណ៏​អស់សង្ឃឹម​និង​មានគំនិត​ទុទិដ្ឋិនិយម។ អ្នក​ដែលមាន​ការធ្លាក់​ទឹកចិត្ត​ជាទូទៅ​តែងតែមាន​អារ​ម្ម​ណ៏ បន្ទោស​ខ្លួនឯង អារ​ម្ម​ណ៏​បាត់បង់​តម្លៃ និង​អារ​ម្ម​ណ៏​តែលតោល។ គេ​លែងមាន​ចំណាប់​អារ​ម្ម​ណ៏ ឬ​ចំណូលចិត្ត​សប្បាយរីករាយ និង​បោះបង់ចោល​សកម្មភាព​រី​ករាយ​ដែល​គេ​ធ្លាប់ធ្វើ​ពីមុនមក។ ទាំងនោះ​អាច​រួមមាន​ដូចជា​លែងចេញ​ដើរ​កំសាន្ត​ជាមួយ​មិត្ត​ភ័ក្ត្រ ឬ​ការធ្លាក់ចុះ​នៃ​ភេ​ទស​ម្ព័​ន្ឋ​ជាមួយ​ដៃគូរ​ជាដើម។ បញ្ហា​កេង​មិន​លក់ ការ​ក្រោកពីដំនេក​ឆាប់​ពេក​នាពេល​ព្រលឹម ឬ​ការ​គេង​ហួស​ម៉ោង​ពេលវេលា​ដែលជា     ទម្លាប់​តែង​កើតឡើង​ចំពោះ​អ្នកមាន​ការធ្លាក់​ទឹកចិត្ត។

ការមិន​ញាំ​អារ​ហារ​និង ស្រក​ទំងន់ ឬ ញាំ​អារ​ហារ​ច្រើន​ខុស​ប្រក្រតី និង កើន​ទំងន់​ខុស​ប្រក្រតី​អាចជា​សញ្ញាណ​នៃ​ការធ្លាក់​ទឹកចិត្ត​ផងដែរ​សំរាប់​ មនុស្ស​មួយចំនួន។ ឯ​មនុស្ស​មួយចំនួនទៀត​អាច​ប្រឈមមុខ​និង ការធ្លាក់ចុះ​ថាមពល់​រាងកាយ​យ៉ាង​កំ​ហុក​និង មាន​អារ​ម្ម​ណ៏​ធី​ង​ធ​ង​ខុសធម្មតា​និង​មាន​អារ​ម្ម​ណ៏​ខ្លួន​ចាប់ផ្តើម​ ទ្រុត​ទ្រោមសន្សឹម។ ការគិត​អំពី​ការស្លាប់ ឬ ការធ្វើ​អត្ថ​ឃាត​អាច​កើតឡើង​និង​បង្ហាញ​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ការធ្លាក់​ ទឹកចិត្ត។ ការ​សម្រាក់​មិនបាន​និង​អារ​ម្ម​ណ៏​មួរ​ម៉ៅ​អាច​កើតមានជារឿយៗផងដែរ។ អ្នក​ដែលមាន​បញ្ហា​ធ្លាកទឹក​ចិត្ត ក៏​អាចមាន​ការពិបាក​និង​ការ​ផ្ចង់​អារ​ម្ម​ណ៏ ខ្សោយ​ការចងចាំ និង​មាន​បញ្ហា​និង​ការធ្វើការ​សម្រេចចិត្ត​ហើយ​ជូន​កាល​មាន​បញ្ហា​រាងកាយ​ មួយចំនួន​ផងដែរ​ដូចជា​ឈឺក្បាល បញ្ហា​ប្រព័ន្ធ​រំលាយ​អារ​ហារ​និង​ការឈឺចាប់​រាំ​រ៉ៃ ជាដើម។

តើ​ខ្ញុំ​គ្រាន់​តែមាន​អារ​ម្ម​ណ៏​មិន​សប្បាយចិត្ត​ធម្មតា​ឬ​ហួស​ពីនេះ?
អារ​ម្ម​ណ៏​មិន​សប្បាយចិត្ត​ឬ​មាន​អារ​ម្ម​ណ៏​ពិបាកចិត្ត គឺជា​រឿង​ធម្មតា​សម្រាប​សង្គម​ប​ច្ចុ​ប្បន្ត​ដែលមាន​ការរីកចំរើន​យ៉ាង​ ឆាប់រហ័ស​ដូច​សម័យ​ប​ច្ចុ​ប្បន្ត​នេះ។ មនុស្ស​មាន​អារ​ម្ម​ណ៏​តានតឹង​ច្រើនជាង​មុន ធ្វើ​ការងារ​ច្រើន​ម៉ោងជាង​មុន និង​ទទួល​ប្រាក់កំរៃ​ក្នុង​កំរិត​ត្បិតត្បៀត។ ទាំងនេះ​អាចធ្វើ​ឲ្យ​យើង​មាន​អារ​ម្ម​ណ៏​មិន​ល្អជា​ញឹកញាប់​ដែល​យើង​អាច​ និយាយបានថា​ជា​រឿង​ធម្មតា​ដែល​តែងតែ​កើតមាន។

ចំណែក​ការធ្លាក់​ទឹកចិត្ត​វិញ​អាច​ថា​ជាការ​ធ្លាក់ចុះ​ឬ​ជា​អា​ការៈដែល​ធ្វើ ​ឲ្យ​យើង​ដកថយ​ពីស​កម្ម ភាព​ប្រចាំថ្ងៃ​របស់​យើង។ អ្វីដែល​អាច​ញែក​ដាច​រវាង​ការមិនសប្បាយចិត្ត​ជាធ​ម្ម​តា និង​ការធ្លាក់​ទឹកចិត្ត​គឺ​ទាក់ទង​និង​សញ្ញាណ​ដែល​កើតមាន ដូច​រៀបរាប​ខាងលើ និង​រយៈ​ពេលដែល​អ្នក​កើតមាន​សញ្ញាណ​ទាំងនោះ។ ជា​តួយ៉ាង​សំរាប​អ្នកមាន​ការធ្លាក់​ទឹកចិត្ត​គឺ​អ្នក​អាចមាន​អាកា​រៈ​ដូច​ រៀបរាប​ខាងលើ​យ៉ាងតិច​ពីស​ប្តា​ហ៏​ដែរ។ វា​ក៏​អាច​ដឹង​តាម​អារ​ម្ម​ណ៏​ថា​វា​ខុសពី​ធម្មតា​និង​រំខាន​ដល់​ការរស់នៅ​ ប្រចាំថ្ងៃ​របស់​យើង។

ការធ្លាក់​ទឹកចិត្ត ជា​បញ្ហា​ផ្លូវចិត្ត​មួយ​ប្រភេទ​ដែល​អាចធ្វើ​ឲ្យ​មាន​ផល់ប៉ះពាល​ជា​ អវិជ្ជមាន​ដល់​សេចក្តីសុខ​និង​ការរស់នៅ​របស់​យើង។ការធ្លាក់​ទឹកចិត្ត​អាច​ និង​មិន​កើតមាន​គំហុក​តែម្តង​នោះទេ វា​អាច​កើតមានឡើងសន្សឹមៗប​ន្ទិ​ចម្តងៗ ហើយ​យើង​ស្ទើរតែ​មិន​ចាប់​អារ​ម្ម​ណ៏​ថា​យើង​កំពុង​ទទួលរង​សម្ពាធ​ពី​ ការធ្លាក់​ទឹកចិត្ត និង​មិន​ទាំង​ដឹងថា យើង​កំពុងតែ​ថប់​ថយទៅៗទាក់ទង​និង​សកម្មភាព​ប្រចាំថ្ងៃ​របស់​យើង​ដោយសារ​ សម្ពាធ​នៃ​ការធ្លាក់​ទឹកចិត្ត​ផង​ក៏​ថា​បាន។ តែ​ក្នុង​ករណីខ្លះ វា​អាច​កើតឡើង​គំហុក​ដោយសារ​ព្រឹត្តិការ​ណ៏​ជាក់លាក់​ណាមួយ ដូចជាៈ ការបែកបាក់​ចំណងទាក់ទង​ដែល​យើង​បាន​កសាង​ជា​យ៉ូ​រណាស់​មកហើយ ការបែកបាក់​ទំនាក់ទំនង​សេ្ន​ហា ការ​លែងលះ វិបត្តិ​គ្រួសារផ្សេងៗ និង​ការបាត់បង់​សមាជិក​គ្រូ​សា​ជាទី​ស្រឡាញ់​ណា​ម្នាក់​ជាដើម។

ម្យ៉ាងវិញទៀត ការ​សោ​កស​ង្រែ​ង ដោយសារ​ការបាត់បង់​សមាជិកគ្រួសារ​ណា​ម្នាក់ គឺជា​រឿង​ដែល​តែងតែ​កើតមាន។ យុវវ័យ រមែងតែ​ឆ្លងកាត់​ដំណាក់កាល​នៃ​អារ​ម្ម​ណ៏​ឡើង​ចុះ ដូចជា​ចិត្ត​រំភើប​ច​ហើយក៏​ធ្លាក់ចុះ​មកជា​គ្រាម​គ្រំ ទាំងនេះ​ជា​រឿង​ធម្មតា ។ ក៏ប៉ុន្តែ​បើ​សកម្មភាព​ទាំងនោះ​វា​រំខាន​ខ្លាំង​ដល់​ជីវិត​រស់នៅ​របស់​យើង និង​បង្ហាញ​ពីស​ញ្ហា​អវិជ្ជមាន​ខ្លាំង នោះ​ជាការ​សំគាល់ថា​អ្នក​អាច​ប្រឈម​និង​ការធ្លាក់​ទឹកចិត្ត​ជាពុំខាន។ ការធ្លាក់​ទឹកចិត្ត​ជាធ​ម្ម​តា​ច្រើន​កើតមាន​ចំពោះ​មនុស្ស ពេញវ័យ​និង​កើតមាន​ទៅលើ​ស្រី្ត​ច្រើនជាង​បុរស។

សញ្ញាណ​នៃ​ការធ្លាក់​ទឹកចិត្ត
មិនមែន​មនុស្ស​គ្រប់រូប​នឹង​កើតមាន​សញ្ញាណ​នៃ​ការធ្លាក់​ទឹកចិត្ត​ទាំងអស់​ នោះទេ។ មនុស្ស​ខ្លះ​អាច និង​មាន​សញ្ញាណ​នៃ​ការធ្លាក់​ទឹកចិត្ត​ប​ន្ទិ​ចប​ន្ទួ​ច ហើយ​អ្នក​ខ្លះទៀត​អាចមាន​សញ្ញាណ​នៃ ការធ្លាក់​ទឹកចិត្ត​ច្រើន​អាស្រ័យ និង​ទំ​ហ៊ំ និង កំរិត​នៃ​ការធ្លាក់​ទឹកចិត្ត បូករួម​ទាំង​រយះពេល​នៃ​ការធ្លាក់​ទឹកចិត្ត​ផងដែរដែលមានដូចជា។

• អារ​ម្ម​ណ៏​ទុក្ខព្រួយ​ជានិច្ច តប់ប្រមល់ រឺ​ម្យ៉ាងវិញទៀត​គឺ​គ្មាន​អារ​ម្ម​ណ៏​អ្វី​ទាំងអស់។
• អស់សង្ឃឹម​និង​មានគំនិត​ទុទិដ្ឋិនិយម​ចំពោះ​ខ្លួនឯង។
• អារ​ម្ម​ណ៏​បន្ទោស​ខ្លួនឯង គិតថា​មាន​កំហុស គិតថា​ខ្លូន​គ្មាន​តម្លៃ​តទៅទៀត និង​អារ​ម្ម​ណ៏​តែលតោល។
• បាត់បង់​ចំណាប់​អារ​ម្ម​ណ៏ ទំលាប់​នៃ​ការសប្បាយ​និង​សកម្មភាព​មួយចំនួន​ដែល​តែងតែ​ចូលចិត្ត​ធ្វើ​ ពីមុនមក រួមមាន​សកម្មភាព​កីឡា ការដើរ​កំសាន្ត និង​រួមទាំង​រឿង​ភេទ     សម្ព័ន្ធ​ទៀតផង។
• ធ្លាក់ចុះ​នូវ​ថាមពល់​រាងកាយ វិលមុខ​ធី​ង​ធ​ង និង​មិន​សកម្ម​ដូចពេលមុន។
• មានការ​លំបាក់​ក្នុងការ​ផ្ចង់​អារ​ម្ម​ណ៏ ខ្សោយ​ការចងចាំ និង​បញ្ហា​ក្នុងការ​ធ្វើការ​សម្រេចចិត្ត។
• បញ្ហា​ដំណេក ដូចជា​កេង​ឆាប់​ភ្ញាក់​ពី​ព្រលឹម​ពេក ឬមួយ​កេង​មិន​លក់​ហើយក៏​អាចមាន​បញ្ហា​កេង​ច្រើន​ខុស​ប្រក្រតី​ផងដែរ។
• ញាំ​មិនបាន និង​ស្រក​ទំងន់​ជា​កំ​ហុក ឬ ផ្ទុយ​មកវិញ​ញាំ​ច្រើន​ហួសប្រមាណ​និង​ឡើង  ទំងន់​ខុស​ប្រក្រតី។
• គិត​អំពី​ការស្លាប់ ការធ្វើ​អត្ថ​ឃាតកម្ម និង​មាន​ចេតនា​សម្លាប់ខ្លួន​ជាដើម។
• មាន​បញ្ហា​រាងកាយ​ដូចជា ឈឺក្បាល ឬ​បញ្ហា​ប្រព័ន្ធ​រំលាយ​អារ​ហារ ដូចជា​ឈឺក្រពះ ពោះវៀន​និង​ឈឺចាប់​លើ​រាងកាយ​មិន​ជាក់លាក់​ថា​ត្រង​ណាមួយ ហើយ​ដែល​ការប្រើប្រាស់​ថ្នាំ​ហាក់បីដូចជា​មិនបាន​ផល់។
• អារ​ម្ម​ណ៏​រសាប់រសល់​និង​ងាយ​ខឹង​និង​ពិបាក​ទប់ចិត្ត។

មួល​ហេតុដែល​បណ្តាល​ឲ្យ​ធ្លាក់​ទឹកចិត្ត
គ្មាន​ការសិក្សា​ច្បាស់លាស់​ណាមួយ​បង្ហាញថា​អ្វី​ទៅជា​កត្តា​ជាក់លាក់​ដែល​ បណ្តាល​ឲ្យ​មនុស្ស​ប្រឈម​និង​បញ្ហា​ការធ្លាក់​ទឹកចិត្ត​នោះទេ។ មិន​ចំពោះតែ​ការធ្លាក់​ទឹកចិត្ត​មួយ​មុខ​នោះទេ តែ​គឺ​សម្រាប់​បញ្ហា​ផ្លូវចិត្ត​ស្ទើរតែ​ទាំងអស់​តែម្តង។ ជាទូទៅ​គេ​ជឿថា​បញ្ហា​ផ្លូវចិត្ត​ស្ទើរតែ​ទាំងអស់​គឺ​កើតឡើង ដោយសារ​អន្តរ​ទំនាក់ទំនង​មួយ​ដ៏​សាំ​ញាំ បូករួម​និង​បញ្ហា​កត្តា​ជីវសាស្ត្រ កត្តា​តំណរ​ពូជ កត្តា​ចិត្តសាស្ត្រ និង​សង្គមសាស្ត្រ។ ទ្រឹស្តី​នេះ​គេ​ឲ្យ​ឈ្មោះថា គំរូ​នៃ​ផល់ប៉ះពាល់​លើក​ត្តា​ជីវសាស្ត្រ​និង​ចិត្តសាស្ត្រ​សង្គម។ វា​គឺជា​ទ្រឹស្តី​ដែល​គេ​អាច​ទទួលយកបាន​និង​មាន​ភាពទូលំទូលាយ​សម្រាប់​រាល់​ បញ្ហា​ចិត្តសាស្ត្រ​ទាំងអស់​រួមទាំង​ការធ្លាក់​ទឹកចិត្ត​ផងដែរ។

គេ​ជឿថា​ប្រភេទ​នៃ​ការធ្លាក់​ទឹកចិត្ត​មួយចំនួន​វា​មាន​លក្ខណ​ជីវសាស្ត្រ​ ដែល​អាច​កើតឡើង​តាម​តំណរ​ពូជ។ការសិក្សា​បាន​រកឃើញថា​ការធ្លាក់​ទឹកចិត្ត​អាច ​កើតមាន​ឡើងជា​លក្ខណ​តំណរ​ពូជ​ប៉ុន្តែ​វា​មិនមាន​លក្ខណ​ដាច់ខាត​នោះទេ។ សម្រាប់​គ្រួសា​មួយចំនួន​គេ​រកឃើញថា​បញ្ហា​ធ្លាក់ទឹក​ចិត្ត​អាច​កើតមាន ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​ផងដែរ។ ឧ​ទា​ហរ​ណ៏​ថា បើ​អ្នកមាន​ឪពុក   ម្តាយ​ដែល​ធ្លាប់មាន​បញ្ហា​ធ្លាក់​ទឹកចិត្ត អ្នកជា​កូន​អាចមាន​ឧកាស់​ទទួលរង​បញ្ហា​ធ្លាក់ទឹក​ចិត្ត​ឬ​ការធ្លាក់​ ទឹកចិត្ត​អាច​កើតមាន​ចំពោះ​កូន​ណា​ម្នាក់​ក្នុងចំណោមកូនៗទាំងអស់ ប៉ុន្តែ​វា​ក៏​អាច​និង​មិន​ពិត​ផងដែរ។ ទោះបីថា វា​ពិត​ឬ​មិន​ពិត​ក៏ដោយ​ការធ្លាក់​ទឹកចិត្ត​កំរិត​ធ្ងន់​មាន​ទាក់ទង​ទៅនឹង​ រចនាសម្ព័ន្ធ​នៃ​ខួរក្បាល​និង​ចិត្តគំនិត​របស់​យើង​ជា​ប្រាកដ។ មនុស្ស​ដែលមាន​ការជឿជាក់​ខ្លួនឯង​តិច ឬ​អ្នក​ដែល​តែងតែ​មើលខ្លួន​ឯង​និង​មើល​ពិភពលោក​ក្នុង​ភាព​អ​វិ​ជ្ច​ មាន(ទុទិដ្ឋិនិយម) ឬ​អ្នក​ដែល​ពោរពេញ​ដោយ​ភាព​តានតឹង​អារ​ម្ម​ណ៏ (Stress) អាចមាន​ឧកាស់​ប្រឈម​និង​ការធ្លាក់​ទឹកចិត្ត​ច្រើន។

ម្យ៉ាងវិញទៀត​ការសិក្សាថ្មីៗបាន​រកឃើញថា​ការផ្លាស់ប្តូរ​នៃ​កត្តា​រាងកាយ​ អាចឈាន​ទៅរក​ការផ្លាស់ប្តូរ​កត្តា​ផ្លូវចិត្ត​ផងដែរ។ អ្នក​ដែលមាន​ជំងឺ​រាងកាយ​ដូចជា​ដា​ចស​សៃ​ឈាម​ក្នុង​ខួរក្បាល​ឬ​មាន​ជំងឺ​ បេះដូង ជំងឺមហារីក ជំងឺ​ប៉ា​គីន​សុន(ជំងឺ​ញ័រ​ផ្នែក​ណាមួយ​នៃ​រាងកាយ​ដែល​បណ្តាល មកពី​ប្រព័ន្ធ​ប្រសាទ) អាច​ប្រឈម​និង​ការធ្លាក់​ទឹកចិត្ត​ធ្ងន់ធ្ង​រ​ផងដែរ ហើយ​ដែល​កាន់តែ​ធ្វើ​ឲ្យ​អ្នកជំងឺ​លែង​ចង់​ថែរក្សា​ខ្លួនឯង​និង​លែង​រវល់​ និង​តំរូវការ​រាងកាយ​របស់ខ្លួន។ វា​ជា​មូល​ហេតុដែល​បណ្តាល​ឲ្យ​អ្នកជំងឺ​កាន់តែ​ដុនដាប់ទៅ។ ដូចគ្នា​ផងដែរ​ការបាត់បង់​អ្វីមួយ​ដូចជា​វត្ថុ​មានតម្លៃ អ្នកជា​ទីស្រលាញ់​ឬ​បញ្ហា​ទំនាក់ទំនង បញ្ហា​សេដ្ឋកិច្ច​ក៏​អាចជា​ចំណុច​គន្លឹះ​ដែល​បណ្តាល​ឲ្យ​មាន​បញ្ហា​ ធ្លាក់ទឹក​ចិត្ត​ផងដែរ។

ជារឿយៗការរួមបញ្ចូល​គ្នា​រវាង កត្តា​តំណរ​ពូជ បញ្ហា​ចិត្តសាស្ត្រ និង​បរិយាកាស​សង្គម​គឺ​ជាប់ទាក់ទង​និង​បញ្ហា​ធ្លាក់​ទឹកចិត្ត។

ការព្យាបាល
មាន​វិធីសាស្ត្រ​ជាច្រើន​ដែល​អ្នកមាន​បញ្ហា​ធ្លាក់ទឹក​ចិត្ត​អាច​ស្វែងរក​ ការព្យាបាល​បាន។ វា​មិន​ប្រាកដថា​វិធីសាស្ត្រ​ទាំងអស់​អាច​ប្រើការ​បាន​សម្រាប់​អ្នក​ គ្រប់គ្នា​នោះទេ ក៏ប៉ុន្តែ​អ្នក​អាច​ជ្រើស​រើសយក​វិធី​ណាមួយ​ដែល​អ្នក​គិតថា​សំរម្យ​សម្រាប់​ អ្នក។ អ្នក​ចិត្តសាស្ត្រ​ជឿថា រាល់​ដំណើរ​នៃ​បញ្ហា​ការធ្លាក់​ទឹកចិត្ត​វា​ជាការ​រួមបញ្ចូល​គ្នា​រវាង​ កត្តា​ជីវសាស្ត្រ កត្តា​ចិត្តសាស្ត្រ​និង​កត្តា​សង្គមសាស្ត្រ ដូច្នេះហើយ​ការព្យាបាល​ដែល​ផ្តោត​តែ​ទៅលើ​ចំណុច​តែមួយ​គឺ​មិនសូវមាន​ឥទ្ធិពល ​នោះទេ។ ការប្រើ​ការពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត​ដែលមាន​រួមបញ្ចូល​នូវ​ វិធីសាស្ត្រ​ច្រើន អាចមាន​ប្រសិទ្ធភាព​ផងដែរ។ ជួនកាល​ក្នុងករណី​ធ្ងន់ធ្ងរ​ខ្លាំង ការប្រើ​ការពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត​រួមផ្សំ និង​ការប្រើប្រាស់​ថ្នាំ​ប្រឆាំង និង​ការធ្លាក់​ទឹកចិត្ត​ក៏​អាចមាន​ប្រសិទ្ធិភាព​ផងដែរ។

បញ្ហា​ធ្លាក់​ទឹកចិត្ត​គឺ​ស្ថិ​ន​នៅជាប​ញ្ហា​ស្មុកស្មាញ​នៅឡើយ​ដែល​គេ​ មិនអាច​កំណត់​បាន​ច្បាស់​ថា​មាន​កត្តា​អ្វីខ្លះ​ចូលរួម។ វា​អាច​និង​មាន​កត្តា​ជាច្រើន​បូករួម​ដូចជា កត្តា​បុគ្គល កត្តា​តំណរ​ពូជ កត្តា​វិ​ជ្ជ​សាស្ត្រ កត្តា​សង្គម និង​បរិ​ដ្ឋា​ន​រស់នៅ​ផងដែរ។ ទស្សនៈ​ដែល​គិតថា​មាន​កត្តា​តែមួយ​ណា​នោះ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រឈម​និង​ បញ្ហា​ធ្លាក់​ទឹកចិត្ត​គឺជា​ការយល់ច្រឡំ។
ការព្យាបាល​អ្នកមាន​ប​ញ្ហា​ធ្លាក់​ទឹកចិត្ត​ក៏ដូចជា​បញ្ហា​ផ្លូ​ចិត្ត​ មួយចំនួនទៀត​គឺអាច​ប្រើការ​ពិគ្រោះ​យោបល់​ផ្លូវចិត្ត ឬ​ការប្រើប្រាស់​ថ្នាំ​ប្រឆាំង​ការធ្លាក់​ទឹកចិត្ត ឬ​ការប្រើ​ទាំងពី​រួមផ្សំ​គ្នា​តែ  ម្តង​អាច​និង​មា​នល​ទ្វ​ផល​ខ្ពស់។ បើសិនជា​អ្នក​មិន​ចង់​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​និង​ការធ្លាក់​ទឹកចិត្ត​ដែល ​អាច​និង​មាន​ផល់ប៉ះពាល់ (Site effect) ផ្សេងៗទេនោះ អ្នក​គួរ​សាកល្បង​ជួប​ជាមួយ​អ្នកពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត​ក៏​អាច​និង ​មាន​ប្រសិទ្ធភាព​ផងដែរ។
ហឿ សេ​ធុល
បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ឯកទេស​ពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត
ពី​សកល​វិទ្យាល័យ De La Salle, Philippines
ទំនាក់ទំនងៈ
ទូរ​សព្ទៈ 088  9040004

 

ការ​ថប់​បារ​ម្ម​ណ៏​និង​ការខ្លាច

ការ ​ថប់​បារ​ម្ម​ណ៏ (Anxiety) ការ​ព្រួយចិត្ត (Worry) និង​ការតាន់តឹង​អារ​ម្ម​ណ៏ (Stress) ក្លាយជា​បញ្ហា​ប្រចាំថ្ងៃ​របស់​មនុស្ស​ទូទៅ ក្នុងពេល​ប​ច្ចុ​ប្បន្ត​នេះ ។ ជាធម្មតា អ្នកមាន​ការ​ថប់​បារ​ម្ម​ណ៏ ឬ​ការតានតឹង​អារ​ម្ម​ណ៏ មិនមែន​សុទ្ធតែ​ចាំបាច់​ត្រូវតែ​រក​ជុំនួយ​ពី អ្នកឯកទេស​ចិត្តសាស្ត្រ​នោះទេ​ហើយក៏​មិន​មានន័យថា អ្នកនោះ​មាន​ជំងឺ​ដែរ។ តាម​ការពិត ការ​ថប់​បារ​ម្ម​ណ៏ គឺជា​សញ្ញាណ​ដាស់តឿន​អ្នក​ឲ្យ​ដឹងថា អ្នក​កំពុងស្ថិត​ក្នុងស្ថានភាព​គ្រោះថ្នាក់ ឬ​ស្ថាន​ភាពលំបាក​ខាង​ផ្លូវចិត្ត។ បើ​មិនមាន​ការ​ថប់​បារ​ម្ម​ណ៏​ទេនោះ អ្នក​ក៏​ពុំមាន​សមត្ថភាព​ប្រ​មើ​មើ​លពី ស្ថានភាព​លំបាក និង​ត្រៀមខ្លួន​សំរាប់​ប្រឈមមុខ​និង​បញ្ហា​នោះដែរ។
ការ​ថប់​បារ​ម្ម​ណ៏ និង​ក្លាយជា​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ នៅពេលដែល​វា​មាន​សភាព​រាំ​រ៉ៃ​និង​រំខាន​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​យើង ហើយ​រំខាន​សមត្ថភាព​បំពេញការងារ​របស់​យើង។ អ្នក​ដែលមាន​ការ​ថប់​បារ​ម្ម​ណ៏​រាំ​រ៉ៃ​មាន​សញ្ញាណ​ដូចខាងក្រោមៈ
• តឹង​ណែន​សាច់ដុំ
• មាន​សភាព​អស់កម្លាំង​ល្ហិតល្ហៃ
• ខ្សោយ​ការចងចាំ ឬ​ភ្លេចភ្លាំង​ច្រើន
• បែកញើស​បាតដៃ
• អារ​ម្ម​ណ៏​ភ័យខ្លាច​ឬ​ច្របូកច្របល់
• ពុំមាន​អារ​ម្ម​ណ៏​ស្ងប់
• មានទុក្ខ​ព្រួយ​ជានិច្ច
• ដកដង្ហើមខ្លីៗ ដាច់ៗ
• ញ័រ​បេះដូង ឬ​ជីពចរ​ដើរ​ញាប់
• ធ្វើទុក្ខ​ក្រពះ
• ខ្សោយ​ការ​ផ្ចង់​អារ​ម្ម​ណ៏

សញ្ញាណ​ទាំងនេះ គឺ​បង្ហាញ​ពី​ស្ថានភាព​វិ​វត្ត​ន៏​ទៅរក​សភាព​ធ្ងន់ធ្ងរ ហើយ​វា​ល្មម​គ្រប់គ្រាន់​ធ្វើ​ឲ្យ​បុគ្គល​នោះ​មាន​អារ​ម្ម​ណ៏​មិន​សុខ​ស្រួល មិនអាច​គ្រប់គ្រង​ខ្លួនឯងបាន និង​មាន​អារ​ម្ម​ណ៏​ថា​ខ្លួនឯង​តែលតោល​ឯក​ការ។
ការ​ថប់​បារ​ម្ម​ណ៏​មាន​ចែកជា​ច្រើន​ប្រភេទ​វា​អាស្រ័យទៅលើ​សញ្ញាណនីមួយៗនិង ​ស្ថានភាព​របស់​វា​ដែល​បុគ្គល​នីមួយ​ជួបប្រទះ។ ការ​ថប់​បារ​ម្ម​ណ៏​ដែល​និង​លើក​មក​និយាយ​មាន​ដូចខាងក្រោមៈ
• ការ​ថប់​បារ​ម្ម​ណ៏​ទូទៅ
• ការតក់ស្លុត
• ការ​ថប់​បារ​ម្ម​ណ៏​ឬ​ការខ្លាច​សង្គម ។ល។
ការ​ថប់​បារ​ម្ម​ណ៏​ទូទៅ
ការ​ថប់​បារ​ម្ម​ណ៏​ទូទៅ (Generalized Anxiety) សញ្ញាណ​ទូទៅ​របស់​វា គឺ​បុគ្គល​នោះ​មានការ​ព្រួយ​បារ​ម្ម​ណ៏​ហួសហេតុ​មិន​ចំពោះ​រឿង​អ្វីមួយ​ ច្បាស់លាស់។ ជាធម្មតា​មនុស្ស​ទូទៅ​តែង​មានការ​ព្រួយ​បារ​ម្ម​ណ៏​ក្នុង​កំរិត​ណាមួយ ឬ​ក្នុង​ចំណុច​ណាមួយ​នៃ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់គេ ប៉ុន្តែ​សម្រាប់​អ្នក​ដែលមាន​ការ​ថប់​បារ​ម្ម​ណ៏​ទូទៅ​គឺ​គេ​មានការ​ព្រួយ​ បារ​ម្ម​ណ៏​ហួសប្រមាណ វា​លើសពី​ស្ថានភាព​ដែល​កើតមាន ហើយ​មាន​ផលប៉ះពាល​ពី​ការ​ព្រួយ​បារ​ម្ម​ណ៏​ខ្លាំង ទៅលើ​ខ្លួនគេ ហើយ​ការ​ព្រួយ​បារ​ម្ម​ណ៏​នោះ ចេះតែ​បន្ត​កើតមាន​ឥតឈប់ឈរ​រយះពេល​យ៉ូ។
គោល​សំខាន់​នៃ​ការ​ព្រួយ​បារ​ម្ម​ណ៏​របស់គេ​រួមមានៈ ការបា​រម្ម​ណ៏​ពី​សុខភាព​ហួសហេតុ ការបា​រម្ម​ណ៏​ពី​បញ្ហា​សេដ្ឋកិច្ច​គ្រួសា​ហួសហេតុ ការបា​រម្ម​ណ៏​ពី​ការទទួលខុសត្រូវ​ការ​ងារ​ហួសហេតុ ការ​ព្រួយ​បារ​ម្ម​ណ៏​ពី​សុ​វត្ថ​ភាព​សមាជិកគ្រួសារ​ហួសហេតុ សូម្បីតែ​ពេលខ្លះ​សមាជិកគ្រួសារ​ណា​ម្នាក់ ត្រឡប់មកផ្ទះ យឺត​យាវ​តិចតួច ក៏​អាចធ្វើ​ឲ្យ​គេ មានការ​ព្រួយ​បារ​ម្ម​ណ៏ ហួសវិស័យ។  ការ​ព្រួយ​បារ​ម្ម​ណ៏​ទាំងនោះ ហួស​ពី​សមត្ថភាព ដែល​បុគ្គល​នោះ​អាច​គ្រប់គ្រង​ខ្លួនឯងបាន ហើយ​អាច​រំខាន​ដល់​កិច្ចការ​របស់គេ​ទៀតផង។ ឧ​ទា​ហរ​ណ៏ សិស្សសាលា​មានការ​បារ​ម្ម​ណ៏​ហួសហេតុ ខ្លាច​មិនអាច​បញ្ចា​ប់​កិច្ចការ ដែល​គ្រូ​ដាក់​ឲ្យ​ទាន់ពេល រហូត​ធ្វើ​ឲ្យ​គេ​អ​សម្ថ​ភាព​បំពេញ​កិច្ចការ​នោះ ឬ​ឪពុកម្តាយ ខ្លះ​មានការ​ព្រួយ​បារ​ម្ម​ណ៏​ហួសហេតុ​ខ្លាច​កូន​មាន​គ្រោះថ្នាក់​ពេលធ្វើ​ ដំណើរ​ទៅ​សាលា​រហូត​មិន​ឲ្យ​កូន​ធ្វើដំណើរ​ឬ​ឈប់​មិន​ឲ្យ​ទៅ​សាលា។ល។
អារ​ម្ម​ណ៏​ញញើតញញើម​ទាំងនោះ អាច​អមដោយ​បញ្ហា​រាងកាយ​មួយចំនួន​ផងដែរ​ដូចជា ឈឺចាប់​និង​តានតឹង​តាម​សាច់ដុំ ឈឺក្បាល បទ​ជើង​តូច​ញឹកញាប់ ពិបាក​លេប​ចំណី (ដូចជា​មាន​ដុំ​អ្វី​ដុះ​នៅ​បំពង​ករ) ឬ​ញាក់​សាច់ដុំ​ជាដើម ។
សម្រាប់​មនុស្ស​មួយចំនួន ការ​ថប​បារ​ម្ម​ណ៏ និង​ការ​ព្រួយ​បារ​ម្ម​ណ៏​រាំ​រ៉ៃ អាច​កើតមាន​គ្រប់​កាលៈទេសៈ និង​គ្រប់​ហេតុ​ការ​ណ៏​ទាំងអស់។ អ្នកជំនាញ​សុខភាព​កំណត់​វា​ថា ជាការ​ថប់​បារ​ម្ម​ណ៏​ទូទៅ (Generalized Anxiety) ខ​ណះ​ដែល​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ការ​ថប់​បារ​ម្ម​ណ៏​នេះ​ពុំមាន​ កំណត់​ឲ្យ​បានច្បាស់លាស់​នោះទេ។ ជារួម​អ្នកជំនាញ​យល់ថា មូលហេតុ​ដែល បណ្តាល​ឲ្យ​កើតមាន​ការ​ថប់​បារ​ម្ម​ណ៏​ទូទៅ​រួមមាន កត្តា​ជីវសាស្ត្រ់និង​បទពិសោធ​ន៏​ពី​ព្រឹត្តិការ​ណ៏​រន្ធ​ត​ណាមួយ ដែល​ធ្លាប់​កើតមាន​ក្នុង​ជីវិត​របស់គេ។ វា​ជា​រឿង​ធម្មតា​សម្រាប់​អ្នកមាន​ការ​ថប់​បារ​ម្ម​ណ៏ គឺ​តែងតែ​រួមមាន​បញ្ហា​វិ​ជ្ជ​សាស្ត្រ​មួយចំនួន​រួមផ្សំ​ផងដែរ ដូចជា​ភាព​គ្រៀម​ក្រំ (ធ្លាក់​ទឹកចិត្ត) និង​ការ​ភ័យរន្ធត់​ជាដើម។ ទាំងនេះ​អាច​បណ្តាលមកពី ប្រតិកម្ម​គីមី​ដែល​អាច​កើតមាន​នៅក្នុង​ប្រព័ន្ធ​ប្រសាទ​នៃ​ខួរក្បាល។

សញ្ញាណ​មួយចំនួន​នៃ​ការ​ថប​បារ​ម្ម​ណ៏​រាំ​រ៉ែៈ
ចំណុច​សំខាន់បំផុត​នោះ​គឺ​វា​មាន​ភាព​រាំ​រ៉ៃ និង ការ​ព្រួយ​បារ​ម្ម​ណ៏​ដែល​មិន​សម​ហេតុផល និង​មិនអាច​បញ្ឈប់​បាន ហើយ​ចេះតែ​បន្ត​កើតមានជាប់ៗគ្នា​ជា​និរន្ត។ ការ​ព្រួយ​បារ​ម្ម​ណ៏​ទាំងនោះ​អាច​កើតមាន​ស្ទើ​គ្រប់​រឿង​ដែលមាន​ដូចជា បញ្ហារ​សុខភាព បញ្ហា​លុយកាក់ និង​បញ្ហា​ការ​ការទទួលខុសត្រូវ​លើ​កិច្ចការងារ ។ ការ​ព្រួយ​បារ​ម្ម​ណ៏​ទាំងនោះ អាច​បណ្តាល​ឲ្យ​មាន​ផល់ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​កិច្ចការ​ប្រចាំថ្ងៃ​ ផងដែរ។
ការ​ព្រួយ​បារ​កម្ម​ណ៏​ទាំងនោះ អាច​រួមផ្សំ និង​បញ្ហា​សុខភាព​រាងកាយ មួយចំនួន​ផងដែរ រួមមាន​ដូចជា ញ័រ​រាងកាយ ឈឺចាប់​លើ​រាងកាយ តឹង​ណែន​សាច់ដុំ ឈឺក្បាល បែកញើស​ឬ​ក្តៅខ្លួន ។ អ្នកនោះ​អាចមាន​អារ​ម្ម​ណ៏​ដូចជា វិលមុខ ចង់រកផុតៗដង្ហើម ឆ្អើមៗចង​ក្អួត និង​ចេះតែ​ចង់ទៅ​បន្ទប់ទឹក។ មនុស្ស​មួយចំនួន​អាចមាន​អារ​ម្ម​ណ៏​ដូច​ជាមាន​ដុំ​សាច់​ដុះ​នៅក្នុង​បំពង់ក​ របស់គេ និង​ងាយ​រញីរញ័រ ។
ការ​ថប់​បារ​ម្ម​ណ៏​រាំ​រ៉ៃ ជាទូទៅ​ងាយ​នឹង​កើតមាន​ចំពោះ​ក្មេងតូច(កុមា​ភាព)និង​មនុស្ស វ័យ​ជំទង់ ប៉ុន្តែ​ក៏​អាច​កើតមាន​ផងដែរ​ចំពោះ​មនុស្សពេញវ័យ។ ការ​ថប់​បារ​ម្ម​ណ៏​រាំ​រ៉ៃ បើ​កើតមាន​ហើយ​អាចធ្វើ​ទុក​ញឹកញាប់ និង​មាន​រយះពេល​យ៉ាងតិច​ប្រាំ​មួយខែ។ អ្នកមាន​បញ្ហា​នេះ​និង​មាន​អារ​ម្ម​ណ៏​ថា ពិបាក​គ្រប់គ្រង​ការ​ព្រួយចិត្ត​របស់ខ្លួន​ណាស់។
ជាងនេះទៅទៀត​ក្នុងដំណាក់កាល​នេះ​អ្នកមាន​បញ្ហា អាច​និង​មាន​បញ្ហា​រាងកាយ​មួយចំនួន​ផងដែរ ដែល​ទាក់ទង​និង​ការ​ថប​បារ​ម្ម​ណ៏​នេះ ។ យ៉ាងហោចណាស់​មាន​សញ្ញា​ណ​បី​ក្នុងចំណោម​សញ្ញាណ​ខាងក្រោម​នេះ​អាច​លេចឡើង​ លើសពី​ប្រាំ​មួយខែ ដូចជាៈ
• ឆាប់​រំភើប​ញី​ញរ មិនអាច​សំរាក​បាន​ស្រួល
• ងាយ​វិលមុខ អស់កម្លាំង
• មិនអាច​ផ្ចង​អារ​ម្ម​ណ៏ និង​ហាក់បីដូចជា​គិត​មិន​ចេញ​អ្វី​សោះ
• ក្រហល់ក្រហាយ​ក្នុង​រាងកាយ​ឬ​ក្នុង​ពោះ
• តឹង​ណែន​សាច់ដុំ
• មាន​បញ្ហា​ដំណេក (ពិបាក​កេង ឬ កេង​ហើយ​ក្រោក​មិន​រួច កេង​មិន​ស្កប់​និង​គេង​មិន​ឆ្អែត)។
ពិសេស​ជាងនេះទៅទៀត អ្នកមាន​ការ​ថប់​បារ​ម្ម​ណ៏​និង ការ​ព្រួយ​បារ​ម្ម​ណ៏​គឺ​មិន​កំណត់ថា​វា​កើតមានឡើង​ជាក់លាក់​ទៅលើ​បញ្ហា​ អ្វីមួយ ឬ​ចំពោះ​ព្រឹត្តិការ​ណ៏​អ្វីមួយ​ច្បាស់លាស់​នោះទេ ដូចជា​ថា​ភាព​តក់ស្លុត​ដោយហេតុ​ការ​ណ៏​ណាមួយ​នោះឡើយ ឬ​ដោយសារ​រង​ភាពអាម៉ាស​ពី​បញ្ហា​អ្វីមួយ​ជាក់លាក់​ឡើយ ។
បើ​មានការ​ថប់​បារ​កម្ម​ណ៏ ឬ​ការ​ព្រួយ​បារ​ម្ម​ណ៏ និង​សញ្ញាណ​រាងកាយ​មួយចំនួន​វា​អាចធ្វើ​ឲ្យ​មានការ​លំបាក​ក្នុង​ ការធ្វើទំនាក់ទំនង​ក្នុងសង្គម ពិបាក​ក្នុងការ​បំពេញការងារ និង បញ្ហាផ្សេងៗមួយចំនួនទៀត។ គួរ​ចាំ​ថា​ការ​ថប់​បារ​ម្ម​ណ៏​ទូទៅ​មិនមែន​បណ្តាលមកពី​បញ្ហា​ការប្រើ ប្រាស់​ថ្នាំ ឬ​គ្រឿង​ស្រវឹង ឬ​បញ្ហា​វិ​ជ្ជ​សាស្ត្រ​នោះដែរ ៕

 

ហឿ សេ​ធុល
បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ឯកទេស​ពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត
ពី​សកល​វិទ្យាល័យ De La Salle, Philippines
ទំនាក់ទំនងៈ
ទូរ​សព្ទៈ 088  9040004

 

 

ការញៀនសុរា

អ្វីទៅ គឺជាការញៀនសុរា? យោងតាមសមាគមន៏ ថ្នាំពេទ្យអាមេរិកាំ​បង្ហាញថាៈ (ជាប្រភេទជំងឺ ដែលកំណត់បានដោយការធ្លាក់ចុះទ្រុតទ្រោមយ៉ាងឆាប់​រហ័ស ដែលទាក់ទងទៅនិងការ​ពិសាសុរាជាប់ជាបន្តបន្ទាប់និងមិនអាចផ្តាច់បាន។​​ ការចុះទ្រុតទ្រម​រួមមានៈ កត្តា​​រាងកាយ​ កត្តាចិត្តសាស្រ្ត និងកត្តា​អសម្ថភាពក្នុងសង្គមផងដែរ​)។​ កត្តាចិត្តសាស្រ្ត មានដូចជា អ្នកញៀនសុរាមិនកំណតថាតើគេផឹកប៉ុន្មានទើបហៅថាញៀននោះទេ ចំណុចសំខានវាអាស្រ័យទៅលើការប្រព្រឹត្តរបស់បុគ្គលនោះតែប៉ុណ្ណោះ។​​ បើសិនជាអ្នកមានបញ្ហានៅពេលអ្នកផឹកសុរា​គឺ មានន័យថាអ្នកជាមនុស្សញៀនសុរា។​
សុរាត្រូវបានគេផ្សាភ្ជាប់ទៅនិង​សកម្មភាពសប្បាយផ្សេងៗមានដូចជា ពិធីជប់លាង អាពារហ៏ពិពាហ៏ ពិធីបញ្ចប់ការសិក្សា សកម្មភាពកីឡា​ និង​ការកំសាន្តផ្សេងៗក្នុងសង្គមជាដើម។​ ការផ្សាយពាណិជ្ជកម្មអំពីផលិតផលសុរាតែងមានទំនាក់ទំនងទៅ និង ការរាំកម្សាន្តនាឧកាសជួបជុំ ដែលទាក់ទងទៅនិងសេចក្តីស្នេហា​​ ការស្រលាញ់និងសកម្មភាពរីករាយផ្សេងៗ។​ល។
តាមរូបភាព​ជាក់ស្តែង​គ្រឿង​ស្រវឹង​តែង​តែ​ផ្សា​រភ្ជា​ប់​ទៅ​ និងសកម្មភាពហឹង្សាការរំលោភបំពាន​ពីព្រោះ វាជាគ្រឿងបញ្ឆោត ឲ្យមានការសន្យា ​ដោយឥទ្ធពលស្រវឹងជោគជាំ​ និង ធ្វើឲ្យមនុស្សលែងគិត​គួរវែងឆ្ងាយ​ និងមានអារម្មណ៏មិនខ្វល់និងអ្វីៗទាំងអស់។​​​ អ្នកពិសារស្រាយល់ថា សុរាធ្វើឲ្យគេមានអារម្មណ៏ល្អ ​បំបាត់កង្វល​ និងសប្បាយរីករាយ។​ អ្នកដែលចាប់ផ្តើមផឹកលើកដំបូង សុរាធ្វើឲ្យគេមានអារម្មណ៏ថា សប្បាយ​​រីករាយដោយពុំមានការ​បារម្មណ៏ខ្វាយខ្វល់អ្វីទាំងអស់។​ នៅពេលដែលអ្នកនោះចាប់ផ្តើមពិសាសុរាជាប់ជាទំលាប់ហើយនោះ គេនិងចាប់ផ្តើមពិសារកាន់តែច្រើនទៅៗដើម្បីរក្សាកំរិតនៃការញៀនរបស់គេ ហើយដែលគេគិតថាអាចជួយឲ្យគេកាន់តែមានអារម្មណ៏ល្អ​។​ ជាយថាហេតុ គេចាប់ផ្តើមញៀនសុរា​ និងកាន់តែមិនអាចបង្ហាញពីភាពរីករាយ​ ហើយចាប់ផ្តើមបាត់បង់ភាពថ្លៃថ្នូររបស់គេដោយសាឥទ្ធិពលរបស់ស្រា ។

តើការញៀនសុរាមានលក្ខណបែបណា​?​
ការញៀនសុរាគឺជាជំងឺមានលក្ខណៈសាំញាំ​ដែលគេតែងតែយល់ច្រឡំ និង បន្សល់ទុកនូវស្លាក​ស្នាមទុយស៌ដល់សង្គម និងគ្រួសារ ។   ​យោងតាមការសិក្សារបស់សមាគមន៏គ្រូពេទ្យចិត្តវិកល​របស់អាមេរិក ដែលមានក្នុងសៀវភៅ​ ​វិភាគនិងស្ថិតិអ្នកមានបញ្ហាផ្លូវចិត្ត​(DSM-IV) បង្ហាញថា​ អ្នកញៀនសុរា​ និង​អ្នកទទួលរងការរំលោភបំពានដោយសារអ្នកញៀនគឺ ស្ថិតនៅក្នុងចំណោម អ្នក​ដែលទទួលរងនូវវិបត្តិផ្លូវចិត្ត​ខ្ពស់ ក្នុងចំណោមប្រជាពលរដ្ឋទូទៅ​។​ មានមនុស្សប្រហែល​ ៨% ក្នុងចំណោមមនុស្សពេញវ័យជាអ្នកញៀនសុរា ​និង មនុស្សប្រហែល​ ៥%ជាអ្នករងគ្រោះ ដោយសារ​ការរំលោភបំពានពីអ្នកញៀនសុរា​។​ ស្ថិតិមានការកើនឡើងទ្វេដងនៅក្នុងប្រទេសកំពុងអភិវឌ្ឈន៏។​​
មានការទទួលស្គាលជាសកលថា​ ការញៀនសុរាគឺជា​បញ្ហាតំណរពូជ។ ​យោងតាមសៀវភៅ​ DSM-IV បានបង្ហាញឲ្យឃើញថា អ្នកដែលមានសមាជិកគ្រួសារដែលញៀនសុរាអាចប្រឈមមុខនិងការញៀនសុរា ​បី ទៅ បួន ដង​លើសអ្នកដែលមិនមានសមាជិកគ្រួសារដែលញៀនសុរា។​

ការវិវត្តន៏នៃជំងឺ​
អ្នកញៀនស្រា តែងតែមានជំងឺ និងវិវត្តន៏បន្តិចម្តងៗ ​ទៅតាមដំណាក់កាលរបស់វាដែលមានដំណើរវិវត្តន៏ដូចខាងក្រោមៈ
ការផឹកដើម្បីទំនាក់ទំនងក្នុងសង្គមៈ​​ ការផឹកដើម្បីទំនាក់ទំនងក្នុងសង្គម ​អាចកើតមានទំលាប់​មិនល្អតិចតួចប៉ុណ្ណោះ។​ អ្នកផឹកដើម្បីទំនាក់ទំនងសង្គម ជួនកាលផឹកតិចតួចនិងឈប់វិញជាធម្មតា ។ គេមិនមានទំលាប់ផឹកជាអចិន្រ្តៃនោះទេ។ អ្នកផឹកដើម្បីទំនាក់ទំនងក្នុង​ សង្គមគឺអាចគ្រប់គ្រងខ្លួនឯងបាននិងកំណតថាខ្លួនគួរផឹកឬមិនគួរផឹក និងនៅក្នុងកំរិតណា ជាទូទៅគេមិនផឹករហូតដល់ស្រវឹងលែងគ្រប់គ្រងខ្លួនឯងបាននោះទេ​។ សំរាប់អ្នកទាំងនេះ​ការផឹកសុរាមិនមែនជាអតិភាពរបស់គេនោះទេ​។​ វាជាឧកាសបង្កើនទំនាក់ទំនង តាមរយៈការជប់លាង   កំសាន្តសប្បាយ​ សំរាប់កំដរការញាំ​​អារហារ ​ឬ ក្នុងពិធីអាពាហ៏ពិពាហ៏ ដើម្បីរាប់អានគ្នាតែប៉ុណ្ណោះ​ គេមិនបានគិតថាជាឧកាស់ផឹកស៊ីអ្វីនោះទេ​។​
តំណាក់កាលដំបូងនៃការញៀនៈ​ បុគ្គលដែលមានបទពីសោធន៏ក្នុងដំណាក់កាលដំបូងនៃការ ​ញៀន គឺចាប់ផ្តើមពីការមានបញ្ហាខ្លះៗដែលបណ្តាលមកពីការពិសាសុរា។​ អ្នកដែលញៀនស្រាក្នុងដំណាក់កាលដំបូងគឺចាប់ផ្តើមមានដូចជាឈ្លៀតទៅផឹកស្រាស្ងាត់ៗតែម្នាក់ឯង ​ ហើយតែងមានអារម្មណ៏​បន្ទោសខ្លួនឯងម្តងម្កាល​អំពីការផឹងស្រាជាអលជីរបស់គេ ដំណាលគ្នានោះដែរក៏ចាប់ផ្តើមគេចទៅផឹកស្រាជាទៀងទាត់ និងជាសន្សឹមៗក៏ចាប់ផ្តើម​ផឹករហូតដល់ស្រវឹងអួរទីនួរ​ និងបង្កើនការផឹកសន្សឹមៗ​ គឺគេបង្កើនការផឹកដើម្បីរក្សាកំរិតស្រវឹងដួចមុន ។​​ ទាំងនេះជាសញ្ញានៃការញៀនសុរាក្នុងដំណាក់កាលដំបូង​ៗ។
បុគ្គលដែលញៀនស្រាក្នុងដំណាកកាលដំបូង តែងតែស្វែងរកឧកាសនិងដៃគូរ ដែលជាអ្នកផឹកជោគជាំដូច​គ្នា​ ហើយលែងចាប់អារម្មណ៏និងការសប្បាយផ្សេងៗ ដែលទាក់ទងនិងការផឹកស្រា ដើម្បីឲ្យ​មានទំនាក់ទំនងសង្គមទៀតហើយ​។ គេចាប់ផ្តើមផ្តោតអារម្មណ៏ទៅលើការផឹកជាចម្បង។​ សមាជិកគ្រួសារ​ និង មិត្តភ័ក្រ្តរបស់គេចាប់ផ្តើមមានការព្រួយបារម្មណ៏ពីការផឹកសុរាជោគជាំរបស់គេ។​ គេចាប់ផ្តើម​មានបញ្ហានិងការងារ ដូចជាទៅធ្វើរការមិនទាន់ ភាពស្ពឹកស្រពន់និងការងារអាចកើតឡើងម្តងម្កាល​។
ដំណាក់កាលបន្ទាប់ៈ ​ក្នុងពេលមួយនោះអ្នកញៀនសុរាចាប់ផ្តើមវិវត្តន៏ទៅដំណាក់កាលមួយទៀតនៃការញៀនរបស់គេ ​។ ខ្សែជីវិតរបស់គេ និងការរស់នៅរបស់គេ ចាប់ផ្តើមលែងគ្រប់គ្រងខ្លួនឯងបានទៀតហើយ​ ទោះបីជាពេលខ្លះគេនៅតែបដិសេធន៏ថា គេមិនមានបញ្ហានិងសុរាឬញៀនសុរាក៏ដោយ​​ ។ ក្នុងដំណាកកាលនេះអ្នកញៀនសុរាចាប់ផ្តើមផឹកលើសពីអ្វីដែលខ្លួនឯង​ គិតថាគួរផឹងហើយ​​។​ ​​​​អ្នកទាំងនោះចាប់ផ្តើមផឹកដើម្បីបំបាត់អារម្មណ៏ខឹងសម្បារ ឬអារម្មណ៏ឯកកោរ​ និងបំបាត់អារម្មណ៏មិនចុះសម្រុងក្នុងសង្គមរបស់គេ។​ គេចាប់ផ្តើមផឹកទាំងព្រលឹមក៏មាន ដើម្បីបំបាត់អារម្មណ៏ធីងធង និងរមូលពោះរបស់គេដែលអាចកើតមានជាញយៗ។​ អ្នកធ្វើការងារជួយអ្នកដែលមានបញ្ហាញៀនសុរា អាចណែនាំឲ្យអ្នកញៀនសុរា គួរតែចាប់ផ្តើមបញ្ឈប់ជាបន្ទាន់។​ អ្នកញៀន អាច​និងព្យាយាមឈប់ផងដែរ ប៉ុន្តែគេពិបាកនិងជំនះការញៀនរបស់គេជាខ្លាំង។ ក្នុងដំណាក់កាលនេះ គេចាប់ផ្តើមបាត់បង់ការងារ មានបញ្ហាសុខភាព និងមាន ជម្លោះក្នុងគ្រួសារធ្ងន់ធ្ងរ។
ដំណាក់កាលចុងក្រោយៈ ក្នុងដំណាក់កាលចុងក្រោយ​ ជីវិតរស់នៅរបស់អ្នកញៀនសុរាចាប់ផ្តើមកាន់តែលែងគ្រប់គ្រងខ្លួនឯងបានតែម្តង។​ បញ្ហាសុខភាពរាំរ៉ៃ រួមមានជំងឺ​ថ្លើម ដូចជាក្រិនថ្លើម​ឬរោគថ្លើមផ្សេងៗជាដើម។​​ បើសិនជានៅតែបន្តការប្រើប្រាស់សុរាទៀតនិងបណ្តាលឲ្យមានបញ្ហារាំរ៉ៃ ដល់មុខងាររបស់លំពែង សម្ពាធឈាមចាប់ផ្តើមឡើងខ្ពស់ ហូរឈាមក្នុងបំពងអារហារ។​ បេះដូង​និងខួរក្បាលចាប់ផ្តើមមានបញ្ហាព្រមគ្នា ដូចនេះហើយអ្នកញៀនសុរានិងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នៃជំងឺគាំងបេះដូង ​និងដាច់សសៃឈាមក្នុងខួរក្បាល។​  បញ្ហា​ធ្លាក់ទឹកចិត្ត និងការកេងមិនលក់ រហូតដល់ការចង់ធ្វើអត្តឃាត អាចនិងកើតមានឡើងជាយថា​ហេតុក្នុងដំណាក់កាលនេះ​។​​
រោគសញ្ញាដែលទាក់ទងការបាត់បង់ស្មារតី និងការចងចាំ​បង្ហាញថា បុគ្គលដែលញៀនសុរាអាចនិងប្រឈមមុខ និងភាពអន្តរាយមុខងារខួរក្បាល ដោយសារហេតុផលនៃការញៀនសុរា។ ទារកដែលកើតពី​ម្តាយញៀនសុរា អាចប្រឈមមុខ និងរោគសញ្ញាចុះខ្សោយនៃគត៌ដែល​ធ្វើឲ្យ កូនកើតមកមិនគ្រប់លក្ខណ។​
អ្នកញៀនសុរាក្នុងដំណាក់កាលនេះគឺ ប្រឈមមុខការញៀនខ្លាំង ហើយបើសិនជាអ្នកនោះព្យាយាមផ្តាច់​ផឹកសុរាភ្លៀមៗ វាអាចធ្វើឲ្យបុគ្គលនោះសន្លបឬ  ធ្លាក់ខ្លួនឈឺធ្ងន់ភ្លាមៗ​ និងញីញ័ររាងកាយ (The DTs) ។ វាមានសារៈសំខាន់ជាចាំបាច់ ក្នុងការស្វែងរកជំនួយ ពីថ្នាំបំបាត់ញៀននៅក្នុងដំណាក់កាលនៃជំងឺ ។​
ការព្យាបាលៈ បើសិនជាបុគ្គលដឹងថាខ្លួនញៀនសុរា។​ អ្នកនោះគួរតែស្វែងរកការព្យាបាលដោយឧសថពីគ្រូពេទ្យជំនាញ ក្នុងដំណាកកាលនៃការញៀនរបស់ខ្លួន។​ ការព្យាបាលបន្ទាប​អាចជាការស្វែងរកការព្យាបាលតាមរយការពិគ្រោះយោបល់ផ្លូវចិត្ត ជាលក្ខណបុគ្គល ឬជាក្រុម​​ សម្រាប់អ្នកញៀនសុរាជាដើម ។​
អ្នកឯកទេសសុខភាពផ្លូវចិត្ត គឺជាអ្នកមានជំនាញពិតប្រាក ដដែលទទួលបានការហ្វឹកហាត់​យ៉ាងច្បាស់លាស់ក្នុងការព្យាបាល អ្នកញៀនសារធាតុញៀនផ្សេងៗ​។​ អ្នកអាចស្វែងរកកម្មវិធីពិគ្រោះយោបល់ផ្នែកផ្លូវចិត្តជាបុគ្គលមួយទល់មួយ ឬ ចូលរួមជាមួយក្រុមអ្នកញៀនសារធាតុញៀន​ផ្សេងៗ​។​
ក្រុមគាំទ្រអ្នកញៀនបែបអនាមិក ឬ​ ក្រុមជួយខ្លួនឯង អាចជួយអ្នកញៀនឲ្យមានភាពធូស្រាល ឬជាសាសស្បើយឡើងវិញបាន ​និងអាចរស់នៅប្រកបដោយអត្ថប្រយោជន៏ដល់សង្គមជាតិបាន។​

ហឿ សេ​ធុល
បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ឯកទេស​ពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត
ពី​សកល​វិទ្យាល័យ De La Salle, Philippines
ទំនាក់ទំនងៈ
ទូរ​សព្ទៈ 088  9040004

Advertisements

ការអប់រំចិត្ត

 វិធី​អប់រំ​ចិត្ត

ខែធ្នូ 22, 2008 ដោយ foresmonk

ស៊ិន – ហ៊ាន ស្មៀន​នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ

១ – ចិត្ត​គឺ​អ្វី ?
ចិត្ត​គឺ​ជា​ធម្មជាតិ​គ្មាន​រូប​ដែល​ជា​ស្ដេច​គ្រប់​គ្រង​នគរ​កាយ ។ ចិត្ត​នេះ​គេ​មិន​អាច​មើល​ឃើញ​ដោយ​មំសចក្ខុ​បាន​ទេ ព្រោះ​ជា​នាម​ធម៌, តាម​ពិត អ្នក​ដែល​មិន​ដឹង​ចិត្ត​ថា​គឺ​អ្វី តែង​មិន​ឃើញ​ចិត្ត​ទេ, តែ​កាល​បើ​ដឹង​ថា​ចិត្ត​គឺ​អ្វី តែង​ឃើញ​ចិត្ត​បាន​តាម​កម្លាំង​នៃ​សេចក្ដី​ដឹង​នោះ ។
គេ​ច្រើន​ចូល​ចិត្ត​ថា វិញ្ញាណ, មនោ, ចិត្ត ទាំង ៣ នេះ​ដូច​គ្នា, ព្រោះ​ហេតុ​នោះ គេ​ទើប​កំណត់​វិញ្ញាណ​ជា​ចិត្ត ចិត្ត​ជា​វិញ្ញាណ​ខ្លះ, មនោ​ជា​ចិត្ត ចិត្ត​ជា​មនោ​ខ្លះ, ច្រឡូក​ច្រឡំ​គ្នា​អស់​ទៅ ទាំង​នេះ​ឯង​ព្រោះ​តែ​មិន​ស្គាល់​ចិត្ត​ថា​ជា​អ្វី ។ ដែល​ពិត​នោះ វិញ្ញាណ, មនោ, ចិត្ត​នេះ​មាន​មុខការ​ផ្សេង ៗ គ្នា តែ​ជាប់​ទាក់​ទង​គ្នា ។
វិញ្ញាណ​គឺ​ការ​ដឹង​ច្បាស់​ផ្លូវ​ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ​ចិត្ត ហើយ​វិញ្ញាណ​នេះ​ជា​ផ្លូវ​ដែល​ត​ដល់​ចិត្ត ហេតុ​នោះ វិញ្ញាណ​ទុក​ដូច​ជា​អ្នក​បញ្ជូន, មនោ​ទុក​ដូច​ជា​អ្នក​ទទួល, ចិត្ត​ទុក​ដូច​ជា​អ្នក​ដឹង ។ ចិត្ត​ដែល​មាន​ស្រឡាញ់​មាន​ស្អប់​ជាដើម ព្រោះ​មាន​គ្រឿង​ផ្សំ​គឺ​អារម្មណ៍​ហើយ​នឹង​គ្រឿង​ទទួល​គឺ​កិលេស ។ អារម្មណ៍​នឹង​កិលេស​ផ្សំ​គ្នា​កាល​ណា គឺ​ធ្វើ​ចិត្ត​ឲ្យ​វិបរិត ដូច​វិទ្យុ​កំចាយ​សម្លេង ត្រូវ​មាន​គ្រឿង​បញ្ជូន​នឹង​គ្រឿង​ទទួល​សម្លេង​ទើប​ប្រាកដ​បាន ពុំ​នោះ​ទេ​ដូច​អគ្គិសនី​ដែល​ឲ្យ​កើត​ប្រយោជន៍​ជា​ច្រើន មាន​ឲ្យ​កើត​ពន្លឺ​ជា​ដើម ក៏​ព្រោះ​មាន​គ្រឿង​ផ្សំ​ព្រម​ទាំង​ខ្សែ ប្រដាប់​បើក​បិទ នឹង​អំពូល​ដូចម្ដេច​មិញ, វិញ្ញាណ, មនោ ចិត្ត ក៏​មាន​មុខការ​ជាប់​ទាក់​ទង​គ្នា​ដូច្នោះ​ដែរ ។ ចិត្ត​ដែល​មាន​អារម្មណ៍​ចូល​មក​ផ្សំ​ព្រោះ​កំណាច​កិលេស ដែល​មាន​ឫសគល់​មក​អំពី​រាគៈ ឬ លោភៈ ទោសៈ មោហៈ ទើប​មាន​សេចក្ដី​ស្រឡាញ់​សេចក្ដី​ស្អប់, ចិត្ត​ដូច្នេះ នៅ​ក្រោម​អំណាច​កិលេស ។ សេចក្ដី​ជាប់​ចំពាក់​ទាំង​ឡាយ​ក្នុង​លោក ដែល​កើត​ឡើង​ហើយ​ក្នុង​អតីត​ក្ដី ក្នុង​បច្ចុប្បន្ន​ក្ដី​ក្នុង​អនាគត​ក្ដី តែង​កើត​មាន​ឡើង ព្រោះ​ចិត្ត​នៅ​ក្រោម​អំណាច​កិលេស​ជា​មូល​ហេតុ ។ កាល​ណា​ចិត្ត​មិន​មាន​គ្រឿង​ផ្សំ​គឺ​អារម្មណ៍ នឹង​គ្រឿង​ទទួល​គឺ​កិលេស​ទេ កាល​នោះ​ចិត្ត​ក៏​មាន​អំណាច​លើ​កិលេស គឺ​នៅ​ក្នុង​លោក សូម្បី​លោក​នឹង​ជាប់​ចំពាក់​ដូច​ម្ដេច ក៏​មិន​អាច​ធ្វើ​ឲ្យ​ចិត្ត​ញាប់ញ័រ​បាន ។ ព្រោះ​ហេតុ​នោះ ក្នុង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា​ទើប​លើក​ការ​អប់រំ​ចិត្ត​ថា​ជា​កិច្ច​សំខាន់​ បំផុត ។ រឿង​រ៉ាវ​នឹង វត្ថុ​ស្ថាន​ទាំង​ឡាយ​ដែល​ប្រាកដ​នៅ​ក្នុង​លោក សុទ្ធ​តែ​ជា​ការ​សម្ដែង​ចេញ​របស់​ចិត្ត​ទាំង​អស់ ។ វត្ថុ​គ្រប់​យ៉ាង​ទើប​ធ្លាក់​ក្នុង​អំណាច​របស់​ចិត្ត មាន​តែ​ចិត្ត​ប៉ុណ្ណោះ​ទេ​ដែល​អាច​ធ្វើ​លោក​ឲ្យ​ញាប់​ញ័រ ឬ​ធ្វើ​លោក​ឲ្យ​ស្ងប់​បាន ព្រោះ​ហេតុ​ដូច្នោះ​ទើប​គួរ​អប់រំ​ចិត្ត ។
២ – លក្ខណៈ​របស់​ចិត្ត
ចិត្ត​ជា​ធម្មជាតិ​វិចិត្រ​ក្រៃពេក ដោយសារ​អារម្មណ៍​ចូល​មក​ផ្សំ​ដូច​ព័ណ៌​ជ្រលក់​សំពត់ កាល​ប្រើ​ព័ណ៌​បែប​ណា​ជ្រលក់​សំពត់ សូម្បី​សំពត់​នោះ​មាន​ព័ណ៌​ស ក៏​ត្រូវ​ផ្លាស់​ទៅ​តាម​ព័ណ៌​ជ្រលក់​នោះ សំពត់​ទើប​មាន​ព័ណ៌​ផ្សេង ៗ ដូច​ម្ដេច​មិញ ចិត្ត​ក៏​ដូច្នោះ​ដែរ ។ មនុស្ស​ម្នាក់ ៗ មាន​ចិត្ត​តែ ១ ដួង​ទេ តែ​ដែល​មាន​ច្រើន​ដួង ព្រោះ​អារម្មណ៍​នោះ​ឯង​ចូល​មក​លាយ, គឺ​កាល​ចិត្ត​ប្រកាន់​អារម្មណ៍​ណា​ក៏​ប្រែ​ទៅ​តាម​អារម្មណ៍​នោះ ។
លោក​ពោល​ថា ចិត្ត​នេះ​ជា​ធម្មជាត​បម្រះ​ននៀល អន្ទះ​អន្ទែង​រក្សា​បាន​ដោយ​កម្រ ហាម​ឃាត់​បាន​ដោយ​កម្រ ត្រាច់​ទៅ​ក្នុង​ទី​ឆ្ងាយ​ត្រាច់​ទៅ​តែ ១ ដួង មាន​កាយ​ជា​ទី​អាស្រ័យ ហេតុ​នេះ ការ​កំណត់​ដឹង​លក្ខណៈ​របស់​ចិត្ត ក៏​គួរ​នឹង​កំណត់​ដឹង​ដោយ​ន័យ​នេះ ។
តាម​ប្រក្រតី ចិត្ត​នេះ​កាល​បើ​ត្រូវ​ព្រាត់​ប្រាស​ចាក​អារម្មណ៍​ដែល​ធ្លាប់​សេពគប់​មក​ ហើយ ក៏​សំដែង​អាការ​បម្រះ​ននៀល ដូច​ត្រី​ដែល​គេ​លើក​ចេញ​ពី​ទឹក​បោះ​ទៅ​លើ​គោក, ជា​ធម្មជាត​អន្ទះ​អន្ទែង ដោយ​សំដែង​អាការ​ឲ្យ​ប្រាកដ​ដូច​ពានរ​ក្នុង​ព្រៃ ឬ​ដូច​ទង់​ដែល​នៅ​លើ​សសរ​កាល​ខ្យល់​បក់​ក៏​ត្រឡប់​ទៅ​ត្រឡប់​មក, ជា​ធម្មជាត​រក្សា​បាន​ដោយ​កម្រ​គេ​ក៏​ដឹង​បាន​ដោយ​អាការ​ដែល​សំដែង​ចេញ ដូច​គោ​ដែល​នៅ​ជិត​ស្រែ​មាន​សំទូង គេ​កម្រ​នឹង​រក្សា​កុំ​ឲ្យ​ស៊ី​សំទូង​ក្នុង​ស្រែ​នោះ​បាន, ជា​ធម្មជាត​ហាម​ឃាត់​បាន​ដោយ​កម្រ ដោយ​មាន​អាការ​ដូច​ក្មេង​ដែល​កំពុង​រពឹស​កម្រ​នឹង​ហាម​ឃាត់​មិន​ឲ្យ​រពឹស​ បាន, ត្រាច់​ទៅ​ក្នុង​ទី​ឆ្ងាយ​ចំពោះ​តែ ១ ដួង​គឺ​ត្រាច់​ស្វែង​រក​អារម្មណ៍ ឬ​រឿង​រ៉ាវ​ដែល​ធ្លាប់​ដឹង​ធ្លាប់​ឃើញ​មិន​ឈប់​ឈរ ស្ថាន​ទី​ណា​ដែល​ធ្លាប់​ទៅ​ហើយ សូម្បី​ត្រឡប់​មក​យូរ ក៏​ត្រាច់​ទៅ​ក្នុង​ស្ថានទី​នោះ​បាន កាយ​នៅ​ទី​នេះ​ទេ​តែ​ចិត្ត​អាច​ត្រាច់​ទៅ​ពេញ​លោក បើ​នឹង​រាប់​រយ​ផ្លូវ​ដែល​ចិត្ត​ត្រាច់​ទៅ​មួយ​ថ្ងៃ ៗ ក៏​ហួស​ប្រមាណ​ដែល​នឹង​រាប់​បាន ចំពោះ​កាយ​ត្រាច់​ទៅ​មិន​បាន​ត្រឹម​ណា ព្រោះ​ត្រូវ​ហត់​នឿយ តែ​ចិត្ត​មិន​មែន​ដូច​កាយ​ទេ ទី​ណា​កាយ​ត្រាច់​ទៅ​មិន​បាន​ចិត្ត​ត្រាច់​ទៅ​បាន សូម្បី​មាន​គ្រឿង​កំបាំង​ក៏​លេច​រួច​ទៅ​បាន ទី​ដែល​គេ​ហាម​ក៏​បំពាន​ចូល​ទៅ ព្រោះ​ហេតុ​អ្វី ? ព្រោះ​អារម្មណ៍​នោះ​ដែល​ចូល​មក​ផ្សំ​ចិត្ត​មាន​ច្រើន​យ៉ាង ចិត្ត​ប្រកាន់​អារម្មណ៍​នេះ​ហើយ បណ្ដោយ​ទៅ​ប្រកាន់​អារម្មណ៍​ឯ​ណោះ​ទៀត វិល​ទៅ​វិល​មក​រក​ទី​បំផុត​គ្មាន ទើប​ឈ្មោះ​ថា​ត្រាច់​ទៅ​ក្នុង​ទី​ឆ្ងាយ ហើយ​ត្រាច់​ទៅ​តែ ១ ដួង ។
កាយ​យើង​នេះ បើ​មិន​មាន​ចិត្ត ក៏​មាន​អាការ​ដូច​ភាព​យន្ត​ដែល​ខ្វះ​មនុស្ស​ទាញ កាល​បើ​មាន​ចិត្ត​ចូល​អែប​អាស្រ័យ ក៏​មាន​អាការ​ដូច​ភាព​យន្ត​ដែល​មាន​មនុស្ស​ទាញ, ភាពយន្ត​នឹង​សំដែង​អាការ​លោត​រាំ​ផ្លាស់​ប្ដូរ​ទៅ​យ៉ាង​ណា ក៏​ព្រោះ​មនុស្ស​ទាញ, កាយ​សំដែង​អាការ​ឲ្យ​ប្រាកដ​យ៉ាង​ណា​បាន​ក៏​ព្រោះ​ចិត្ត​ជា​អ្នក​បង្គាប់ការ ឬ​នឹង​ប្រៀប​កាយ​ដូច​ផ្ទះ ចិត្ត​ដូច​អ្នក​នៅ​អាស្រ័យ ផ្ទះ​នោះ​បើ​ម្ចាស់​អ្នក​នៅ​អាស្រ័យ​ជា​មនុស្ស​មាន​កិរិយា​មារយាទ​ល្អ ក៏​ជា​ផ្ទះ​ល្អ មាន​គ្រឿង​ប្រដាប់​វិចិត្រ​ល្អ តាម​កម្លាំង​របស់​ម្ចាស់​ផ្ទះ ជា​ទី​គួរ​មើល​គួរ​សរសើរ​ជា​បសាទនីយស្ថាន ឲ្យ​កើត​សេចក្ដី​ជ្រះ​ថ្លា​ដល់​អ្នក​បាន​ឃើញ ដូច​ព្រះ​សុគន្ធ​កុដី ទី​គង់​នៅ​របស់​ព្រះ​ពុទ្ធ ឬ​ប្រាសាទ​រាជ​វាំង​របស់​ព្រះ​មហា​ក្សត្រ​ជាដើម តែ​បើ​ម្ចាស់​ផ្ទះ​នោះ​ជា​មនុស្ស​មិន​ល្អ គឺ​ជា​ពាល​ជន ដូច​ចោរ​ជា​ដើម ផ្ទះ​នោះ​ក៏​ត្រឡប់​ក្លាយ​ទៅ​ជា​ទី​គួរ​ខ្លាច មិន​គួរ​ឲ្យ​ចូល​ជិត​បាន ខ​នេះ​មាន​ឧបមា​ដូច​ម្ដេច​កាយ​នឹង​ចិត្ត​ក៏​ដូច្នោះ​ដែរ ។ កាល​ចិត្ត​បាន​ទទួល​ការ​អប់រំ​ក្នុង​ផ្លូវ​ល្អ​ដែល​ជា​ប្រយោជន៍​ហើយ អាការ​ដែល​សំដែង​ចេញ​មក​តាម​ផ្លូវ​កាយ​ផ្លូវ​វាចា​ក៏​ល្អ តែ​បើ​ចិត្ត​ខ្វះ​ការ​អប់រំ ឬ បាន​អប់រំ​ក្នុង​ផ្លូវ​មិន​ជា​ល្អ​ដែល​ប្រាសចាក​ប្រយោជន៍ ប្រាស​ចាក​ធម៌ អាការ​ដែល​សំដែង​ចេញ​មក​តាម​ផ្លូវ​កាយ​ផ្លូវ​វាចា​ក៏​មិន​ល្អ ដោយ​ន័យ​នេះ​ទើប​អាច​ឃើញ​បាន​ថា​ចិត្ត​សំខាន់​ជាង​កាយ ព្រោះ​ហេតុ​នោះ​យើង​គួរ​អប់រំ​ចិត្ត​តាម​សមត្ថភាព​នឹង​ឱកាស មិន​គួរ​បណ្ដោយ​ចិត្ត​ឲ្យ​ធ្លាក់​ទៅ​ក្នុង​អំណាច​កិលេស គួរ​តាម​រក្សា​ហាម​ប្រាម​ការពារ​កុំ​ឲ្យ​ប្រព្រឹត្ត​ទៅ​ដូច្នោះ, ពេល​គួរ​អត់​សង្កត់​ក៏​ចូល​អត់​សង្កត់ ពេល​គួរ​បង្រ្កាប់​ក៏​ចូរ​បង្រ្កាប់​កុំ​បណ្ដោយ​ឲ្យ​ចិត្ត​ទៅ​តាម​អំណាច​ កិលេស ដែល​ជា​ហេតុ​នាំ​ទុក្ខ​ទោស​មក​ឲ្យ, ពេល​គួរ​ស្ទួយ​លើក​ដំកើង ក៏​ចូរ​ស្ទួយ​លើក​ដំកើង​ឲ្យ​ក្លាហាន​ឲ្យ​ត្រេកអរ​រីករាយ កុំ​ធ្វើ​ចិត្ត​ឲ្យ​រួញរា​ងោកងក់, ពេល​គួរ​សម្លឹង​ពិនិត្យ ក៏​ចូរ​សម្លឹង​ពិនិត្យ​ចុះ ។
សាធុជន​ទាំង​ឡាយ ដែល​ប្រាកដ​ថា​ជា​អ្នក​មាន​កិត្តិស័ព្ទ​ល្អ​មាន​សុខ​ចំរើន​រុង​រឿង​មិន​សាប​ សូន្យ ក៏​ព្រោះ​បាន​អប់រំ​ចិត្ត​របស់​ខ្លួន​តាម​សមគួរ, ផ្សេង​គ្នា​ខ្លះ តែ​ការ​អប់រំ​តិច អប់រំ​ច្រើន អប់រំ​ក្នុង​ផ្លូវ​លោក ឬ​អប់រំ​ក្នុង​ផ្លូវ​ធម៌​ប៉ុណ្ណោះ ។ ចំណែក​ផល​ដែល​កើត​មក​អំពី​ការ​អប់រំ​នោះ​ក៏​ប្រាកដ​ជា​អំណោយ​ផល​ឲ្យ​តាម​ កម្លាំង​នៃ​ការ​អប់រំ, កាល​អប់រំ​ក្នុង​ផ្លូវ​ណា​ត្រឹម​ណា ក៏​រមែង​បាន​ផល​ក្នុង​ផ្លូវ​នោះ​ត្រឹម​នោះ មិន​ប្រាស​ចាក​ផល​ឡើយ ។
៣ – វិធី​អប់រំ​ចិត្ត
ក្នុង​ខាង​ដើម​នៃ​ការ​អប់រំ​ចិត្ត​នេះ ត្រូវ​ស្គាល់​ចិត្ត​ព្រម​ទាំង​ស្គាល់​លក្ខណៈ នឹង​អាការ​របស់​ចិត្ត សម្រាប់​ត្រួតត្រា​ពិចារណា ដូច​មាន​កញ្ចក់​សម្រាប់​ឆ្លុះ​មើល​ស្រមោល​មុខ ព្រោះ​ធម្មតា​ការ​អប់រំ​គ្រប់​យ៉ាង​ត្រូវ​មាន​គ្រឿង​សម្រាប់​ប្រើ​ក្នុង​ការ ​នោះ ព្រម​ទាំង​សេចក្ដី​សំគាល់​នៃ​ការ​អប់រំ, សូម្បី​ការ​អប់រំ​ចិត្ត​ក៏​ដូច្នោះ​ដែរ គឺ​ត្រូវ​រៀន​ឲ្យ​ដឹង​រឿង​ចិត្ត​ល្មម​ជា​គោលការ​នឹង​សេចក្ដី​សំគាល់​នៃ​ការ​ អប់រំ​ចិត្ត​ជាមុន ដើម្បី​ធ្វើ​ចិត្ត​ឲ្យ​ជា​ធម្មជាត​គួរ​ដល់​ការងារ​ដ៏​ប្រពៃ ទាំង​ផ្លូវ​លោក ទាំង​ផ្លូវ​ធម៌ ឲ្យ​ទាល់​តែ​ចិត្ត​ស្ងប់​ចាក​អកុសល​ធម៌​ទាំង​ឡាយ មាន​ការ​ដឹង​ហេតុ​ផល​ជាក់​ច្បាស់​តាម​សេចក្ដី​ពិត, ចំណែក​ផល​ដែល​យើង​ប្រាថ្នា​យ៉ាង​ក្រៃលែង ក៏​គឺ​ឲ្យ​ជា​ចិត្ត​ពេញ​បរិបូណ៌​ដោយ​សេចក្ដី​សុខ​មែន ៗ មិន​មាន​អ្វី​លាយ​ឡំ ។ ការ​អប់រំ​ចិត្ត​នេះ​មិន​មែន​គ្រាន់​តែ​ទំនុក​បំរុង​ដល់​ការងារ​ផ្លូវ​ធម៌​ ប៉ុណ្ណោះ​ទេ ដែល​ពិត​នោះ​គឺ​ទំនុក​បំរុង​ដល់​ការងារ​ចំណែក​គតិ​លោក​ផង ព្រោះ​ការងារ​ដ៏​ប្រពៃ​ទាំង​ឡាយ​ដែល​ឲ្យ​សម្រេច​ប្រយោជន៍​ទាំង​ខ្លួន​ឯង ទាំង​ពួក​គណៈ​ប្រទេស​ជាតិ សុទ្ធ​តែ​មាន​ធម៌​ដ៏​ប្រពៃ ដោយ​លះ​បង់​ធម៌​ចំណែក​អកុសល​ដែល​មាន​ទុក្ខ​ជា​ផល​នោះ​ចេញ ហើយ​អប់រំ​បំពេញ​ធម៌​ចំណែក​កុសល​ដែល​មាន​ផល​ជា​សុខ​ឲ្យ​កើត​មាន​ឡើង ក្នុង​ចិត្ត​របស់​ខ្លួន ។
គ្រឿង​ឧបករណ៍​ក្នុង​ការ​នេះ ក៏​មិន​ត្រូវ​មាន​ដើម​ទុន​អ្វី​ប៉ុន្មាន​ទេ​គ្រាន់​តែ​ព្យាយាម​ឲ្យ​មាន​សតិ​ គ្រប់​ឥរិយាបថ ហើយ​តាំង​ចិត្ត​កំណត់​ពិចារណា​ត្រួតត្រា​សង្កេត​មើល​ក្នុង​ការ​ដែល​ធ្វើ ពាក្យ​ដែល​និយាយ រឿង​ដែល​គិត​ឲ្យ​ដឹង​ថា​ជា​សុចរិត ឬ​ទុច្ចរិត, កាល​នឹង​ធ្វើ​អ្វី និយាយ​អ្វី គិត​អ្វី​គួរ​ពិចារណា​មើល​ថា បើ​យើង​នឹង​ធ្វើ​យ៉ាង​នេះ គិត​យ៉ាង​នេះ​ទៅ តើ​ជា​សុចរិត ឬ​ទុច្ចរិត​, កាល​ដឹង​ថា​ជា​សុចរិត គប្បី​ធ្វើ, គប្បី​និយាយ, គប្បី​គិត, កាល​ដឹង​ថា​ជា​ទុច្ចរិត ក៏​កុំ​ធ្វើ កុំ​និយាយ កុំ​គិត, សូម្បី​ធ្វើ​ហើយ​និយាយ​ហើយ​គិត​ហើយ ក៏​គប្បី​ពិចារណា​ដូច្នោះ​ទៀត កាល​ដឹង​ថា​ជា​សុចរិត ក៏​គប្បី​នៅ​ដោយ​ចិត្ត​ប្រាមោជត្រេកអរ សិក្សា​ប្រតិបត្តិ​ក្នុង​កុសល​ធម៌​ទាំង​យប់​ទាំង​ថ្ងៃ​ចុះ កាល​ដឹង​ថា​ជា​ទុច្ចរិត ក៏​គប្បី​សំដែង​ទោស​ដែល​ធ្វើ​ល្មើស​នោះ​ចេញ ហើយ​តាំង​ចិត្ត​សង្រួម​ប្រយ័ត្ន​ត​ទៅ កុំ​ធ្វើ​ថែម​ទៀត នេះ​ឯង​ជា​កិច្ច​ខាង​ដើម​នៃ​ការ​អប់រំ​ចិត្ត ។
កាល​បើ​ការ​ធ្វើ ការ​និយាយ នឹង​ការ​គិត​ជា​សុចរិត​ហើយ បើ​មាន​បំណង​នឹង​ព្យាយាម​បំពេញ​ត​ទៅ ក៏​គួរ​អប់រំ​ចិត្ត​របស់​ខ្លួន​ឲ្យ​តាំង​នៅ​ក្នុង​សេចក្ដី​ស្ងប់, អ្វី​ជា​សត្រូវ​ចំពោះ​សេចក្ដី​ស្ងប់​ចិត្ត គួរ​ព្យាយាម​បង្រ្កាប​លះ​វៀរ​ចេញ ហើយ​អប់រំ​បំពេញ​ធម៌​ដែល​ក​ឲ្យ​កើត​សេចក្ដី​ស្ងប់​ចិត្ត​នោះ​ឲ្យ​មាន​ឡើង ទ្រាំ​អត់ធន់​ធ្វើ​ចិត្ត​របស់​ខ្លួន​ឲ្យ​ធ្ងន់​ធ្ង នឹង​នួន​តែ​ក្នុង​ធម៌​ជា​ចំណែក​កុសល ។ នីវរណៈ​ធម៌ គ្រឿង​រាំង​រា​មិន​ឲ្យ​ចិត្ត​បាន​ដល់​សេចក្ដី​ស្ងប់​គឺ​កាមច្ឆន្ទៈ ព្យាបាទៈ ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ច វិចិកិច្ឆា ទាំង ៥ នេះ​ជា​សត្រូវ​ដោយ​ត្រង់​ចំពោះ​សេចក្ដី​ស្ងប់​ចិត្ត គួរ​ពិចារណា​មើល​ថា នីវរណៈ​នោះ​មាន​ទោស​យ៉ាង​ណា, កាល​បើ​ពិចារណា​ឃើញ​ទោស​ហើយ​ក៏​គួរ​លះ​ចេញ សូម្បី​លះ​មិន​ដាច់​ស្រឡះ​ទេ ក៏​ឈ្មោះ​ថា​ល្អ​ជាង​ការ​បណ្ដោយ​ទៅ​តាម​អំណាច​នីវរណៈ​ដែរ, កាល​បើ​នីវរណៈ​កើត​ឡើង​គ្រប​សង្កត់​ចិត្ត​ក៏​គួរ​ពិចារណា​មើល​ឲ្យ​ដឹង​ថា​ នេះ​ជា​នីវរណៈ ដែល​ក​ឲ្យ​កើត​សេចក្ដី​ពេញ​ចិត្ត​ស្រឡាញ់​ប្រាថ្នា​ជាប់​ជំពាក់​ទៅ​ក្នុង​ រូប សំឡេង ក្លិន រស សម្ផស្ស ដែល​គួរ​ប្រាថ្នា​ខ្លះ, ក​ឲ្យ​កើត​អាឃាត បំផ្លាញ​ប្រទូសរ៉ាយ​គេ​ខ្លះ, ក​ឲ្យ​កើត​សេចក្ដី​រួញ​ថយ នឹង​ងងុយ​ងោក​ងក់​ខ្លះ, ក​ឲ្យ​កើត​សេចក្ដី​រាយ​មាយ​នឹង​រសាប់​រសល់​ខ្លះ, ក​ឲ្យ​កើត​សេចក្ដី​សង្ស័យ​មិន​ដាច់​ស្រេច​ខ្លះ​ទាំង​នេះ​ឯង​សុទ្ធ​តែ​ជា​ សត្រូវ​ចំពោះ​សេចក្ដី​ស្ងប់​ចិត្ត​ទាំង​អស់ ។ កាល​បើ​ដូច្នេះ​ហើយ គួរ​ធ្វើ​ទុក​ក្នុង​ចិត្ត​ដោយ​ឧបាយ​ដែល​ត្រូវ គឺ​ឲ្យ​ឃើញ​ថា​អារម្មណ៍​ទាំង​ឡាយ​មាន​រូប​សម្លេង​ជាដើម​នោះ ដែល​គួរ​ស្រឡាញ់ គួរ​ប្រាថ្នា​ជន្លេញ​ជន្ល​ចិត្ត ក៏​ព្រោះ​ចូល​ចិត្ត​ថា​ស្រស់បស់​មិន​ល្អ​ទេ តែ​ដែល​ឃើញ​ថា​ស្រស់បស់​ថា​ល្អ​ទៅ​វិញ ក៏​ព្រោះ​ការ​តាក់​តែង​បរិហារ​កាយ​ដែល​ជា​ចំណែក​រូប​ប៉ុណ្ណោះ បើ​ខ្វះ​ការ​តាក់​តែង​ជា​ដើម​ហើយ ការ​មិន​ស្រស់បស់​ល្អ​អាច​កើត​ប្រាកដ​ឡើង ។ កាល​ឧស្សាហ៍​ពិចារណា​កំណត់​យ៉ាង​នេះ​ហើយ ចិត្ត​ក៏​នឹង​ឃ្លាត​ចាក​កាមច្ឆន្ទៈ​នោះ​បាន​តាម​សមគួរ​ព្រោះ​ហេតុ​នោះ កាល​បើ​នឹង​មើល​នឹង​ស្ដាប់​ជាដើម ទើប​គួរ​ជា​អ្នក​ចេះ​មើល​ចេះ​ស្ដាប់ ត​ទៅ​នឹង​បាន​ប្រយោជន៍​មក​ពី​ការ​មើល​ការ​ស្ដាប់​នោះ​ពុំ​ខាន ។ សូម្បី​នីវរណៈ​ដទៃ ៗ កើត​ឡើង​ក៏​គួរ​ពិចារណា​ដោយ​ឧបាយ​នេះ​ដែរ ទាល់​តែ​ចិត្ត​ដល់​នូវ​សេចក្ដី​ស្ងប់​ពិត​ប្រាកដ មាន​អាការ​ស្រដៀង​នឹង​វង់​ភ្លើង​ដែល​នៅ​ក្នុង​អំពូល, កាល​បើ​អប់រំ​ចិត្ត​បាន​យ៉ាង​នេះ​ហើយ​ឈ្មោះ​ថា​ជា​អ្នក​មាន​ចិត្ត​នៅ​លើ​ អំណាច​នីវរណៈ​ជា​ថ្នាក់​ទី ២ នៃ​ការ​អប់រំ​ចិត្ត, ត​ពី​នេះ​ទៅ​ត្រូវ​ពិចារណា​ប្រាព្ធ​សេចក្ដី​កើត​រលត់​នៃ​សង្ខារ​ញែក​ចេញ​ឲ្យ ​ឃើញ​ជា​ភាគ​ជា​ចំណែក​ដោយ​គួរ​ដល់​វោហារ​ថា ខន្ធ ធាតុ អាយតនៈ ព្រម​ទាំង​ហេតុ​បច្ច័យ ដរាប​ដល់​លះ​សេចក្ដី​ប្រកាន់​ដោយ​អំណាច​តណ្ហា​មានៈ​ទិដ្ឋិ​ថា « នុះ​របស់​អាត្មា​អញ នុះ​ជា​ខ្លួន​ប្រាណ​របស់​អាត្មា​អញ, » ដែល​ជា​មគ៌ា​ឲ្យ​ដល់​នូវ​សេចក្ដី​បរិសុទ្ធ​ហ្មត់ចត់​ផុត​ចាក​ទុក្ខ​ទាំង​ ពួង, នេះ​ឯង​ថ្នាក់​ទី​បំផុត​នៃ​ការ​អប់រំ​ចិត្ត ។
៤ – ផល​នៃ​ការ​អប់រំ​ចិត្ត
ចិត្ត​នេះ កាល​បើ​គេ​បាន​អប់រំ​ល្អ​ហើយ ធ្វើ​ឲ្យ​ស្ងប់​បរិសុទ្ធ​ហ្មត់ចត់​ហើយ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​ប្រយោជន៍​នឹង​សេចក្ដី​ចំរើន​យ៉ាង​ក្រៃលែង​អាច​ នាំ​សេចក្ដី​សុខ​មក​ឲ្យ​ជានិច្ច ។ សេចក្ដី​សុខ​ដែល​កើត​មក​អំពី​ការ​អប់រំ​ចិត្ត​ឲ្យ​ស្ងប់​នឹង​បរិសុទ្ធ​នេះ ជា​សេចក្ដី​សុខ​យ៉ាង​ត្រជាក់​ត្រជំ មិន​មាន​សេចក្ដី​សុខ​ណា​ៗ ក្នុង​លោក​ស្មើ​បាន, លោក​អ្នក​មាន​ប្រាជ្ញា​ទើប​និយម​ក្នុង​ការ​អប់រំ​ចិត្ត​ពន់​ពេក។
ប្រយោជន៍​ដែល​កើត​អំពី​ការ​អប់រំ​ចិត្ត​នោះ ចែក​ចេញ​ជា ៣ ជាន់ គឺ​ទិដ្ឋធម្មិកត្ថៈ ( ប្រយោជន៍​ក្នុង​បច្ចុប្បន្ន ), សម្បរាយិកត្ថៈ ( ប្រយោជន៍​ក្នុង​បរលោក ), បរមត្ថៈ ( ប្រយោជន៍​ឧត្ដម​គឺ​ព្រះ​និព្វាន ) ។
ទិដ្ឋិធម្មិកត្ថៈ អំណោយ​ផល​ឲ្យ​តាំង​ខ្លួន​បាន​ជា​គោល​ចារិក​ត្រឹម​ត្រូវ​ក្នុង​បច្ចុប្បន្ន ។ ព្រោះ​ហេតុ​នោះ អ្នក​ប្រាថ្នា​ផល​ជាន់​នេះ គួរ​អប់រំ​ចិត្ត​ឲ្យ​មាន​សេចក្ដី​ឧស្សាហ៍​ខ្មី​ឃ្មាត​ក្នុង​ករណីយកិច្ច​ដែល​ ជា​នាទី​របស់​ខ្លួន គឺ​ថា​បើ​នៅ​ក្នុង​វ័យ​ដែល​ត្រូវ​សិក្សា ក៏​គួរ​ជ្រើស​រើស​ការ​សិក្សា​ដែល​ជា​ប្រយោជន៍ លះ​វៀរ​ការ​សិក្សា​ដែល​ជា​ទោស​ចេញ, កាល​បើ​ឃើញ​ការ​សិក្សា​ដែល​ជា​ប្រយោជន៍​ហើយ ក៏​ចូរ​ព្យាយាម​ចំពោះ​ការ​សិក្សា​នោះ ទាល់​តែ​សម្រេច​ផល​តាម​បំណង កុំ​នឿយណាយ​រួញរា​ឡើយ, កាល​បើ​បាន​ទទួល​ការងារ​ណា ៗ ដែល​គេ​ប្រគល់​ឲ្យ ក៏​ចូរ​តាំង​ចិត្ត​ព្យាយាម​ធ្វើ​ការងារ​នោះ ៗ ឲ្យ​បាន​សម្រេច​ផល​តាម​ដែល​គេ​ប្រគល់​ឲ្យ​ឬ​គេ​ទុក​ចិត្ត​គួរ​អប់រំ​ចិត្ត​ ឲ្យ​ស្មោះ​ត្រង់​ចំពោះ​ខ្លួន​ឯង ចំពោះ​អ្នក​ដទៃ ចំពោះ​ការងារ​ដែល​ជា​នាទី​របស់​ខ្លួន ចំពោះ​កាល​វេលា ចំពោះ​សមាគម ឲ្យ​ចិត្ត​មាន​សតិសម្បជញ្ញៈ អត់ធន់ ក្លៀវក្លា អាចហាន រីករាយ ទន់ភ្លន់, មាន​សច្ចេកតញ្ញូ​កតវេទី បដិភាណ​ឈ្លាសវៃ​ដឹង​ហេតុការណ៍​មិន​ភ្ញាក់​ផ្អើល​អាច​ប្រកប​ករណីយ​នោះ ៗ ឲ្យ​សមគួរ​ដល់​កាលៈ​ទេស ចេះ​រក្សា​ករណីយ​នោះ ៗ មិន​ឲ្យ​សាបសូន្យ ឲ្យ​មាន​តែ​សេចក្ដី​ចំរើន​ដោយ​លំដាប់ រហូត​ដល់​ទ្រព្យ​សម្បត្តិ​ដែល​រក​បាន​មក​ដោយ​ធម៌​ដ៏​ប្រពៃ ក៏​ចេះ​រក្សា​នឹង​ចាយ​វាយ​ក្នុង​ផ្លូវ​ដែល​ជា​ប្រយោជន៍ ចេះ​កាន់​ប្រយោជន៍​របស់​ទ្រព្យ​សម្បត្តិ​ទុក​ឲ្យ​បាន មិន​បណ្ដោយ​ឲ្យ​ប្រាសចាក​ប្រយោជន៍ ដែល​នឹង​ត្រឡប់​ជា​ទោស​ដល់​ខ្លួន ទាំង​ត្រូវ​ជា​មនុស្ស​មាន​កល្យាណ​មិត្រ​រួម​កិច្ចការ ឬ​ប្រឹក្សា​ប្រារព្ធ​ការងារ​គ្រឿង​ចិញ្ចឹម​ជីវិត​ជាដើម, កាល​បើ​អប់រំ​ចិត្ត​បាន​យ៉ាង​នេះ​ហើយ គង់​នឹង​បាន​ទទួល​ផល​ដូច​ពោល​មក​ពុំ​ខាន ។
សម្បរាយិកត្ថៈ អំណោយ​ផល​ឲ្យ​ចេះ​ធ្វើ​ប្រយោជន៍​ដល់​ពួក​គណៈ​ប្រទេស​ជាតិ ហើយ​ជា​គុណ​សម្បត្តិ​ជាប់​នឹង​ខ្លួន ដូច​ស្រមោល​ជាប់​តាម​ប្រាណ សូម្បី​នឹង​ទៅ​កាន់​ទិស​ណា ៗ ក៏​រមែង​អំណោយ​ផល​តាម​ជូន​ទៅ​ឧបត្ថម្ភ​ក្នុង​ទិស​នោះ ៗ មិន​ឲ្យ​មាន​ទុក្ខ​លំបាក ។ ព្រោះ​ហេតុ​នោះ អ្នក​ប្រាថ្នា​ផល​ជាន់​នេះ គួរ​អប់រំ​ចិត្ត​ឲ្យ​មាន​សទ្ធា គឺ​ជឿ​ក្នុង​របស់​ដែល​គួរ​ជឿ, ឲ្យ​មាន​សីល គឺ​តាំង​ចិត្ត​ប្រព្រឹត្ត​កាយ​វាចា​រៀបរយ​ប្រាស​ចាក​ទោស​ទាល់​តែ​ចិត្ត​ជា​ ប្រក្រតី​មិន​កំរើក​ញាប់​ញ័រ, ឲ្យ​មាន​ចាគៈ គឺ​ចេះ​បែង​ចែក​លះ​ទាំង​ខាង​ក្នុង​នឹង​ខាង​ក្រៅ ធ្វើ​ចិត្ត​ឲ្យ​ទូលាយ​មិន​ចង្អៀត, អ្វី​ជា​សត្រូវ​របស់​សទ្ធា​នឹង​សីល​ជា​ចំណែក​ខាង​ក្នុង​ក៏​រមែង​លះ​បាន, អ្វី​ជា​សត្រូវ​របស់​ការ​ខាង​ក្រៅ​ក៏​រមែង​លះ​បាន, ឲ្យ​មាន​បញ្ញា​ដឹង​ហេតុ​ផល​តាម​ពិត ក្នុង​របស់​ដែល​ខ្លួន​ជឿ​នឹង​លះ​បង់ ។ ការ​អប់រំ​ចិត្ត​បាន​យ៉ាង​នេះ រមែង​ជា​ហេតុ​ធ្វើ​ចិត្ត​ឲ្យ​ស្គាល់​ជាក់​លាក់​ក្នុង​ការ​បំពេញ​ប្រយោជន៍​ រួម​គឺ​ពួក​គណៈ​ដែល​ខ្លួន​នៅ​អាស្រ័យ ជា​គុណ​សមុទ័យ​ឲ្យ​ជា​អ្នក​លឿន​ដាច់​គេ​ក្នុង​ពួក​នោះ ៗ ។
បរមត្ថ អំណោយ​ផល​ឲ្យ​ជា​អ្នក​មាន​ចិត្ត​បរិសុទ្ធ​ផុត​ចាក​កិលេសាសវៈ​ផុត​ចាក​កង​ ទុក្ខ​ទាំង​ពួង, ព្រោះ​ហេតុ​នោះ អ្នក​ប្រាថ្នា​ផល​ជាន់​នេះ គួរ​អប់រំ​ចិត្ត​ឲ្យ​មាន​បញ្ញា​ជា​ហេតុ​ជ្រែក​ទុក្ខ ដែល​មាន​តណ្ហា​ជា​ដែន​កើត, កាល​បើ​អាច​លះ​តណ្ហា​បាន​ដាច់​ស្រឡះ​ហើយ កង​ទុក្ខ​ទាំង​ពួង​ក៏​រលត់​អស់​ដូច​ភ្លើង​ដែល​អស់​ប្រេង រមែង​រលត់​ទៅ​ដូច្នោះ ។
វិធី​អប់រំ​ចិត្ត​តាម​ដែល​ពណ៌នា​មក​នេះ សូម​លោក​អ្នក​មាន​ប្រាជ្ញា​ពិចារណា​មើល​ចុះ បើ​លោក​អ្នក​និយម​ក្នុង​ការ​អប់រំ​ចិត្ត​ហើយ តែ​មិន​បាន​សម្រេច​លទ្ធផល​ដល់​ជាន់​ទី​បំផុត បាន​ត្រឹម​តែ​ការ​ធ្វើ ការ​និយាយ ការ​គិត ជា​សុចរិត​ប៉ុណ្ណោះ ក៏​គប្បី​នឹក​សង្ឃឹម​ក្នុង​ចិត្ត​ចុះ​ថា ខ្លួន​តិះដៀល​ខ្លួន​ឯង​មិន​បាន, អ្នក​ដឹង​ពិចារណា​ហើយ​ក៏​សរសើរ, កិត្តិស័ព្ទ​ខាង​ល្អ​រមែង​ក្រអូប​ខ្ចរ​ខ្ចាយ​ទៅ​គ្រប់​ទិសានុទិស, មិន​ជា​អ្នក​វង្វេង​ធ្វើ​កាល​កិរិយា, សូម្បី​នឹង​ត្រូវ​ទំលាយ​ខន្ធ​ទៅ​ក៏​មាន​សុគតិ​ជា​ទី​ប្រព្រឹត្ត​ទៅ​ក្នុង​ ខាង​មុខ, សុទ្ធ​តែ​ជា​ផល​ដែល​គួរ​ប្រាថ្នា​ពិត ៗ ទើប​ជា​ការ​សមគួរ​ណាស់​តែ​ខំ​ព្យាយាម​ក្នុង​ការ​អប់រំ​ចិត្ត​នេះ ដើម្បី​សម្រេច​ផល​ជា​សុខ​ក្នុង​ទី​គ្រប់​ស្ថាន គ្រប់​កាល​សម័យ ។ វិធី​អប់រំ​ចិត្ត​មាន​ន័យ​ដូច​ពោល​មក​ដូច្នេះ​ឯង ។

ចប់

ចិត្ត​សៅហ្មង​មក​ពី​មិន​ប្រឹង​អប់រំ
ប្រឹង​សន្សំ​ធ្វើ​ទាន​សីល​នឹង​ភាវនា,
ចិត្ត​សៅហ្មង​នាំ​ឲ្យ​រង​ទុក្ខ​ខ្លោច​ផ្សា
ក្នុង​អនាគត​កាល​នឹង​បច្ចុប្បន្ន ។
ចិត្ត​បរិសុទ្ធ​ផុត​មន្ទឹល​ស្រិល​ស្អាត​ភ្លឹង
មក​អំពី​ប្រឹង​ខំ​បំពត់​មិន​ស្រាកស្រន់,
ចិត្ត​បរិសុទ្ធ​នាំ​ឲ្យ​សុខ​អនេក​លន់,
សាធុជន​គួរ​អប់រំ​ចិត្ត​ទៅ​ហើយ !

កាត់បន្ថយភាពភ័យខ្លាចលើវេទិកាពេលធ្វើ​បទបង្ហាញ

 •         កាត់បន្ថយភាពភ័យខ្លាចលើវេទិកាពេលធ្វើ​បទបង្ហាញ
 • ក្នុងការសិក្សា ឬ ការធ្វើការ​គឺចៀស​មិន​ផុត​ឡើយ​ពីការ​ធ្វើ​បទបង្ហាញ។ដើម្បី​ធ្វើ​បទបង្ហាញ​មួយ​ឲ្យបានល្អ គឺវាទាមទារការ​រៀបចំ និងការបង្ហាញ​យ៉ាង​ម៉ត់ចត់​ហើយ​ទាក់ទាញ។ហើយ​កត្តា​មួយ​ដែល​យើង​ជួប​ប្រទះ​ជា​ញឹកញាប់នោះគឺ​ភាពភ័យខ្លាច​នៅលើ​វេទិកា។ខាងក្រោមនេះជាគន្លឹះខ្លះៗដែលជួយ ឲ្យអ្នកកាត់បន្ថយភាពភ័យខ្លាចលើវេទិកា ៖
 • -​កុំតក់ស្លត់ព្រោះថាអ្នកចូលរួម​យល់​ពីអារម្មរណ៍​របស់អ្នកដូចនេះ ពួកគេ​នឹង​លើក​លែង​រាល់​កំហុស​ឆ្គងបន្តិចបន្តួច។
 • -បង្ហាញ​ពីភាព​ពិត​របស់អ្នកដោយបន្ធូរ​អារម្មណ៍ ដូចជា​ដក​ដង្ហើម​វែងៗ ឬ​ ក៏​ដើរចុះឡើងមុន​ពេល​ធ្វើបទបង្ហាញ។
 • -ពិភាក្សាជាមួយមិត្តភ័ក្រ្ត​របស់អ្នកអំពីភាពភ័យ​ខ្លាច​របស់អ្នក និង​ឲ្យ​ពួកគេ​ជួយ​ផ្តល់​យោបល់។
 • -អ្នក​អាចនឹង​ស្លន់ ហើយ​មានភាពតានតឹងជា​លក្ខណៈរាងកាយ។ដូចនេះអ្នកគួរ​ដើរ​មើល​កន្លែង​ធ្វើបទបង្ហាញ​ដូចជា​វេទិការនិង​ឧបករណ៍ជាមុនដើម្បីឲ្យស៊ាំទៅនឹងបរិយាកាសជុំវិញខ្លួន។
 • -ចៀស​វាង​ការទន្ទេញ​អ្វី​ៗដែលអ្នក​នឹង​ត្រូវ​និយាយក្នុង​បទបង្ហាញពី​ព្រោះ​អ្នកអាច​នឹងភ្លេចហើយគិត​អ្វី​មិនឃើញនៅ​ពេល​កំពុងធ្វើ​បទបង្ហាញដែលធ្វើឲ្យ​អ្នក​ស្លន់​និង​កាន់តែ​ភ័យ​ខ្លាច​វេទិកា។
 • -ត្រៀមខ្លួន​ និង​ ធ្វើបទបង្ហាញសាកល្បងជាកត្តា​សំខាន់​បំផុត។យ៉ាងហោចណាស់​ត្រូវសមពីរ ឬបីដង​នៅចំពោះ​មិត្ត​ភ័ក្ត្រ ឬ បងប្អូន​ដូចជាការធ្វើបទបង្ហាញមែនទែន​អញ្ចឹង។
 • -បង្កើនការជឿជាក់លើវេទិកាតារយៈការសម្លឹងមើល (Eyes contact) អ្នកចូលរួមណាដែលអ្នកយល់ថាផ្តល់ភាពកក់ក្តៅដល់អ្នក ។
 • ក្នុងការសិក្សា ឬការធ្វើការងារ គឺចៀសមិនផុតឡើយ ពីការធ្វើបទបង្ហាញ។ដើម្បីធ្វើបទបង្ហាញមួយឲ្យ បានល្អ គឺវាទាមទារការរៀបចំនិងការបង្ហាញយ៉ាងម៉ត់ចត់ហើយទាក់ទាញ។ ហើយកត្តាមួយដែលយើងជួបប្រទះជាញឹកញាប់នោះគឺភាពភ័យខ្លាចនៅលើវេទិកា។ ខាងក្រោមនេះជាគន្លឹះខ្លះៗដែលជួយឲ្យអ្នកកាត់បន្ថយ ភាពភ័យខ្លាចលើវេទិកា៖
 • ១-កុំតក់ស្លុត ព្រោះថាអ្នកចូលរួមយល់ពីអារម្មរណ៍របស់អ្នកដូចនេះ ពួកគេនឹងលើកលែងរាល់កំហុសឆ្គងបន្តិចបន្តួច។
 • ២-បង្ហាញពីភាពពិតរបស់អ្នកដោយបន្ធូរអារម្មណ៍ ដូចជាដកដង្ហើមវែងៗ ឬក៏ដើរចុះឡើងមុនពេលធ្វើបទបង្ហាញ។
 • ៣-ពិភាក្សាជាមួយមិត្តភ័ក្រ្តរបស់អ្នកអំពីភាពភ័យខ្លាចរបស់អ្នក និងឲ្យពួកគេជួយផ្តល់យោបល់។
 • ៤-អ្នកអាចនឹងស្លន់ហើយមានភាពតានតឹងជាលក្ខណៈរាងកាយ។ដូចនេះអ្នកគួរដើរមើលកន្លែងធ្វើបទបង្ហាញដូចជាវេទិការ និងឧបករណ៍ជាមុនដើម្បីឲ្យស៊ាំទៅនឹងបរិយាកាសជុំវិញខ្លួន។
 • ៥-ចៀសវាងការទន្ទេញអ្វីៗដែលអ្នកនឹងត្រូវនិយាយក្នុងបទបង្ហាញពីព្រោះអ្នកអាចនឹងភ្លេច ហើយគិតអ្វីមិនឃើញនៅពេលកំពុងធ្វើ បទបង្ហាញដែលធ្វើឲ្យអ្នកស្លន់ និងកាន់តែភ័យខ្លាចវេទិកា។
 • ៦-ត្រៀមខ្លួននិងធ្វើបទបង្ហាញសាកល្បងជាកត្តាសំខាន់បំផុត។ យ៉ាងហោចណាស់ត្រូវសមពីរឬបីដងនៅចំពោះមិត្តភ័ក្ត្រ ឬបងប្អូន ដូចជាការធ្វើបទបង្ហាញមែនទែនអញ្ចឹង។
 • ៧-បង្កើនការជឿជាក់លើវេទិកាតារយៈការសម្លឹងមើល (Eyes contact) អ្នកចូលរួមណាដែលអ្នកយល់ថាផ្តល់ភាពកក់ក្តៅដល់អ្នក ។
 • ដកស្រង់ និង កែសម្រួលពី Academic Presentation skills book  (Middle East Technical University)Top of FormBottom of Form
 • តើខួរក្បាលអ្នកមានដំណើរការយ៉ាងណានៅពេលដែលអ្នកចាប់អារម្មណ៍លើនរណាម្នាក់?
 • អាការៈ​ញ៉ាំ​មិន​បាន​ គេងមិនលក់ បក់​មិនល្ហើយនិងមិន​អាច​ប្រមូល​អារម្មណ៍ធ្វើកិច្ចការ​ផ្សេងៗ​បាន​នឹង​កើត​មាន​ឡើង​នៅពេល​ដែល​អ្នក​ចាប់​ចិត្ត​ប្រតិព័ទ្ធលើ​​នរណាម្នាក់។ ប្រសិន​បើ​​ស្ថានភាព​ដូច​បានរៀបរាប់​ខាងលើ​នេះ​កើត​មាន​មែនគឺមាន​ន័យ​ថាអ្នកកំពុង​តែ​ធ្លាក់​ក្នុង​អន្លង់ស្នេហ៍​ហើយ។ដំណាក់​ដំបូង​បង្អស់​ក្នុង​ជីវិត​ស្នេហា​នោះគឺនៅពេលដែលអ្នក​ចាប់​អារម្មណ៍ទៅលើ​នរណា​ម្នាក់អ្នក​តែងតែគិត​អំពី​គេជា​និច្ច។ ប៉ុន្តែ​ក្រៅពីភាសា​ស្នេហា​ដែល​អ្នក​អាច​យក​មក​បរិយាយ​បានតើអ្នកមានបានដឹង​អំពី​វិទ្យាសាស្ត្រ​ស្តី​ពី​ការ​លង់ស្រឡាញ់និងស្នេហាដែរឬទេ? ដូចនេះគេហទំព័រ​«គំនិត»​សូម​ធ្វើ​ការ​បកស្រាយ​ចំណេះដឹង​មួយ​ចំនួន​ស្តី​ពីស្នេហា​រវាង​ស្រី និង​ប្រុស​ដែលមានទំនាក់​ទំនង​នឹង​វិទ្យាសាស្ត្រ។
 • – អ្នកវិទ្យាសាស្ត្រ​បាន​រក​ឃើញថាការធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គឺប្រៀបបាន​ទៅ​នឹង​ការ​សេព​ថ្នាំ​កូកាអ៊ីនដែល​យ៉ាងហោចណាស់​វា​កើត​ឡើង​នៅក្នុង​ខួរក្បាល​របស់​យើង។មាន​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​មាន​ការ​ពិបាក​ក្នុង​ការ​កាត់ចិត្ត​ពី​រឿង​ស្នេហា និង​ផ្តាច់​គ្រឿង​ញៀន។ ហេតុ​ផល​នោះគឺវា​បាន​ធ្វើ​ឲ្យ​មជ្ឈមណ្ឌល​រីករាយ​នៅក្នុង​ខួរក្បាល​សកម្មឡើងដែលកត្តា​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​យើង​មានចំណង់​កាន់តែខ្លាំងឡើងៗ។
 • – ការថើបគ្រាដំបូង​គឺមាន​សារៈសំខាន់​ណាស់សម្រាប់​គូស្នេហ៍​នីមួយៗ។ដោយសារ​តែ​ទឹកមាត់​របស់​បុរស​មាន​ផ្ទុក​នូវ​​អ័រម៉ូនតិះ​ស្តូស្ត័រ​រ៉ូន(Testosteron)ដែលជាសារធាតុ​បង្កើន​នូវ​ចំណង់​ស៊ិច​សម្រាប់​បុរស​ និង​ស្ត្រី ការ​ថើប​និង​បបោស​អង្អែល​ថ្នមៗ​នឹងអាច​ធ្វើ​ឲ្យ​គូភាគីទាំងពីរ​មាន​សេចក្តី​សុខកាន់តែប្រសើរឡើង។
 • – យោងតាម​នរវិទូ​ដ៏ល្បីល្បាញ​ អ្នកស្រី ហេឡិន ហ្វ៊ីស្សឺ(Helen Fisher) បាន​ឲ្យ​ដឹង​ថាបុរស​ធ្លាក់​ក្នុង​អន្លង់ស្នេហ៍​លឿន​ជាង​ស្ត្រី​ដោយសារ​តែ​ពួក​បុរស​គឺមានទំនោរ​ទៅលើ​រូបរាង​ខាងក្រៅ។
 • – ទោះ​បី​ជា​មនុស្ស​មិនទាន់​ចង់​បាន​អ្នក​ស្នង​ត្រកូល​ក៏ដោយរាងកាយ​​បាន​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការវិវត្តន៍​ដើម្បី​ស្វែង​រក​ដៃគូរជីវិត។មូលហេតុ​នេះ​ហើយ​បាន​ជា​ការ​សិក្សាស្រាវជ្រាវជាច្រើន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថាប្រតិកម្ម​របស់​ស្ត្រី​ចំពោះ​បុរសនៅពេលដែល​កំពុង​តែ​បញ្ចេញ​អូវុលមាន​សភាព​ខុស​ប្លែកពី​ធម្មតា។ ចំណែក​ឯមនុស្ស​ប្រុស​វិញ​ក៏ដូចគ្នា​ផងដែរ។
 • – ផលធៀប​រវាង​ចង្កេះ​និង​ត្រកៀក​គឺជា​កត្តា​ដ៏​សំខាន់​មួយ​ដែលធ្វើ​ឲ្យ​បុរស​កំណត់​ថា​តើ​នារី​នោះ​មាន​ភាព​ទាក់ទាញ​ឬអត់។យោង​តាមការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ផលធៀប​រវាង​ត្រកៀកនិង​ចង្កេះ ០,៧ របស់ស្ត្រី​គឺមាន​ភាព​ទាក់​ទាញ​បំផុតចំពោះបុរស មានន័យថាចង្កេះតូចជាង​ត្រកៀក។ ផលធៀប​រវាង​ចង្កេះ និង​ត្រកៀក ពី​០,៧ ដល់ ១,១៨ក៏​ត្រូវបាន​ចាត់​ទុក​ថា​ទាក់​ទាញ​ផងដែរដែល​ផលធៀប​នេះ​អាច​បញ្ចាក់​ពី​សុខភាពរាងកាយនិង​សុខភាព​តំណពូជ​របស់​ស្ត្រីបាន។
 • – ការសិក្សា​ស្រាវជ្រាវបាន​បង្ហាញ​ឲ្យ​ឃើញ​ថាស្ត្រី​អាច​ប្រើប្រាស់​ច្រមុះ​​ក្នុង​ការ​ស្វែង​រក​​បុរស​ដែល​មាន​ហ្សែន​ខុស​ពី​ពួកគេដើម្បី​ធានា​​បានអ្នកស្នងត្រកូល​ដែលមាន​ហ្សែន​រួម​បញ្ចូលគ្នាដ៏ល្អមួយនាពេល​អនាគត។ ផ្ទុយមកវិញស្ត្រី​ដែលកំពុងតែ​​ប្រើប្រាស់​ថ្នាំពន្យាកំណើត​អាច​នឹងមាន​អារម្មណ៍ថា​បុរស​ដែលមាន​រាងរៅតំណ​ពូជ(Genetic Code)ប្រហាក់ប្រហែលគ្នាមាន​ភាព​ទាក់​ទាញ​ជាង។
 • – យោងតាម​ការ​សិក្សា​ស្រាវជ្រាវបាន​ឲ្យ​ដឹងថា មុខនិង​ភាពស៊ីម៉េទ្រី​នៃផ្ទៃ​មុខរបស់​ស្ត្រី​គឺ​ជា​ចំណុច​ដែល​បុរស​សម្រេច​ចិត្ត​ថា​គួរ​សាង​ស្នេហ៍ និងរួម​រស់​​ជាមួយ​នឹង​នាង។
 • – ការស្រាវជ្រាវ​មួយនា​ឆ្នាំ​២០០៧​បាន​រកឃើញ​ថាមនុស្សយើង​ចូលចិត្តជ្រើសរើស​ដៃគូ​ដែលមាន​ភាគរយ​​ជាតិខ្លាញ់​ក្នុង​រាងកាយប្រហាក់ប្រហែលគ្នា​។ មូលហេតុ​នេះបណ្តាល​មកពីយើង​ម្នាក់​ៗ​​ចាប់​អារម្មណ៍​ចំពោះ​មនុស្ស​ណា​ដែល​មាន​រូបរាង គំនិតនិង​អាកប្បកិរិយាស្រដៀង​នឹងយើង។
 • -អារម្មណ៍​ស្នេហាពុះ​កញ្ច្រោល​​​រវាង​មនុស្ស​ពីរនាក់​គឺមិន​ស្ថិតស្ថេររហូត​នោះទេ វាមាន​រយៈពេលតែ​​ពី​១៨ខែ ទៅ​៣ឆ្នាំ​ប៉ុណ្ណោះ។ដូច្នេះ​ចូរ​ថែរក្សា​ពេលវេលា​និង​ទទួល​ភាព​សប្បាយ​រីករាយ​នៅពេល​ដែលអ្នក​អាច​ក្នុង​កំឡុង​ពេល​នោះ។មូលហេតុ​គឺ​ដោយសារ​តែ​ខួរក្បាល​របស់យើង​មិនអាចទ្រទ្រង់ស​​ភាព​រំភើប​ដដែលៗបាន​នោះទេ។ប៉ុន្តែ​មិនមានន័យ​ថា​អ្នក​ទាំងពីរ​ត្រូវតែ​ចែកផ្លូវគ្នា​ដើរ​នោះទេហើយ​ផ្ទុយ​ទៅវិញ​វា​មាន​ន័យ​ថាអ្នក​ទាំងពីរ​ត្រូវ​ព្យាយាម​អត់ធ្មត់​បន្តិច​ដើម្បី​រក្សារ​ភ្លើង​ស្នេហ៍នេះ​ឲ្យ​ឆេះ​បាន​រហូត។
 • ដកស្រង់​ចេញពី៖ http://www.howstuffworks.com, What goes on in your brain when you’re attracted to someone?
 • វត្ថុ​សំខាន់​ក្នុង​ជីវិត!
 •   នៅពេលដែលក្នុង​មួយជីវិត​របស់អ្នក​មាន​រឿង​ជាច្រើន​​រង់​ចាំ​អ្នកដោះស្រាយនៅពេលដែល​២៤ម៉ោង​ក្នុយ​មួយថ្ងៃ​មិន​គ្រប់​គ្រាន់​សម្រាប់អ្នកអ្នកគួរ​ចង​ចាំ​រឿងមួយ “ធុង​ម៉ាយូណេសមួយ និង​ស្រាបៀរពីរ​ដប”!
 • សាស្ត្រាចារ្យ​ម្នាក់​បានមកដល់​ក្នុង​ថ្នាក់មុន​ពេលដែល​ម៉ោង​ទស្សនៈវិជ្ជា​របស់​គាត់​ចាប់​ផ្តើមដែល​នៅ​ចំពោះ​មុខគាត់​មាន​វត្ថុ​មួយចំនួន​ដែល​គាត់​ត្រៀម​នឹង​បង្ហាញ​ដល់​សិស្ស។
 • នៅពេលចូលរៀន៖
 • លោកសាស្ត្រាចារ្យ​បាន​លើក​យក​ធុង​ម៉ាយ៉ូណេស​ដ៏ធំមួយ​មក​ដាក់​នៅលើ​តុហើយ​ចាក់បំពេញដោយ​គ្រាប់បាល់ ​ហ្គុលហ្វ៍ (Golf balls)។គាត់​ក៏បាន​សួរ​ទៅសិស្ស​របស់​គាត់​ថា តើ​ធុង​នេះ​ពេញ​ហើយ​ឬនៅ?
 • កូនសិស្ស​របស់គាត់​ទាំង​អស់​បាន​ឆ្លើយ​ថា​ពេញ​ហើយ!
 • បន្ទាប់​មក​លោកសាស្ត្រាចារ្យ​បានយក​គ្រាប់​ក្រួស​មួយ​ប្រអប់​ចាក់​ចូលទៅក្នុង​ធុង​ម៉ាយ៉ូណេស​នោះ។គាត់​រលាក់​ធុង​ម៉ាយ៉ូណេស​តិចៗ​ដើម្បី​ឲ្យ​គ្រាប់​ក្រួស​អាច​ធ្លាក់ចូល​ទៅ​ក្នុង​ប្រហោង​រវាង​បាល់​ហ្គុលហ្វ៍។
 • គាត់​ក៏​សួរទៅកាន់​សិស្សរបស់​គាត់​ម្តងទៀត ថា​តើ​ធុង​នេះពេញហើយឬនៅ?
 • សិស្ស​ទាំង​អស់គ្នា​យល់ស្រប​ថា​ធុង​នោះពេញហើយ។
 • ក្រោយមកទៀតលោកសាស្ត្រាចារ្យ​បាន​លើក​យក​ប្រអប់​ខ្សាច់​មួយ​ប្រអប់​ហើយ​ចាក់​ចូល​ទៅក្នុង​ធុង​ម៉ាយ៉ូណេស​នោះ។គ្រាប់​ខ្សាច់​ទាំង​នោះ​បាន​ចូល​ទៅបំពេញចន្លោះប្រហោង​ដែល​មាន​នៅសេសសល់​ក្នុង​ធុង​ម៉ាយ៉ូណេសនោះ!
 • លោកសាស្ត្រាចារ្យ​ក៏បាន​លើក​សួរ​ម្តងទៀត​ថាតើ​ធុងនោះពេញឬនៅ?
 • សិស្ស​ទាំង​ឆ្លើយ​ទាំង​ស្ទាក់​ស្ទើរ​ថា ធុង​នោះពេញហើយ!
 • បន្ទាប់​មក​ទៀត​លោកសាស្ត្រាចារ្យ​បាន​យក​ស្រាបៀរ​ពីដប​ពីក្រោម​តុ​របស់​គាត់​ហើយ​ចាក់​ស្រាបៀរទាំងពីរដបនោះ​ទៅ​ក្នុង​ធុង​ម៉ាយ៉ូណេសដើម្បី​ទៅបំពេញ​ចន្លោះ​ដែលមានសេសសល់។
 • សិស្សក្នុង​ថ្នាក់​ទាំង​អស់​បាន​នាំ​គ្នា​សើច!
 • ក្រោយ​ពី​សម្លេង​សើច​កង​រំពង​បាន​រំងាប់ទៅ លោកសាស្ត្រាចារ្យ​បាន​និយាយថា “​លោកគ្រូ​ចង់​ឲ្យ​អ្នក​ទាំងអស់​គ្នា​ចាត់​តុ​ធុង​ម៉ាយ៉ូណេស​នេះ​ប្រៀប​ដូច​ជា​ជីវិត​របស់​ប្អូនៗ​ទាំងអស់គ្នា!”
 • យើងប្រៀបគ្រាប់​បាល់​ហ្គុលហ្វ៍​ទៅនឹង​វត្ថុ​សំខាន់​ក្នុង​ជីវិត​របស់យើងដូចជា​គ្រួសារ កូនចៅ សុខភាព មិត្ត​ភក្តិ និង​ចំណង់​ចំណូលចិត្ត​របស់យើង។ប្រសិន​បើ​អ្វី​ៗ​ទាំងអស់​បាត់​បង់​ទៅតែ​នៅ​សល់​តែវត្ថុ​សំខាន់​ៗ​ដូចដែលបានរៀបរាប់ខាងលើជីវិត​របស់យើង​គឺ​នៅ​តែ​អាច​មាន​ភាព​រីករាយ។
 • យើង​អាច​ចាត់​ទុកគ្រាប់ក្រួស​គឺជា​​របស់ចាំបាច់​ដូច​ជា​ការងារ ផ្ទះ ឡាន។ល។ រីឯគ្រាប់ខ្សាច់​គឺជា​វត្ថុ​បន្ទាប់​បន្សំ ដែល​មិន​សំខាន់។
 • លោកសាស្ត្រាចារ្យ​បាន​បន្តទៀត​ថា “​ប្រសិន​បើប្អូនៗ​ចាក់ខ្សាច់​ចូលទៅក្នុង​ធុង​មុននោះយើង​នឹង​មិន​មានកន្លែង​សម្រាប់ដាក់​គ្រាប់គ្រួសនិង​គ្រាប់​ហ្គុលហ្វ៍នោះទេ!”
 • ក្នុងជីវិត​ពិត​របស់យើង​ក៏ដូចគ្នា​ផងដែរ!ប្រសិន​បើ​ប្អូន​ៗ​ចំណាយ​ពេលវេលា​និងថាម​ពល​ទាំងអស់​ជាមួយ​កិច្ច​ការ​ណា​ដែល​មិន​សំខាន់ប្អូន​នឹង​មិន​មាន​ពេលណាសេសសល់​សម្រាប់កិច្ចការសំខាន់ៗក្នុង​ជីវិត​នោះទេ។ត្រូវយក​ចិត្ត​ដាក់​និង​ចំណាយ​ពេលឲ្យ​បានច្រើន​ជាមួយ​នឹងកិច្ច​ការ​ដែលសំខាន់​ដែល​អាច​ជះឥទ្ធិពលដល់​សុភមង្គល​របស់យើងទៅថ្ងៃអនាគត។
 • ចំណាយពេល​ជាមួយ​នឹង​កូន​របស់ប្អូន!
 • ចំណាយ​ពេល​ជាមួយ​នឹង​ឪពុកម្តាយ​របស់ប្អូន!
 • សួរសុខទុក្ខ​លោកយាយលោកតារបស់ប្អូន!
 • នាំក្រុមគ្រួសារទៅ​ញ៉ាំ​អាហារជាមួយ​គ្នា!
 • យើង​នឹង​មាន​ពេលបោសសម្អាត និង​រៀបចំផ្ទះជានិច្ច។
 • ធ្វើកិច្ចការ​ណា​ដែល​សំខាន់​មុនគេ និង​ប្រើប្រាស់​ពេលដែលសេសល់​សម្រាប់ធ្វើកិច្ចការ​ផ្សេងៗ។
 • មានសិស្សម្នាក់​បាន​លើក​ដៃ​ឡើង ហើយ​សួរ​ថា ចុះ​ស្រាបៀរ​តំណាងឲ្យ​អ្វីដែរ?
 • លោកសាស្ត្រាចារ្យ​ញញឹម​ហើយ​តបថា “លោកគ្រូ​ពិតជារីករាយ​ណាស់ ដែលប្អូន​បានសួរ!”
 • ស្រាប្រៀរ​គឺចង់បង្ហាញថា ទោះ​បីជា​ជីវិត​របស់យើង​រវល់​យ៉ាងណាក៏ដោយ យើង​នៅតែ​មាន​ពេល​ញ៉ាំ​ស្រាបៀរ​ជាមួយ​មិត្ត​ភក្តិ​ជានិច្ច។
 • ប្រភព៖ Facebook Fan Page of Idealist
 • គណនាប្រាក់ត្រូវបង់ប្រចាំខែ និងបង្កើតតារាងបង់រំលោះ
 •        និយាយ​អំពី​កម្ចី​​អ្នក​ពិត​ជា​គិត​ដល់​ការ​ចង​ការប្រាក់​ជាមិន​ខាន!កម្ចី​ជា​ទុន​ដែល​អ្នកមាន​ទុន​ផ្ដល់​ឲ្យអ្នក​ដែល​មាន​តម្រូវការ​ក្នុង​លក្ខខណ្ឌដែល​កម្ចី​នឹង​ត្រូវ​សង​វិញ​នា​ថ្ងៃ​កំណត់មួយ ។ជាការពិតណាស់ រាល់​កម្ចី​តែង​មាន​ការប្រាក់ហើយ​ការប្រាក់​នេះ​ហើយ​ដែល​ជា​កត្តា​​ជំរុញ​ឲ្យ​លំហូរ​នៃ​ទុន​ក្រោម​រូបភាព​ជា​កម្ចី​អាច​ប្រព្រឹត្តទៅ​បាន​ ។នេះ​ជា​គ្រឹះ​ដ៏សំខាន់​នៃ​កំណើន​សេដ្ឋកិច្ច​ព្រោះ​បុគ្គល​ដែល​មាន​គម្រោង​វិនិយោគ​ដែល​ត្រូវការ​ទុន​នឹង​អាច​ទទួល​បាន​វាយកទៅ​ប្រើប្រាស់​បាន ។
 • គណនាការប្រាក់
 • ឥលូវ​អ្នក​បាន​ដឹង​ថា​ការប្រាក់​នេះហើយ​ជា​គោល​ចម្បង​នៃ​កម្ចី​ ។ចុះ​អ្នក​ដឹង​ថាតាមរយៈ​របៀប​បង់ការប្រាក់ផ្សេងៗ​​គេ​អាច​ចាត់​ថ្នាក់​កម្ចី​ជា​ប៉ុន្មានទេ? «គំនិត» នឹង​លើក​យក​ចំណាត់ថ្នាក់​នេះនិង​របៀប​ស្វែង​រក​ប្រាក់ត្រូវ​បង់​ប្រចាំខែ​នៃ​កម្ចី​បង់រំលោះ​មក​បង្ហាញ​ជូន​ប្រិយមិត្តិ ។
 •           ចំណាត់ថ្នាក់កម្ចី
 •        ដើម្បីអ្នក​​ងាយ​ស្រួល​យល់​​នៃ​និយមន័យ​កម្ចី​នីមួយៗខ្ញុំ​សូម​លើក​យក​ពាក្យ​បច្ចេកទេស​មួយ​ចំនួន​ដែល​គេ​ប្រើប្រាស់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ។ប្រាក់ដើម (Principal)៖ ប្រាក់​ដែល​អ្នក​ខ្ចី​ពី​ម្ចាស់​បំណុល ។អត្រា​ការប្រាក់ (Interest Rate)៖ អត្រានៃ​ប្រាក់​ដើម​​ដែល​អ្នក​សន្យា​បង់​ដល់​ម្ចាស់​បំណុលចាត់​ទុក​បាន​ថា​ជា​ថ្លៃ​ខ្ចី​ប្រាក់ ។អត្រា​ការប្រាក់​អាច​ត្រូវ​បញ្ជាក់​ច្បាស់ (ឧ. 6% ក្នុង​មួយ​ឆ្នាំ)ឬ​បង្កប់​ក្នុង​កម្ចី​សរុប (ឧ. អ្នក​ខ្ចី​ប្រាក់​ចំនួន​ 1.000.000៛និង​សន្យា​សង​វិញ​ចំនួន​ 1.150.000៛ ក្នុង​រយៈពេល​មួយ​ឆ្នាំ ។អត្រា​ប្រាក់​ក្នុង​ករណី​នេះ​គឺ (1.150.000៛ – 1.000.000៛)/1.000.000៛ = 15%) ។ ជាទូទៅ​ ក្នុង​ប្រទេស​ភាគច្រើន ច្បាប់​កំណត់ឲ្យ​ធនាគារ​ឬ​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​ផ្តល់​កម្ចី​បញ្ជាក់ច្បាស់លាស់​អំពី​អត្រាការប្រាក់​នេះ ។ការ​បញ្ជាក់​ជាទូទៅ​មាន​រូបរាងជា អត្រា​ការប្រាក់​ប្រចាំឆ្នាំ APR (Annual Percentage Rate) ។ការប្រាក់ (Interest)៖ប្រាក់​ដែល​ត្រូវ​បង់​ជាប្រចាំ​ ជា​ថ្លៃ​នៃ​ការ​ខ្ចី​ទុន ។ ឧ. កម្ចី 1.000.000៛ អត្រាការប្រាក់ 6% ក្នុងមួយឆ្នាំមាន​ការប្រាក់​ត្រូវបង់​ប្រចាំ​ឆ្នាំចំនួន​ 60.000៛ ត្រូវ​ជា​ 5.000៛ប្រចាំខែ ។កាល​បរិច្ឆេទ​ឥណប្រទាន (Maturity Date)៖ កាល​បរិច្ឆេទ​ដែល​ប្រាក់​ដើម​ត្រូវ​ទូទាត់​សង​វិញ​ផ្ដាច់ ។តទៅនេះ​គឺ​ចំណាត់ថ្នាក់​កម្ចី៖
 •        ១. កម្ចី​សាមញ្ញ (Simple Loan)៖កម្ចីនេះ​មាន​លក្ខណៈ​ងាយ​ជាង​គេគឺ​ការ​បង់​ប្រាក់​ប្រព្រឹត្តទៅ​តែ​ម្ដង​គត់​គឺ​នៅ​កាលបរិច្ឆេទ​ឥណប្រទានដែល​អ្នក​ត្រូវ​បង់​ទាំង​ដើម​ និង​ការប្រាក់​ជាមួយ​គ្នា​តែម្ដង ។ប៉ុន្ដែ​វិធី​សង​របៀប​នេះ​មាន​ហានិភ័យ​នៃ​ការ​មិន​ទទួល​បាន​ប្រាក់​ដើម​វិញខ្ពស់ ។
 •        ២​. កម្ចី​ការប្រាក់សុទ្ធ(Interest-Only Loan)៖ កម្ចី​នេះ​មាន​លក្ខណៈ​ពេញនិយម​នៅ​កម្ពុជា​ ក្នុងចំណោម​​កម្ចី​ឯកជន ។វា​ខុស​ពី​កម្ចី​ទីមួយ​ត្រង់​អ្នក​ត្រូវ​បង់​ការប្រាក់​ប្រចាំខែ​តែ​បង់​តែ​ការប្រាក់​ប៉ុណ្ណោះ​មិន​មាន​ការ​រំលោះ​ប្រាក់​ដើម​ឡើយ ។អ្នក​ប្រកប​របរ​ចង​ការប្រាក់​ឯកជន​ជ្រើសរើស​វិធី​សង​ប្រាក់​បែប​នេះ​ព្រោះ​ការប្រាក់​ឋិត​នៅ​កម្រិត​ខ្ពស់​ថេរ​រហូត​ដល់​ឥណប្រទាន ត្បិត​វា​មាន​ហានិភ័យ​ខ្ពស់​ដែរ ។
 •        ៣. កម្ចី​បង់រំលោះ​ (Amortized Loan)៖ការ​បង់​រំលោះ​ជា​វិធី​ទូទៅ​ក្នុង​កម្ចី​ធនាគារឬ​ស្ថាប័ន​ហិរញ្ញវត្ថុ​ផ្សេងៗទៀត ។ដូច​អាច​យល់​បាន​​ពី​ឈ្មោះ​នៃ​កម្ចី​ប្រភេទ​នេះប្រាក់​ដែល​អ្នក​បង់​ជា​ប្រចាំ​ដល់​ធនាគារ​នោះ​មាន​មួយ​ផ្នែក​ជា​ការ​ប្រាក់​លើ​កម្ចី​ និង​មួយ​ផ្នែក​ទៀត​សម្រាប់​​បង់រំលោះ​ប្រាក់ដើម ។ទោះ​ប្រាក់​ត្រូវ​បង់​ជា​ប្រចាំ​មាន​​បរិមាណ​ច្រើន​ជា​ងក្នុង​វិធី​ផ្សេងៗក៏ដោយការ​បង់​រំលោះ​ជួយ​កាត់​បន្ថយ​ការប្រាក់​ត្រូវ​បង់​ជាបន្តបន្ទាប់​ឲ្យ​កាន់តែតិចទៅៗ ពេល​កាន់​តែ​ខិត​ទៅ​ដល់​ឥណប្រទាន ។ ឯសម្រាប់​ម្ចាស់​បំណុល​វិញវា​ក៏​ជា​វិធី​សង​ដែល​មាន​ហនិភ័យ​ទាប​ជាង​គេ​ផង​ដែរអាច​ចាត់​បាន​ថា​ជា​ហេតុ​ធ្វើឲ្យ​វា​ទទួល​​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​នា​បណ្ដា​ធនាគារ និង​ស្ថាប័ន​ហិរញ្ញវត្ថុនានា ។
 •           គណនា​ និង​សំណង់តារាង​បង់រំលោះ​ (កម្ចី​បង់រំលោះ)
 •      ក្នុង​វិធី​សង​បង់​រំលោះ​នេះដែរ​ក៏​មាន​ ៣ វិធី​ថែម​ទៀតគឺ៖
 •        ក. ប្រាក់​ត្រូវ​បង់​មាន​បរិមាណ​ថេររៀង​រាល់​ខែ ហៅ​បាន​ម្យ៉ាង​ទៀត​ថា ធនលាភ (Annuity)
 •        ខ. ប្រាក់​រំលោះ​លើ​ប្រាក់ដើម​ថេរ​រៀង​រាល់​ខែ
 •        គ. ប្រាក់​រំលោះ​ថេរក្នុង​បរិមាណទាប​សម្រាប់រយៈពេល​កំណត់មួយដោយ​ទុក​ប្រាក់​ដើម​ភាគ​ធំ​ដែល​នៅ​សល់សម្រាប់​បង់​ផ្ដាច់​​នៅ​ចុង​កាល​ឥណប្រទាន (ប្រាក់​បាឡុង ឬ Balloon Payment) ។
 • ក្នុង​ចំណោម​វិធី​ទាំង​នេះ​វិធី​ចុង​ក្រោយ​គេ​មិន​ទទួល​បាន​ការ​ពេញ​និយម​នៅ​លើ​ពិភពលោក​ទេ ក្រៅពី​នៅស.រ.អាហើយ​ការ​កំណត់​ប្រាក់​ត្រូវ​បង់​ក៏​ប្រែប្រួល​យ៉ាង​ខ្លាំង​ទៅ​តាម​ម្ចាស់កម្ចី ។
 • សម្រាប់​វិធី​ពីរ​ផ្សេងទៀត ខ្ញុំ​នឹង​លើក​យក​ឧទាហរណ៍​ងាយ​មួយ​មក​បង្ហាញ​ជា​ជំនួយ ។
 • ឧទាហរណ៍៖ ប្រាក់​កម្ចី=50.000.000៛   អត្រាការប្រាក់ (APR)=12%  រំលោះ​រយៈពេល​ 2 ឆ្នាំ បង់​ប្រចាំខែ​។
 •                             ប្រាក់​ត្រូវបង់ប្រចាំខែថេរ (ធនលាភ)
 •           ក្នុង​វិធី​នេះ​ ប្រាក់រំលោះ​មាន​បរិមាណ​ថេរ ។ ធនលាភ​ អ្នកអាច​​គណនា​តាម​រយៈ​រូបមន្ដ​ដូចខាងក្រោម ។
 • ដែល       A: ទឹក​ប្រាក់​ត្រូវ​ទូទាត់​ប្រចាំខែ (ធនលាភ)
 • D:ប្រាក់ដើមសរុប
 • i:អត្រាការប្រាក់​ប្រចាំខែ     
 • n:ចំនួន​ខែ​សរុប
 • ក្នុង​ឧទាហរណ៍​នេះ  D=50.000.000៛ 
 • i=12%/12=1% ក្នុង​មួយ​ខែ     
 • n=2ឆ្នាំx 12ខែ = 24ខែ 
 • នោះ                 
 • ពេល​រក​ធនលាភ​បាន​ហើយ អ្នក​ត្រូវ​បង្កើត​តារាង​រំលោះដូចខាងក្រោម៖
 • ក្នុង​តារាង​នេះ​ អ្នក​ត្រូវ​ចាប់ផ្ដើម​មើល​ពី​ជួរ​សមតុល្យ​ប្រាក់ដើម ។នៅ​ពេល​ការបង់រំលោះ​ចាប់ផ្តើម គឺ​ខែទីសូន្យ សមតុល្យ​ប្រាក់ដើម​គឺ 50.000.000៛ ។ បន្ទាប់​អ្នក​ត្រូវ​បំពេញ​ធនលាភ​ចូល​ក្នុង​ជួរប្រាក់​ត្រូវ​បង់​ប្រចាំខែចាប់ពី​ខែ​ទី​មួយ ។ នេះ​ជា​ប្រាក់​ដែល​អ្នក​ត្រូវ​បង់​ប្រចាំខែដែល​រួមមាន​រំលោះ​ប្រាក់ដើម​ និង​ការប្រាក់ ។​ការប្រាក់​ស្មើរ​នឹង​សមតុល្យ​ប្រាក់ដើម​គុណនឹង​អត្រា​ការប្រាក់​ប្រចាំ​ខែអាច​គណនា​បាន​យ៉ាង​ស្រួល​ តែ​ប្រែប្រួល​រៀងរាល់ខែ​តាម​សមតុល្យ​ប្រាក់ដើម ។រំលោះ​ប្រាក់ដើម​អាច​គណនា​បាន​ដោយ​យក​ប្រាក់ត្រូវ​បង់​ប្រចាំខែ​ដក​ការប្រាក់ដែល​បាន​រក​ឃើញ​ចេញ ។ឯ​សមតុល្យ​ប្រាក់ដើម​គឺស្មើរ​នឹង​ប្រាក់ដើម​ពី​ខែ​មុន​ដក​នឹង​រំលោះ​ប្រាក់ដើម ។ អ្នក​ធ្វើ​បែប​នេះ​រហូត​ដល់​ខែ​ទី​២៤ដែល​សមតុល្យ​ប្រាក់ដើម​ស្មើរ​សូន្យ ជា​ការបញ្ចប់​សំណង​បំណុល ។
 • ប្រាក់រំលោះ​ប្រាក់ដើម​ថេរ
 • វិធី​នេះ​ខុស​ពី​វិធី​មុន​ត្រង់​ប្រាក់រំលោះ​ប្រាក់​ដើម​ថេរតែ​ប្រាក់​ត្រូវបង់​ប្រចាំ​ខែ​មិន​ថេរ​ឡើយ ។ប្រាក់​រំលោះ​ប្រាក់ដើម​ស្មើរ​នឹង​ប្រាក់ដើម​ចែក​នឹង​ចំនួន​ខែ​សរុបឯប្រាក់​ត្រូវ​ទូទាត់​ប្រចាំខែ​ស្មើរ​នឹង​ប្រាក់​រំលោះ​នេះ​បូក​នឹង​ការប្រាក់ ។ចំណែក​យន្តការ​នៃ​តារាង​រំលោះ​មាន​ភាព​ដូចគ្នា​នឹង​តារាង​មុន​ដែរ ។
 • រំលោះប្រាក់ដើម = 50.000.000៛/24ខែ = 2.083.334៛ ។
 • ឯកសារយោង៖
 • អត្ថបទ​នានា​ស្ដី​អំពី​គោលការណ៍​នៃ​ហិរញ្ញវត្ថុ
 • http://www.ext.colostate.edu/pubs/farmmgt/03757.html
 • ច្បាប់​ចម្លែក​ៗទាំង ១០ ជុំវិញ​ពិភពលោក (ភាគ ១
 • ១ នៅក្នុង​ប្រទេស​ថៃ​ មិនស្លៀក​ខោ​ក្នុង​នៅ​ពេលចេញពីផ្ទះគឺខុស​ច្បាប់។
 • ២ នៅក្នុង​ប្រទេស​ជប៉ុន ប្រសិនបើអ្នកមិនស្ថិត​នៅក្នុង​អំឡុង​ពេល​កាន់ទុក្ខ វាខុស​ច្បាប់​បើ​សិន​ជាអ្នកស្លៀកពាក់ពណ៌ស្វាយ ។
 • ៣​ នៅ​ម៉ាដាហ្កាស្កា ស្រ្តី​មាន​គភ៌​បើ​ពាក់​មូក គឺ​ខុសច្បាប់ ។
 • ៤ អ្នក​អាច​ត្រូវ​ចាប់ខ្លួន​នៅ​អ៊ីតាលី ប្រសិន​បើ​អ្នក​មិន​យក​វិក័យប័ត្រ​បន្ទាប់​ពី​បង់ប្រាក់​រួច​ក្នុង​ភោជនីយដ្ឋាន​អ៊ីតាលី ។
 • ៥ ក្នុង​ប្រទេស​ហ្វាំងឡង់ដ៍ អ្នក​ត្រូវ​ចេះ​អាន​ ដើម្បី​រៀប​អាពាហ៍ពិពាហ៍​បាន ។
 • ៦ នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​មាន​តែ​ជាង​អគិ្គសនី​ដែល​មាន​លិខិត​បញ្ជាក់​តែ​ប៉ុណ្ណោះ​ទើប​អាច​ប្តូរ​អំពូល​ភ្លើង​ខូច​បាន ។អ្នក​ដែល​រំលោភ​អាច​នឹង​ត្រូវ​ពិន័យ​ជាប្រាក់​ប្រមាណ ១០ ដុល្លារ ។
 • ៧ នៅ​ប្រទេស​លីបង់​ បុរស​អាច​រួមភេទ​ជាមួយ​សត្វ​ញី​ទាំងឡាយ តែ​មិន​អាច​រួមភេទ​ជាមួយ​សត្វ​ឈ្មោល​ឡើយ ។
 • ៨ នៅ​ហុងកុង ប្រពន្ធ​ស្របច្បាប់​មាន​សិទ្ធិ​សម្លាប់​ប្ដី​ផិតក្នុង​ល័ក្ខខ័ណ្ឌ​នាង​ប្រើ​តែ​ដៃ​ទទេ​ គ្មាន​អាវុធ ។នាង​អាច​សម្លាប់​ស្រីកំណាន់​របស់​ប្ដី​ខ្លួន​ដោយ​វិធី​អ្វី​ក៏​បានដោយ​មិន​ខុសច្បាប់ ។
 • ៩​ ម្ចាស់​កម្មសិទ្ធិ​សត្វ​គោមិន​អាច​ធ្លាក់​ខ្លួន​ស្រវឹង​បាន​ទេ​ នៅប្រទេស​ស្កុដឡងដ៍ ។
 • ១០ នៅ​ចក្រភព​អង់គ្លេស​ វា​ខុសច្បាប់​បើ​ស្លាប់​ក្នុង​សភា ។
 • សូមបញ្ជាក់​ថាច្បាប់ទាំងនេះ​អាច​មិន​ត្រូវបានគេយក​មកអនុវត្តន៍ហើយមិន​មានការផ្តន្ទាទោស​ ឬ ការផាកពិន័យប៉ុន្តែច្បាប់​ទាំងនេះ​សុទ្ធតែ​បានចែង​យ៉ាងច្បាស់ក្នុង​ច្បាប់របស់ប្រទេស​នោះ ។
 •                    ដកស្រង់ និង កែសម្រួលពី : Iphone application, amazing facts
 •           វិធីធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
 • តើ​អ្ន​ក​ចង់​ឲ្យ​ខ្លួន​ឯង​អាច​ធ្វើ​អ្វី​បាន​ទៅ​តាម​ក្តី​ស្រ​មៃ​របស់​អ្នក​ដែរ​ឬ​ទេ​? ការ​មាន​គ​ម្រាង​ធ្វើ​ឲ្យ​ក្តី​ស្រ​មៃ​​ក្លាយ​ជា​ការ​ពិត​ចំ​ពោះ​អ្នក​គឺ​​​ជា​វិ​ធី​មួយ​​សម្រាប់​​ដាស់​តឿន​ដល់​ខ្លួន​អ្នក​​យ៉ាង​ស្រួល​។​​មនុស្ស​គ្រប់​រូប​សុទ្ធ​សឹង​តែ​ចង់​​ឲ្យ​ក្តី​ស្រ​មៃ​របស់​ខ្លួន​ក្លាយ​ទៅ​ជា​ការ​ពិត​ហើយ​ចង់​រស់​នៅ​ប្រ​កប​ដោយ​ភាព​រីក​រាយ​​​គ្រប់​ៗ​គ្នា​។ អត្ថ​បទ​នេះ​នឹង​និយាយរៀប​រាប់​​ពី​វិ​ធី​សាស្រ្ត​មួយ​ចំ​នួន​​ក្នុង​ការ​ធ្វើ​ឲ្យ​ក្តី​ស្រ​មៃ​របស់​អ្នក​ក្លាយ​ទៅ​ជា​ការ​ពិត​។
 •           ១. ​មាន​គំ​និត​ឆ្នៃ​ប្រ​ឌិត​​
 •    បើ​អ្នក​​នឹង​បង្កើត​ក្តី​ស្រ​មៃ និង​ ចាប់​ផ្តើម​ដាក់​គោល​ដៅ​នោះ​អ្នក​ត្រូ​វ​តែ​គិត​ថា​អ្វី​ៗ​គឺ​អ្នក​អាច​ធ្វើ​បាន​។ ឧទាហរណ៍៖​អ្នក​ចង់​ក្លាយជា​មេ​ចុង​ភៅ​មួយ​រូប​ដ៏​ឆ្នើម​អ្នក​ត្រូវ​តែ​​មាន​ភាព​រស់​រវើក​ចំ​ពោះ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ក្លាយ​ជា​ចុ​ង​ភៅ​មួយ​រូប​។អ្នក​ត្រូវ​តែ​ទៅ​កន្លែង​​ធ្វើ​ម្ហូប​ណា​ដែល​អ្នក​ចូល​ចិត្ត​ជារឿយ​ៗ​ហើយ​អ្នក​អាច​និយាយ​ជា​មួយ​​​​​​​​​​​​​​​​​​​​​មេ​ចុង​ភៅ​នៅ​​ទី​នោះ។​​អ្នក​ក៏​អាច​សួរ​គេ​ ពី​អ្វី​ដែល​អ្នក​ចង់​ដឹង​ផង​ដែរ​។អ្វី​ដែល​សំ​ខាន់​បំ​ផុត​នោះ​​គឺ​ត្រូវ​តែ​​មាន​កា​​ឆ្នៃ​ប្រ​​ឌិត​ហើយ​ត្រូ​វ​តែ​​រំ​​​​លឹក​ខ្លួន​ឯង​ជា​រឿយ​ៗ​ពី​​គោល​ដៅ​រ​បស់អ្នក​​។​ពេល​នោះ​អ្នក​នឹង​ស្វែង​យល់​ថា​អ្វី​ដែល​អ្នក​ស្រ​មៃ​​គឺ​​មាន​ភាព​ងាយ​ស្រួល​ក្នុង​​ការ​​សម្រច​បាន​។
 •           ២. ជឿ​ជាក់​លើ​ខ្លួន​ឯង​
 •       ខណៈ​ពេល​ដែល​មាន​​អ្នក​ដទៃ​នៅ​ចាំ​ជួយ​គាំ​ទ្រ​អ្នក​ដើម្បី​ឲ្យ​អ្នក​សម្រេច​បាន​​នូវ​គោល​បំ​ណង​​អ្នក​​គឺ​ជា​មនុស្ស​ដ៏​សំ​ខាន់​បំ​ផុត​ដែល​ជា​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​និង កំ​ណត់​សកម្ម​ភាព​​សម្រាប់​អ្វី​ដែល​នឹង​កើត​មាន​ឡើង​។អ្នក​ដឹង​ថា​អ្វី​ដេល​អ្នក​អាច​ធ្វើ​បាន​ចំ​ពោះ​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​អ្នក​។​
 •           ៣.​ កំ​ណត់​គោល​ដៅ​
 •      រំ​លឹក​ខ្លួន​​ឯង​ជា​ប្រ​ចាំ​​​នៃ​​គោល​ដៅ​​​មួយ​របស់​អ្នក​។អ្នក​ត្រូវ​តែ​ចាត់​ទុកថា​​គោល​ដៅ​គឺ​វា​​សំ​ខាន់​​មុន​គេ​បង្អស់​ពេល​អ្នក​ភ្ងាក់​ពី​គេ​​ង​ភ្លាម​ហើយ​​​មុន​ពេល​អ្នក​ចូល​គេង​អ្នក​ក៏​ត្រូវ​តែ​រំ​លឹក​ដែរ។​និយាយ​ឲ្យ​ខ្លី​ទៅ​ អ្នក​ត្រូវ​រំ​លឹក​វា​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ។​
 •           ៤. បង្កើត​គោល​ដៅ​​​ទៅ​តាម​អត្តិ​ភាព​
 • ​​    បើ​អ្នក​ពិត​ជា​ចង់​​សម្រេច​​​​​​​​បាន​អ្វី​មួយ​ពិ​ត​ប្រាកដ​អ្នក​ត្រូវ​តែ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ស​ម្រេច​បំ​ណង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មួយ​នោះ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អ្នក​​​ត្រូវ​តែ​ហ៊ាន​បោះ​ចោល​អ្វី​ដែល​មិន​សូវ​ជា​មាន​ប្រ​យោជន៍​ដល់​អ្នក​និង​ចាប់​យក​ឱ​​កាស​ណា​ដែល​អ្នក​​គិត​ថា​​ជា​ឱ​កាស​ដល់​អ្នក​។
 •           ៥. តាម​ដាន​​ដំ​នើ​រ​ការ​របស់​អ្នក​
 •    អ្នក​ត្រូវ​តែ​មាន​សៀវ​ភៅ​កំ​ណត់​ហេតុ​មួយ​ជាប់​ខ្លួន​ជា​និច្ច​ហើយ​​រៀង​រាល់​ល្ងាច​ជា​រៀង​រាល់​ថ្ងៃ​ អ្នក​ត្រូវ​តែ​រំ​លឹក​ ឬមើល​ថា​អ្នក​មាន​សកម្ម​ភាព​អ្វី​ខ្លះ​​​នៅ​ថ្ងៃ​នេះ​។បន្ទាប់​មក​ទៀត​អ្នក​ត្រូវ​គិត​ពី​​សកម្ម​ភាព​សម្រាប់​​ថ្ងៃ​ស្អែក​ទៀត​។
 •           ៦. បញ្ចូល​ប្រ​ភព​ផ្សេង​ៗ​ទៀត​​​ទៅ​ក្នុង​គោល​ដៅ​របស់​អ្នក​
 •     ទោះ​បី​ជា​គ្រួ​សារ​ មិត្ត​ភក្តិ​ ការ​ចូល​រួម​ពី​មុខ​របរ​មិន​សម​តាម​បំ​ណង​របស់​អ្នក​ក៏​ដោយក៏​គេ​អាច​ជា​ធន​ធាន​ដ៏​មាន​តម្លៃ​របស់​អ្ន​ក​ផង​ដែរ​។អ្នក​អាច​និយាយ​ជា​មួយ​ពួគ​កេ​ចែក​រំ​លែក​ក្តី​ស្រ​មៃ​របស់​អ្នក​ជា​មួយ​ពួកគេ​ព្រម​ទាំ​ង​គំ​និត​របស់​អ្នក​​សម្រាប់​បំ​ពេញ​គោល​ដៅ​របស់​អ្នក​។ពួក​គេ​អាច​នឹង​មាន​គំ​និត​ល្អ​ទៅ​លើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​។
 •           ៧. ធ្វើ​ឲ្យ​ខ្លួន​ឯង​រីក​រាយ​
 •      អ្នក​គួតែ​ធ្វើ​អ្វី​ៗ​សម្រាប់​ខ្លួន​ឯង​ដែល​អាច​ធ្វើ​ឲ្យ​ខ្លួន​មាន​ភាព​រីក​រាយ​។អ្នក​អាច​ដើរ​កម្សាន្ត​តាម​សួន​ច្បារ​ ញុំា​អារ​ហារ​ជា​មួយ​មិត្ត​ភ្តិទៅ​មើល​ភាព​យន្ត​ ឬ សកម្ម​ភាព​ផ្សេង​ៗ​ទៀត​។
 •           ៨.  បង្កើត​ដំ​នើរ​ការ​ដែល​មាន​ន័យ​
 •  ដើម្បី​ឲ្យ​បំ​ណង​ប្រា​ថ្នា​បាន​សម្រេច​​គឺ​ទាម​ទារ​ឲ្យ​អ្នក​បញ្ចេញ​សកម្ម​ភាព​ជា​ច្រើន​។ចំ​ណាយ​ពេល​ពង្រឹង​ជំ​នាញ​របស់​អ្នក​អ្នក​នឹង​ត្រូវ​ការ​គោល​ដៅ​មួយ​វែង​ឆ្ងាយ​ថែម​ទៀត​។
 •           ៩. រៀប​ចំ​ទុក​ជា​មុន​
 •         ការ​រៀប​ចំ​ទុក​ជា​មុន​គឺ​ជា​ផ្នែក​មួយ​ដ៏​សំ​ខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​​បំ​ណង​ប្រា​ថ្នា​បាន​សម្រេច​។ ឧ​ទាហរណ៍​ថា​ បើ​អ្នក​ចង់​ជួប​អ្នក​​មនុស្ស​ពិសេស​ណា​ម្នាក់​តែ​អ្នក​មិន​ស្អាត​តែ​គេ​អាច​និង​មិន​សូវ​ជា​ពេល​ចិត្ត​លើ​អ្នក​ដោយ​សារ​តែ​​រូប​រាង​របស់​អ្នក​។ តែ​បើ​អ្នក​ពិត​ជា​ពេញ​ចិត្ត​នឹង​នាង​អ្នក​ត្រូវ​តែ​បង្ហាញ​ពី​គុណ​សម្បត្តិ​របស់​អ្នក​ឲ្យ​នាង​ឃើញ​ឲ្យ​ច្រើន​ដូច​ជា​ភាព​ជោគ​ជ័យ​នៃ​ការ​ងារ​ ​ការ​ស្មោះ​ត្រង់​ជា​ដើម​។ក្រោយ​មក​នាង​អាច​នឹង​ប្តូរ​គំ​និត​របស់​នាង​ក៏​ថា​បាន​៕
 •           វិធីទទួលបានអ្វីៗដែលអ្នកចង់បានក្នុងជីវិត
 • ឧបសគ្គដ៏ធំបំផុតក្នុងជីវិតគឺពេល​ដែល​​​អ្នក​បាត់​​បង់​នូវ​​ជំ​នឿ​ចិត្ត​ទាំង​អស់​​​សម្រាប់​សម្រេច​គោល​បំ​ណង​។ បញ្ហា​អាក្រក់​ទាំង​ឡាយ​ដែល​បាន​កើត​ឡើង​គឺ​នៅ​ពេល​ដែល​​ភាព​ច្រ​បូក​ច្រ​បល់​បាន​មក​កាន់​ជី​វិត​របស់​អ្នក​​ដូច​ជា​បញ្ហា​ហិរញ្ញ​វត្ថុ​ ដែល​នាំ​ឲ្យ​​មាន​អារម្ម​ណ៍​ថា​អ្នក​មិន​អាច​គ្រប់​គ្រង​​លើ​អ្វី​ៗ​បាន​ទាំង​អស់ដោយ​សារ​តែ​បញ្ហា​ហិ​រញ្ញ​វត្ថុ​មួយ​ប៉ុណ្ណឹង​។អត្ថ​បទ​នេះ​និង​​រៀប​រាប់​ពី​វិធី​ដែល​អ្នក​អាច​គ្រប់​គ្រង​ និងសម្រេច​បាន​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ ព្រម​ទាំ​ង​ចង់​បាន​។
 •           ១. ដឹង​ឲ្យ​ច្បាស់​ថា​អ្វី​ដែល​អ្នក​ចង់​សម្រេច​បាន​ ​ព្រម​ទាំ​ង​មូល​ហេតុ
 •          មាន​មនុស្ស​ជា​ច្រើន​ តែង​តែ​មាន​គោល​ដៅ​ជា​ច្រើន​ក្នុង​ជី​វិត​ប៉ុន្តែ​គេ​មិន​បាន​កំ​ណត់​ឲ្យ​ច្បាស់​ថា​គោល​ដៅ​មួយ​ណា​ដែល​គេ​ចង់​បាន​ឲ្យ​ពិត​ប្រា​កដ​​ក្នុង​ជី​វិត​របស់​គេ​នោះ​ទេ​។អ្នក​មិន​​គួរ​គិត​​ពី​អ្វី​ដែល​អ្នក​ចង់​បាន​ពី​ជី​វិត​របស់​អ្នក​នោះ​ទេតែ​អ្នក​គួរ​តែ​គិត​​ពី​អ្វី​ដែល​អ្នក​ចង់​​ក្នុង​ជី​វិត​របស់​អ្នក​។​បើ​អ្នក​​ដឹង​ច្បាស់​ពី​អ្វី​ដែល​អ្នក​ចង់​បាន​ពិត​ប្រាកដ​ក្នុង​ជី​វិត​របស់​អ្នក​ និង​ដឹង​ពី​មូល​ហេតុ​នៃ​ការ​ចង់​បាន​ក្នុង​ជី​វិត​របស់​អ្នក​ទៀត​នោះ​អ្នក​នឹ​ង​អាច​កំ​ណត់​សកម្ម​ភាព​ដើម្បី​​បំ​ពេញ​អ្វី​ដែល​អ្នក​ចង់​បាន​នោះ​បាន​ល្អ​។​
 •           ២. ចាំ​ផ្តើម​ដោយ​ការ​តំ​រង់​ទឹស​សកម្ម​ភាព​
 •  ជា​មួយ​និង​ការ​តំ​រង់​ទឹស​សកម្ម​ភាព​នេះ​ផង​ដែរ​អ្នក​អាច​កត់​សម្គាល់​សកម្ម​ភាព​ថ្មី​ៗ​​របស់​អ្នក​ព្រម​ទាំង​ធ្វើ​ការ​ពិ​ចារណា​ទៅ​លើ​ផ្លូវ​ណា​ដែល​អ្នក​គិត​ថា​ត្រូវ​សម្រាប់​សម្រេច​បាន​ជោគ​ជ័យ​។ ត្រូវ​ចាំ​ថា​ ការ​ទទួល​បាន​អ្វី​ដែល​អ្នក​ចង់​បាន​​មិន​អាច​សម្រេច​បាន​តែ​ម្នាក់​ឯង​​នោះ​ទេ។ការ​ប្រ​​​មូល​អ្នក​គាំ​ទ្រ​ឲ្យ​បាន​កាន់​តែ​ច្រើន​​នោះ​ហាក់​​ដូច​ជា​​​អ្នក​​នៅ​ចាំ​តែ​​បើក​ទ្វា​ឲ្យ​អ្វី​ដែល​អ្នក​ចង់​បាន​ចូល​មក​អ៊ី​ចឹង​។ ការ​សម្រេច​បាន​ជោគ​ជ័យ​គឺ​តម្រូវ​ឲ្យ​អ្នក​មាន​ការ​ពុះ​ពារ​យ៉ាង​ខ្លាំង​ពេល​នោះ​អ្នក​នឹង​ជួប​ឧបសគ្គ​មួយ​ជា​មិន​ខាន​ឡើយ​ន។ឧបសគ្គ​នោះ​គឺ​ក្តី​ស្រ​មៃ​ខ្លះអាច​នៅ​ស្ថិត​ស្ថេរតែ​ក្តី​ស្រ​មៃ​ខ្លះ​ទៀត​ត្រូវ​បាន​អ្នក​បំ​ភ្លេច​ចោល​ទៅ​វិញ​នេះ​ដោយ​សារ​តែ​អ្នក​​ខ្វះ​ការ​ពុះ​ពារ​។​
 •           ៣. កំ​ណត់​ឧបសគ្គ​ឲ្យ​បាន​ច្បាស់​
 •     បន្ទាប់​ពី​អ្នក​កំ​ណត់​ថា​ផ្លូវ​ណា​ត្រូវ​ដើរ​ហើយ​អ្នក​ត្រូវ​កត់​ត្រា​ទុក​នូវ​អ្វី​ដែល​អ្នក​អាច​សម្រេច​បាន​។មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​អ្នក​ត្រូវ​តែ​កត់​ត្រា​ទុក​នូវ​ឧបសគ្គ​ទាំង​ឡាយ​ដែល​អ្នក​ជួប​ប្រ​ទះ​។ឧ​ទា​ហរណ៍​ថា​ បើ​អ្នក​ខ្វះ​លុយ​ កត់​វា​ទុក​, បើ​អ្នក​អត់​មាន​ពេល​គ្រប់​គ្រាន់ កត់​វា​ទុក​។អ្នក​ត្រូវ​តែ​កំ​ណត់​ឲ្យ​បាន​ច្បាស់​ពី​ឧបសគ្គ​ដែល​រា​រាំង​អ្នក​មិន​ឲ្យ​សម្រេច​​​គោ​ល​បំ​ណង​របស់​អ្នក​។ផល​ប្រ​យោជន៍​​ដែល​ទទួល​បាន​ពី​ការ​ធ្វើ​បែប​នេះ​គឺ​អ្នក​នឹង​អាច​ដឹង​ពី​មូល​ហេតុ​នៃ​ឧ​បសគ្គ​ព្រម​ទាំង​អ្នក​នឹង​ងាយ​ស្រួល​ក្នុង​ការ​រក​វិ​ធី​ទប់​ទល់​។
 •           ៤.​ កំ​ណត់​គោល​ដៅ​ឲ្យ​ច្បាស់
 •    អ្នក​ត្រូវ​តែ​​កំ​ណត់​គោល​ដៅ​​ឲ្យ​បាន​ច្បាស់​លាស់​​ និង​ចាប់​ផ្តើម​កំ​ណត់​​សកម្ម​ភាព​ឲ្យ​ច្បាស់​​សម្រាប់​ទប់​ទល់​ជា​មួយ​នឹង​ឧបសគ្គ​ដែល​តែង​តែ​រារាំង​មិន​ឲ្យអ្នក​​​សម្រេច​​​អ្វី​ដែល​អ្នក​ចង់​បាន​។អ្នក​ត្រូវ​តែ​ចាំ​ថា​បើ​អ្នក​ធ្វើ​សកម្ម​ភាព​ដោយ​មិន​មាន​គោល​ដៅ​ច្បាស់​លាស់​នោះ​សកម្ម​ភាព​របស់​អ្នក​នឹង​មិន​អាច​សម្រេច​នោះ​ទេ​។ ឧទាហរណ៍​ថាបើ​អ្នកមាន​បញ្ហា​ផ្នែក​ហិរញ្ញ​វត្ថុ​​ អ្នក​និង​ចាប់​ផ្តើម​គិត​ថា​តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​រក​ប្រាក់​បាន​ច្រើន​ជាង​នេះ​ និង​ធ្វើ​យ៉ាង​ណា​អាច​សន្សំ​លុយ​បាន​។ ពេល​អ្នក​មាន​គំ​និត​ហើយ​អ្នក​​​ត្រូវ​តែ​ធ្វើ​សកម្ម​ភាព​ដែល​ស្រប​ទៅ​តាម​អ្វី​ដែល​អ្នក​គិត​។
 •           សរុប​មក​៖ការ​សម្រេច​អ្វី​បាន​គ្រប់​យ៉ាង​នោះ​ វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។កំ​ណត់​ឲ្យ​ច្បាស់​នូវ​​អ្វី​ដែល​អ្នក​ចង់​បាន​  ដឹង​ពី​ឧបសគ្គ​ និងកំ​ណត់​គោល​ដៅ​គឺ​ជា​កត្តា​សំ​ខាន់​ដែល​អាច​នាំ​ឲ្យ​អ្នក​សម្រេច​បាន​អ្វី​ដែល​​អ្នក​ចង់​បាន​។ តែ​អ្វី​ដែល​អ្នក​ត្រូវ​ចាំ​នោះ​គឺ​បើ​អ្នក​ចង់​​សម្រេច​បាន​ឆាប់​រហ័ស​  អ្នក​មិន​ត្រូវ​មាន​តម្រូវ​ការ​ច្រើន​ពេក​ទេ​។​ត្រូវ​តែ​​ដឹង​ថា​អ្វី​ដែល​អ្នក​ចង់​បាន​ពិត​ប្រា​កដ​៕