ទំព័រទី១

នេះជាpage ខ្ញុំបានបង្កើតដំបូងគេ

ពិគ្រោះយោបល់ផ្លូវចិត្ត

មាន​ មូលហេតុ​ជាច្រើន ដែល​មនុស្ស​យើង​តែងតែ​ស្វែងរក​ការពិគ្រោះ​យោបល់ផ្នែកផ្លូវចិត្ត (Counseling or Psychotherapy) គឺដោយសា​រវិ​ប​ត្ត​ផ្លូវចិត្តមួយចំនួន​ដូចជា ខូចចិត្ត ឈឺចិត្ត តានតឹង​អារ​ម្ម​ណ៏ ខឹង គិត​ច្រើន ពិបាក់ចិត្ត ដែល​ទាក់ទង​និង​បញ្ហា​ចាក់ស្រេស​ក្នុងសង្គម​និង​គ្រូ​សារ ។ មនុស្ស​មួយចំនួន​អា​ចរក​អ្នកពិគ្រោះ​យោបល់​ផ្លូវចិត្ត​ដោយសារ​បញ្ហា​ ទំនាក់ទំនង​ក្នុង​គ្រួសារ​មិន​ចុះសម្រុង​និង​គ្នា ឬ ទំនាក់ទំនង​ដៃគូរ​ស្នេហា​មាន​ការ​ប្រះ​ឆារ ដែលនាំឲ្យមានវិបត្តកើតឡើង ។ មនុស្ស​មួយចំនួនទៀត​អា​ចរក​អ្នកពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត​ក៏​ព្រោះតែ​ ការពិបាក​ស​ម្រ​ប់​ខ្លួន​ទៅ​និង​បរិយាកាស​ថ្មី​ដែល​ខ្លួន​ទើ​ប​ផ្លាស់ប្តូរ ​មក​រស់នៅជាដើម។ មាន​កត្តា​ជាច្រើន ទៀត​ដែល​បណ្តាល់​ឲ្យ​មនុស្ស​យើង ត្រូវការ​អ្នកពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត។ សេវាកម្ម​ខ្មែរ​ពិគ្រោះ​យោបល់​និង​ចិត្តសាស្ត្រ​មាន​ផ្តល់ជូនៈ

សម្រាប់​កុមារៈ ពិគ្រោះ​វាយតម្លៃ​ទាក់ទង​និង​ការសិក្សា ឥរិយាបទ​មិន​សមរម្យ ទំលាប់​មិនល្អ​បញ្ហា​ផ្លូវចិត្ត​មួយចំនួន​ដូចជា​ភ័យខ្លាច គ្រាម​ក្រំ ចូលចិត្ត​នៅតែ​ឯង មាន​សកម្ម​ភាពខុសប្រក្រតី ភ័យខ្លាច ការបាក់​ស្បាត ។ល។

សម្រាប់​មនុស្ស​ទូទៅៈ ដែលមាន​បញ្ហា​កេង​មិន​លក់ គិត​ច្រើន​ពិបាកចិត្ត ខូចចិត្ត តូចចិត្ត អស់សង្ឃឹម​ក្នុង​ជីវិត ចង់​សម្លាប់ខ្លួន តានតឹង​អារ​ម្ម​ណ៏ ឬ៖

  • ចង់​កែប្រែ​ទម្លាប់​នៃ​ការ​ញៀន​ល្បែង សុរា បារី ការបោះបង់​ការសិក្សា ជាដើម។
  • អស់សង្ឃឹមៈ ​ដោយសារ​ការបាត់​បង់អ្ន​ក​ជាទី​ស្រលាញ់​របស់លោក​អ្នក ឬ​ដោយសារ​ទុក​លំបាក​នៃ​ការបាត់បង់អ្វីផ្សេងៗទៀត ។
  • ព្រួយចិត្តៈ ដោយ​ពុំ​ដឹង​មូលហេតុ បារ​ម្ម​ណ៏​ច្រើន​ដោយ​មិនដឹង​មូលហេតុ រហូត​ប៉ះពាល់​ដល់​ការងារ រក​មូលហេតុ​មិនដឹង ធ្វើ​ឲ្យ​គិត​ច្រើន​រហូត​កេង​មិនបាន រ​សាប់​រស់​មិនដឹង​មូលហេតុជាដើម។
  • ភ័យខ្លាច​ ឬ តក់​ស្លុ​តៈ ដោយ​មូលហេតុ​ជួប​និង​ហេតុ​ការ​ភ័យរន្ធត់​តក់ស្លុត​ដែល​មិន​ធ្លាប់​ជួបប្រទះ​ ពីមុនមក​និង​ ជួនកាលរហូតមានគំនិត​ថា​ខ្លួន​អាច​វិកលចរិតជាដើម​។​
  • កំហឹងៈ អារ​ម្ម​ណ៏​ខឹងសម្បា ឆាប់​ខឹង​ដោយ​គ្មាន​មូលហេតុ ពិបាក​ដាក់ចិត្ត​សម្រួល​អារ​ម្ម​ណ៏​ឲ្យ​សុខ​ស្រួល​បាន។
  • តានតឹង​អារ​ម្ម​ណ៏ៈ ដោយសារ​សម្ពាធ​ការងារ បញ្ហា​គ្រួសារ​និង​បញ្ហាផ្សេងៗ ។
  • ធ្លាក់​ទឹកចិត្ត ឬ​តូចចិត្តៈ ​បណ្តាលមកពី​ការមិន​បានសម្រេច​អ្វីមួយ​ក្នុង​ជីវិត ឬ​មូលហេតុផ្សេងៗទៀត​រហូតមានចិត្តចងសម្លាប់ខ្លួនជាដើម​។​
  • ចេតនាធ្វើអត្តឃាតៈ បណ្តាលមកពីការខូចចិត្ត​រឿងគ្រួសារ​ សេ្នហារ ការបែកបាក់ និង​ការមិនចុះសម្រុងគ្នាជាដើម ។​

អំពី​ដំណើរការ​នៃ​ការពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត៖
រាល់​ការពិគ្រោះ​យោបល់​និង​ធ្វើឡើង​ដោយមាន​ការ​លាក់​ការសម្ងាត់​អំពី​បញ្ហា​ របស់​អតិថិជន​មិន​ឲ្យ​អ្នក​ទី​បី​ដឹង ស្របតាម​គោល​ការ​ណ៏​និង​ក្រម​សីល​ធ​ម៌​នៃ​ការពិគ្រោះ​យោបល់​និង​ សីលធម៌វិជ្ជាជីវៈជាអ្នកពិគ្រោះយោបល់។

ការពិគ្រោះ​យោបល់​គឺ​ចាប់ផ្តើម​ពីៈ

  • ការជួប​លើក​ទី(១)និង(២)៖ (រយៈពេល​មួយ​ម៉ោង​ម្តង) ធ្វើការ​ពិគ្រោះ​យោបល់ផ្លូវចិត្ត​និង​វាយតម្លៃ​អំពី​ដើមហេតុ​នៃ​បញ្ហា និងផ្តល់ឧកាស់ឲ្យអ្នកមាន​បញ្ហា​បានបញ្ចេញនូវរាល់អារម្មណ៏មួរមងរបស់គេ។
  • ការជួប​លើក​ទី (៣)និង(៤)៖ (រយះពេល​មួយ​ម៉ោង​ម្តង) ធ្វើការ​ពិគ្រោះ​ទៅលើ​ចំណុច​ដែល​បាន​រកឃើញ​តាមរយះ​ការធ្វើ​វិភាគ​ទៅលើ​ បញ្ហា។ សង្កត់ធ្ងន់​ទៅលើ​ការគិត អារ​ម្ម​ណ៏​និង​ទង្វើ​របស់​បុគ្គល។ និង​សង្កត់ធ្ងន់​លើ​ចំណុច​គួរ​ផ្លាស់ប្តូរ​ដើម្បី​ឲ្យ​មាន​ការវិវត្ត​ន៏​ រីកចម្រើន​ខាង​ការគិត អារ​ម្ម​ណ៏​និង​ទង្វើររបស់បុគ្គល ។
  • ការជួប​លើកចុងក្រោយ៖ (រយះពេល​មួយ​ម៉ោង)៖ ធ្វើការ​វាយតម្លៃ​និង​វិភាគ​ថា​តើ​អតិថិជន​មាន​ភាពប្រសើរ​ដែរឬទេ និងតម្រូវឲ្យបញ្ចប់ឬបន្ត​ការ​ពិគ្រោះយោបល់តទៅទៀត។

អំពី​តម្លៃ៖

  • តម្លៃ​គិត​ជា​ម៉ោង ។
  • តម្លៃ​គឺ​អាស្រ័យ​តាម​ការវាយតម្លៃ​អំពី​ស្ថានភាព​របស់​បុគ្គល​និង​ស្ថានភាពរស់នៅរបស់អ្នកមានបញ្ហា ។

ការ​ណាត់ជួប៖

  • សូមមេត្តា​ទំនាក់ទំនង​ធ្វើការ​ណាត់ជួប​ជាមុនតាមលេខទំនាក់ទំនងនៅទំព័ត៌មុខ​ ឬ​ ទូរសារ ។​
  • ករណី លើក​ពេល​ជួប ឬ លុប​ចោលការ​ណាត់ជួប សូមមេត្តា​ធ្វើ​ឲ្យ​បាន​មុន​យ៉ាងតិច​មួយថ្ងៃ ។

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s